ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 501 名订阅者,在 政治 类别中位列第 4 885,并在 柬埔寨 地区排名第 544

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 10 501 名订阅者。

根据 13 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -120,过去 24 小时变化为 -5,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.21%。内容发布后 24 小时内通常能获得 6.15% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 757 次浏览,首日通常累积 646 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 14 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 501
订阅者
-524 小时
-317
-12030
帖子存档
នៅរសៀល ថ្ងៃព្រហស្បតិ៍្ត ទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិប
+9
នៅរសៀល ថ្ងៃព្រហស្បតិ៍្ត ទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានប្រតិភូក្រសួងទេសចរណ៍​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១- ២០២៥ ខេត្តកំពង់ចាម កិច្ចប្រជុំនេះដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ដកំពង់ចាម ។

រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន
+9
រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតនៅសាលាខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
+7
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពក្រុមការងារគណនេយ្យភាពសង្គមក្រុង ស្រុក នៅសាលប្រជុំសាលាខេត្ត។ វគ្គបណ្ដុះបណ្ដាលមានរយៈពេល ២ថ្ងៃ ថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត , នាយក នាយករងទីចាត់ការ , ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ , ក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលរងក្រុង ស្រុក, ប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរគោរពជូនពរ ឯកឧត្តម បណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្
+2
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរគោរពជូនពរ ឯកឧត្តម បណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សពព្រះរាជហឫទ័យតែងតាំងគោរមងារ ជា "បណ្ឌិតសភាចារ្យ" តបតាមការក្រាបបង្គំទូលស្នើ ពីសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។🌹🙏

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ហ៊ុន ម៉ាណែត
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ។❤️🙏

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
+9
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ជា គឹមតុង អនុប្រធាននាយកដ្ឋាន ចំណូលពីទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះពិនិត្យសំណើសុំអនុញ្ញាត ដាក់ទុនវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្គន់ នៅស្រុកជើងព្រៃ ដោយបានរៀបចំជួសជុលកែលម្អឡើងវិញនូវផ្នែកខ្លះនៃចំណតរថយន្តស្គន់។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (រាជធានីភ្នំពេញ): នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅវិមានសន្តិភាព។

សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា ណែត អនុ
+1
សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា ណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ

នៅព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ
+9
នៅព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។

អភិបាលខេត្តកំពង់ចាម ជំរុញសមត្ថកិច្ចឱ្យបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន ពិសេស Online Scams

កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ«ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤»បេក្ខភាព ក្រុងកំពង់ចាម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ លោក
+9
កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ«ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤»បេក្ខភាព ក្រុងកំពង់ចាម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម និងលោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត និងជាប្រធានគណៈប្រតិភូក្រុម ការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ «ចលនាប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៤»បេក្ខភាព ក្រុងកំពង់ចាម។ លោក គន់ សុភា អភិបាលរងខេត្ត បានបញ្ជាល់ថា ក្នុងការដាក់ពាក្យប្រឡងក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ឆ្នាំ២០២៥នេះ សម្រាប់រដ្ឋបាលក្រុងកំពង់ចាម បាន បំពេញទៅតាមសូចនាករគោលទាំង៧ សូចនាករលំអិត៤១ និងលក្ខណៈវិនិច្ឆ័យទាំង១១៣ (ស្មើ នឹង១២០ពិន្ទុ) គោលការណ៍ទាំងអស់នេះ គឺជាការណែនាំរបស់គណៈកម្មាធិការជាតិវាយតម្លៃទី ក្រុងស្អាត របស់ក្រសួងទេសចរណ៍។ លោក អភិបាលរងខេត្ត បន្តថា ចលនាប្រឡងប្រណាំងទី ក្រុងស្អាតលើកទី៤នេះ ទោះបីជាក្រុងកំពង់ចាម មិនបានទទួលនូវជ័យលាភីផ្ការំដូង៣ទងក៏ដោយ ក្រុងកំពង់ចាមនៅតែបន្តកិច្ចខិតខំក្នុងការអនុវត្តការងារទីក្រុងស្អាត ដែលសុទ្ធតែជាការងារជា ប្រក្រតីរបស់រដ្ឋបាលដែនដី ដូចជាការគ្រប់គ្រងសំណល់, ភាពស្អាត, ភាពទាក់ទាញផ្នែក ទេសចរណ៍,ហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម ដើម្បីឆ្ពោះទៅដណ្តើមជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុង ស្អាតលើកៗក្រោយទៀត ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ាននា ពេលខាងមុខផងដែរ៕ លោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាតបានឲ្យដឹងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ នៅក្រុង និងខណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាតម្លៃបន្ថែម ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ៕

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខ
+9
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីភារកិច្ចត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្ដម ឈិន កេតនា ឧបនាយករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅសាលប្រជុំអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រាជធានីភ្នំពេញ ។

លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផល កិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ ប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅ អនុវត្តបន្ត ព្រមទាំងផ្សព្វផ្សាយទិសដៅបន្ដរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ https://www.facebook.com/share/v/1P2k82aRdw/?mibextid=wwXIfr

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តផែនការផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តផែនការផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែមអនឡាញ (Online Scams) (កំពង់ចាម): អនុវត្តតាមសារាចរណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែម អនឡាញ (Online Scams) កុំឱ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម, នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តផែនការផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែម អនឡាញ (Online Scams) ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកស្នងការ ស្នងការរង និងមន្ត្រីពាក់ព័ន្ធ ស្ថិតនៅសលាប្រជុំខេត្ត។ ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តកំពង់ចាម រួមនឹងការពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានារក្សាឱ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ ដើម្បីភាពសុខដុមរមនារបស់ប្រជាជន។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវធានាថាមិនឱ្យបទបញ្ជារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ធ្លាក់ដល់ដីទាន់ឡើយ ពោលគឺត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់​ថ្នាក់ដឹកនាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕

សម្រស់ឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុ
+9
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម(Zoom)។

ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមបើកសិក្ខាសាលា ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុនៅក
+9
ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមបើកសិក្ខាសាលា ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃ ច័ន្ទខែ មករាឆ្នាំ២០២៥ នៅសណ្ឋាគារ LBN Asian ក្រុងកំពង់ចាម។ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម  និងកម្មវិធីស្បៀងអាហារ ពិភពលោក WFP បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួល អាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដោយមានការអញ្ជើញពីមន្ទីរ-វិស័យ រដ្ឋបាលខេត្តកំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងត្បូងឃ្មុំ និង មានការចូលរួមពីក្រុមប្រឹក្សាឃុំ ស្រុក មកពីស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកពញាក្រែក ផងដែរ។

ខណ្ឌរដ្ឋបាល ជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទដែលបាននេសាទបាន ត្រីរាជ ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូ
+4
ខណ្ឌរដ្ឋបាល ជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទដែលបាននេសាទបាន ត្រីរាជ ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ =====——« ✥◈✥ »——===== #ព្រឹកថ្ងៃទី១៩ខែមករា ឆ្នាំ២០២៦សកម្មភាព ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទឈ្មោះ ឆាយ សេងឃុន ដែលបាននេសាទបាន ត្រីរាជ ទម្ងន់ប្រហែល ៧០គីឡូជាង ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់មកខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនងផ្តល់ព័ត៌មានជូនវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត។ #ក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលបានកំណត់ទិន្នន័យដូចខាងក្រោម៖ +ត្រីរាជ ភេទ ញី +ប្រវែង ១៨៧ សង់ទីម៉ែត្រ +ទម្ងន់សរុប ៧៨ គីឡូក្រាម +ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ៣១៦ +នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ #ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារមានអាជ្ញាធរស្រុកកងមាស មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងប្រជានេសាទបានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្ស តទៅ។