en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram
9 986
Subscribers
-1124 hours
-317 days
-12230 days
Posts Archive
photo content
16 Jul, 07:28
16 Jul, ~07:28

photo content
+9
16 Jul, 07:28
16 Jul, ~07:28

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម» រដ្ឋបាលខេ
+9
រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម» រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅបរវេណសាលាស្រុកចំការលើ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដែលបង្កឡើងដោយមូសខ្លា ខណៈដែលរដូវវស្សាបានឈានចូលមកដល់។ ឯកឧត្តម អភិបាលខេត្ត បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺដែលឆ្លងតាមរយៈមូសខ្លា ដែលអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាព និងអាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា និងឱ្យបានត្រឹមត្រូវ។ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការគន្លឹះ ចំនួនដូចជា៖ -ណែនាំឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវសម្អាតជុំវិញផ្ទះ ករណីមានសម្ភារៈដក់ទឹកដូចជា ឡានម៉ូតូចាស់ៗ សំបកកង់ ត្រឡោកដូង និងដបកែវ ត្រូវកប់ ឬដុតចោល។ ត្រូវដាក់ថ្នាំអាប៊ែតក្នុងពាង ឬអាងស្តុកទឹក និងត្រូវលាងសម្អាតសម្ភារៈប្រើប្រាស់ទឹកឱ្យបានទៀងទាត់ (យ៉ាងតិច ១ដងក្នុង ១សប្តាហ៍)។ ត្រូវសម្រាកក្នុងមុងជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង ដើម្បីការពារកុំឱ្យមូសខាំ។ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត គឺការចូលរួមបង្ការពីបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា តាមពាក្យស្លោក "គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម" ចាប់ផ្តើមពីផ្ទះរបស់យើងម្នាក់ៗ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ប្រសិនបើពិនិត្យឃើញថាកូនចៅមានអាកប្បកិរិយាក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯង ឬផ្សំថ្នាំតាមផ្ទះនោះឡើយ៕
16 Jul, 01:09

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត បើយោង
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះទឹកទន្លេបានបន្តឡើងថែមទៀតនៅកម្ពស់០៩.២១ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០៥ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេ មានកម្ពស់ ១០.០០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
16 Jul, 00:27

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បង្ហាញពីវឌ្ឍនភាព ការផ្ដល់សេវាសាធារណៈល្អ តាមយន្តការច្រកចេញចូលតែមួយ ​ក្នុងខេត្តកំពង់ចាម
16 Jul, 00:06

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិ
+9
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ា សុីម អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។ ដោយពិធីនេះ មានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ វរសេនីយ៍ ប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាល ក្រុង/ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង៤ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
15 Jul, 05:51

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានអញ្ជើញចូលរួម ក្នុងជំនួបពិភាក្សាការងារ ជាមួយអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដើម្បីសិក្សា និងពិគ្រោះយោបល់ក្នុងការកសាងគម្រោងពង្រឹងសមត្ថភាព ដល់ក្រុមការងារលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៅសាលប្រជុំនៃរដ្ឋបាលខេត្ត ។ ក្នុងជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី លោក ជុំ សាអែម នាយកប្រចាំប្រទេស អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) និងសហការី , លោក លោកស្រី សមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ខ.ប.ជ, លោក លោកស្រី ប្រធាន/អនុប្រធាន ក្រុមការងារក្រុមការងារក្រុមជំនាញទាំង៦។ ជំនួបពិភាក្សា ធ្វើឡើងក្នុងគោលបំណង៖ - យល់ដឹងពីដំណើរការ នៃការរៀបចំ និងអនុវត្តផែនការ ការងារប្រចាំឆ្នាំ។ - កំណត់អាទិភាពសកម្មភាព បែងចែកថវិកា ការ រៀបចំរចនាសម្ព័ន្ធនិងគ្រប់គ្រងបុគ្គលិក។ - សម្របសម្រួលសកម្មភាពរវាងក្រុមការងារអន្តរមន្ទីរ នៃក្រុមជំនាញ ទាំង៦ ស្វែងយល់បន្ថែមពីការអនុវត្តល្អៗ និងចំណុចដែលត្រូវកែលម្អក្នុងកិច្ចសហការរវាងក្រុមជំនាញទាំង ៦ និងគ.ខ.ប.ជ ។ ក្នុងឱកាសនោះដែរ លោកជំទាវ ប្រធាន បានស្នើដល់ អង្គការ IJM ឱ្យជួយផ្ដល់ការគាំទ្រលើ ការអប់រំ ផ្សព្វផ្សាយ ការបណ្តុះបណ្តាលជំនាញដល់ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារក្រុមជំនាញទាំង ៦ និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ។
15 Jul, 05:42

photo content
+4
15 Jul, 05:38
15 Jul, ~05:39

photo content
+9
15 Jul, 05:38
15 Jul, ~05:39

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលបំពេញស្ថិតិកង់បី ឬរ៉ឺម៉ក ដែលបានចុះ និងមិនទាន់ចុះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមបណ្ដាលក្រុង ស្រុក ដើម្បីអនុវត្តអន្តរាគមន៍គាំពារសង្គម ដែលរងផលប៉ះពាល់អំឡុងមានសម្ពាធទៅការកើតឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមអធិបតីភាពឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ ។ កិច្ចប្រជុំធ្វើនៅសាលប្រជុំ(ផអ៣) សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ , លោក អនុប្រធាននាយកដ្ឋាន, លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោក ប្រធានមន្ទីរផែនការខេត្ត, តំណាងរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
15 Jul, 04:05

photo content
15 Jul, 04:04
15 Jul, ~04:04

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្
+9
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលបំពេញស្ថិតិកង់បី ឬរ៉ឺម៉ក ដែលបានចុះ និងមិនទាន់ចុះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមបណ្ដាលក្រុង ស្រុក ដើម្បីអនុវត្តអន្តរាគមន៍គាំពារសង្គម ដែលរងផលប៉ះពាល់អំឡុងមានសម្ពាធទៅការកើតឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមអធិបតីភាពឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ ។ កិច្ចប្រជុំធ្វើនៅសាលប្រជុំ(ផអ៣) សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ , លោក អនុប្រធាននាយកដ្ឋាន, លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោក ប្រធានមន្ទីរផែនការខេត្ត, តំណាងរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
15 Jul, 04:03
15 Jul, ~04:03