en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 136 subscribers, ranking 4 991 in the Politics category and 564 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 136 subscribers.

According to the latest data from 16 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -119 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.62%. Within the first 24 hours after publication, content typically collects 5.42% reactions from the total number of subscribers.
  • Post reach: On average, each post receives 671 views. Within the first day, a publication typically gains 549 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 17 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 136
Subscribers
-224 hours
-297 days
-11930 days
Posts Archive
អភិបាលខេត្តកំពង់ចាម ប្រើយុទ្ធសាស្រ្តឈ្នះឈ្នះ ដោះស្រាយបញ្ហាដីដ្លីជូនពលរដ្ឋ ទទួលយកដោយក្តីអំណរ បន្ទាប់ពីទទួលបានសំណើររបស់ពលរដ្ឋ ១គ្រួសារ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម គឺលោក ឡាយ យូគង់ និងអ្នកស្រី សុខ លក្ខិណា (ប្ដីប្រពន្ធ ) ដែលបានដាក់សំណេីមករដ្ឋបាលខេត្តកំពង់ចាម នាពេលថ្មីៗនេះ ថាបានបាត់ទំហំដីដែលគាត់បានទិញ និងអាស្រ័យផលកន្លងមក។ នារសៀលថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៥នេះឆ្លៀពេលវេលាដ៏មមាញឹក ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានដឹក​នាំ​មន្ត្រីជំនាញជួបពិភាក្សា​ និងធ្វើការដោះស្រាយជូនតាមសំណើរខាងលើ រហូតទទួលបានជោគជ័យដោយឈរលើមាគ៌ាឈ្នះឈ្នះ។ បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានពិនិត្យ​ និងពិភាក្សាយ៉ាងលំអិតជាមួយមន្ទីរជំនាញ​ តាមរយៈបណ្ណកម្មសិទ្ធិ ដែលទទួលស្គាល់កាលពីឆ្នាំ ១៩៩៨​ បញ្ជាក់ថា៖ ទំហំដីដើមកាលពីមុន​ និងទំហំដីបច្ចុប្បន្នដែលត្រូវចុះបញ្ជីដីធ្លីបំពេញបន្ថែមនេះ​ គឺមានការប្រែប្រួលពីទំរង់ដេីមបន្តិចបន្តួចប៉ុណ្ណោះ​ ទំហំដីគឺមិនបាត់បង់ទេ។ ឯកឧត្តមអភិបាលខេត្ត​ ក៏បានបញ្ជាក់ជូនលោក ឡាយ យូគង់ និងអ្នកស្រី សុខ លក្ខិណា ដែលជាម្ចាស់កម្មសិទ្ធិដីដែលបាន​ស្នេីសុំខាងលេី​ សម្រេចទទួលស្គាល់ទំហំ​ដែល​ បានបញ្ជាក់ជូនតាមការពិភាក្សា គឺមិនអាចមានទំហំលើសនេះបានទេ។ ក្រោយពីការពន្យល់ និងការសម្រេចរបស់ឯកឧត្តមអភិបាលខេត្ត ម្ចាស់សំណេីពីរនាក់ប្តីប្រពន្ធ បានយល់ និងព្រមទទួលស្គាល់ទំហំដីរបស់ខ្លួន។ ជាមួយគ្នានោះ អ្នកទាំងពីរនាក់ប្តីប្រពន្ធក៏បានយល់ព្រមរុះរើសំណង់រោងដែកដែលបានសាងសង់រួចនៅលើផ្លូវសាធារណ:ដោយស្ម័គ្រចិត្តផងដែរ ហើយឆាប់ៗនេះមន្រ្តីជំនាញនឹងចុះបញ្ជីដីធ្លីបំពេញបន្ថែមជូនអ្នកទាំងពីរ ដោយបានរក្សាផ្លូវធ្លាទំហំទទឹង ៨ម៉ែត្រ វិញ ដើម្បីជាប្រយោជន៍សាធារណៈ៕

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់
+6
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃអគ្ឋគលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាននៃ ភ១.ផ១. សមាជិកលេខាធិការដ្ឋានភ១.ផ១. ខេត្តកំពង់ចាម អាជីវករ ផលិតករខ្មែរ សរុបចំនួនជាង៤៩នាក់ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម៖ ក្រោមម្លប់សន្តិភាព យើងទទួលបានសមិទ្ធផលនានាជាច្រើន

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត
+9
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធZoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ របៀបវារៈចំនួន២ ៖ ១/​ ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។ ២/​ ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤។

"ធ្វើឲ្យលឿន ធ្វើឲ្យលះ បើស្ទះសុំគោលការណ៍"
"ធ្វើឲ្យលឿន ធ្វើឲ្យលះ បើស្ទះសុំគោលការណ៍"

អនុវត្តតាមការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោកសុខ លឹមហ
+6
អនុវត្តតាមការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោកសុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ចំណុចក្បែរសាលាស្រុកកំពង់សៀម ដែលជាចំណុចក្បាលហុង ទឹកចេញពីក្រោមដីគ្រប់រដូវ ដូចនេះតម្រូវឲ្យក្រុមហ៊ុនអនុវត្តគម្រោងដោយយកចិត្តទុកដាក់ ស្របទៅតាមបទដ្ឋានបច្ចេកទេស។

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំព
+9
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំអំពីវគ្គសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ការសម្របសម្រួលថ្នាក់ក្រោមជាតិនៃកម្មវិធី ACCESS 2 ប្រចាំខេត្តកំពង់ចាម ដោយមានអ្នកចូលរួមមកពី មន្ទីរ អង្គភាព អង្គការដៃគូជាច្រើនរូប នៅសាលប្រជុំអាហារដ្ឋានគុជកាហ្វេ ក្រុងកំពង់ចាម។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
+7
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃ យ៍ ក្រុមប្រឹក្សាសកម្មភាព ជនពិការ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ សិក្ខាសានោះ ក៏មានការអញ្ជើញចូលរួមពីសិក្ខាកាម មកពីមន្ទីរ អង្គភាព ពាក់ ព័ន្ធ ជុំវិញខេត្ត និងតំណាង អភិបាល ក្រុង ស្រុក ព្រមទាំង អ្នកពាក់ព័ន្ធ ជាច្រើនអ្នក ក្រោមជំនួយឧបត្ថម្ភរបស់ភាពជាដៃគូអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនមាន ពិការភាព (UN PRPD) និង UN ESCAP តាមរយៈ កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ (UNDP) នៅសាលសន្និសិទសាលាខេត្តកំពង់ចាម។

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំឃ្លាំងស្
+9
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំឃ្លាំងស្តុកទុកនូវវត្ថុតាងបទល្មើស របស់សាលាដំបូងខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅសាលប្រជុំសាលាដំបូងខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជាអមសាលាដំបូងខេត្តកំពង់ចាម, ក្រុមការងារក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ
+9
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារដោះស្រាយករណីប្រជាពលរដ្ឋ០៨គ្រួសារស្នេីសុំចុះបញ្ចីដីស្រែកសិកម្មជាកម្មសិទ្ធ នៅឃុំស្រក ស្រុកកំពង់សៀម កិច្ចប្រជុំនេះធ្វេីឡេីងសាលាខេត្ដ ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងជួបជុំគ្នាដោយក្តីរីករាយក្រោមម្លប់សន្តិភាព​ ខណៈទទួល បានព្រះវិហារថ្មី កម្ពស់២ជាន់ ក្នុងតម្លៃជាង៩៨ម៉ឺនដុល្លារ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះ យើងជួបជុំគ្នាដោយក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព ខណៈទទួលបានសមិទ្ធផលថ្មី គឺ ការសាងសង់ព្រះវិហារ កម្ពស់២ជាន់ បណ្តោយ៤៤ម៉ែត្រ ទទឹង១៨ម៉ែត្រ ដែលគ្រោងចំណាយទឹកប្រាក់សរុបចំនួន ៩៨៦,៩២៥ដុល្លារ។ ការថ្លែងបែបនេះក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០២៥​ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលខាងលើនោះ គឺផ្តើមចេញ ដោយកត្តា ប្រទេសជាតិយើងមានសុខសន្តិភាព ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាស ពេញលេញ ក្នុងការប្រកបមុខរបរទទួលទាន មានបាន មានជីវភាពធូរធារ ទើបមានថវិកាគ្រប់គ្រាន់ ដើម្បីចូលរួមជាបច្ច័យ ដោយសទ្ធាជ្រះថ្លា តាមរយៈព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះចៅអធិការវត្តសុទស្សនារាមជ្រោយថ្ម ដើម្បីកសាងព្រះវិហារថ្មី ដែលមានតម្លៃរហូតដល់ទៅ ជាង ៩៨ម៉ឺនដុល្លារអាមេរិកនេះ ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការកសាងព្រះវិហារ ដែលជាសមិទ្ធផលដ៏ធំ ហើយ ល្អស្អាតនេះគឺ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង ហើយក៏ជាការចូលរួមលើកកម្ពស់ សោភណភាពក្នុងទីក្រុង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលអាចទាក់ទាញដល់ភ្ញៀវ ទេសចរណ៍ ឱ្យចូលមកទស្សនាកម្សាន្តទៀតផង ព្រោះកន្លងមកមានភ្ញៀវទេសចរណ៍បរទេសចូល មកខេត្តកំពង់ចាមតាមផ្លូវទឹក ហើយក៏បានចូលមកទស្សនាវត្តបូរាណរបស់យើង នៅតាមបណ្តា ស្រុកមួយចំនួនផងដែរ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងអប់រំកូនចៅកុំឱ្យសេពគប់មិត្ត មិនល្អ ជាក្រុមបងតូច បងធំ ឬបញ្ហាគ្រឿងញៀនជាដើម ហើយត្រូវគោរពច្បាប់ចរាចរទៀតផង ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពនៃការចម្លងវីរុស កូវីដ-១៩ នៅតែបន្តមាននៅឡើយ ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារថ្មីនៅវត្ត សុខទស្សនារាម ជ្រោយថ្ម (កំពង់ចាម) ៖ ក្រោយពីមានការផ្ដួចផ្ដើម ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រចូលជាបច្ច័យ ពីថ្នាក់ដឹកនាំខេត្ត ជាច្រើនផងនោះ បានធ្វើឲ្យគម្រោងសាងសង់ព្រះវិហារថ្មី នៃវត្តសុទទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ត្រូវបាន ប្រារព្ធពិធីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៥ នេះ។ ក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងឱកាសនោះថា ព្រះវិហារដ៏ធំស្គឹមស្កៃ ដែលត្រូវស្ថាបនានៅពេលនេះ គឺត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើន និងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រ សម្រាប់ក្រុងកំពង់ចាម ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ព្រះវិហារថ្មីនេះត្រូវសាងសង់ពីរជាន់ មានលក្ខណៈប្លែក ប្រើប្រាស់ឲ្យត្រូវនឹងគោលដៅពហុបំណង នៃផ្នែកខាងក្រោមនិងផ្នែកខាងលើ ដោយត្រូវរៀបចំនូវទីវត្តអារាមនេះ ឱ្យមានសោភ័ណភាពស្អាត ឱ្យសមស្របទៅហ្នឹងជាទីសក្ការៈសម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីរបស់ប្រជាពលរដ្ឋយើងផង និងរៀបចំឲ្យត្រូវតាមបែបទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិមកទស្សនាផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងវត្តអារាមនេះ មានភូមិសាស្ត្រអំណោយផល ជាប់ដងទន្លេមេគង្គ ស្របជាមួយអាជ្ញាធរខេត្តកំពង់ចាម មានគម្រោងបង្កើតទេសចរណ៍ បែបនាវាចរណ៍ ដែលអាចបម្រើដល់វិស័យទេសចរណ៍ ជាពិសេសភ្ញៀវបរទេស ដែលពួកគាត់អញ្ជើញមកពីក្រៅប្រទេសតាមទន្លេមេគង្គ ចូលមកខេត្តកំពង់ចាម បន្ទាប់មកទើបធ្វើការបែងចែកបន្តដំណើរទៅតាមគោលដៅទេសចរណ៍ នានានៅក្នុងក្រុង ក៏ដូចជានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានជំរុញនូវការរៀបចំក្រុងកំពង់ចាមឲ្យបានស្អាត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងរស់នៅប្រកបដោយសុខដុមរមនា ដែលជាការលើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកបដោយសុខសុភមង្គល ៕

នៅទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញច
+4
នៅទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបិទមហាសន្និបាតអាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារភ្នំពេញ។