en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 133 subscribers, ranking 4 996 in the Politics category and 563 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 133 subscribers.

According to the latest data from 17 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -121 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.36%. Within the first 24 hours after publication, content typically collects 4.98% reactions from the total number of subscribers.
  • Post reach: On average, each post receives 645 views. Within the first day, a publication typically gains 505 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 18 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 133
Subscribers
-424 hours
-317 days
-12130 days
Posts Archive
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំព
+9
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំអំពីវគ្គសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ការសម្របសម្រួលថ្នាក់ក្រោមជាតិនៃកម្មវិធី ACCESS 2 ប្រចាំខេត្តកំពង់ចាម ដោយមានអ្នកចូលរួមមកពី មន្ទីរ អង្គភាព អង្គការដៃគូជាច្រើនរូប នៅសាលប្រជុំអាហារដ្ឋានគុជកាហ្វេ ក្រុងកំពង់ចាម។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
+7
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃ យ៍ ក្រុមប្រឹក្សាសកម្មភាព ជនពិការ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ សិក្ខាសានោះ ក៏មានការអញ្ជើញចូលរួមពីសិក្ខាកាម មកពីមន្ទីរ អង្គភាព ពាក់ ព័ន្ធ ជុំវិញខេត្ត និងតំណាង អភិបាល ក្រុង ស្រុក ព្រមទាំង អ្នកពាក់ព័ន្ធ ជាច្រើនអ្នក ក្រោមជំនួយឧបត្ថម្ភរបស់ភាពជាដៃគូអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនមាន ពិការភាព (UN PRPD) និង UN ESCAP តាមរយៈ កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ (UNDP) នៅសាលសន្និសិទសាលាខេត្តកំពង់ចាម។

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំឃ្លាំងស្
+9
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំឃ្លាំងស្តុកទុកនូវវត្ថុតាងបទល្មើស របស់សាលាដំបូងខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅសាលប្រជុំសាលាដំបូងខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជាអមសាលាដំបូងខេត្តកំពង់ចាម, ក្រុមការងារក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ
+9
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារដោះស្រាយករណីប្រជាពលរដ្ឋ០៨គ្រួសារស្នេីសុំចុះបញ្ចីដីស្រែកសិកម្មជាកម្មសិទ្ធ នៅឃុំស្រក ស្រុកកំពង់សៀម កិច្ចប្រជុំនេះធ្វេីឡេីងសាលាខេត្ដ ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងជួបជុំគ្នាដោយក្តីរីករាយក្រោមម្លប់សន្តិភាព​ ខណៈទទួល បានព្រះវិហារថ្មី កម្ពស់២ជាន់ ក្នុងតម្លៃជាង៩៨ម៉ឺនដុល្លារ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះ យើងជួបជុំគ្នាដោយក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព ខណៈទទួលបានសមិទ្ធផលថ្មី គឺ ការសាងសង់ព្រះវិហារ កម្ពស់២ជាន់ បណ្តោយ៤៤ម៉ែត្រ ទទឹង១៨ម៉ែត្រ ដែលគ្រោងចំណាយទឹកប្រាក់សរុបចំនួន ៩៨៦,៩២៥ដុល្លារ។ ការថ្លែងបែបនេះក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០២៥​ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលខាងលើនោះ គឺផ្តើមចេញ ដោយកត្តា ប្រទេសជាតិយើងមានសុខសន្តិភាព ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាស ពេញលេញ ក្នុងការប្រកបមុខរបរទទួលទាន មានបាន មានជីវភាពធូរធារ ទើបមានថវិកាគ្រប់គ្រាន់ ដើម្បីចូលរួមជាបច្ច័យ ដោយសទ្ធាជ្រះថ្លា តាមរយៈព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះចៅអធិការវត្តសុទស្សនារាមជ្រោយថ្ម ដើម្បីកសាងព្រះវិហារថ្មី ដែលមានតម្លៃរហូតដល់ទៅ ជាង ៩៨ម៉ឺនដុល្លារអាមេរិកនេះ ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការកសាងព្រះវិហារ ដែលជាសមិទ្ធផលដ៏ធំ ហើយ ល្អស្អាតនេះគឺ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង ហើយក៏ជាការចូលរួមលើកកម្ពស់ សោភណភាពក្នុងទីក្រុង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលអាចទាក់ទាញដល់ភ្ញៀវ ទេសចរណ៍ ឱ្យចូលមកទស្សនាកម្សាន្តទៀតផង ព្រោះកន្លងមកមានភ្ញៀវទេសចរណ៍បរទេសចូល មកខេត្តកំពង់ចាមតាមផ្លូវទឹក ហើយក៏បានចូលមកទស្សនាវត្តបូរាណរបស់យើង នៅតាមបណ្តា ស្រុកមួយចំនួនផងដែរ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងអប់រំកូនចៅកុំឱ្យសេពគប់មិត្ត មិនល្អ ជាក្រុមបងតូច បងធំ ឬបញ្ហាគ្រឿងញៀនជាដើម ហើយត្រូវគោរពច្បាប់ចរាចរទៀតផង ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពនៃការចម្លងវីរុស កូវីដ-១៩ នៅតែបន្តមាននៅឡើយ ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារថ្មីនៅវត្ត សុខទស្សនារាម ជ្រោយថ្ម (កំពង់ចាម) ៖ ក្រោយពីមានការផ្ដួចផ្ដើម ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រចូលជាបច្ច័យ ពីថ្នាក់ដឹកនាំខេត្ត ជាច្រើនផងនោះ បានធ្វើឲ្យគម្រោងសាងសង់ព្រះវិហារថ្មី នៃវត្តសុទទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ត្រូវបាន ប្រារព្ធពិធីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៥ នេះ។ ក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងឱកាសនោះថា ព្រះវិហារដ៏ធំស្គឹមស្កៃ ដែលត្រូវស្ថាបនានៅពេលនេះ គឺត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើន និងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រ សម្រាប់ក្រុងកំពង់ចាម ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ព្រះវិហារថ្មីនេះត្រូវសាងសង់ពីរជាន់ មានលក្ខណៈប្លែក ប្រើប្រាស់ឲ្យត្រូវនឹងគោលដៅពហុបំណង នៃផ្នែកខាងក្រោមនិងផ្នែកខាងលើ ដោយត្រូវរៀបចំនូវទីវត្តអារាមនេះ ឱ្យមានសោភ័ណភាពស្អាត ឱ្យសមស្របទៅហ្នឹងជាទីសក្ការៈសម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីរបស់ប្រជាពលរដ្ឋយើងផង និងរៀបចំឲ្យត្រូវតាមបែបទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិមកទស្សនាផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងវត្តអារាមនេះ មានភូមិសាស្ត្រអំណោយផល ជាប់ដងទន្លេមេគង្គ ស្របជាមួយអាជ្ញាធរខេត្តកំពង់ចាម មានគម្រោងបង្កើតទេសចរណ៍ បែបនាវាចរណ៍ ដែលអាចបម្រើដល់វិស័យទេសចរណ៍ ជាពិសេសភ្ញៀវបរទេស ដែលពួកគាត់អញ្ជើញមកពីក្រៅប្រទេសតាមទន្លេមេគង្គ ចូលមកខេត្តកំពង់ចាម បន្ទាប់មកទើបធ្វើការបែងចែកបន្តដំណើរទៅតាមគោលដៅទេសចរណ៍ នានានៅក្នុងក្រុង ក៏ដូចជានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានជំរុញនូវការរៀបចំក្រុងកំពង់ចាមឲ្យបានស្អាត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងរស់នៅប្រកបដោយសុខដុមរមនា ដែលជាការលើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកបដោយសុខសុភមង្គល ៕

នៅទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញច
+4
នៅទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបិទមហាសន្និបាតអាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារភ្នំពេញ។

ប្រជាពលរដ្ឋ បង្ហាញការគាំទ្រ និងពេញចិត្ត ចំពោះ សកម្មភាពបំរើសេវា របស់មន្ត្រីការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងកំពង់ចាម

នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យការធ្វើ និងទីតាំងលក់ ត្រសក់ច
+5
នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យការធ្វើ និងទីតាំងលក់ ត្រសក់ចាវ ម្ហូបប្រចាំតំបន់ ឃុំអង្គរបានទី៥ ស្រុកកងមាស ។ ក្នុងឱកាសនោះដែរលោកជំទាវបានណែនាំអំពីការធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវ អនាម័យ និងគុណភាពខ្ពស់ធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេ
+9
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចូលរួមសំណេះសំណាល និងផ្ដល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សក្នុងវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់សហគមន៍អង្គរបាន ដែលត្បាញក្រម៉ាធ្វើអំពីដើមត្រុំ និងរុក្ខជាតិធម្មជាតិផ្សំជាច្រើនទៀត ក្នុងឃុំអង្កបានទី៧ ស្រុកកងមាស ខេត្តកំពង់ចាម៕

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាកាកបាទក្រហមកម្
+7
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា ២០២៥ ក្រោមប្រធានបទ "ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ" "Midwives Critical Every Crisis " ធ្វើនៅមណ្ឌលសុខភាពកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ។ ទិវានេះធ្វើឡើងក្នុងគោគោលបំណង ៖ ដើម្បីលើកកម្ពស់គុណភាពសេវា និងចូលរួមកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាពឆ្មប ក្នុងការឆ្លើយតបពេលមានគ្រោះអាសន្ន ,គ្រោះមហន្តរាយ និងធ្វើឱ្យប្រសើរឡើង សុខភាពមាតា ទារក និងកុមារឆ្ពោះទៅសម្រេចបានជោគជ័យតាមគោលដៅកំណត់របស់ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងឱកាសនោះដែរលោកជំទាវ បាននាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់អ្នកចូលរួមនូវវត្ថុអនុស្សាវរីយ៍ មួយចំនួន និងថវិកា ៥០.០០០រៀល ។

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញទៅបន្តសុពលភាពឲ្យបានគ្រប់គ្នា ឯកឧត្តម អ៊ុន ចាន់ដា
+6
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញទៅបន្តសុពលភាពឲ្យបានគ្រប់គ្នា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញទៅបន្តសុពលភាពឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាប្រកបកិច្ចការផ្សេងៗ។ ថ្លែងនាឱកាស ឯកឧត្តម អញ្ជើញទៅបន្តសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ឯកឧត្តមផ្ទាល់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ។

https://web.facebook.com/share/v/1C7WEcgq6Z/ ================= រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវា នៃការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលឧក្រិតកម្មភ្នំប្រុស

នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ
+8
នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំចុះពិនិត្យការអនុវត្តមុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។

កងកម្លាំងទាំងបី ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ដែលមានឯកឧត្តម អ៊ុន ចាន់ដា ជាប្រធាន និងជាអភិបាលនៃគណៈអភិបាលខេត្ត
+3
កងកម្លាំងទាំងបី ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ដែលមានឯកឧត្តម អ៊ុន ចាន់ដា ជាប្រធាន និងជាអភិបាលនៃគណៈអភិបាលខេត្ត បានពង្រឹងកិច្ចសហការយ៉ាងរឹងមាំ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ឲ្យល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខសាន្ត ក្នុងយុគសម័យ បវរធិបតី

សេចក្ដីអំពាវនាវ របស់រដ្ឋបាលខេត្តកំពង់ចាម