រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 133 مشتركاً، محتلاً المرتبة 4 996 في فئة السياسة والمرتبة 563 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 133 مشتركاً.
بحسب آخر البيانات بتاريخ 17 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -121، وفي آخر 24 ساعة بمقدار -4، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.36%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.98% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 645 مشاهدة. وخلال اليوم الأول يجمع عادةً 505 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 18 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 133
المشتركون
-424 ساعات
-317 أيام
-12130 أيام
أرشيف المشاركات
10 133
កសិករដាំទុរេនខេត្តកំពង់ចាម ពេញចិត្តនិងគាំទ្រចំពោះការហាមឃាត់ការនាំចូលទុរេនស្រស់ពីបរទេស
10 133
សល់ពីរថ្ងៃទៀបញ្ចប់ មន្ត្រីខេត្តកំពង់ចាមបន្តចល័តតាមភូមិដើម្បីចុះឈ្មោះនិងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត
10 133
+9
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការខាសាកាកបាទក្រហម ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលការចាក់ដីបំពេញបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហម ស្រុកបាធាយ និងដើម្បីធ្វើរបងថ្មបង្ហើយ។
10 133
+9
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អាគារទីស្នាក់ការគណបក្សឃុំសណ្ដែក ស្រុកបាធាយ ដែល ជាគំនិតផ្តួចផ្តើមកសាងដោយឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ។ គិតមកមកដល់ពេលនេះ សំណង់ខាងលើបានចាក់បណ្ដុះសសរឡើងរួចរាល់ និងបានចាក់ដីបំពេញទីធ្លាទាំងមូលរួចរាល់ហើយផងដែរ។
10 133
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវ ឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកបាធាយ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀង នៅស្រុកបាធាយ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវកៅស៊ូ ១ខ្សែប្រវែង ១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ។
ជាមួយនឹងការចុះពិនិត្យនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុពោលគឺ ការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា បន្ទាប់ពីនោះ ក្រុមការងារបានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូ ១ខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែក ស្រុកបាធាយ ដែលរងនូវការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។ ដូច្នេះផ្លូវ ១ខ្សែនេះ ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវមួយខ្សែនោះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនកសិផល កសិកម្ម ពីតំបន់នោះមកទីប្រជុំជន៕
10 133
អភិបាលខេត្តកំពង់ចាម ប្រើយុទ្ធសាស្រ្តឈ្នះឈ្នះ ដោះស្រាយបញ្ហាដីដ្លីជូនពលរដ្ឋ ទទួលយកដោយក្តីអំណរ
បន្ទាប់ពីទទួលបានសំណើររបស់ពលរដ្ឋ ១គ្រួសារ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម គឺលោក ឡាយ យូគង់ និងអ្នកស្រី សុខ លក្ខិណា (ប្ដីប្រពន្ធ ) ដែលបានដាក់សំណេីមករដ្ឋបាលខេត្តកំពង់ចាម នាពេលថ្មីៗនេះ ថាបានបាត់ទំហំដីដែលគាត់បានទិញ និងអាស្រ័យផលកន្លងមក។
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះឆ្លៀពេលវេលាដ៏មមាញឹក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានដឹកនាំមន្ត្រីជំនាញជួបពិភាក្សា និងធ្វើការដោះស្រាយជូនតាមសំណើរខាងលើ រហូតទទួលបានជោគជ័យដោយឈរលើមាគ៌ាឈ្នះឈ្នះ។
បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានពិនិត្យ និងពិភាក្សាយ៉ាងលំអិតជាមួយមន្ទីរជំនាញ តាមរយៈបណ្ណកម្មសិទ្ធិ ដែលទទួលស្គាល់កាលពីឆ្នាំ ១៩៩៨ បញ្ជាក់ថា៖ ទំហំដីដើមកាលពីមុន និងទំហំដីបច្ចុប្បន្នដែលត្រូវចុះបញ្ជីដីធ្លីបំពេញបន្ថែមនេះ គឺមានការប្រែប្រួលពីទំរង់ដេីមបន្តិចបន្តួចប៉ុណ្ណោះ ទំហំដីគឺមិនបាត់បង់ទេ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ជូនលោក ឡាយ យូគង់ និងអ្នកស្រី សុខ លក្ខិណា ដែលជាម្ចាស់កម្មសិទ្ធិដីដែលបានស្នេីសុំខាងលេី សម្រេចទទួលស្គាល់ទំហំដែល បានបញ្ជាក់ជូនតាមការពិភាក្សា គឺមិនអាចមានទំហំលើសនេះបានទេ។
ក្រោយពីការពន្យល់ និងការសម្រេចរបស់ឯកឧត្តមអភិបាលខេត្ត ម្ចាស់សំណេីពីរនាក់ប្តីប្រពន្ធ បានយល់ និងព្រមទទួលស្គាល់ទំហំដីរបស់ខ្លួន។ ជាមួយគ្នានោះ អ្នកទាំងពីរនាក់ប្តីប្រពន្ធក៏បានយល់ព្រមរុះរើសំណង់រោងដែកដែលបានសាងសង់រួចនៅលើផ្លូវសាធារណ:ដោយស្ម័គ្រចិត្តផងដែរ ហើយឆាប់ៗនេះមន្រ្តីជំនាញនឹងចុះបញ្ជីដីធ្លីបំពេញបន្ថែមជូនអ្នកទាំងពីរ ដោយបានរក្សាផ្លូវធ្លាទំហំទទឹង ៨ម៉ែត្រ វិញ ដើម្បីជាប្រយោជន៍សាធារណៈ៕
10 133
+6
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃអគ្ឋគលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាននៃ ភ១.ផ១. សមាជិកលេខាធិការដ្ឋានភ១.ផ១. ខេត្តកំពង់ចាម អាជីវករ ផលិតករខ្មែរ សរុបចំនួនជាង៤៩នាក់ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។
10 133
+9
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធZoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
របៀបវារៈចំនួន២ ៖
១/ ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។
២/ ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤។
10 133
+6
អនុវត្តតាមការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោកសុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ចំណុចក្បែរសាលាស្រុកកំពង់សៀម ដែលជាចំណុចក្បាលហុង ទឹកចេញពីក្រោមដីគ្រប់រដូវ ដូចនេះតម្រូវឲ្យក្រុមហ៊ុនអនុវត្តគម្រោងដោយយកចិត្តទុកដាក់ ស្របទៅតាមបទដ្ឋានបច្ចេកទេស។
10 133
+9
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំអំពីវគ្គសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ការសម្របសម្រួលថ្នាក់ក្រោមជាតិនៃកម្មវិធី ACCESS 2 ប្រចាំខេត្តកំពង់ចាម ដោយមានអ្នកចូលរួមមកពី មន្ទីរ អង្គភាព អង្គការដៃគូជាច្រើនរូប នៅសាលប្រជុំអាហារដ្ឋានគុជកាហ្វេ ក្រុងកំពង់ចាម។
10 133
+7
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃ យ៍ ក្រុមប្រឹក្សាសកម្មភាព ជនពិការ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ សិក្ខាសានោះ ក៏មានការអញ្ជើញចូលរួមពីសិក្ខាកាម មកពីមន្ទីរ អង្គភាព ពាក់ ព័ន្ធ ជុំវិញខេត្ត និងតំណាង អភិបាល ក្រុង ស្រុក ព្រមទាំង អ្នកពាក់ព័ន្ធ ជាច្រើនអ្នក ក្រោមជំនួយឧបត្ថម្ភរបស់ភាពជាដៃគូអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនមាន ពិការភាព (UN PRPD) និង UN ESCAP តាមរយៈ កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ (UNDP) នៅសាលសន្និសិទសាលាខេត្តកំពង់ចាម។
10 133
+9
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំឃ្លាំងស្តុកទុកនូវវត្ថុតាងបទល្មើស របស់សាលាដំបូងខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅសាលប្រជុំសាលាដំបូងខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជាអមសាលាដំបូងខេត្តកំពង់ចាម, ក្រុមការងារក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
