en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 196 subscribers, ranking 4 915 in the Politics category and 541 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 196 subscribers.

According to the latest data from 01 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -110 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.31%. Within the first 24 hours after publication, content typically collects 5.54% reactions from the total number of subscribers.
  • Post reach: On average, each post receives 643 views. Within the first day, a publication typically gains 565 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 02 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 196
Subscribers
-324 hours
-247 days
-11030 days
Posts Archive
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន ឧបាសិកា ធិន ធឹង ត្រូវជាម្តាយបង្កើត ឯកឧត្តម ឡោ ចាន់លី (កំពង់ចាម): នាព្រឹកថ្ងៃទី៩ ខែម
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន ឧបាសិកា ធិន ធឹង ត្រូវជាម្តាយបង្កើត ឯកឧត្តម ឡោ ចាន់លី (កំពង់ចាម): នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ធិន ធឹង ត្រូវជាម្តាយបង្កើត ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ដែលម្តាយរបស់ ឯកឧត្តមបានទទួលមរណភាពកាលពីថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ២០៦៩ ត្រូវនឹងថ្ងៃទី៧ ខែកមរា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៦ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋានភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។  ក្នុងសមានទុក្ខដ៏សែនសោកសៅ នេះ ឯកឧត្តម អ៊ុន ចាន់ដា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយឯកឧត្តម ឡោ ចាន់លី និងក្រុមគ្រួសារ និងបានប្រគល់សារលិខិតរំលែកទុក្ខរបស់រដ្ឋបាលខេត្ត និងបច្ច័យមួយចំនួន ជូនគ្រួសារសពផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា សូមឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ធិន ធឹង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏

សូមគោរពលោកជំទាវ អោយប្អូនសុំសាំង១បុងមកទៅមើលម៉ែក្មេកនៅកាលម៉ែត្រ ដោយក្តីគោរព
+9
សូមគោរពលោកជំទាវ អោយប្អូនសុំសាំង១បុងមកទៅមើលម៉ែក្មេកនៅកាលម៉ែត្រ ដោយក្តីគោរព

អភិបាលខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ ថ្លៃថ្លារ
+9
អភិបាលខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងស្រុកស្រីសន្ធរ (កំពង់ចាម): នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា ដឹកនាំគណប្រតិភូព្រឹទ្ធសភាភូមិភាគ២ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣៥៣គ្រួសារ ស្រ្តី មានផ្ទៃពោះ ចំនួន ៤នាក់ និងសិស្សនុសិស្សភៀសសឹក ចំនួន ២.៩៤នាក់ ក្នុងស្រុកស្រីសន្ធរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកា គណៈកម្មការទី២ ព្រឹទ្ធសភា, ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ព្រមទាំង លោក លោកស្រី ប្រតិភូអមអំណើរជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗជាជនភៀសសឹកទាំងអស់ ដែលកំពុងស្នាក់អាស្រ័យនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានជំនឿជឿជាក់មកលើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ៕

ប្រជាកសិករដាំល្ពៅក្នុងឃុំពាមជីកង រីករាយក្នុងការប្រមូលផល ខណៈឆ្នាំនេះលើទីផ្សារមានតម្លៃខ្ពស់

អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ ឯកឧត
+9
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញប្រគល់ម៉ូតូ ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ ដែលបានរងគ្រោះខូចខាតម៉ូតូទាំងស្រុង អំឡុងពេលបំពេញតួនាទីជាយោធា កាលពីព្រំដែន កម្ពុជា-ថៃ មានបញ្ហា។ពិធីប្រគល់ធ្វើនៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដោយមានការប្រគល់ ទទួលម៉ូតូផ្ទាល់ដល់ដៃ ភរិយារបស់យោធាទាំង ២គ្រួសារ។ គ្រួសារយោធាទាំង២ ដែលបានទទួលម៉ូតូ រួមមាន៖ ទី១.លោកស្រី ម៉ោង មួយហ៊ុន ទីកន្លែងកំណើតនៅ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានស្វាមី ឈ្មោះ តឹក វ៉ាន់ដេត ជាយោធា បម្រើការងារនៅកងពលតូចថ្មើរជើងលេខ៥១ កំពុងឈរជើងនៅជួរមុខ។ ទី២៖ លោកស្រី ទូច សុីថា ទីកន្លែងកំណើតនៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានស្វាមី ឈ្មោះ លុក ចាប ជាយោធា បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៦ កំពុងឈរជើងនៅជួរមុខ ខេត្តឧត្តរមានជ័យ ។ ឆ្លៀតក្នុងឱកាស ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងតែគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដោយមិនទុកឱ្យនរណាម្នាក់ រងទុក្ខលំបាកនោះឡើយ៕

https://www.facebook.com/share/p/1AT4vVtwc5/ ============ Page 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxd
https://www.facebook.com/share/p/1AT4vVtwc5/ ============ Page 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ Fb 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1 Telegram 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin Page 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានចូលរួមស
+7
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានចូលរួមសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ នូវគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកនៅភូមិ ចំនួន២០គ្រួសារ ស្ថិតក្នុងភូមិថ្នល់បែកកើត និងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ។

លោកស្រី តូច ស៊ីថា ភរិយាកងទ័ពជួរមុខប្រាសាទតាមាន់ សូមថ្លែងអំណរដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងអភិបាលខេត្តកំពង់ចាម ដែលផ្តល់ម៉ូតូមួយគ្រឿង ដើម្បីទុកជាមធ្យោបាយដឹកស្បៀង និងជិះមកលេងក្រុមគ្រួសារ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប, នគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប, នគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅថ្ង
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប, នគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប និងនគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋដោយមិនទុកឱ្យនរណាម្នាក់ នៅឯកានោះឡើយ ។ ជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឱ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។ សូមជម្រាបថា វីរកងទ័ពទាំង ០៤រូប រួមមាន ៖ ១.លោក រឿង ចាន់ធាវី អាយុ៤៥ឆ្នាំ វិរកងទ័ពជួរមុខ ទិសខេត្តព្រះវិហារ។ ២.លោក ចក់ ស៊ីជៀន អាយុ៣៤ឆ្នាំ វិរកងទ័ពជួរមុខ កងពល២១ តាក្របី ឧត្តរមានជ័យ ទិសខេត្តព្រះវិហារ ។ ៣. លោក ហិប សារិទ្ធ អាយុ២៦ កងពលតូច៨ កងពលធំ៣ ទិសខេត្តព្រះវិហារ។ និង ៤. អាយុ ២៥ឆ្នាំ ជានគរបាល ទិសខេត្តបន្ទាយមានជ័យ៕

លោក រឿន ច័ន្ទធាវី វីរៈកងទ័ព នៅកងពលតូចអន្តរាគមន៍លេខ៨ សូមថ្លែងអំណរគុណ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង អភិបាលខេត្តកំពង់ចាម ដែលតែងតែ យកចិត្តទុកដាក់ គិតគូរ ដល់ជីវភាព សុខភាព និងឧបត្ថម្ភ ផ្សេងៗដល់ វីរៈកងទ័ពជួរមុខគ្រប់រូប។