ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 199 подписчиков, занимая 4 919 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 199 подписчиков.

Согласно последним данным от 30 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -109, а за последние 24 часа — 1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.34%. В первые 24 часа после публикации контент обычно набирает 5.67% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 647 просмотров. В течение первых суток публикация набирает 578 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 01 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 199
Подписчики
+124 часа
-247 дней
-10930 дней
Архив постов
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ ឯកឧត
+9
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញប្រគល់ម៉ូតូ ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ ដែលបានរងគ្រោះខូចខាតម៉ូតូទាំងស្រុង អំឡុងពេលបំពេញតួនាទីជាយោធា កាលពីព្រំដែន កម្ពុជា-ថៃ មានបញ្ហា។ពិធីប្រគល់ធ្វើនៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដោយមានការប្រគល់ ទទួលម៉ូតូផ្ទាល់ដល់ដៃ ភរិយារបស់យោធាទាំង ២គ្រួសារ។ គ្រួសារយោធាទាំង២ ដែលបានទទួលម៉ូតូ រួមមាន៖ ទី១.លោកស្រី ម៉ោង មួយហ៊ុន ទីកន្លែងកំណើតនៅ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានស្វាមី ឈ្មោះ តឹក វ៉ាន់ដេត ជាយោធា បម្រើការងារនៅកងពលតូចថ្មើរជើងលេខ៥១ កំពុងឈរជើងនៅជួរមុខ។ ទី២៖ លោកស្រី ទូច សុីថា ទីកន្លែងកំណើតនៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានស្វាមី ឈ្មោះ លុក ចាប ជាយោធា បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៦ កំពុងឈរជើងនៅជួរមុខ ខេត្តឧត្តរមានជ័យ ។ ឆ្លៀតក្នុងឱកាស ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងតែគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដោយមិនទុកឱ្យនរណាម្នាក់ រងទុក្ខលំបាកនោះឡើយ៕

https://www.facebook.com/share/p/1AT4vVtwc5/ ============ Page 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxd
https://www.facebook.com/share/p/1AT4vVtwc5/ ============ Page 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ Fb 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1 Telegram 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin Page 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានចូលរួមស
+7
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានចូលរួមសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ នូវគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកនៅភូមិ ចំនួន២០គ្រួសារ ស្ថិតក្នុងភូមិថ្នល់បែកកើត និងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ។

លោកស្រី តូច ស៊ីថា ភរិយាកងទ័ពជួរមុខប្រាសាទតាមាន់ សូមថ្លែងអំណរដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងអភិបាលខេត្តកំពង់ចាម ដែលផ្តល់ម៉ូតូមួយគ្រឿង ដើម្បីទុកជាមធ្យោបាយដឹកស្បៀង និងជិះមកលេងក្រុមគ្រួសារ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប, នគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប, នគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅថ្ង
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប, នគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប និងនគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋដោយមិនទុកឱ្យនរណាម្នាក់ នៅឯកានោះឡើយ ។ ជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឱ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។ សូមជម្រាបថា វីរកងទ័ពទាំង ០៤រូប រួមមាន ៖ ១.លោក រឿង ចាន់ធាវី អាយុ៤៥ឆ្នាំ វិរកងទ័ពជួរមុខ ទិសខេត្តព្រះវិហារ។ ២.លោក ចក់ ស៊ីជៀន អាយុ៣៤ឆ្នាំ វិរកងទ័ពជួរមុខ កងពល២១ តាក្របី ឧត្តរមានជ័យ ទិសខេត្តព្រះវិហារ ។ ៣. លោក ហិប សារិទ្ធ អាយុ២៦ កងពលតូច៨ កងពលធំ៣ ទិសខេត្តព្រះវិហារ។ និង ៤. អាយុ ២៥ឆ្នាំ ជានគរបាល ទិសខេត្តបន្ទាយមានជ័យ៕

លោក រឿន ច័ន្ទធាវី វីរៈកងទ័ព នៅកងពលតូចអន្តរាគមន៍លេខ៨ សូមថ្លែងអំណរគុណ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង អភិបាលខេត្តកំពង់ចាម ដែលតែងតែ យកចិត្តទុកដាក់ គិតគូរ ដល់ជីវភាព សុខភាព និងឧបត្ថម្ភ ផ្សេងៗដល់ វីរៈកងទ័ពជួរមុខគ្រប់រូប។

កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨មករា ឆ្នា
+9
កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨មករា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត លោកជំទាវ អៀម វណ្ណី សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធាន គ.ក.ស.ក. និងលោកជំទាវ ជាន ឡេងទាង សមាជិកាក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតី ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសមាជិក-សមាជិកាផងដែរ។

នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខ
+9
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៦ របស់គណៈកម្មាធិការ ដើម្បីគាំទ្រជំរុញការ អនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខេត្តកំពង់ចាម ដែលមានកិច្ចសហការណ៍ជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត រៀបចំកិច្ចប្រជុំនេះឡើង នៅលាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពផងដែរ។

ពលរដ្ឋក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម រួមគ្នាធ្វើត្រីឆ្អើរផ្ញើជូនកងកម្លាំងជួរមុខតាមព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម នារសៀលទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម នារសៀលទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍បក្សខេត្ត ដើម្បីឆ្លងរបាយការណ៍, ពិនិត្យរៀបចំបន្ថែមនូវអង្គការចាត់តាំងគណបក្ស និងវាយតម្លៃមន្ត្រី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានបក្សខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ រួមនិងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អភិបាលខេត្តកំពង់ចាម ចូលរួមអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅវត្តសុវណ្ណគីរី «ជើងឆ្នុក» ឃុំ
+9
អភិបាលខេត្តកំពង់ចាម ចូលរួមអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅវត្តសុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងវិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ផងដែរ។ ពិធីប័ង្សុកូល ធ្វើឡើងទៅតាមទំនៀម ទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។