en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 198 subscribers, ranking 4 919 in the Politics category and 542 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 198 subscribers.

According to the latest data from 30 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -109 over the last 30 days and by 1 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.34%. Within the first 24 hours after publication, content typically collects 5.67% reactions from the total number of subscribers.
  • Post reach: On average, each post receives 647 views. Within the first day, a publication typically gains 578 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 01 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 198
Subscribers
+124 hours
-247 days
-10930 days
Posts Archive
អភិបាលខេត្តកំពង់ចាម ចូលរួមអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅវត្តសុវណ្ណគីរី «ជើងឆ្នុក» ឃុំ
+9
អភិបាលខេត្តកំពង់ចាម ចូលរួមអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅវត្តសុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងវិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ផងដែរ។ ពិធីប័ង្សុកូល ធ្វើឡើងទៅតាមទំនៀម ទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏កក់ក្តៅ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ

អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏កក់ក្តៅ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជ
+9
អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏កក់ក្តៅ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ (កំពង់ចាម): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏កក់ក្តៅ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ ដែលពិធីនេះ ធ្វើឡើងនៅលើសួនស្មៅ ខាងមុខសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ នាឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ្រ ចន្នមុន្នី ហ៊ុនម៉ាណែត ដែលសម្តេចនិងលោកជំទាវ តែងតែយកចិត្តទុកដាក់ ឈឺឆ្អាលអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់កាលៈទេសៈ ដោយមិនមានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការអ្វីឡើយ។ ឯកឧត្តមអភិបាលខេត្ត សូមចាត់ទុកនូវវត្តមានដ៏កក់ក្តៅបំផុត របស់លោកជំទាវបណ្ឌិត នាឱកាសនេះ គឺជាឱសថទិព្វជួយព្យាបាលរបួសដួងចិត្តរបស់បងប្អូនគ្រួសារវីរយុទ្ធជនជួរមុខ ឲ្យបានជាសះស្បើយ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចាន្នមុន្នី ហ៊ុនម៉ាណែតព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន បរវាសជៀសឆ្ងាយពីជំងឺដង្កាត់ទាំងឡាយ សមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺអាយុវណ្ណៈ ឃ្លៀងឃ្លាតឡើយ។ ស្ថិតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូប ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនសមាជិកក្រុមគ្រួសារវីរកងទ័ពគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់ដែលបានឧបត្ថម្ភជាច្រេីននូវសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវនាវឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតដើម្បីបន្តលើកកម្ពស់ស្មារតីវេញជាធ្លុងមួយរបស់ខ្មែរ៕

រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ហើយ

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមស
+3
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមសួរសុខទុក្ខលោក ស្លេះ ហ្គោនី ជាប្រជាការពារភូមិទី៧ ឃុំព្រែកតានង់ ស្រុកកោះសូទិន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថាលោក ស្លេះ ហ្គោនី បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរបួសក្បាលធ្ងន់ធ្ងរ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តម អភិបាលខេត្ត សាកសួរសុខទុក្ខ និងជូនពរ ឆាប់ជាសះស្បើយពីជំងឺ និងបានត្រឡប់ទៅបំពេញការងារវិញ។

គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី ៦ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់គណៈ:កម្មាធិការសាខា
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់គណៈ:កម្មាធិការសាខា កាកបាទក្រហមកម្ពូជា ខេត្តកំពង់ចាម អាណត្តិទី ៦ (កំពង់ចាម): ព្រឹកថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព,ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់គណៈ:កម្មាធិការសាខា កាកបាទក្រហមកម្ពូជា ខេត្តកំពង់ចាម អាណត្តិទី ៦ ស្ថិតនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ១៩នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ពេញ ១ឆ្នាំ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ទោះបីមានការរំខានដោយស្ថានភាពជម្លោះព្រំដែនកម្ពុជាថៃយ៉ាងណា ក៏ដោយ តែបានបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា - ការថែទាំសុខភាពសហគមន៍- ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន - ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក -ការកសាងភាពធន់សហគមន៍ - ការអភិវឌ្ឍន៍ស្ថាប័ន - ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះពិសេសគោលនយោបាយជួយឧបត្ថម្ភដោះស្រាយសម្រាលជីវភាព ដល់ ជនភៀសសឹក ពលករ និងគ្រួសារវីរ:កងទ័ពជួរមុខ បានទាន់ពេលវេលា ស្របតាមទិសស្លោក" ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពជា "។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់ អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយជនងាយរងគ្រោះថោយផ្តោតសំខាន់លើជនភៀសសឹក ពលករចំណាកស្រុក និងគ្រួសារវីរ:កងទ័ពជួរមុខ បានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង- បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ពិសេសការគិតគូរពីការកសាងភាពធន់សហគមន៍ នៅគោលដៅភូមិ ឃុំមួយឬពីរ ដើម្បីសាកល្បងអនុវត្តសកម្មភាពផ្ដោតចម្រុះវិស័យអាទិភាពក្នុងយុទ្ធសាស្ត្រ ដែលជាការកសាងសមត្ថភាពសហគមន៍ ធានានិរន្តរភាពតាមរយៈវត្តមាន មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន ចុះធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការសង្គ្រោះបឋម ការត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយ ការអប់រំថែទាំសុខភាពសហគមន៍ ការផ្សព្វផ្សាយគោលការណ៍គ្រឹះ ការការពារបដិរូប យុទ្ធនាការអនាម័យបរិស្ថានស្អាត ចូលរួមទប់ស្កាត់់គ្រឿងញៀន នៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សារបស់ខ្លួន។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ការធ្វើការងារសវនកម្មផ្ទៃក្នុង អោយមាន តម្លាភាព និងគណនេយ្យភាព៕