en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 226 subscribers, ranking 4 923 in the Politics category and 542 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 226 subscribers.

According to the latest data from 22 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -115 over the last 30 days and by 1 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.15%. Within the first 24 hours after publication, content typically collects 5.28% reactions from the total number of subscribers.
  • Post reach: On average, each post receives 629 views. Within the first day, a publication typically gains 540 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 23 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 226
Subscribers
+124 hours
-287 days
-11530 days
Posts Archive
អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម (កំពង់ចាម): សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម
+9
អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម (កំពង់ចាម): សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ចំនួន១.៤២៣នាក់ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកកំំពង់សៀម ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម។ ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូ
+9
នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្នុង១គ្រួសាទទួលបានអង្ក ២៥គីឡូក្រាម , ទឹកត្រី ១យួរ , ទឹកស៊ីអុីវ ១យួរ មី ១កេះ ថវិការ ចំនួន ៥០.០០០រៀល ជូននគរបាល និងប្រជាការពារចំនួន១៣នាក់ ក្នុង១នាក់ចំនួន ២០.០០០រៀលផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ គម្រប់៧៣ យាងចូល៧៤ ព្រះវស្សា =================

សូមគោរពបង ថ្ងៃសៅរ៍ ១៥រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងា
+9
សូមគោរពបង ថ្ងៃសៅរ៍ ១៥រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគ្រួសារបក្សតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន២០គ្រួសារ ស្ថិតនៅ ភូមិគីឡូបីចំនួន៥គ្រួសារ ,ភូមិបឹងកេតក្រោម ចំនួន៥គ្រួសារ,ភូមិចេកជ្វាចំនួន៥គ្រួសារ ,ភូមិអណ្តូងស្វាយ ចំនួន៥គ្រួសារ និងបាននាំយកសម្ភារ:និងថវិកាដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ចែកជូនសមាជិកគ្រួសារបក្សជួបការលំបាកដោយ១គ្រួសារៗទទួលបាន អង្ករ២៥Kg មី០១កេស ធំ និងថវិកា៤០,០០០រៀល ។ ជាមួយគ្នានោះដែរ លោក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បានឧបត្ថម្ភថវិកាជូនអ្នកចូលរួម ឧបត្ថម្ភ ក្រុមការងារថ្នាក់មូលដ្ឋានឃុំ,សាខាបក្សភូមិ,យុវជនឃុំ,ប្រជាការពារ ដោយចំណាយថវិកាសរុបទាំងអស់ចំនួន៤,៤៥០,០០០រៀល ក្នុងនោះថវិកា ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន៤,០០០,០០០រៀលនិងថវិការបស់ក្រុមការងារថ្នាក់ខេត្តចំនួន៤៥០,០០០រៀល។

សូមគោរពបង ថ្ងៃសៅរ៍ ១៥រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងា
+9
សូមគោរពបង ថ្ងៃសៅរ៍ ១៥រោច ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគ្រួសារបក្សតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន២០គ្រួសារ ស្ថិតនៅ ភូមិគីឡូបីចំនួន៥គ្រួសារ ,ភូមិបឹងកេតក្រោម ចំនួន៥គ្រួសារ,ភូមិចេកជ្វាចំនួន៥គ្រួសារ ,ភូមិអណ្តូងស្វាយ ចំនួន៥គ្រួសារ និងបាននាំយកសម្ភារ:និងថវិកាដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ចែកជូនសមាជិកគ្រួសារបក្សជួបការលំបាកដោយ១គ្រួសារៗទទួលបាន អង្ករ២៥Kg មី០១កេស ធំ និងថវិកា៤០,០០០រៀល ។ ជាមួយគ្នានោះដែរ លោក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បានឧបត្ថម្ភថវិកាជូនអ្នកចូលរួម ឧបត្ថម្ភ ក្រុមការងារថ្នាក់មូលដ្ឋានឃុំ,សាខាបក្សភូមិ,យុវជនឃុំ,ប្រជាការពារ ដោយចំណាយថវិកាសរុបទាំងអស់ចំនួន៤,៤៥០,០០០រៀល ក្នុងនោះថវិកា ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន៤,០០០,០០០រៀលនិងថវិការបស់ក្រុមការងារថ្នាក់ខេត្តចំនួន៤៥០,០០០រៀល។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ គម្រប់៧៣ យាងចូល៧៤ ព្រះវស្សា =================

នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូ
+9
នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្នុង១គ្រួសាទទួលបានអង្ក ២៥គីឡូក្រាម , ទឹកត្រី ១យួរ , ទឹកស៊ីអុីវ ១យួរ មី ១កេះ ថវិការ ចំនួន ៥០.០០០រៀល ជូននគរបាល និងប្រជាការពារចំនួន១៣នាក់ ក្នុង១នាក់ចំនួន ២០.០០០រៀលផងដែរ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារ៦មករា សមិទ្ធផលនានាព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និ
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារ៦មករា សមិទ្ធផលនានាព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រៃវែង នៅក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រៃវែង សរុប ១ ៣១១ នាក់។ ពិធីសំណេះសំណាលនេះ រៀបចំឡើង ដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងជំរុញការងារមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសក្រើនរំលឹកដល់មន្រ្តីឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងការដោះស្រាយបញ្ហាទាំងឡាយ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា…។

នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារឃុំសំព
+7
នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារឃុំសំពងជ័យ ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណ ៤៥នាក់ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម លន់លឹមថៃ បានថ្លែងកោតសរសើរនិងថ្លែងអំណគុណដល់ក្រុមការងារឃុំទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានគិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាជនដែលមានបញ្ហានិងបានជួយដោះស្រាយនូវរាល់តម្រូវការនានាដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាកែប្រែជីវភាពប្រជាជនក្នុងឃុំសំពងជ័យអោយកាន់តែមានការរីកចម្រើន និងជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាអោយកាន់តែមុតមាំបន្តទៀត។ ទន្ទឹមនិងនោះឯកឧត្តម បានសំណូមពរអោយជួយផ្សព្វផ្សាយនិងបណ្ដុះមនសិការស្នេហាជាតិដល់យុវជន ប្រជាជន អោយស្រឡាញ់និងចូលរួមការពារទឹកដី ប្រកបដោយឆន្ទៈសំដៅចូលរួមការពារសន្តិភាពអោយបានរឹងមាំ តាមរយៈការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ។ ក្នុងឱកាសនេះផងដែរ ឯកឧត្ដម បានផ្តល់ជូននូវថវិកាជូនដល់អ្នកចូលរួមនិងប្រជាការពារចំនួន៦៥នាក់ ដោយក្នុង១នាក់ទទួលបានថវិការចំនួន ២០.០០០រៀល សរុបចំនួន ១.៣០០.០០០រៀល។

នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាម
+9
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជន អតីតយុទ្ធជន ខេត្តព្រៃវែង ចំនួន ៤៩០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ដល់និវត្តជន និងអតីតយុទ្ធជន ទាំង ៤៩០នាក់ ដោយម្នាក់ៗទទួលបាន ចំនួន ១០០.០០០(ដប់ម៉ឺន)រៀល៕

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល១អាគារ ក្នុងស្
+9
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល១អាគារ ក្នុងស្រុកជើងព្រៃ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក សុីម គង់ អភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់សុី ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកងកម្លាំង និងមន្ត្រីរដ្ឋបាលស្រុក រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារប៉ុស្តិ៍នគរបាលផ្ដៅជុំ នៃអធិការដ្ឋាននគរបាលស្រុកជើង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងនគរបាលជាតិ ពីសំណាក់ពីឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្ដល់ជាអំណោយដល់ថ្លៃថ្លា នូវអាគារថ្មីមួយកន្លែងនេះ គឺជាតម្រូវការចាំបាច់បំផុត ហើយមានលក្ខណៈសមស្របជាទម្រង់អាគាររដ្ឋបាល ប្រកបដោយភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ និងសម្រាប់កងកម្លាំងប្រចាំការ ២៤/២៤ម៉ោង ពិសេសគឺការបម្រើសេវាសាធារណៈ ដោយទទួលបានទំនុកចិត្តពីបងប្អូនប្រជាពលរដ្ធ កាន់តែល្អប្រសើរ និងកាន់តែមានភាពឆាប់រហ័ស និងរស់នៅបានសុខសាន្ដ ក្នុងមូលដ្ឋាន ។ ទន្ទឹមនឹងនេះក៏ស្នើសុំឱ្យមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយលើបញ្ហាប្រឈម ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកថវិកា និងក្រម៉ា ចែកជូន តាជី យាយជី បងប្អូនអតីតយុទ្ធជន និងប្រជាការពារ ព្រមទាំងប្រគល់នូវបណ្ណសរសើរ និងលិខិតសរសើរជូនដល់ លោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ និងជាការផ្ដល់នូវរង្វាន់លើកទឹកចិត្ត ផងដែរ ៕

កំពង់ចាម៖​ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម សា សុីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត
+7
កំពង់ចាម៖​ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម សា សុីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ចាន់ សុីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើការចុះសិក្សាពីការបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយមានការសហការពីលោកប្រធានមន្ទីរធនធានទឹកខេត្ត និងអាជ្ញាធរខេត្តក្នុងការចុះពិនិត្យ។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្
+1
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនដូចមានរាយនាមខាងក្រោម ដែលបានឧបត្ថម្ភថវិកា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ សូមថ្លែងអំណរអគុណចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ #ឧបត្ថម្ភថវិកា ចំនួន ១០.០០០ $ ។