uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 501 підписників, посідаючи 4 885 місце в категорії Політика та 544 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 501 підписників.

За останніми даними від 13 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -120, а за останні 24 години на -5, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.21%. Протягом перших 24 годин після публікації контент зазвичай збирає 6.15% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 757 переглядів. Протягом першої доби публікація в середньому набирає 646 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 14 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 501
Підписники
-524 години
-317 днів
-12030 день
Архів дописів
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ពិធីកាត់ស្រោមវិញ្ញាសាធំ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម សាលាប
+9
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ពិធីកាត់ស្រោមវិញ្ញាសាធំ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម សាលាបាលី) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅពុទ្ធិវិទ្យាល័យសម្តេច ជួន ណាត (វត្ត បឹងកុក) សង្កាត់ បឹង កុក ក្រុង កំពង់ចាម ។ ក្នុងពិធីនេះដែលដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាមគណៈកម្មការប្រឡងគ្រប់ផ្នែក ។ សូមបញ្ជាក់ផងដែរមណ្ឌលកំពង់ចាមមាន បេក្ខសមណៈ/បេក្ខជន ២៣៧ អង្គ/នាក់ ស្មើនឹង ១០ បន្ទប់ ។

ឯកឧត្តម អ៊ុន ចាន់ដា អបអរសាទរខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ កំពង់ចាម៖ ឯកឧត្តម
+9
ឯកឧត្តម អ៊ុន ចាន់ដា អបអរសាទរខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានថ្លែងការ អបអសាទរចំពោះ អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត ការិយាល័យប្រជាពលរដ្ឋ និងមន្ទីរបង្អែកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយពិធីនេះ ក៏មានអញ្ជើញចូលរួម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដែលកម្មវិធីធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបាន ខិតខំ ប្រឹងប្រែង លះបង់ ពេលវេលា ផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ដោយមិនគិតពីការងើយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់។ ឯកឧត្តម បានផ្តាំផ្ញើឲ្យ ប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្ត ថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែង កុំឲ្យរបូតចេញចំណាត់ថ្នាក់ ដោយត្រូវបន្ថែម ការងារ រុករក កែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពល រដ្ឋ ឲ្យកាន់តែល្អប្រសើរបន្តទៅទៀត។ ឯកឧត្តម បានបន្ថែមថា ការលះបង់ ប្រឹងប្រែងរបស់មន្រ្តីយើង រហូតទទួលបានជ័យលាភីលេខ ១ នេះ ក៏មានកិត្តិយសដែលនៅស្អែក ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តកំពង់ចាម ផ្តល់កិត្តិយសប័ណ្ណសរសើរ និងឧបត្ថម្ភប្រាក់លើកទឹកចិត្តចិត្ត ដល់មន្ត្រីដែលបានដណ្តើមបានជ័យ លាភីជូនប្រជាពលរដ្ឋខេត្តកំពង់ចាម៕

ព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ
+6
ព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អមដំណើរដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិតបត្តិសាខា រួមជាមួយលោកជំទាវអនុប្រធានកិត្តិយស និងប្រតិតបត្តិ និងសមាជិការ អញ្ជើញចុះសួរសុខទុក្ខ ភរិយាវីរៈកងទ័ពជួរមុខ ឈ្មោះ ស៊ាន ហឿន ឈរជើងនៅប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ មានភរិយាឈ្មោះ កាន ស្រីមុំ អាយុ ៣១ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដែលបានឆ្លងទន្លេដោយវះកាត់បានកូនស្រី ១នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយស និងសហការី បាននាំយកថវិកា ឧបត្ថម្ភជូន ចំនួន ៥០០,០០០រៀល និងទឹកដោះគោរស្រស់ សម្ភារ: មាតា ទារក មួយចំនួន និងលោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ថវិកាចំនួន ៤០០,០០០រៀលផងដែរ។

អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកពាក់ព័ន្ធលើកបញ្ហាអសកម្មនៅឆ្នាំចាស់ ដើម្បីរួមគ្នាដោះស្រាយក្នុងឆ្នាំ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ

អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នា
+9
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកពាក់ព័ន្ធ លើកឡើងដោយឥតលាក់លៀមនូវបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្មដែលសេស សល់ពីឆ្នាំចាស់ ធ្វើយ៉ាងណា ត្រូវសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបែបនេះ នាឱកាស អញ្ជើញជាអធិបតី ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលរៀបចំនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ ។ ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បញ្ជាក់ថា ចំពោះ រាល់ចំណុចទាំងឡាយ ដែលបានលើកឡើង ក៏នឹងត្រូវរៀបចំជាផែនការ ដោយចាត់ជាអាទិភាពសម្រាប់ទិសដៅ បន្តអនុវត្តនៅឆ្នាំបន្ទាប់ ដើម្បីធ្វើការដោះស្រាយឱ្យខាងតែបាន និងឱ្យឆ្លើយតបបានទាន់ពេលវេលា ចំគោលដៅ ហើយប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផល ។ ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ដែរថា សន្និបាតនាពេលនេះ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហា ប្រឈម ដំណោះស្រាយ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦។ បន្ថែមពីនេះ សន្និបាតរបស់ យើងនឹងធ្វើការពិនិត្យលទ្ធផលការងារការអនុវត្គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងសេវាសង្គម ប្រចាំឆ្នាំ២០២៥ ក្នុងដែនដីខេត្តកំពង់ចាម ផងដែរ ។ ជាមួយនោះ សន្និបាតនាព្រឹកនេះ នឹងត្រូវប្រារព្ធធ្វើមានរយៈពេល មួយថ្ងៃកន្លះ ដែលនឹងត្រូវដំណើរការ ក្នុងគោលបំណងដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម និងសមស្របទៅតាមស្ថានការណ៍ជាក់ ស្តែងជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ត្រីយើងគ្រប់ៗគ្នា ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់ នៃច្បាប់ លិខិតបទដ្ឋាន ជាធរមាន ព្រមទាំង ចូលរួមចំណែក និងផ្ដល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផលធំៗជាច្រើន នៅរយៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅ ផងដែរ ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់អំណោយជូនដល់កងពលតូចអន្តរាគមន៍លេខ៨

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ចែកអំណោយជូនដល់ ជនមានពិការភាព កុមារកំព្រា ចាស់ជរាគ្នានទីពឹង ចំនួន៧០ គ្រួសារ

(រាជធានីភ្នំពេញ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ង
+9
(រាជធានីភ្នំពេញ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៥ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

អាជ្ញាធរខេត្តកំពង់ចាម នាំយកស្បៀងអាហារទៅផ្តល់ជូនដល់កងពលតូចអន្តរាគមន៍លេខ៨

អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌

នៅព្រឹក​ ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ ចាន់​ រ៉ាន់​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាង​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​
+7
នៅព្រឹក​ ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ ចាន់​ រ៉ាន់​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាង​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ចូលរួមជាគណអធិបតី​ក្នុងពិធី​បេីកកិច្ចប្រជុំ​បូកសរុប​ការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​ ឆ្នាំ​២០២៥​ និងលេីកទិសដៅការងារឆ្នាំ២០២៦​ នៅមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​។

កិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រឹកថ្ងៃទី២៧ ខែមករា
+9
កិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់  រ៉ាន់អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្ត លោក-លោកស្រីអភិបាលក្រុង-ស្រុក មន្ត្រីរបស់មន្ទីរកសិកម្មផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន ៣ ដើម្បីឱ្យមន្ត្រីអនុវត្ត៖ ការពង្រឹងសេវាបច្ចេកទេស៖ មន្ត្រីជំនាញត្រូវចុះទៅដល់ស្រែចម្ការ ដើម្បីបង្ហាញបច្ចេកទេសដាំដុះថ្មីៗ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងជួយកាត់បន្ថយការចំណាយលើដើមទុនផលិត។ ការត្រៀមលក្ខណៈបង្ការសត្វល្អិត និងជំងឺ៖ ត្រូវតាមដានជាប្រចាំនូវស្ថានភាពដំណាំ និងសត្វចិញ្ចឹមរបស់កសិករ ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា ចៀសវាងការខូចខាតធ្ងន់ធ្ងរ។ សាមគ្គីភាព និងក្រមសីលធម៌ការងារ៖ ឯកឧត្តមបានសង្កត់ធ្ងន់លើការរក្សាសាមគ្គីភាពផ្ទៃក្នុង និងការបម្រើសេវាជូនប្រជាពលរដ្ឋដោយភាពរុះរាយរាក់ទាក់ និងស្មោះត្រង់។ "មន្ត្រីកសិកម្ម គឺជាបង្អែកដ៏សំខាន់របស់កសិករ។ ដូច្នេះ យើងត្រូវតែធ្វើការដោយផ្អែកលើវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែង ដើម្បីធានាបាននូវសន្តិសុខស្បៀង និងការបង្កើនចំណូលគ្រួសារកសិករ"។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំម
+8
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បើកសន្និបាតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងបិទសន្និបាតក្រោមអធិបតីភាព ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការទទួលបន្ទុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។