en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 249 subscribers, ranking 4 901 in the Politics category and 542 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 249 subscribers.

According to the latest data from 18 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -107 over the last 30 days and by -6 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.47%. Within the first 24 hours after publication, content typically collects 5.39% reactions from the total number of subscribers.
  • Post reach: On average, each post receives 663 views. Within the first day, a publication typically gains 552 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 19 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 249
Subscribers
-624 hours
-297 days
-10730 days
Posts Archive
លោក ស៊ាន ធារ៉ូ សិស្សរៀននៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ចាត់ទុក ការចែករំលែកព័ត៌មានក្លែងក្លាយ មិនត្រឹមតែប៉ះពាល់ខ្លួនឯងតែម្នាក់ទេ គឺធ្វើឲ្យវឹកវរក្នុងសង្គមទាំងមូលតែម្តង។ #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក ថា ណារិទ្ធ នាយករងសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ស្នើដល់យុវជន ត្រូវប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវលើការ ចែករំលែកព័ត៌មានលើបណ្ដាញសង្គម។ ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក សុខ បញ្ញាសិទ្ធ សិស្សរៀននៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ប្តេជ្ញាចិត្ត មិនចែកចាយ មិនបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គមជាដាច់ខាត។ ផលិតដោយ៖​ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

អ្នកគ្រូ ជេសថា វណ្ណារី គ្រូបង្រៀនថ្នាក់ទី៨ នៃវិទ្យាស្ថានព្រះសីហនុ ក្រុងកំពង់ចាម បានក្រើនរំលឹកដល់សិស្ស កុំឲ្យចែករំលែកព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ព្រោះព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់មិត្តភក្កិ បងប្អូន និងសង្គមជាតិ។ ផលិតដោយ៖​ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម #និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក មួន ឆាយ ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានចាត់ទុកផ្លូវជាតិលេខ៧ មានសារៈសំខាន់ ព្រោះ ផ្លូវជាសរសៃឈាមសេដ្ឋកិច្ច និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ ផលិតដោយមន្ទីរព័ត៌មាន ខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

#ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត
+9
#ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ………………………………………………… #កំពង់ចាម,នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បាននាំយកប្រសាសន៍របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់គ្រប់កងកម្លាំងទាំងអស់ ។ ជាមួយគ្នា ក៏បានពិនិត្យលើការស្នាក់នៅ និងការហូបចុករបស់កងកម្លាំង ព្រមទាំងត្រួតពិនិត្យលើឧបករណ៍សម្ភារៈមួយចំនួន ដែលត្រូវបំពេញបន្ថែម ពិសេសអាគារធ្វើការមួយចំនួន ដែលបាននឹងកំពុងជួសជុលកែលម្អ ឱ្យបានសមរម្យ ស្របតាមលក្ខណៈទម្រង់អាគាររដ្ឋបាល ។ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការចុះអន្តរាគមន៍ជួយសង្គ្រោះ រាល់គ្រោះមហន្តរាយ នានា ដែលកើតមានឡើងក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ។ បន្ថែមពីនេះ ត្រូវរៀបចំទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងរបៀបរបប នៃការដឹកនាំអនុវត្តកិច្ចការងារប្រចាំថ្ងៃ ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រកបដោយប្រសិទ្ធភាព ៕

សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី នាថ្ងៃទី០៤ និងទី០៦ ខែកក្កដា ឆ្នាំ២០២៦
+1
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី នាថ្ងៃទី០៤ និងទី០៦ ខែកក្កដា ឆ្នាំ២០២៦

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអភិបាល នៃគណ
+9
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)៕

លោក ឡេង ម៉េងស្រ៊ាង ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្តែងការសប្បាយចិត្ត រីករាយ បន្ទាប់ពីទទួលបានផ្លូវ ៤ គន្លង ដែលជាអំណោយផ្តល់ជូនពីរាជរដ្ឋាភិបាលកម្ពុជា ផលិតដោយមន្ទីរព័ត៌មាន ខេត្តកំពង់ចាម

នារសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេប
+9
នារសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារជូនថ្នាក់ដឹកនាំ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង និងជានាយសេនាធិការ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ កងអនុសេនាធំខេត្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក.ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ជាច្រើនរូបទៀត ។

ព័ត៌មានផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅលើ Channel CoolApp ! Please follow: https://channel.coolapp.com.kh/@hunsenofcambodi
+1
ព័ត៌មានផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅលើ Channel CoolApp ! Please follow: https://channel.coolapp.com.kh/@hunsenofcambodia

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ (កំពង់ចាម) នៅព
+9
កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ (កំពង់ចាម) នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អនុប្រធានគណៈកម្មាធិការ អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ ។ ដោយកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកយកនូវបទពិសោធន៍ និងដាក់ចេញនូវទិសដៅបន្ដដូចជា: ១-ក្រុមការងារនីមួយៗ ដែលបានបែងចែកតួនាទីភារកិច្ច ត្រូវបន្ដអនុវត្ដការងារឱ្យបានខ្ជាប់ខ្ជួន ២-បន្ដពង្រឹង ការគ្រប់គ្រងទិន្នន័យដែលចុះក្នុងប្រព័ន្ធឱ្យបានច្បាស់លាស់ ៣-បន្ដចុះត្រួតពិនិត្យដល់ខ្នងផ្ទះ លើជីវភាពរស់នៅជាក់ស្ដើងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីជួយសម្រួល និងដោះស្រាយរាល់ការលំបាក និងការសំណូមពរ ឱ្យបានឆាប់រហ័ស ៤-បន្ដចុះធ្វើបច្ចុប្បន្ន និងការគ្រប់គ្រងបញ្ចីឈ្មោះ ឱ្យបានត្រឹមត្រូវ ៥-លើកសំណើរ និងសុំគោលការណ៍រាល់ បញ្ហាប្រឈម និងការលំបាក ៦-ពន្លឿនការចុះធ្វើកំណត់ហេតុ និងការរៀបចំបើកផ្ដល់ថវិកា បេឡាមរណៈសង្គ្រោះជូនគ្រួសារសព ឱ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានណែនាំបន្ថែមឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំពង្រឹង និងជម្រុញ រក្សាបាននូវនិរន្តរភាពការងារ ឱ្យកាន់តែល្អប្រសើរ ចំពោះតម្រូវការចាំបាច់បំផុតរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលក្រុមការងារត្រូវបំពេញ កាតព្វកិច្ចជូនពួកគាត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ (ស្វាយរៀង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ (ស្វាយរៀង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ គួររលឹកថា ទិវាមច្ឆាជាតិ កាលពីឆ្នាំ២០២៥ កន្លងទៅ បានប្រារព្ធធ្វើឡើងនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ។ ជាការកត់សម្គាល់នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។ ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព៕

ល្ងាចថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០២៦​ លោក​ លី​ សុវណ្ណ​ ប្រធានគណៈកម្មាធិការគណបក្សក្រុង​កំពង់ចាម​ និង ឯកឧត្តម ម៉ៅ ញេប អនុប្រធានក
+8
ល្ងាចថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០២៦​ លោក​ លី​ សុវណ្ណ​ ប្រធានគណៈកម្មាធិការគណបក្សក្រុង​កំពង់ចាម​ និង ឯកឧត្តម ម៉ៅ ញេប អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង តំណាងដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មាធិការកណ្តាល​ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ ដឹកនាំកិច្ចប្រជុំដេីម្បីធ្វេីផែនការសកម្មភាពអនុវត្តជាក់ស្តែង​ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាសង្កាត់​ អាណត្តិ​ទី៦​ ឆ្នាំ២០២៧​ ។