ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 237 مشتركاً، محتلاً المرتبة 4 899 في فئة السياسة والمرتبة 543 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 237 مشتركاً.

بحسب آخر البيانات بتاريخ 19 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -112، وفي آخر 24 ساعة بمقدار -8، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.27‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.34‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 642 مشاهدة. وخلال اليوم الأول يجمع عادةً 547 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 21 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 237
المشتركون
-824 ساعات
-317 أيام
-11230 أيام
أرشيف المشاركات
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ (កំពង់ចាម) ន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ (កំពង់ចាម) នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ចាម។ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតនេប៉ាល់ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅ និងសក្តានុពលសេដ្ឋកិច្ច វឌ្ឍនភាពលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត។ សន្តិសុខ និងសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលទាក់ទាញដល់អ្នកវិនិយោគិន។ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តកំពង់ចាម។ ឯកឧត្តមបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តកំពង់ចាម និងបានបង្ហាញបំណងក្នុងការពង្រឹងទំនាក់ទំនង មិត្តភាព ក៏ដូចជាការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ នៅរសៀលថ្ងៃ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយ របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត, នាយក-នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើការប៉ាន់ប្រមាណផែនការចំណូលថវិកាបឋមរបស់មន្ទីរ-អង្គភាពនីមួយៗ ឱ្យមានតម្លាភាព គណនេយ្យភាព និងចំគោលដៅ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តកំពង់ចាម នាឆ្នាំ២០២៧ ខាងមុខ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញនិងណែនាំដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការប្រមូលទិន្នន័យ និងរៀបចំផែនការថវិកាឱ្យមានភាពច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ដើម្បីបន្តរុញច្រានការអភិវឌ្ឍខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើន៕

សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ទីប្រជុំជ
+1
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ទីប្រជុំជនផ្សារព្រៃទទឹង (គ.ម៧៥+១៤០ ដល់គ.ម៩៥+៣០០) និងរថយន្តធន់ស្រាល ទោចក្រយានយន្ត ចាប់ពីច្រកចូលវត្តផ្ចឹក ដល់ច្រកចូលវត្តសូរ្យសែន (គ.ម៧៩+១០០ដល់គ.ម៨៥+៣០០) ក្នុងរយៈពេល ១ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

កិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា , លោក លី ម៉េងសាន ប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្ដ លោក អនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក នាយក នាយិកា វិទ្យាល័យ អនុវិទ្យាល័យទាំងអស់ក្នុងខេត្ដកំពង់ចាមផងដែរ។

មេឃុំអូរម្លូប្តេជ្ញាបំរើសេវាសាធារណៈជូនពលរដ្ឋឲ្យរហ័សតាមតម្រូវការ និងប្រើប្រាស់ថវិកាជាតិឲ្យតម្លាភាព

ក្នុងសប្ដាហ៍នេះ អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានទទួលប្លង់កម្មសិទ្ធិដីធ្លីចំនួន ៣៤៤ប័ណ្ណ សម្រាប់ធ្វើការផ្ដល់ជូនពុក ម៉ែ
+3
ក្នុងសប្ដាហ៍នេះ អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានទទួលប្លង់កម្មសិទ្ធិដីធ្លីចំនួន ៣៤៤ប័ណ្ណ សម្រាប់ធ្វើការផ្ដល់ជូនពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យស្នើសុំ។ សម្រាប់ពុក ម៉ែ បង ប្អូន ស្រុកស្ទឹងត្រង់ ឬក្រុង ស្រុកផ្សេងទៀត ដែលចង់សាកសួរព័ត៌មានអំពីការវ៉ាស់វែងប្លង់កម្មសិទ្ធិដែលមានលក្ខណៈជាប្រព័ន្ធសូមទំនាក់ទំនងលោកស្រី ហ៊ាន ស៊ាងហួយ មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តាមរយៈលេខទូរស័ព្ទ 012 24 30 23។ ដោយឡែកសម្រាប់ប្លង់កម្មសិទ្ធិនៅអង្គភាពច្រកចេញចូលតែមួយ សូមធ្វើការទំនាក់ទំនងលោកភួង វិបុល តាមរយៈលេខទូរស័ព្ទ 096 444 4187។

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០% (កំពង់ច
+9
អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០% (កំពង់ចាម​) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%។ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំ បូកសរុប ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២​ ឆ្នាំ២០២៦​ នាព្រឹកថ្ងៃទី​៣​ កក្កដា​ ២០២៦​ ក្រោមអធិបតីភាព ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ មានប្រសាសន៍ថា​ លទ្ធផលនេះឆ្លុះបញ្ចាំងពីការដឹកនាំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងកិច្ច សហប្រតិបត្តិការល្អរវាងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបណ្តាខេត្តជាប់ព្រំប្រទល់ ដែលបានផ្តល់ ព័ត៌មានទាន់ពេលវេលា ធ្វើឱ្យការបង្ក្រាបបទល្មើស និងការគ្រប់គ្រងមុខសញ្ញាមានដីកា សម្រេចបានលទ្ធផលល្អ ដោយមុខសញ្ញាសេសសល់ភាគច្រើនបានគេចចេញពីមូលដ្ឋាន ឬបញ្ឈប់សកម្មភាពប្រព្រឹត្តបទល្មើស។ ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ជាបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបានអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំ ដោយកំណត់ គោលដៅសង្ស័យជាមុន ពង្រាយកម្លាំងត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា​ ការអនុវត្តការងារ ប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងកិច្ចសហការល្អរវាងសមត្ថកិច្ច និងអាជ្ញាធរ បានរួមចំណែកការពារ ប្រជាពលរដ្ឋពីការឆបោក ការជំរិតទារប្រាក់ និងអំពើជួញដូរមនុស្ស ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងកិត្តិយសសង្គម។ លើសពីនេះ ការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ បានជួយឱ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស សម្រេចបានប្រសិទ្ធភាពខ្ពស់​។ ថ្លែងក្នុងកិច្ចប្រជុំនោះដែរ​ ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តកំពង់ចាម កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កន្លងមកដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់​ ៕

ត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានផ្ដល់សេវាត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ "ច
ត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានផ្ដល់សេវាត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ "ចរាចរក្នុងផ្ទៃប្រទេស" ឬការដឹកជញ្ជូនសត្វ របស់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនប្រជាពលរដ្ឋបានចំនួន៖ ១. ជ្រូកចំនួន ៩៧.៧៨៥ ក្បាល ២. កូនជ្រូក ចំនួន ៤៩.៩៤០ ក្បាល ៣. មាន់ ចំនួន ២.១៧២.០០០ ក្បាល ៤. ស៊ុតបក្សី ចំនួន ១០.៥៦០.០០០ គ្រាប់ ៥. គោ-ក្របី ចំនួន ៣៥ក្បាល។ សូមគូសបញ្ជាក់ជូនបង ប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្មចិញ្ចឹមសត្វ ហើយមានបំណងចង់ស្នើសុំដឹកជញ្ជូនសត្វក្នុងប្រទេស អាចមកដាក់ពាក្យស្នើសុំសេវានេះបាន ដោយសេវានេះ ប្រសិនបើបងប្អូនអាជីករបានបំពេញពាក្យស្នើសុំគ្រប់គ្រាន់ អាចដាក់ភ្លាមយកភ្លាមបានតែម្ដង។ សូមចូលរួមបង្កើតផលិតភាពការចិញ្ចឹមសត្វក្នុងស្រុកទាំងអស់គ្នា។

ប្រទេសកម្ពុជានឹងទទួលរងសម្ពាធពីព្យុះ ម៉ៃស័ក ដែលអាចមានភ្លៀងធ្លាក់ទូទាំងប្រទេសពី៥០% ទៅ៧០%។
ប្រទេសកម្ពុជានឹងទទួលរងសម្ពាធពីព្យុះ ម៉ៃស័ក ដែលអាចមានភ្លៀងធ្លាក់ទូទាំងប្រទេសពី៥០% ទៅ៧០%។

លោក ស៊ាន ធារ៉ូ សិស្សរៀននៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ចាត់ទុក ការចែករំលែកព័ត៌មានក្លែងក្លាយ មិនត្រឹមតែប៉ះពាល់ខ្លួនឯងតែម្នាក់ទេ គឺធ្វើឲ្យវឹកវរក្នុងសង្គមទាំងមូលតែម្តង។ #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក ថា ណារិទ្ធ នាយករងសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ស្នើដល់យុវជន ត្រូវប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវលើការ ចែករំលែកព័ត៌មានលើបណ្ដាញសង្គម។ ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក សុខ បញ្ញាសិទ្ធ សិស្សរៀននៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ប្តេជ្ញាចិត្ត មិនចែកចាយ មិនបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គមជាដាច់ខាត។ ផលិតដោយ៖​ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #SayNoToFakeNews JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X