en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 532 subscribers, ranking 4 865 in the Politics category and 548 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 532 subscribers.

According to the latest data from 06 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -117 over the last 30 days and by -10 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.29%. Within the first 24 hours after publication, content typically collects 6.01% reactions from the total number of subscribers.
  • Post reach: On average, each post receives 768 views. Within the first day, a publication typically gains 633 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 07 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 532
Subscribers
-1024 hours
-357 days
-11730 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ការចុះបញ្ជីម៉ាកសមូហភាព និងCamGapដែលមានQR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្
+9
អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ការចុះបញ្ជីម៉ាកសមូហភាព និងCamGapដែលមានQR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា​ ការចុះបញ្ជី ម៉ាកសមូហភាព និងCamGap ដែលមានQR Code គឺជាយុទ្ធសាស្ត្រដ៏ មានប្រសិទ្ធភាព ដើម្បីបញ្ជាក់ពីប្រភពដើម ការពារការក្លែងបន្លំ និងធានាគុណភាព សុវត្ថិភាពផ្លែទុរេនរបស់សហគមន៍ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍កសិកម្ម ទុរេនបែកអន្លង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមវត្តមានឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការចុះបញ្ជី ម៉ាក សមូហភាព (ការពារកម្មសិទ្ធិបញ្ញា) និងការទទួលបានវិញ្ញាបនបត្រ CamGap (សំគាល់ ទីតាំងចម្ការ) គឺជាវិញ្ញាបនបត្របញ្ជាក់ថា ទុរេនរបស់សហគមន៍ត្រូវបានដាំដុះស្របតាម ស្តង់ដារបច្ចេកទេសកសិកម្ម មានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ពោលគឺទប់ស្កាត់ការក្លែងបន្លំ ទាំងធានាគុណភាពស្តង់ដារ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់បងប្អូន សហគមន៍កសិកម្ម ធ្វើយ៉ាងណាត្រូវគ្រប់គ្រងសហគមន៍ទុរេនបែកអន្លងស្ទឹងត្រង់នេះ ឱ្យ បានរឹងមាំ និងគៀងគរពង្រីកសមាជិកថ្មីបន្ថែមទៀត ពិសេសត្រូវពង្រឹងវិសាលភាព និង គ្រប់គ្រងការទប់ស្កាត់លំហូរចូលពីខាងក្រៅ ពោលគឺត្រូវរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និង យុទ្ធសាស្រ្តការពារឱ្យបានច្បាស់លាស់ផងដែរ ៕

ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ (កំពង់ចាម): ដំណឹងល្អសម្រាប
+9
ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ (កំពង់ចាម): ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមចូលចិត្តពិសារផ្លែទុរេនទាំងអស់ លែងត្រូវព្រួយបារម្ភចំពោះការទិញប៉ះចំទុរេនក្លែងបន្លំថាជា «ទុរេនបែកអន្លូង» ទៀតហើយ។ នេះជារបត់ថ្មីមួយដ៏រីករាយ បន្ទាប់ពីផ្លែឈើដ៏មានប្រជាប្រិយភាពប្រចាំតំបន់មួយនេះ ទទួលបានការការពារ និងធានាគុណភាពជាផ្លូវការ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពសហគមន៍ ទុរេនបែកអន្លូង ជាមួយតំណាងក្រសួង ពាណិជ្ជកម្ម និងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំនៅលើទីផ្សារ និងដើម្បីលើកកម្ពស់កសិផលខ្មែរ ពេលនេះទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ទទួលបានខ្នងបង្អែកយ៉ាងរឹងមាំចំនួនពីរគឺ៖ ១-ការចុះបញ្ជីម៉ាកសមូហភាព (កម្មសិទ្ធិបញ្ញា)៖ ធានាការពារឈ្មោះ និងកេរ្តិ៍ឈ្មោះ «ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់» ស្របច្បាប់ មិនអនុញ្ញាតឱ្យមានការយកឈ្មោះនេះទៅប្រើប្រាស់ខុសច្បាប់លើទុរេនមកពីតំបន់ផ្សេងឡើយ។ ២-វិញ្ញាបនបត្រ CamGAP (សំគាល់ទីតាំងចម្ការ)៖ ជាការបញ្ជាក់ថា ទុរេនទាំងនោះត្រូវបានដាំដុះស្របតាមស្តង់ដារកសិកម្មល្អរបស់កម្ពុជា ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដឹងពីប្រភពចម្ការច្បាស់លាស់ ធានាទាំងគុណភាព រសជាតិ និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ចាប់ពីពេលនេះតទៅ មុននឹងសម្រេចចិត្តទិញ សូមកុំភ្លេចសាកសួរ ឬពិនិត្យមើលសញ្ញាសំគាល់ ម៉ាកសមូហភាព និងប័ណ្ណបញ្ជាក់ CamGAP ដើម្បីប្រាកដថា លោកអ្នកបានវាយតម្លៃ និងគាំទ្រចំទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ពិតប្រាកដ៕

ក្រុមផ្តល់សេវាដឹកជញ្ជូន ក្នុងខេត្តកំពង់ចាម បង្ហាញការកក់ក្តៅខណៈមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ នៅឃុំព្រែ
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ក្នុងឱកាសបំពេញបេសកកម្មការងារ នៅស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃសៅរ៍ ទី ១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រធានគណៈកម្មាធិការសាខា និងក្រុមការងារ បានឆ្លៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៥គ្រួសារ រស់នៅក្នុង ភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញ ថែមទៀត។ ជាមួយនឹងការនាំនូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា  ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ចំពោះការសាងសង់ជម្រកឬផ្ទះស្នាក់នៅទៀតសោត ក៏ត្រូវរៀបចំឲ្យមានភាពរឹងមាំ តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ ដើម្បីការពារការដួលរលំ ឬ ត្រូវខ្យល់កន្ទ្រាក់បង្កមហន្តរាយ ឬ រងវិបត្តិភ័យផ្សេងៗ។ ឯកឧត្តម ថ្លែងបន្តថា ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សា នេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។ អំណោយដែលជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៥គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ចំនួន ១ រួមនិងថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង៕

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមជនបង្គោលយេនឌ័រខេត្តកំពង់ចាម និងលោកជំទាវ អ
+4
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមជនបង្គោលយេនឌ័រខេត្តកំពង់ចាម និងលោកជំទាវ អៀម វណ្ណី លោកជំទាវ ជាន ឡេងទាង សមាជិកាក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារជនបង្គោលយេនឌ័រខេត្ត ក្រោមនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមជនបង្គោលយេនឌ័រខេត្តកំពង់ចាម និងលោកជំទាវ អ
+4
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមជនបង្គោលយេនឌ័រខេត្តកំពង់ចាម និងលោកជំទាវ អៀម វណ្ណី លោកជំទាវ ជាន ឡេងទាង សមាជិកាក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារជនបង្គោលយេនឌ័រខេត្ត ក្រោមនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឯកសារបទបង្ហាញជូនក្រសួងមហាផ្ទៃ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឯកសារបទបង្ហាញជូនក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ (កំពង់
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឯកសារបទបង្ហាញជូនក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ (កំពង់ចាម) នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំពិភាក្សា និងរៀបចំឯកសារសម្រាប់ធ្វើបទបង្ហាញនៅក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកែសម្រួលលើការរៀបចំរបាយការណ៍ ក៏ដូចជាស្លាយ (Slides) បទបង្ហាញឱ្យមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានសោភ័ណភាព ដើម្បីត្រៀមយកទៅធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើចំណុចសំខាន់ៗរួមមាន ៖ បង្ហាញពីសមិទ្ធផល បទពិសោធន៍ល្អៗ កិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានាដែលខេត្តបានជួបប្រទះ និងដោះស្រាយកន្លងមក។ កំណត់ផែនការសកម្មភាព និងយុទ្ធសាស្ត្រគន្លឹះៗ ដើម្បីជម្រុញការងាររដ្ឋបាល ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា រាល់ទិន្នន័យ និងខ្លឹមសារនៅក្នុងបទបង្ហាញ ត្រូវតែឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសន្ទុះអភិវឌ្ឍន៍របស់ខេត្តកំពង់ចាម ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍មូលដ្ឋាន។ បន្ថែមពីនេះ ត្រូវរៀបចំទម្រង់បទបង្ហាញឱ្យមានភាពទាក់ទាញ ងាយយល់ និងខ្លីខ្លឹម ដើម្បីធានាបាននូវភាពជោគជ័យ និងទទួលបានការវាយតម្លៃខ្ពស់ពីក្រសួងមហាផ្ទៃ៕

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀ
+9
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដាស់តឿន និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិកសមាគមសេវាដឹកជញ្ជូនទាំងអស់ក្នុងខេត្ត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត នៅពេលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ។ ការស្នើនេះត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការបើកបរត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនត្រូវបើកបរលើសល្បឿនកំណត់ ឬបើកបរក្នុងស្ថានភាពស្រវឹងឡើយ ព្រោះអាយុជីវិតរបស់ភ្ញៀវ និងអ្នកដំណើរស្ថិតនៅលើដៃរបស់អ្នកបើកបរ។ ក្រៅពីការគោរពច្បាប់ចរាចរណ៍ អ្នកបើកបរត្រូវបង្ហាញនូវឥរិយាបថសមរម្យ រួសរាយរាក់ទាក់ និងស្មោះត្រង់ ដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តកំពង់ចាមកាន់តែច្រើនឡើង។ ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ និងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋនាពេលកន្លងមក ហើយសង្ឃឹមយ៉ាងមុតមាំថា សមាជិកទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំនេះ ដើម្បីលើកកម្ពស់មុខមាត់ខេត្តកំពង់ចាមបន្ថែមទៀត។ ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភនូវមួកសុវត្ថិភាព និងថវិកាចំនួន ៥០,០០០ រៀល ជូនដល់បងប្អូនជាសមាជិកសមាគមសេវាដឹកជញ្ជូនម្នាក់ៗ ដែលបានចូលរួមក្នុងពិធីនោះផងដែរ៕