es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 061 suscriptores, ocupando la posición 4 991 en la categoría Política y el puesto 571 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 061 suscriptores.

Según los últimos datos del 05 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -114, y en las últimas 24 horas de -2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.17%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.57% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 621 visualizaciones. En el primer día suele acumular 561 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 06 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 061
Suscriptores
-224 horas
-327 días
-11430 días
Archivo de publicaciones
វេលាព្រឹកម៉ោង៧:៣០នាទី ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មន្ត្រីសាលាខេ
+9
វេលាព្រឹកម៉ោង៧:៣០នាទី ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

👉ថ្ងៃអាទិត្យន៧កើត ខែអស្សុជ ឆ្នំាមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នំា២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្ស និងសកម្មភាពក្រុមការងារចុះមូលដ្ឋានឃុំរយ:ពេល៩ខែ និងការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅបន្តនៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំព្រែកកក់ #សមាសភាពចូលរួម +លោកអនុប្រធាននិងសមាជិកក្រុមការងារថ្នាក់ខេត្ត +លោកប្រធាន,អនុប្រធាននិងសមាជិកក្រុមការងារថ្នាក់ស្រុក +លោក/លោកស្រីសមាជិកគណបក្សមូលដ្ឋានឃុំ +លោកស្រីស្មៀនឃុំ +លោកនាយប៉ុស្តិ៍,នាយរងប៉ុស្តិ៍ +លោក/លោកស្រីមេភូមិ,អនុ,សមាជិកភូមិទាំង២៤ +លោក/លោកស្រីប្រធានមណ្ឌលសុខភាពទាំង២ +លោកនាយក/នាយិកាសាលា បឋមសិក្សា,អនុវិទ្យាល័យ,វិទ្យាល័យទូទាំងឃុំ +យុវជនគណបក្សមូលដ្ឋានឃុំ +សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍឃុំព្រែកកក់ 👉សមាសភាពចូលរួមសរុបចំនួន ១២៦នាក់ ស្រី ២៩នាក់ #របៀបវារ: -បូកសរុរបាយការណ៍និងការអនុវត្តការងារក្នុងរយ:ពេល៩ខែ និងខែតុលាឆ្នាំ២០២៦ -ជំរញការកសាងសមាជិកបក្សបន្ត -ជំរុញការកសាងសមាជិកបក្សដែលជាយុវជន -បន្តការចិញ្ចឹមចលនាដល់គ្រួសារបក្សជួបការលំបាក -ជំរុញប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោតនិងអ្នកដែលត្រូវធ្វើជីវមាត្រ -បញ្ហាប្រឈមផ្សេងៗ 👉ក្នុងនោះលោកប្រធានបានឧបត្ថម្ភថវិកាចំណាយលើ +អាហារសំរ៉ន់,ទឹកសុទ្ធ, +ឧបត្ថម្ភជូនសមាជិក/សមាជិកាចូលរួម១០៩នាក់ -កែលម្អស្លាកគណបក្ស២ផ្ទាំងនៅភូមិទួលពោធិ៍ +ចំណាយផ្សេងៗ ##សរុបរួមថវិកាចំណាយចំនួន២,៣២០,០០០រៀលជាថវិការបស់ក្រុមការងារថ្នាក់ខេត្ត

បទយកការណ៍៖ ការរៀបចំពិធីប្រណាំងទូកនៅកំពង់ចាម មិនត្រឹមតែជួយ អភិរក្សវប្បធម៌ជាតិ ប៉ុណ្ណោះទេ តែជួយបង្កើនភាពទាក់ទាញទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី របស់អង្គការ Cambodia Vision ក្នុងនាមភាពជាដៃគូសហការល្អជាមួយរដ្ឋបាលខេត្តកំពង់ចាម​ ដែលបានលះបង់ពេលវេលា​ និងធនធានចុះពិនិត្យព្យាបាលជំងឺភ្នែក​ ជំងឺ គរ ថ្លង់ និងជំងឺទូទៅ​ ដោយឥតគិតថ្លៃ ជូនប្រជាជនកម្ពុជា​ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ ។ នៅក្នុងកិច្ចប្រជុំបូកសរុបនេះ លោក ហេង វុទ្ធី បានលើកយកលទ្ធផលដែលសម្រេចបាន លើកជាបទពិសោធន៍ ដើម្បីបន្ដជម្រុញ និងពង្រឹងគុណភាពការងារ ឱ្យកាន់តែរឹងមាំ ប្រកបដោយប្រសិទ្ធភាព ។ ជាមួយគ្នានេះ លោក ហេង វុទ្ធី បានដាក់ចេញនូវទិសដៅបន្ដ ដល់ក្រុមការងារត្រូវបន្កការខិតខំយកចិត្តទុកដាក់លើការងារមួយចំនួន ដូចជា: ១-បន្ដធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យឱ្យជាក់ច្បាស់ និងច្បាស់លាស់បំផុត ២-បន្ដចុះត្រួតពិនិត្យលើផ្លាកគណបក្ស ដែលត្រូវធ្វើការផ្លាស់ប្ដូរថ្មី ឬជួសជុល និងបំពេញបន្ថែម ៣-បន្ដជម្រុញការដោះស្រាយ រាល់ការលំបាករបស់បងប្អូន ឱ្យបានឆាប់រហ័សបំផុត តាមរយៈការចុះជួបសាកសួរសុខទុក្ខ និងពិនិត្យលើជីវភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ៤-បន្ដការចិញ្ចឹមចលនាជីវភាពគណបក្ស ៥-បន្ដអនុវត្តការងារតាមផែនការសកម្មភាព ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ៦-បន្ដបម្រើសេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ប្រកបដោយជំនឿចិត្ត និងតម្លាភាព ។ ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនក្រុមការងារថ្នាក់មូលដ្ឋាន ចំនួន២៦នាក់ និងឧបត្ថម្ភសម្ភារៈ ព្រមទាំងឧបត្ថម្ភការចិញ្ចឹមចលនាគណបក្ស ។ ក្រោយកិច្ចបានបញ្ចប់ លោក ហេង វុទ្ធី និងសហការី ក៏បានអញ្ជើញបន្ដចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនសមាជិកគណបក្សដែលមានជីវភាពលំបាក ចំនួន២០គ្រួសារ ក្នុងឃុំទួលសំបួរ ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម តាងនាមគណៈកម្មាធិការគណបក្សខេត្ត រួមជាមួយសមាជិក សមាជិកាគណបក្សទាំងមូល
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម តាងនាមគណៈកម្មាធិការគណបក្សខេត្ត រួមជាមួយសមាជិក សមាជិកាគណបក្សទាំងមូល សម្ដែងមនោសញ្ចេតនាសោមនស្សរីករាយអបអរសាទរ គោរពជូនពរ បវរសួស្ដី ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់សម្ដេចធិបតី គំរប់ ៤៨ ឆ្នាំ ឈានចូល ៤៩ ឆ្នាំ ដែលនឹងមកដល់នៅថ្ងៃទី ២០ តុលាឆ្នាំ ២០២៦ ខាងមុខនេះ និងសូមសម្តែងនូវការគោរពដឹងគុណ និងចងចាំនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តវេន សម្រេចបាននូវសមិទ្ធិផលនិងស្នាដៃជាច្រើនជូនដល់ប្រទេសជាតិ។🙏❤️🇰🇭🎂🌹

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ដើម្បីពិនិត្យឆ្លងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៦ ឆ្នាំ២០២៧។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុកទាំង១០ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅ មន្ទីរគណបក្សខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ដោយបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ជាពិសេស ត្រូវត្រៀមលក្ខណៈក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ ព្រមទាំងប្តេជ្ញាចិត្តខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមគោលនយោបាយ និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ ជាពិសេស ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេសដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម អំពាវនាវដល់អាជីវករ និងអ្នកលក់ដូរទាំងអស់ក្នុងឱកាសពិធីប្រណាំងទូកថ្នាក់ខេត្ត សូមបន្តរក្សាតម្លៃទំនិញ និងសេវាកម្មឱ្យបានសមរម្យ តាមតម្លៃលក់ជាធម្មតា ដើម្បីចូលរួមសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងលើកកម្ពស់បរិយាកាសពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយរីករាយ និងមានភាពទាក់ទាញ

ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម 🍃🏡 #ការរៀបចំដែនដី #ទីប្រជុំជន #នគរូបនីយកម្ម #ការលូតលាស់ #ភូមិឋានក្សេមក្សាន្ត #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម https://www.facebook.com/share/r/1E61xKyZ1B/

សូម​រីករាយទស្សនាបទ ៖ សារាវ៉ាន់ទូក ង -ដឹកនាំការផលិត៖ សម ផល្លា -និពន្ធដោយ៖ ហ៊ុន ហេង -សម្រួលតន្ត្រី/បច្ចេកទេសសំឡេង៖ ញូង សារិន   -ច្រៀងដោយ៖ ណយ វ៉ាន់ណេត ម៉េង កែវពេជ្ចតា -កាត់តដោយ៖ សុខ សីលា -ផលិតដោយ៖ ក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ចាម