uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 274 підписників, посідаючи 4 912 місце в категорії Політика та 543 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 274 підписників.

За останніми даними від 11 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -120, а за останні 24 години на -4, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.45%. Протягом перших 24 годин після публікації контент зазвичай збирає 5.65% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 663 переглядів. Протягом першої доби публікація в середньому набирає 581 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 12 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 274
Підписники
-424 години
-247 днів
-12030 днів
Архів дописів
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តស្រកចុះ ០,២៤ម៉ែត្រ ខណៈជំនន់បានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្
+9
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមហ៊ុន យូ ភី អាលុយមីនៀមមេនូហ្វេកធីរីង (ខេមបូឌា) ឯ.ក ដើម្បីចុះទស្សនកិច្ចពីសង្វាក់ការងាររបស់ក្រុមហ៊ុន និង ជួបសំណេះសំណាលជាមួយតំណាងសហជីពបងប្អូនកម្មករ ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករ ។

បងប្អូនអាជីវករ ញញឹមសប្បាយរីករាយ ទទួលយកសេវាដល់ទីតាំងដោយភ្នាក់ងារប្រៃសណីយ៍របស់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ក្រោមការយកចិត
បងប្អូនអាជីវករ ញញឹមសប្បាយរីករាយ ទទួលយកសេវាដល់ទីតាំងដោយភ្នាក់ងារប្រៃសណីយ៍របស់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ #អង្គភាពច្រកចេញចូលតែមួយ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥៨គ្រួសារ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់#ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន
+7
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើការងារសាងសង់បង្គោលភ្លើងបំភ្លឺប្រើថាមពល ពីពន្លឺព្រះអាទិត្យតាមបណ្ដាញផ្លូវសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅសាលប្រជុំអាជ្ញាធរអគ្គិសនីកម្ពុជា ។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងរាជធានី ខេត្តពាក់ព័ន្ធទាំង១៣, តំណាងក្រសួងរ៉ែ និងថាមពល, តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, លោកប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគ្រប់គ្រងគម្រោងសាងសង់និងត្រួតពិនិត្យការងារដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺសូឡា, ប្រធានក្រុមហ៊ុន EM Construction Import Export Co,Ltd និងប្រធានក្រុមហ៊ុនស្ថាបត្យកម្ម M Achitect and Construction ផងដែរ ។

អភិបាលខេត្តកំពង់ចាម អមដំណើររដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្
+9
អភិបាលខេត្តកំពង់ចាម អមដំណើររដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ (កំពង់ចាម)៖ នាព្រឹកថ្ងៃពុធ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើនៃអាងទន្លេមេគង្គ បានបណ្តាលឱ្យតំបន់រងទឹកភ្លៀងក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា មានភ្លៀងធ្លាក់ច្រើន។ ស្ថានភាពនេះបានធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្លាំង បណ្តាលឱ្យជន់លិចតំបន់មួយចំនួននៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ដោយសារទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលឱ្យច្រាំងទន្លេមេគង្គជាច្រើនកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាមរងការស្រុតបាក់ ដែលបានប៉ះពាល់ដល់លំនៅឋាន និងចម្ការដំណាំរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ កម្ពស់ទឹកទន្លេមេគង្គបានស្រកចុះបន្តិច មកនៅត្រឹម ១៣,៩០ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។ ទន្ទឹមនឹងនេះ ទឹកទន្លេបានហូរចូលព្រែកចំនួន៤០ ក្នុងចំណោមព្រែកសរុប៤១។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ព្រែក និងបឹងបួរ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយតាមដានស្ថានភាពទឹកជាប្រចាំ និងមើលថែសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ កុំឱ្យលេងទឹក ឬធ្វើដំណើរទៅកាន់ទីកន្លែងដែលមានហានិភ័យ។ ប្រជាពលរដ្ឋអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ១២៩៤ ដើម្បីទទួលបានព័ត៌មាន ស្នើសុំអន្តរាគមន៍ ឬទាក់ទងអាជ្ញាធរដោយផ្ទាល់សម្រាប់ការជួយសង្គ្រោះ និងទៅកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចចំនួន ១៧៨កន្លែង នៅទូទាំងខេត្ត។ ជាមួយគ្នានោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានរៀបចំវិធានការ និងយុទ្ធសាស្ត្រផ្សេងៗប្រកបដោយប្រសិទ្ធភាព ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ស្ទឹង បឹង និងព្រែក និងកំពុងប្រឈមនឹងគ្រោះទឹកជំនន់។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមស្ថិតិរបស់ក្រសួង ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ កម្ពស់ទឹកទន្លេមេគង្គនៅកម្ពុជាតែងតែឡើងខ្ពស់។ ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ កម្ពស់ទឹកទន្លេមេគង្គមានកម្រិតទាប មិនបណ្តាលឱ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាធ្ងន់ធ្ងរ។ ដោយឡែក នៅឆ្នាំ២០២៦នេះ លំហូរទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងខុសពីធម្មតា ដោយកម្ពស់ទឹកបានហក់ឡើងខ្ពស់នៅផ្នែកខាងលើ រហូតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន និងបណ្តាលឱ្យមានការជន់លិចនៅតំបន់មួយចំនួនតាមដងទន្លេមេគង្គ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ បានធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លាំង។ ជាក់ស្តែង គិតត្រឹមចុងខែសីហា ឆ្នាំ២០២៦នេះ មានព្យុះរហូតដល់២១កើតឡើងរួចហើយ ខណៈជាធម្មតា ចំនួននេះតែងកើតឡើងនៅក្នុងខែកញ្ញា ឬខែតុលា។ ម្យ៉ាងវិញទៀត សីតុណ្ហភាពកាន់តែកើនឡើងខ្ពស់ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ខណៈតំបន់ខ្លះទៀតពុំសូវមានភ្លៀង ដែលបង្ហាញពីការបែងចែកទឹកភ្លៀងមិនស្មើគ្នា។ ភាគច្រើន ភ្លៀងធ្លាក់នៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ខណៈតំបន់ទំនាបកណ្តាលមិនសូវមានភ្លៀង ដែលអាចបណ្តាលឱ្យប្រឈមនឹងគ្រោះរាំងស្ងួត ទោះបីស្ថិតក្នុងរដូវវស្សាក៏ដោយ៕

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកទួលសុវត្ថិភាពសរុប ១៥៨ គ្រួសារ នៅ ៣ ទ៏តាំងក្នុង ស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់ ។

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកទួលសុវត្ថិភាពសរុប ១៥៨ គ្រួសារ នៅ ៣ ទ៏តាំងក្នុង ស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥៨គ្រួសារ នៅស្រុកកំពង
+9
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥៨គ្រួសារ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ (កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៥៨គ្រួសារ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង ១៥៨គ្រួសារ រួមមាន៖ ស្រុកកំពង់សៀម ចំនួន ៣ឃុំ សរុប ២៦គ្រួសារ និងស្រុកស្ទឹងត្រង់ ចំនួន ២ឃុំ ក្នុងនោះ ឃុំពាមកោះស្នា ៣៥គ្រួសារ និងឃុំទួលព្រះឃ្លាំង ៩៧គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ពិធីនេះត្រូវបានរៀបចំឡើងនៅ ៣ទីតាំង រួមមាន៖ ១- វត្តបល្ល័ង្កពេជ្រ ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម។ ២- ភូមិស្រែសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ ៣- វត្តពោធិមង្គល ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិដែលបានបង្កផលប៉ះពាល់ដល់លំនៅឋាន និងជីវភាពរស់នៅប្រចាំថ្ងៃ បង្ខំឱ្យបងប្អូនខ្លះត្រូវរុះរើផ្ទះសម្បែង និងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ឯកឧត្តមបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ ឯកឧត្តមបានគូសបញ្ជាក់ថា ទាំងនេះបង្ហាញឱ្យឃើញពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងតែចាត់តំណាងចុះអន្តរាគមន៍ និងផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនឱ្យបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។ គួររំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ទឹកទន្លេមេគង្គមានកម្ពស់ ១៣,៩០ម៉ែត្រ បើធៀបនឹងថ្ងៃមុន ស្រក ០,១៦ម៉ែត្រ។ កន្លងមក ទឹកជំនន់បានប៉ះពាល់ដល់ស្រុកតាមដងទន្លេចំនួន ៦ ក្នុងចំណោមក្រុង-ស្រុកទាំង ១០ របស់ខេត្តកំពង់ចាម។ ជានិច្ចកាល ឯកឧត្តម អ៊ុន ចាន់ដា តែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ តាមទិសស្លោក «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី» និងត្រូវប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ និងវិបត្តិភ័យនានាដែលអាចកើតមានក្នុងរដូវវស្សានេះ។ ទន្ទឹមនោះ ឯកឧត្តមបានស្នើឱ្យរដ្ឋបាលមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុនលេខ ១២៩៤ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍បានទាន់ពេលវេលា។ ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវអនុវត្តវិធានអនាម័យស្អាតទាំង ៣យ៉ាង និងពិសាទឹកដាំឆ្អិន ដើម្បីបង្ការ ទប់ស្កាត់ និងការពារការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬកង្វះអនាម័យ ជាពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានដិតដល់ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ១៥៨គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១ មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងថវិកាចំនួន ៥០.០០០រៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាននាំយកសម្ភារ និងបច្ច័យសរុបចំនួន ៨០០.០០០រៀល ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពចំនួន ២គ្រួសារ រួមមាន៖ ១- ឈ្មោះ យ៉េត យាន អាយុ ៥៣ឆ្នាំ រស់នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលរងគ្រោះលង់ទឹកស្លាប់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ២- លោកតា មុឹង គា អាយុ ៦៣ឆ្នាំ រស់នៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕

សេចក្ដីជូនដំណឹង ស្ដីពី លក្ខខណ្ឌនៃការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត

ព្រះសង្ឃ សីលវ័ន្ត សីលវតី ចំនួន ២៤៧អង្គ/នាក់ ដែលបានចូលរួមក្នុងកម្មវិធីវិបស្សនាកម្មដ្ឋានទទួលបានចំណេះដឹងពី ព្រះសីលសំវរ ប៊ត តាំងឆេង អំពីឥរិយាបទ នៃការធ្វើសម្មាធិ