en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 047 subscribers, ranking 4 990 in the Politics category and 574 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 047 subscribers.

According to the latest data from 07 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -125 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.55%. Within the first 24 hours after publication, content typically collects 5.64% reactions from the total number of subscribers.
  • Post reach: On average, each post receives 658 views. Within the first day, a publication typically gains 567 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 08 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 047
Subscribers
-924 hours
-437 days
-12530 days
Posts Archive
(វីដេអូ)៖ អភិបាលខេត្តកំពង់ចាម បានចុះទៅសួរសុខទុក្ខកងកម្លាំងនៅសមរភូមិទិសទី១ និងបាននាំយកស្បៀង និងគ្រឿងឧបភោគបរិភោកមួយចំនួនទៅចែកជូនដល់កងកម្លាំងជួរមុខ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ លោក ច័ន្ទ ដារុណ អ្នកាតការណ៍ព័ត៌មាន CNC ធ្វើសេចក្តីរាយកាណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X]

នៅរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ខី អនុប្រធានក្រុមការងារគណបក្សជួយឃុំអារក្សត្នោត និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្
+4
នៅរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ខី អនុប្រធានក្រុមការងារគណបក្សជួយឃុំអារក្សត្នោត និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ភូមិបែកអន្លូង១ ដឹកនាំសហការី ចុះសួសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ជូនដល់គ្រួសារដែលជាសមាជិកបក្សចំនួន ៥គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ,ទឹកត្រី,ត្រីខ, ទឹកស៉ីអ៉ីវ និងថវិកា៣ម៉ឺរៀល ហេីយដោយឡែកគ្រួសារសមាជិកគណបក្សដែលទេីបសម្រាលកូនមួយគ្រួសារ ទទួលបានថវិកាបន្ថែម១០មុឺនរៀល។

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌ វេនទី៨ នៅវត្តកណ្តាលកោះសូទិន ស្រុកកោះសូទិន (កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ចូលរួមអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៨ នៅវត្ត វិសុទ្ធិវង្សា (កណ្តាលកោះសូទិន) ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ពិធីបុណ្យដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ នាឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ រួមទាំង ក្រុមគ្រួសារ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនចំពោះព្រះសង្ឃនៅវត្ដកណ្តាលកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន។ ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជន វតីយុទ្ធនារីកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមកនៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ និងសូមឱ្យវីរយុទ្ធជនដ៏អង់អាចក្លាហាន ទាំងអស់មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ឈ្នះអស់ខ្មាំងសត្រូវឈ្លានពាន។ សូមរំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរលង់មកហើយ៕

ពិធីកាន់បិណ្ឌវត្តអារាមក្នុងខេត្តកំពង់ចាម បានរៀបចំកន្លែងសក្ការៈបូជាចំពោះវីរៈកងទ័ពដែលពលី

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្យ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត និងសប្បុរសជន ចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ ក្នុងស្មារតី #សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរបេះដូងឈាមជ័រតែមួយ ។ នៅក្នុងឧកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូនដល់វីរកងទ័ព និង វីរនគរបាលជាតិ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនាយ នាយរង និងពលនគរបាល ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចបានប្រសិទ្ធពរជ័យ​ជូនកងកម្លាំងយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីសត្រូវឈ្លានពាន។​ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្កដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាពឫសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ​របស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹងកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងដែលកំពុងឈរជើងបំពេញកាតព្វកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅសមរភូមិមុខទិសខេត្តព្រះវិហារ-ឧត្តរមានជ័យ ដែលបានអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គឺយើង ត្រូវតែប្តេជ្ញាការពារខ្សែបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ។

ពន្ធនាគារខេត្តកំពង់ចាម បាននិមន្តព្រះសង្ឃ ដើម្បីធ្វើបុណ្យបង្សុកូលរាប់បាត្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ កំពង់ចាម ៖ លោក ឧ
+4
ពន្ធនាគារខេត្តកំពង់ចាម បាននិមន្តព្រះសង្ឃ ដើម្បីធ្វើបុណ្យបង្សុកូលរាប់បាត្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ និងលោកតាអាចារ្យ ២រូប ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជនដែលចែកឋានទៅ នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ អង្គភាពក៏បានអនុញ្ញាតឱ្យជនជាប់ឃុំ ចំនួន ៧៥នាក់ ស្ត្រី ២៦នាក់ ចូលរួមរាប់បាត និងប្រគេនបច្ច័យព្រះសង្ឃផងដែរ។ ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

អនុប្រធានអចិន្រ្តៃយ៍សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី អញ្ជើញចុះសួរសុខទុក្ខ លោកនាយកសាខាស្តីទី ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ

ភូមិសារ៉ាយ🏡🌱 📍ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #សហគមន៍ភាព #ការរៀបចំភូមិឋាន #បរិស្ថានរស់នៅដ៏ល្អត្រកាល #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ