ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 046 名订阅者,在 政治 类别中位列第 4 990,并在 柬埔寨 地区排名第 574 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 046 名订阅者。

根据 07 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -125,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.55%。内容发布后 24 小时内通常能获得 5.64% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 658 次浏览,首日通常累积 567 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 6。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 08 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 046
订阅者
-924 小时
-437 天
-12530 天
帖子存档
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិ
+9
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៧:០០នាទីព្រឹក មន្ត្រីរាជការស
+9
ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៧:០០នាទីព្រឹក មន្ត្រីរាជការសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ‎

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦៖

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦៖

សិស្សនិទ្ទេសA ឆ្នាំ២០២៦ នៅស្រុកជើងព្រៃ ទទួលបានការលើកទឹកចិត្តពី ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី (កំពង់ចាម) នាព្រឹកថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ និងឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម លេខាគណៈកម្មការទី៣ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសំពងជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ ជូនដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ទទួលបាននិទ្ទេស A ចំនួន ០៦ រូប ស្រី ០៤ រូប ក្នុងស្រុកជើងព្រៃ ក្នុងនោះសិស្សនិទ្ទេស A ម្នាក់ៗ ទទួលបានកុំព្យូទ័រ យួរដៃ ០១ គ្រឿង និងថវិកា ១,០០០,០០០ រៀល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី៖ - ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមការងារចុះជួយឃុំទាំង១០ - លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក - លោក លោកស្រីប្រធានគណបក្សមូលដ្ឋានឃុំទាំង១០ - លោក នាយកវិទ្យាល័យទាំង៤ - នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ - មាតា បិតានិងសិស្សានុសិស្ស ទទួលបាននិទ្ទេស A - និងមន្រ្តីគណបក្ស ពាក់ព័ន្ធ មួយចំនួនទៀត សរុបចំនួន ៦៩ នាក់ ស្រី ១២ នាក់។ ✍️ក្នុងកម្មវិធីខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត បានចំណាយថវិកា រួមមាន៖ - កុំព្យូទ័រ យួរដៃ ចំនួន ៦ គ្រឿង = ថវិកាចំនួន ២,៤០០ ដុល្លា (៩,៦០០,០០០) - ឧបត្ថម្ភ ថវិកាជូនដល់សិស្ស ចំនួន ០៦ នាក់ ក្នុងម្នាក់ៗ ថវិកា ១,០០០,០០០ រៀល = ៦,០០០,០០០ រៀល - ក្រុមការងារផ្សព្វផ្សាយ = ១,៩០០,០០០ រៀល - ចំណាយក្នុងការរៀបចំកម្មវិធី = ៦០០,០០០ រៀល - ឧបត្ថម្ភអ្នកចូលរួម = ២,០០០,០០០ រៀល ✍️ សរុបការចំណាយ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត ចំនួន ២០,១០០,០០០ រៀល ស្មើនឹង ៥,០២៥ ដុល្លារ។

អភិបាលខេត្តកំពង់ចាម នាំយកអំណោយរដ្ឋបាលខេត្ត និងសប្បុរសជន ទៅចែកជូនកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ

‎អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ‎

(វីដេអូ)៖ អភិបាលខេត្តកំពង់ចាម បានចុះទៅសួរសុខទុក្ខកងកម្លាំងនៅសមរភូមិទិសទី១ និងបាននាំយកស្បៀង និងគ្រឿងឧបភោគបរិភោកមួយចំនួនទៅចែកជូនដល់កងកម្លាំងជួរមុខ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ លោក ច័ន្ទ ដារុណ អ្នកាតការណ៍ព័ត៌មាន CNC ធ្វើសេចក្តីរាយកាណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X]

នៅរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ខី អនុប្រធានក្រុមការងារគណបក្សជួយឃុំអារក្សត្នោត និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្
+4
នៅរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ខី អនុប្រធានក្រុមការងារគណបក្សជួយឃុំអារក្សត្នោត និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ភូមិបែកអន្លូង១ ដឹកនាំសហការី ចុះសួសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ជូនដល់គ្រួសារដែលជាសមាជិកបក្សចំនួន ៥គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ,ទឹកត្រី,ត្រីខ, ទឹកស៉ីអ៉ីវ និងថវិកា៣ម៉ឺរៀល ហេីយដោយឡែកគ្រួសារសមាជិកគណបក្សដែលទេីបសម្រាលកូនមួយគ្រួសារ ទទួលបានថវិកាបន្ថែម១០មុឺនរៀល។

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌ វេនទី៨ នៅវត្តកណ្តាលកោះសូទិន ស្រុកកោះសូទិន (កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ចូលរួមអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៨ នៅវត្ត វិសុទ្ធិវង្សា (កណ្តាលកោះសូទិន) ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ពិធីបុណ្យដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ នាឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ រួមទាំង ក្រុមគ្រួសារ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនចំពោះព្រះសង្ឃនៅវត្ដកណ្តាលកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន។ ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជន វតីយុទ្ធនារីកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមកនៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ និងសូមឱ្យវីរយុទ្ធជនដ៏អង់អាចក្លាហាន ទាំងអស់មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ឈ្នះអស់ខ្មាំងសត្រូវឈ្លានពាន។ សូមរំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរលង់មកហើយ៕

ពិធីកាន់បិណ្ឌវត្តអារាមក្នុងខេត្តកំពង់ចាម បានរៀបចំកន្លែងសក្ការៈបូជាចំពោះវីរៈកងទ័ពដែលពលី