រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 047 مشترک است و جایگاه 4 990 را در دسته سیاست و رتبه 574 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 047 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 07 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -125 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.55% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.64% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 658 بازدید دریافت میکند. در اولین روز معمولاً 567 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 6 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 08 نوامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 047
مشترکین
-924 ساعت
-437 روز
-12530 روز
آرشیو پست ها
10 047
(វីដេអូ)៖ អភិបាលខេត្តកំពង់ចាម បានចុះទៅសួរសុខទុក្ខកងកម្លាំងនៅសមរភូមិទិសទី១ និងបាននាំយកស្បៀង និងគ្រឿងឧបភោគបរិភោកមួយចំនួនទៅចែកជូនដល់កងកម្លាំងជួរមុខ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។
លោក ច័ន្ទ ដារុណ អ្នកាតការណ៍ព័ត៌មាន CNC ធ្វើសេចក្តីរាយកាណ៍
10 047
10 047
+4
នៅរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ខី អនុប្រធានក្រុមការងារគណបក្សជួយឃុំអារក្សត្នោត និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ភូមិបែកអន្លូង១ ដឹកនាំសហការី ចុះសួសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ជូនដល់គ្រួសារដែលជាសមាជិកបក្សចំនួន ៥គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ,ទឹកត្រី,ត្រីខ, ទឹកស៉ីអ៉ីវ និងថវិកា៣ម៉ឺរៀល ហេីយដោយឡែកគ្រួសារសមាជិកគណបក្សដែលទេីបសម្រាលកូនមួយគ្រួសារ ទទួលបានថវិកាបន្ថែម១០មុឺនរៀល។
10 047
ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌ វេនទី៨ នៅវត្តកណ្តាលកោះសូទិន ស្រុកកោះសូទិន
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ចូលរួមអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៨ នៅវត្ត វិសុទ្ធិវង្សា (កណ្តាលកោះសូទិន) ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ពិធីបុណ្យដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ រួមទាំង ក្រុមគ្រួសារ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនចំពោះព្រះសង្ឃនៅវត្ដកណ្តាលកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន។ ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជន វតីយុទ្ធនារីកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមកនៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ និងសូមឱ្យវីរយុទ្ធជនដ៏អង់អាចក្លាហាន ទាំងអស់មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ឈ្នះអស់ខ្មាំងសត្រូវឈ្លានពាន។
សូមរំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរលង់មកហើយ៕
10 047
ពិធីកាន់បិណ្ឌវត្តអារាមក្នុងខេត្តកំពង់ចាម បានរៀបចំកន្លែងសក្ការៈបូជាចំពោះវីរៈកងទ័ពដែលពលី
10 047
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ
នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្យ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត និងសប្បុរសជន ចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ ក្នុងស្មារតី
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ
#ខ្មែរស្រលាញ់ខ្មែរ #ខ្មែរបេះដូងឈាមជ័រតែមួយ ។
នៅក្នុងឧកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូនដល់វីរកងទ័ព និង វីរនគរបាលជាតិ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនាយ នាយរង និងពលនគរបាល ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចបានប្រសិទ្ធពរជ័យជូនកងកម្លាំងយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីសត្រូវឈ្លានពាន។
ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្កដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាពឫសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទរបស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹងកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងដែលកំពុងឈរជើងបំពេញកាតព្វកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅសមរភូមិមុខទិសខេត្តព្រះវិហារ-ឧត្តរមានជ័យ ដែលបានអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គឺយើង ត្រូវតែប្តេជ្ញាការពារខ្សែបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ។
10 047
+4
ពន្ធនាគារខេត្តកំពង់ចាម បាននិមន្តព្រះសង្ឃ ដើម្បីធ្វើបុណ្យបង្សុកូលរាប់បាត្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ
កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ និងលោកតាអាចារ្យ ២រូប ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជនដែលចែកឋានទៅ នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ អង្គភាពក៏បានអនុញ្ញាតឱ្យជនជាប់ឃុំ ចំនួន ៧៥នាក់ ស្ត្រី ២៦នាក់ ចូលរួមរាប់បាត និងប្រគេនបច្ច័យព្រះសង្ឃផងដែរ។
ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពង់ចាម។
រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម
10 047
អនុប្រធានអចិន្រ្តៃយ៍សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី
អញ្ជើញចុះសួរសុខទុក្ខ លោកនាយកសាខាស្តីទី ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ
10 047
ភូមិសារ៉ាយ🏡🌱
📍ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
#ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #សហគមន៍ភាព #ការរៀបចំភូមិឋាន #បរិស្ថានរស់នៅដ៏ល្អត្រកាល
#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC
📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ
