en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 228 subscribers, ranking 4 900 in the Politics category and 543 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 228 subscribers.

According to the latest data from 20 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -112 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.14%. Within the first 24 hours after publication, content typically collects 5.36% reactions from the total number of subscribers.
  • Post reach: On average, each post receives 629 views. Within the first day, a publication typically gains 549 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 21 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 228
Subscribers
-424 hours
-327 days
-11230 days
Posts Archive
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី និងអគារបណ្ណាល័យ អំណោយសម្តេចធិបតី ផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី និងអគារបណ្ណាល័យ អំណោយសម្តេចធិបតី ផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មី ១ខ្នង ៣ជាន់ ស្មើ ១៥បន្ទប់ និងអគារបណ្ណាល័យ ១ខ្នង ២ជាន់ ស្មើ ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់វិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។ បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា វិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់ មានអគារសិក្សា ចំនួន ៣ខ្នង ស្មើនឹង ២១បន្ទប់ មានបុគ្គលិក លោកគ្រូ អ្នកគ្រូ ចំនួន ៥១នាក់ និងសិស្សានុសិស្ស ចំនួន ១.០៣២នាក់ ស្រី ៥៩២នាក់។ គិតត្រឹមថ្ងៃទី៣០ ឧសភា នេះ សំណង់ថ្មីខាងលើ សម្រេចការកសាងបានប្រមាណ ៤០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ ២០២៦ ខាងមុខ។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈកម្មការគ្រប់គ្រងសាលា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់គណៈកម្មការគ្រប់គ្រងសាលា អជ្ញាធរមូលដ្ឋាន ត្រូវសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារបច្ចេកទេស សំដៅធ្វើយ៉ាងណាឲ្យសំណង់មួយនេះមានគុណភាពខ្ពស់ ស្រមតាមបទដ្ឋានស្តង់ដារបច្ចេកទេស ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕

ទួលបាសាន.mp33.23 MB

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យពន្លឿនការដោះស្រាយសេវារដ្ឋបាលដែលនៅកកស្ទះ ដើម្បីពន្លឿនការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងលោក ទុន ស៊ាង ប្
+7
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងលោក ទុន ស៊ាង ប្រធានគណបក្សឃុំពាមកោះស្នា បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបការងារគណបក្សចុះជួយមូលដ្ឋានឃុំពាមកោះស្នា ប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត​ក្នុងនោះដែរក៍មានការចូលរួម លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកសមាជិកាសាខាបក្សទាំង ៩ភូមិ សរុបចំនួន៤១នាក់។

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដីឲ្យបានល្អប្រសើរ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ផ្តួចផ្តើម
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ផ្តួចផ្តើមបុណ្យដោយ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ រសៀលថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣គ្រួសារ នៅ ឃុំស្រងែ ក្នុងស្រុកព្រៃឈរ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំព
+5
ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣គ្រួសារ នៅ ឃុំស្រងែ ក្នុងស្រុកព្រៃឈរ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម . ----------------------- សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយមន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្៣គ្រួសារ មានបន្ទុក ៦នាក់ នៅភូមិស្រងែត្បូង ក្នុងឃុំស្រងែ ស្រុកព្រៃឈរ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ របើកដំបូលក្បឿងអស់ជាច្រើនសន្លឹក ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣ខ្នង ត្រូវ របើកដំបូលប្រក់ក្បឿង រងផលប៉ះពាល់កម្រិតស្រាល ។ ផ្អែកកតាមស្ថានភាពជាក់ស្ដែង សាខា បានផ្តល់ថវិកា ជូនទាំង ៣គ្រួសារ : - ១គ្រួសារ ផ្តល់ជូនសរុប ២០ម៉ឹន រៀល ក្នុងនេះ សាខា ១០ម៉ឺនរៀល- អនុសាខាស្រុក ៥ម៉ឺនរៀល និង រដ្ឋបាលឃុំ ៥ម៉ឺនរៀល ។ - ២គ្រួសារទៀត ១គ្រួសារ ផ្តល់ជូនសរុប ១៥០,០០០រៀល ក្នុងនេះ សាខា ៥ម៉ឺនរៀល- អនុសាខាស្រុក ៥ម៉ឺនរៀល និង រដ្ឋបាលឃុំ ៥ម៉ឺនរៀល ។

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បា
+9
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួម ពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «គោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជា មូលដ្ឋាន» ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច រាជធានីភ្នំពេញ ។

ឯកឧត្ដម សា ស៊ីថា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមសំណេះសំណាល និងចែកអំណ
+4
ឯកឧត្ដម សា ស៊ីថា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមសំណេះសំណាល និងចែកអំណោយ ក្នុងឱកាសបុណ្យស្រាយបួសរ៉ូយ៉ាហាជី (ឥស្លាម) ចែកសាច់គោ ពពែជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាមក្រីក្រ នៅភូមិទី៣(តានង់ក្រៅ) ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ដោយមានការចូលរួមពីលោក អីម៉ាំខេត្តកំពង់ចាម, លោកមេឃុំព្រែកតានង់, សមាជិកក្រុមប្រឹក្សាឃុំ, លោកមេភូមិ, តំណាងម្ចាស់ជំនួយមកពីប្រទេសម៉ាឡេស៊ី, ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយផងដែរ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

អាជ្ញាធរ និងអ្នកដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ស្នើសុំឈ្នួញលក់បន្តកុំបន្លំអត្តសញ្ញាណទុរេនបែកអន្លូង

រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាលើកទី១៩