រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 506 名订阅者,在 政治 类别中位列第 4 874,并在 柬埔寨 地区排名第 542 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 506 名订阅者。
根据 12 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -120,过去 24 小时变化为 -6,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.20%。内容发布后 24 小时内通常能获得 6.14% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 756 次浏览,首日通常累积 645 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 13 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 506
订阅者
-624 小时
-367 天
-12030 天
帖子存档
10 506
+1
ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារ ចូលរួមមរណទុក្ខជាមួយគ្រួសារសព លោក ស៊ាង ប៉េងស៊្រាង
10 506
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម
10 506
WATCH VIDEO : លោកសន្ដិបណ្ឌិត នេត សាវឿន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញ សម្ពោធអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វត្តសុទស្សនារាម ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
10 506
+9
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានថ្លែងថាការអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋ កាន់តែពេញចិត្តនូវសេវា និងរបៀប ផ្តល់សេវា ដែលរដ្ឋបាលខេត្តកំពុងផ្តល់ជូនពួកគាត់។ ថ្លែងបែបនេះ នៅសាលាខេត្តកំពង់ចាម ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្នុងឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានយក ចិត្តទុកដាក់ក្នុងការជំរុញអនុវត្តការផ្តល់សេវាសាធារណៈល្អ ដោយបានអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ គឺ ៖
ទី១.ពង្រឹងការអនុវត្តការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដែលរដ្ឋបាលគ្រប់ ថ្នាក់បានបង្កើតរួចរាល់។ យន្តការនេះ គឺបានប្រមូលផ្តុំសេវាឲ្យនៅកន្លែងតែមួយ បានផ្តល់ភាព ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកស្នើសុំ និងទទួលសេវាពីរដ្ឋ។
ទី២.ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ដោយបានអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បី ធ្វើការគ្រប់គ្រង និងផ្តល់សេវា អនុញ្ញាតឲ្យមានការស្នើសុំសេវាអនឡាញ, ការផ្តល់ជម្រើសក្នុងការ ទូទាត់ថ្លៃសេវាតាមប្រព័ន្ធធនាគារ, រក្សាទិន្នន័យនៃការស្នើសុំលើកទីមួយ ក្នុងប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដើម្បីផ្តល់ភាពងាយស្រួលដល់ការស្នើសុំសេវាលើកទី២ និងលើកបន្តបន្ទាប់ផងដែរ។
ទី៣.ការជំរុញចលនាប្រឡងប្រណាំង ដើម្បីជំរុញការផ្តល់សេវាល្អ ដែលតាមរយៈចលនានេះ ធ្វើឲ្យអង្គភាពផ្តល់សេវាគ្រប់លំដាប់ថ្នាក់ ខិតខំក្នុងការរៀបចំខ្លួនឲ្យក្លាយជាអ្នកផ្តល់សេវាឆ្នើមទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់សេវា។ ជាលទ្ធផលក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន អង្គភាព ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម នៃការប្រឡងប្រណាំង ថ្នាក់ជាតិ រួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ចាម, ការិយាល័យប្រជាពលរដ្ឋខេត្ត និងអង្គភាព ច្រកចេញចូលតែមួយខេត្ត។
ទី៤.ធ្វើការពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវា និងពង្រឹងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីការស្នើសុំសេវា។
10 506
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញសម្ពោធអាគារសិក្សាថ្មីមួយខ្នង និងចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤១៣ អង្គ/នាក់
10 506
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញសម្ពោធអាគារសិក្សាថ្មីមួយខ្នង និងចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤១៣ អង្គ/នាក់
10 506
+3
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្ដុង្គឧត្តម របស់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន
10 506
សេចក្តីជូនដំណឹងស្តីពី ការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ២២កុម្ភៈ
10 506
+9
អបអរសាទរ ពិធីសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រ បរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤១៣ អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ពិធីសម្ពោធអាគារសិក្សាថ្មី ចំនួនមួយខ្នង និងចែកសញ្ញាបត្រ បរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤១៣ អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បើតាមព្រះអង្គ សោមវេទីបណ្ឌិត អ៉ឹម សុភក្តិ ព្រះសាកលវិទ្យាធិការពុទ្ធិកៈសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ពុទ្ធិកសាកលវិទ្យាល័យមាន សមណនិស្សិត-និស្សិត កំពុងសិក្សាសរុបចំនួន ១,៤៣២អង្គ/នាក់ ដោយឡែកសមណនិស្សិត-និស្សិត ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ៤១៣រូប ក្នុងនោះសមណនិស្សិត-និស្សិតថ្នាក់បរិញ្ញាបត្រ ៣ជំនាន់ មានចំនួន ៣៤៨រូប (ព្រះសង្ឃ ៣១អង្គ, ស្រី ២១៥នាក់) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ជំនាន់ សរុប ៦៥រូប (ព្រះសង្ឃ ៧អង្គ, ស្រី ១៩នាក់)។
ព្រះអង្គបានបញ្ជាក់ថា កន្លងមក ពុទ្ធិកសាកលវិទ្យាល័យសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់សញ្ញាបត្របរិញ្ញាបត្រចំនួន២លើករួចហើយ ដែលមានចំនួនសរុប ៣០៣៤រូប ក្នុងនោះអ្នកដែលបានចូលបម្រើការងាររដ្ឋ និងឯកជនមានប្រមាណ៩៥%។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ផ្ដាំផ្ញើដល់សមណៈនិស្សិត និងនិស្សិត ដែលទទួលបានសញ្ញាបត្រ សូមប្រើប្រាស់ចំណេះដឹង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងបន្តចែករំលែកចំណេះដឹង អប់រំ ដល់យុវជន បន្តវេនជំនាន់ក្រោយ បន្តគោរពប្រតិបត្តិខ្ជាប់ខ្ជួនធម៌វិន័យ គោលការណ៍ព្រះពុទ្ធសាសនា ពិនិត្យលទ្ធភាពបន្តការសិក្សាបន្ថែមទៀត ឱ្យស្របជាមួយគោលការណ៍របស់ក្រសួងអប់រំ គឺរៀនមួយជីវិត ។ ជាមួយគ្នានេះសូមឱ្យផ្នែកខាងពុទ្ធិកសាកលវិទ្យាល័យ សូមបន្តបេសកកម្មវិស័យអប់រំ បន្តរួមចំណែកកសាងធនធានមនុស្ស និងសុំស្នើព្រះសង្ឃជួយទេសនាអប់រំ ។
ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា អាគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យនេះ បានកើតឡើងដោយសារ ការរួមគ្នានៃការបរិច្ចាគ កើតចេញពីការទទួលខុសត្រូវ ទើបធ្វើឲ្យមានសំណង់ថ្មីដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដូចថ្ងៃនេះ។ ដូច្នេះសូមឱ្យខាងពុទ្ធិកសាកលវិទ្យាល័យមេត្តាដឹកនាំឲ្យដំណើរការបានល្អបន្តទៀត ។ ទន្ទឹមនឹងនេះ ដូចជាក្នុងពិធីបុណ្យផ្សេងៗ សូមឲ្យព្រះសង្ឃជួយខាងទេសនាអប់រំផ្ដល់ឱវាទដល់ពុទ្ធបរិស័ទ ជាពិសេសយុវជន ឱ្យដើរលើផ្លូវល្អ ដើម្បីរួមចំណែកជួយដល់សង្គមជាតិរបស់យើង៕
10 506
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក។
រសៀលថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦
10 506
+4
ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារលិខិតជូនពរ គោរពជូន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ សម្តេចធម្មវិសុទ្ធវង្សា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦
10 506
+9
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមពិធីសម្ពោធ ឆ្លងផ្លូវបេតុង និងសមិទ្ធផលផ្សេងៗ នៅក្នុងភូមិ និងវត្តពោធិយាគង្គារាម ហៅវត្តចុងបឹងក្នុង ព្រមទាំងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឯកឧត្តមបាននាំយកសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ សម្តេចធិបតី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយក្នុងពិធីនេះ និងបានផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងផ្តាំផ្ញើលោតា លោកយាយ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាអ្នកចូលរួម, កសាងផ្លូវបេតុង ព្រមទាំងចូលបច្ច័យបុណ្យវត្ត សរុបថវិកា ៣៣.០០០.០០០រៀល និង ៩.៦០០ដុល្លាសហរដ្ឋអាមេរិកផងដែរ។
10 506
+9
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០
(រាជធានីភ្នំពេញ) នាព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាល មកពីរាជធានី-ខេត្ត វិស័យ ក្រុមការងានីតិបុគ្គល និងអង្គការ សមាគម ចូលរួមប្រមាណជាង៨០០នាក់។
សូមជម្រាបថា ឯកសារផែនទីបង្ហាញផ្លូវនេះ ដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ ធានានិរន្តរភាពសកម្មភាព ការងាររបស់ ស.ស.យ.ក. ឱ្យកាន់តែមានភាពធន់ ឆ្លើយតបបានទៅនឹងបេសកកម្ម និងការវិវត្តន៍ ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ។
10 506
+9
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ថា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីការដង្ហែក្បួនអបអរសាទរស្នាដៃ និងសមិទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលទទួលបានពានរង្វាន់ជ័យលាភីសាលារៀនគំរូចំនួន២៣ ពានរង្វាន់ និងពានរង្វាន់បាល់ទាត់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន CUP ជ័យលាភីលេខ១ និងពានរង្វាន់ប្រធានមន្ទីរគំរូ នាយកល្អ គ្រូបង្រៀនល្អ និងសាលាស្អាត ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រព្រឹត្តិទៅនៅ ក្រុងកំពង់ចាម។
10 506
អបអរសាទរ សន្និបាតបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២៦
10 506
អបអរសាទរ សន្និបាតបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២៦
