uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 229 підписників, посідаючи 4 906 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 229 підписників.

За останніми даними від 21 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -121, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.16%. Протягом перших 24 годин після публікації контент зазвичай збирає 5.27% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 630 переглядів. Протягом першої доби публікація в середньому набирає 539 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 22 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 229
Підписники
-924 години
-327 днів
-12130 днів
Архів дописів
ថ្ងៃសៅរ៍១៤កើតខែជេស្ឋឆ្នាំមមីព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រ
+9
ថ្ងៃសៅរ៍១៤កើតខែជេស្ឋឆ្នាំមមីព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ថេង ឆេងលីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកកក់ បាទបានដឹកនាំសមាជិក សមាជិកាក្រុមការងារថ្នាក់ខេត្តនិងក្រុមការងារថ្នាក់មូលដ្ឋានឃុំ,ភូមិ ចូលរួមបុណ្យសពលោកអ៊ាង គឹមលាង(អតីតមេឃុំព្រែកកក់)និងបានចូលបុណ្យដល់គ្រួសារសពមាន: -អង្ករ៥០គីឡូ -ទឹកក្រូច៣កេស -ទឹកសុទ្ធ៣កេស -ថវិកា៥០០,០០០រៀល +សរុបចំណាយ៨០០,០០០រៀល 👉បន្ទាប់មកលោកបានដឹកក្រុមការងារថ្នាក់ខេត្ត,ថ្នាក់ឃុំ,ថ្នាក់ភូមិចុះសួរសុខទុក្ខដល់គ្រួសាររងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឲ្យរបើកដំបូលផ្ទះចំនួន១គ្រួសារឈ្មោះ នូ រុន ភេទស្រី នៅភូមិភ្នំមន្ទីរ ហេីយបាននាំយកសម្ភារ:និងថវិកាដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ផ្តល់ជូនរួមមាន : -អង្ករ២០Kg -មី០១កេស ធំ -ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ -ថវិកា៣០០,០០០រៀល។ ***ចំណាយថវិកាសរុបចំនួន៤០០,០០០រៀល ។ -ចំណាយផ្សេងៗថវិកាចំនួន២០០,០០០រៀល 👉ចំណាយថវិកាសរុបទាំងអស់ចំនួ១,៤០០,០០០រៀល ជាថវិកាឯកឧត្តមហ៊ុន ម៉ានិត🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍ ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្ម ចំនួន៤ កម្មវិធី នៅ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍ ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្ម ចំនួន៤ កម្មវិធី នៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៣០ ខែឧសភា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឆ្លៀតបន្តដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍ ដែលមួយរយៈចុងក្រោយនេះ ឃើញថា សមិទ្ធផលជាច្រើន បានរីកដុះដាលដូចផ្សិត ក្នុងនោះ រួមមាន: ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ។ល។ ដែលជំរុញឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងភាពជោគជ័យ របស់រដ្ឋបាលឃុំបារាយណ៍ អភិបាលខេត្តកំពង់ចាម ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរឃុំ បន្តការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដើម្បើភាពសុខដុមរមនារបស់ប្រជាពលរដ្ឋយើង៕

ឯកឧត្តមបណ្ឌិតសភារចារ្យ ម៉ា ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចបូកសរុបការងារគណបក្ស និងក្រុមការងារ ប្រចាំត្រីមាសទី១ ទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៦ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភារចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្រ្តមណ្ឌលកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារ ប្រចាំត្រីមាសទី១ ទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៦ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកជើងព្រៃ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្តាល សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក, ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងឯកឧត្តម ជីម លាវ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ។ កិច្ច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំទាំង១០ -លោកប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក -លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិក គណៈកម្មាធិការគណបក្សឃុំ -លោក នាយប៉ុស្តិ៍នគរបាលឃុំទាំង១០ សរុបអ្នកចូលរួមចំនួន រូបក្នុងស្រីចំនួន ២៣៦ នាក់ ស្រី៩៨នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានពាំនាំការផ្តាំផ្ញើរការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិកា នៃអង្គពិធីទាំងមូល។ ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ បានលើកឡើងថា ប្រសិនចង់ឱ្យគណបក្សទទួលបានជោគជ័យ លុះត្រាតែ៖ ១-ត្រូវចុះមូលដ្ឋាន ជាប់ជាប្រចាំដើម្បីក្តោបឱ្យបាននូវសតិអារម្មណ៍ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ២-ការចឹញ្ចឹមចលនាតាមរយៈការកសាងសមាជិកបក្ស និងបំពាក់បំប៉ននយោបាយបក្ស " រក្សាចាស់ បង្កើនថ្មី " ដើម្បីទទួលបាន សមាជិក១រូប សន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក ៣-ត្រូវចេះការពារ ពន្យល់ និងវាយបកគ្រប់ស្នាការណ៍ នៅពេលដែលក្រុមពួកប្រឆាំងនិយាយបំភ្លើស បំភ្លៃ ដើម្បីបំផ្លាញ ស្នាដៃធំៗរបស់គណបក្ស ៤-ត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងឱ្យបានច្បាសលាស់ ជាពិសេសការចងក្រងក្រុមបក្ស (អនុវត្តតាមក្បួនចាស់ ៣ខ្នងផ្ទះ១ក្រុម)។ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ ក៏បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ សូមបន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើកគ្រប់វិស័យ ដែលឈរលើមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ បានចំណាយថវិកាសម្រាប់កម្មវិធីខាងលើ សរុប ២៧ លានរៀល៕

ឯកឧត្តមបណ្ឌិតសភារចារ្យ ម៉ា ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចបូកសរុបការងារគណបក្ស និងក្រុមការងារ ប្រចាំត្រីមាសទី១ ទិសដៅអនុវត្តត្

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យផលប៉ះពាល់ នៃការកាន់កាប់ដីធ្លី និងអាស្រ័យផលលើដីចំណីព្រែក ក្នុងស្រុកស្រី
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យផលប៉ះពាល់ នៃការកាន់កាប់ដីធ្លី និងអាស្រ័យផលលើដីចំណីព្រែក ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ ក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យផលប៉ះពាល់ នៃការកាន់កាប់ប្រើប្រាស់ដីធ្លី របស់ប្រជាពលរដ្ឋ លើដីចំណីព្រែក គ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា ការប៉ះពាល់កាន់កាប់ប្រើប្រាស់ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋលើដីចំណីព្រែក ក្នុងស្រុកស្រីសន្ធរមាន៣ឃុំ ក្នុងនោះ គឺឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក និងឃុំឬស្សីស្រុក។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ករណីខាងលើនេះ រដ្ឋបាលខេត្ត បានដាក់វិធានការឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុកស្រីសន្ធរ ធ្វើអត្តសញ្ញាណកម្មដីឲ្យបានច្បាស់លាស់ និងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលកំពុងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីនោះ បូករួមទាំងការសាងសង់សំណង់នានា និងស្ថានភាពបម្រែ បម្រួលដី ដែលបច្ចុប្បន្នយើងឃើញថា ស្ថានភាពគោករាក់ គឺមានជាប្រចាំមិនថារដូវប្រាំង ឬរដូវវស្សាទេ។ ឯកឧត្តម អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំំពង់ចាម បានដាក់ចេញជាវិធានការឲ្យអាជ្ញាធរ ឃុំ ស្រុក និងមន្ទីរជំនាញធ្វើការសិក្សា ដើម្បីលើកយោបល់មករដ្ឋបាលខេត្ត ដើម្បីពិនិត្យលទ្ធភាព និងធ្វើការដោះស្រាយ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី និងអគារបណ្ណាល័យ អំណោយសម្តេចធិបតី ផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី និងអគារបណ្ណាល័យ អំណោយសម្តេចធិបតី ផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មី ១ខ្នង ៣ជាន់ ស្មើ ១៥បន្ទប់ និងអគារបណ្ណាល័យ ១ខ្នង ២ជាន់ ស្មើ ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់វិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។ បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា វិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់ មានអគារសិក្សា ចំនួន ៣ខ្នង ស្មើនឹង ២១បន្ទប់ មានបុគ្គលិក លោកគ្រូ អ្នកគ្រូ ចំនួន ៥១នាក់ និងសិស្សានុសិស្ស ចំនួន ១.០៣២នាក់ ស្រី ៥៩២នាក់។ គិតត្រឹមថ្ងៃទី៣០ ឧសភា នេះ សំណង់ថ្មីខាងលើ សម្រេចការកសាងបានប្រមាណ ៤០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ ២០២៦ ខាងមុខ។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈកម្មការគ្រប់គ្រងសាលា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់គណៈកម្មការគ្រប់គ្រងសាលា អជ្ញាធរមូលដ្ឋាន ត្រូវសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារបច្ចេកទេស សំដៅធ្វើយ៉ាងណាឲ្យសំណង់មួយនេះមានគុណភាពខ្ពស់ ស្រមតាមបទដ្ឋានស្តង់ដារបច្ចេកទេស ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕

ទួលបាសាន.mp33.23 MB

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យពន្លឿនការដោះស្រាយសេវារដ្ឋបាលដែលនៅកកស្ទះ ដើម្បីពន្លឿនការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងលោក ទុន ស៊ាង ប្
+7
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងលោក ទុន ស៊ាង ប្រធានគណបក្សឃុំពាមកោះស្នា បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបការងារគណបក្សចុះជួយមូលដ្ឋានឃុំពាមកោះស្នា ប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត​ក្នុងនោះដែរក៍មានការចូលរួម លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកសមាជិកាសាខាបក្សទាំង ៩ភូមិ សរុបចំនួន៤១នាក់។