en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 282 subscribers, ranking 4 904 in the Politics category and 541 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 282 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -115 over the last 30 days and by -8 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.36%. Within the first 24 hours after publication, content typically collects 5.70% reactions from the total number of subscribers.
  • Post reach: On average, each post receives 654 views. Within the first day, a publication typically gains 586 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 282
Subscribers
-824 hours
-197 days
-11530 days
Posts Archive
បទសម្ភាសន៍របស់ក្រុមការងារទូរទស្សន៍ជាតិខេត្តកំពង់ចាមនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ អំពីចំណាប់អារម្មណ៍នៃការទទួលបានលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបទពិសោធនៃការសិក្សារៀនសូត្រ ដើម្បីទទួលបាននិទ្ទេសដែលខ្លួនចង់បាន

ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍! ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពសម្រាប់ថ្នាក់ក្រោមជាតិ

ពលរដ្ឋ ៦គ្រួសារ ក្នុងឃុំមៀន ស្រុកព្រៃឈរ និង ឃុំព្រែកក្របៅ ស្រុកកងមាស ដែលរងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ (កំ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ (កំពង់ចាម)៖ ថ្លែងនៅក្នុងពិធីប្រកាសបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានប្រកាសរបាយការណ៍ផ្លូវការស្តីពីលទ្ធផលនៃការប្រឡង ដោយក្នុងនោះ បេក្ខជនប្រឡងជាប់សរុបមានចំនួន ៧,៤២៧ នាក់ ស្មើនឹង ៨៥.៤២% នៃចំនួនបេក្ខជនមកប្រឡងសរុប ៨,៥១៧ នាក់។ យោងតាមទិន្នន័យលម្អិតពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ចំនួនបេក្ខជនដែលប្រឡងជាប់តាមនិទ្ទេសនីមួយៗរួមមាន៖ និទ្ទេស A១០០នាក់ (ស្រី៦៣នាក់) , និទ្ទេស B ៤៩៨នាក់ (ស្រី៣៣៥នាក់) និទ្ទេស C ១,៤៦៩នាក់ (ស្រី១,០០៨នាក់) និទ្ទេស D ២,៩៣៧នាក់ (ស្រី១,៨៦៤នាក់) និទ្ទេស E ៣,០៩៨ នាក់ (ស្រី ១,៧៨៧នាក់)។ នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ជួយបណ្តុះបណ្តាល និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានតម្លាភាព។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ការលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ត្រូវបន្តខិតខំស្រាវជ្រាវ និងក្រសោបយកចំណេះដឹងបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើនទៅមុខ៕

យុវជន យ៉ឹប បញ្ញា មកពីវិទ្យាល័យ មកពី វិទ្យាល័យកោះសូទិន ប្រឡងជាប់និទ្ទេស B បន្ទាប់ពីរៀនចប់ថ្នាក់ទី១២ ចង់ចាប់ជំនាញ (IT) ព្រោះមានទីផ្សារការងារច្រើន ហើយទទួលបាន ប្រាក់ខែខ្ពស់!

យុវតី ផាត លីវឆេង មកពីវិទ្យាល័យកោះសូទិន ប្រឡងជាប់និទ្ទេស C ប្តេជ្ញាសម្រេចក្តីស្រមៃចង់​ក្លាយជាគ្រូបង្រៀនភាសាបរទេស!

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆា

ពលរដ្ឋ ៦គ្រួសារ ក្នុងឃុំមៀន ស្រុកព្រៃឈរ និង ឃុំព្រែកក្របៅ ស្រុកកងមាស ដែលរងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយលោក ជា បញ្ញា អនុប្រធានអចិន្ត្រៃយ៍ អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៦គ្រួសារ រួមមាន : ១- ៥គ្រួសារ នៅភូមិអណ្តូងតាអុង-ភូមិអណ្តូងដៃ ក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ២- ១គ្រួសារ នៅភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦ខ្នង ក្នុងនេះ ២ខ្នង ត្រូវដួលរលំ , ៣ខ្នងទៀត របើកជញ្ជាំង ដំបូលក្បឿង និងសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ៣ខ្នង និងកម្រិតមធ្យម ២ខ្នង និងកម្រិតស្រាល ១ ខ្នង។ ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា លោកជំទាវ ប៉ាង ដានី អនុប្រធាន អចិន្ត្រៃយ័សាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កការរំខានដល់ការរស់នៅផង និង ត្រូវចំណាយ ពេលវេលា ខាតបង់ទាំងប្រាក់កាក់ ដើម្បីជួសជុល និង ស្ដារជម្រកស្នាក់នៅឡើងវិញ ផង។ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បាននាំយក នូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកនិងអាណិត អាសូរបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់តាមដានព័ត៌មាន និងសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង ហើយ សម្តេច លោក តែងបានចាត់តំណាងជាបណ្តាញការងារនៅគ្រប់ថ្នាក់ ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាល ទុក្ខលំបាកដល់សហគមន៍រងគ្រោះទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ លោកជំទាវ ប៉ាង ដានី បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ទន្ទឹមនេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ សាខាបានផ្ដល់ជូនអំណោយមនុស្សធម៌ ជូន ៦គ្រួសារ ក្នុង ១គ្រូសារ ទទួលបាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ឃីត ១ សម្រាប់ និងថវិកា ដើម្បីស្ដារនិងជួសជុលឡើងវិញ តាមកម្រិតខូចខាតជាក់ស្តែង ជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៦គ្រួសារ ពី ១០០,០០០រៀល ដល់ ៤០០,០០០រៀល ។

ប្រឡាយបេតុង ២ខ្សែ ប្រវែង ២គីឡូម៉ែត្រ ក្នុងស្រុកព្រៃឈរ នឹងផ្គត់ផ្គង់ទឹកស្រោចស្រពដីកសិកម្មជិត .០០០ហិកតា

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅស្រុកព្រៃឈរ ជួយសម្រួលការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករ

អាជ្ញាធរខេត្តកំពង់ចាមពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបារងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ថ្នាក់ក្រោមជាតិ នាសាលប្រជុំមន្ទីរមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយអង្គការសម្ព័ន្ធចាប់ដៃ។ សិក្ខាសាលាក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី មកពីមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក , អធិការនគរបាល និងការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធផងដែរ។ គោលបំណងនៃវគ្គសិក្ខាសាលាផ្សព្វផ្សាយនេះគឺ (១)បង្កើនការយល់ដឹងឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធយល់ច្បាស់អំពីគោលបំណង និងវិធានការនៃផែនការ។(២)ពង្រឹងសមត្ថភាពដោយផ្តល់ចំណេះដឹង និងជំនាញដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការការពារកុមារបានប្រសិទ្ធភាព។ (៣)បង្កើតការចូលរួម និងជម្រុញឱ្យមានការចូលរួមទាំងធនធានបច្ចេកទេស និងថវិកាពីសហគមន៍ អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិក្នុងការការពារកុមារ។

នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្
+9
នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោក យូ សេងហួត ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៤៦ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររបស់លោក យូ ផេង (ហៅតាម៉ាប់-ហាវអាន) ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់។ ឯកឧត្តម អភិបាលខេត្ត បានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធលោក លោក យូ សេងហួត បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏