រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 064 مشترک است و جایگاه 4 991 را در دسته سیاست و رتبه 571 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 064 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 05 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -114 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.17% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.57% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 621 بازدید دریافت میکند. در اولین روز معمولاً 561 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 6 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 06 نوامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 064
مشترکین
-224 ساعت
-327 روز
-11430 روز
آرشیو پست ها
10 064
នៅព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយចំណុះទូក ចំនួនពីរ ដែលស្ថិតក្នុងនៅ ឃុំកោះទន្ទឹម និងឃុំកោះប្រាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺទូកឈ្មោះ មហិទ្ធិរិទ្ធតេជោធិបតីបារមីយាយម៉ៅ និងទូកឈ្មោះបារមីតេជះគង់វង្ស ដែលជាទូកទទួលបានការឧបត្ថម្ភផ្ទាល់ពីឯកឧត្តមលន់ លឹមថៃ និងលោកជំទាវ។
ក្នុងជំនួបនោះផងដែរ ឯកឧត្តម បានថ្លែងនូវការអរគុណដល់ចៅអធិការវត្ត ក៏ដូចជាគណៈកម្មការ ដឹកនាំទូកមកប្រណាំងក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តកំពង់ចាម។ ជាពិសេសអរគុណដល់ចំណុះទូកទាំងអស់ដែលបានខិតខំសាមគ្គីគ្នាយ៉ាងរឹងមាំ និងគោរពវិន័យបានល្អនិងនាំមកនូវភាពសប្បាយរីករាយក៏ដូចជាមោទនភាពសម្រាប់ភូមិ-ឃុំ។
លើសពីនេះឯកឧត្តមបានបន្តថា កម្មវិធីបុណ្យអុំទូកនេះគឺបានបង្ហាញអំពីសាមគ្គីភាព និងភាពសប្បាយរីករាយ ដោយមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ នេះដោយសារប្រទេសយើងមានសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដ៏ល្អរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើអោយប្រទេសយើងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្យកាន់តែជឿនលឿន។ ដូចនេះឯកឧត្តម លន់ លឹមថៃ ក៏បានសំណូមពរដល់បងប្អូនចំណុះទូក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រគណបក្សប្រជាជន គាំទ្ររដ្ឋាភិបាលដើម្បីពង្រឹងសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាចុងក្រោយឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ បានឧបត្ថមនូវសម្ភារ និងថវិកា ដល់ទូកចំនួនពីរក្នុង ឃុំកោះទន្ទឹម និងឃុំកោះប្រាក់ ស្រុកកំពង់សៀម គឺទូកឈ្មោះមហិទ្ធិរិទ្ធ តេជោធិបតីបារមីយាយម៉ៅ និងទូកឈ្មោះ បារមីតេជះគង់វង្ស រួមមាន៖ អង្ករ ២៧៥គីឡូក្រាម , ទឹកសុទ្ធ១៦កេះ, ភេសជ្ជៈ១៥កេះ, ទឹកដោះគោស្រស់ ១៣កេះ, មី១៥កេះ, អាវយឺត ១៣៥កំប្លេ និងថវិកា ១.៨០០.០០០រៀល ផងដែរ។
10 064
ទស្សនាទិដ្ឋភាពថ្ងៃទី៤ នៃពិធិតាំងពព័រណ៍ ការប្រគំតន្ត្រី ក្នុងឱកាសបុណ្យចេញព្រះវស្សាក្រុងកំពង់ចាម (Photo inside)
https://fna.asia/f3e85d5
Join Channel & Reel CoolApp
10 064
បញ្ជីផ្គូផ្គងទូក ង និងទូកខ្នាតអន្តរជាតិ អបអរសាទរពិធីបុណ្យចេញព្រះវស្សា ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
10 064
Repost from រដ្ឋបាលខេត្តកំពង់ចាម
+3
នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសចាប់ឆ្នោតផ្គូផ្គងទូក និងស្ដាប់ការណែនាំអំពីនីតិវិធីក្នុងការប្រណាំងទូក "ង" និងទូកខ្នាតអន្តរជាតិ អបអរសាទរក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ។
កិច្ចប្រជុំធ្វើនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, អនុគណៈកម្មការចាប់ឆ្នោតប្រកួត, តំណាងគណៈកម្មការគ្រប់គ្រងទូក "ង" និងទូកខ្នាតអន្តរជាតិផងដែរ។
10 064
+3
នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសចាប់ឆ្នោតផ្គូផ្គងទូក និងស្ដាប់ការណែនាំអំពីនីតិវិធីក្នុងការប្រណាំងទូក "ង" និងទូកខ្នាតអន្តរជាតិ ក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ។
កិច្ចប្រជុំធ្វើនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, អនុគណៈកម្មការចាប់ឆ្នោតប្រកួត, តំណាងគណៈកម្មការគ្រប់គ្រងទូក "ង" និងទូកខ្នាតអន្តរជាតិផងដែរ។
10 064
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី មុនបើកព្រឹត្តិការណ៍ប្រណាំងទូកនៅថ្ងៃស្អែក
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីសុំសេចក្តីសុខ និងសុវត្ថិភាពក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ។
ការប្រារព្ធពិធីក្រុងពាលីនេះ មានគោលបំណងបួងសួងសុំសេចក្តីសុខ និងភាពរលូនក្នុងដំណើរការរៀបចំពិធីបុណ្យ ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករ អុំទូក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្ត។
ព្រឹត្តិការណ៍បុណ្យអុំទូកនៅក្រុងកំពង់ចាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានទូកចូលរួមប្រកួតសរុបចំនួន ១០០ ទូក ក្នុងនោះទូក «ង» ចំនួន ៥២ ទូក ស្មើនឹង ២៦ គូ និងទូកខ្នាតអន្តរជាតិចំនួន ៤៨ ទូក ស្មើនឹង ២៤ គូ។ កម្មវិធីនេះក៏មានការបណ្តែតប្រទីប និងអុចកាំជ្រួចតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាមផងដែរ៕
