en
Feedback
RUA Faculty of Agricultural Education and Communications

RUA Faculty of Agricultural Education and Communications

Open in Telegram

មហាវិទ្យាល័យអប់រំ​ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម aecinfo@rua.edu.kh | 012787688 ឬ 098787688 ហ្វេសប៊ុក៖ www.facebook.com/rua.aec

Show more
454
Subscribers
No data24 hours
-47 days
-330 days
Posts Archive
[តើនិស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ ជំនាញ​ អប់រំ​ និង​ផ្សព្វផ្សាយ​កសិកម្ម​ នឹង​ទទួល​បាន​បទពិសោធន៍​ជាក់ស្ដែង​អំឡុង​ពេ
[តើនិស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ ជំនាញ​ អប់រំ​ និង​ផ្សព្វផ្សាយ​កសិកម្ម​ នឹង​ទទួល​បាន​បទពិសោធន៍​ជាក់ស្ដែង​អំឡុង​ពេល​សិក្សា​តាម​រយៈ​សកម្មភាព​អ្វី​ខ្លះ?] ក្រៅពី​ការ​សិក្សា​ក្នុង​ថ្នាក់​រៀន​ និស្សិត​ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension)​ នឹង​មាន​ឱកាស​ចូលរួម​សកម្មភាព​នានា​របស់​មហាវិទ្យាល័យ​ដេីម្បី​កសាង​ទំនុកចិត្ត​ និង​ពង្រឹង​សមត្ថភាព​បន្ថែម​ ដូចជា​ កម្មវិធី​ហាត់ការ​ កម្មវីធី​ផ្លាស់ប្ដូរ​និស្សិត​ ការចុះ​ទស្សនកិច្ច​សិក្សា​ ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​តាម​ទីវាល​ជាមួយ​គម្រោង​នានា​ ការអនុវត្ត​ជាក់ស្ដែង​ក្នុង​ស្ទីតឌីយ៉ូ​ និង​ការចុះ​បង្រៀន​កសិកម្ម​សាកល្បង​។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

Repost from CE SAIN Cambodia
[វគ្គបណ្តុះបណ្តាលនៃគម្រោងកសិកអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត] កាលពីថ្ងៃទី១៧ - ១៨ ខែតុលា ឆ្នាំ២០២៤ គម្រោងកសិអេ
+4
[វគ្គបណ្តុះបណ្តាលនៃគម្រោងកសិកអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត] កាលពីថ្ងៃទី១៧ - ១៨ ខែតុលា ឆ្នាំ២០២៤ គម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត និងការអនុវត្ត(IASIP) ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពសុីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយមូលនិធិពន្លកបៃតង (Green Shoots Foundation) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «រុក្ខជាតិបន្លែព្រៃ» ទៅកាន់សិស្សានុសិស្សមកពីវិទ្យាល័យចំនួនបី មានដូចជា វិទ្យាល័យសម្តេចឪ ខេត្តសៀមរាប វិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ វគ្គបណ្តុះបណ្តាលគឺបានធ្វើឡើងនៅក្នុងសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច ស្ថិតក្នុងវិទ្យាល័យសម្តេចឳ ខេត្តសៀមរាប និងមណ្ឌលបណ្តុះបណ្តាលកសិកម្មសហគមន៍ក្នុងខេត្តឧត្តរមានជ័យ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនការយល់ដឹងរបស់សិស្សានុសិស្សអំពីរុក្ខជាតិបន្លែព្រៃ និងការប្រើប្រាស់របស់វា។ ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

[ការផ្តល់អាហារូបករណ៍សេវាកម្មសហគមន៍សម្រាប់បង់ថ្លៃសិក្សាដល់និស្សិតឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្
[ការផ្តល់អាហារូបករណ៍សេវាកម្មសហគមន៍សម្រាប់បង់ថ្លៃសិក្សាដល់និស្សិតឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម] នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត ហុក លីដា ព្រឹទ្ធបុរសស្តីទី មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានជួបជាមួយនិស្សិតដែលនឹងចូលរៀនឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីបង្ហាញលទ្ធផលអាហារូបករណ៍សេវាកម្មសហគមន៍សម្រាប់បង់ថ្លៃសិក្សាដែលនិស្សិតបានស្នើសុំ។ អង្គប្រជុំក៏បានពិភាក្សាពីទំនួលខុសត្រូវ និងយន្តការដែលនិស្សិតត្រូវផ្តល់សេវាកម្មសហគមន៍តាមរយៈកម្មវិធីហាត់ការជាមួយសកម្មភាពគម្រោង និងកម្មវិធីរបស់មហាវិទ្យាល័យ និងដៃគូសហការ។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

Repost from CE SAIN Cambodia
[កម្មវិធីហាត់ការរបស់គម្រោសខាស់នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] ក្រោមការសម្របសម្រួលពីក្រុមការងារគម្រោងខាស់របស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេ
+4
[កម្មវិធីហាត់ការរបស់គម្រោសខាស់នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] ក្រោមការសម្របសម្រួលពីក្រុមការងារគម្រោងខាស់របស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម និស្សិតហាត់ការវាវីវប្បកម្មនៃគម្រោងខាស់បានចុះអនុវត្តផ្ទាល់ ដើម្បីជួយដល់ការគ្រប់គ្រងនិងធ្វើកំណត់ត្រាទិន្នន័យរបស់កសិដ្ឋាន នៅតាមកសិដ្ឋានវារីវប្បកម្មឯកជនក្នុងការជួយជម្រុញលើការអនុវត្តវារីវប្បកម្មល្អរបស់កសិករ។ កម្មវិធីហាត់ការរបស់គម្រោងខាស់គឺជាផ្នែកមួយក្នុងការជួយកសិដ្ឋានវារីវប្បកម្មក្នុងដំណើរការវាយតម្លៃទៅលើវិញ្ញាបនបត្រការអនុវត្តវារីវប្បកម្មល្អឱ្យទទួលបានជោគជ័យនាពេលខាងមុខ។ គម្រោងខាស់ដែលសម្របសម្រួលដោយមជ្ឈមណ្ឌលឧត្តមភាពសុីសេន គឺជាគម្រោងមួយដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងមានគោលដៅរួមដើម្បីពន្លឿនការលូតលាស់ និងការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាបនៅកម្ពុជា។ 🌊🐟 ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

[តើនិស្សិតនឹងកសាង​សមត្ថភាព​ស្រាវជ្រាវ​ និង​មូល​ដ្ឋាន​ចំណេះដឹង​ទូទៅ​ តាមរយៈ​ការ​សិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​បន្ថែម​លេី​សមត្ថភាព
[តើនិស្សិតនឹងកសាង​សមត្ថភាព​ស្រាវជ្រាវ​ និង​មូល​ដ្ឋាន​ចំណេះដឹង​ទូទៅ​ តាមរយៈ​ការ​សិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​បន្ថែម​លេី​សមត្ថភាព​ជំនាញ​ចំបង​ទាំង​ ៣​ នៃ​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ ជំនាញ​ អប់រំ​ និង​ផ្សព្វផ្សាយ​កសិកម្ម​?] និស្សិត​សិក្សា​កម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension)​ នឹង​រៀន​មុខវិជ្ជា​មួយ​ចំនួន​ផ្ដោត​លើ​ការ​កសាង​សមត្ថភាព​ស្រាវជ្រាវ​ និង​មូលដ្ឋាន​ចំណេះដឹង​ទូទៅ​ ដែល​ជា​ធាតុចូល​យ៉ាង​សំខាន់​សម្រាប់​បំពេញ​បន្ថែម​លើ​សមត្ថភាព​ជំនាញ​ចំបង​ទាំង​ ៣​ ក្នុង​ការ​បំពេញ​តួនាទី​ជា​ភ្នាក់ងារ​ផ្ទេរ​ចំណេះដឹង​កសិកម្ម​។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

[តើ​និស្សិត​នឹង​សិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​ដេីម្បី​កសាង​សមត្ថភាពជំនាញនីមួយៗ​ តាម​រយៈ​កម្មវិធី​សិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសា
+3
[តើ​និស្សិត​នឹង​សិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​ដេីម្បី​កសាង​សមត្ថភាពជំនាញនីមួយៗ​ តាម​រយៈ​កម្មវិធី​សិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម?] និស្សិត​ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នឹង​សិក្សា​មុខវិជ្ជា​ស្នូល​មួយ​ចំនួន​ដេីម្បី​កសាង​មូលដ្ឋាន​គ្រឹះ​ និង​សមត្ថភាពជំនាញចំបងទាំង​ ៣ ដែលគាំទ្រដល់ការបំពេញតួនាទីជាភ្នាក់ងារផ្ទេរចំណេះដឹងកសិកម្ម​ក្រោយ​បញ្ចប់​ការសិក្សា​។ -សមត្ថភាពទី ១៖ ការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង (experiential learning) ក្នុងការអប់រំកសិកម្ម -សមត្ថភាពទី ២៖ ការផ្តល់សេវាប្រឹក្សាយោបល់ និងផ្សព្វផ្សាយកសិកម្មដ៏មានប្រសិទ្ធភាព -សមត្ថភាពទី ៣៖ ការប្រើប្រាស់នវានុវត្តន៍ និងចំណេះដឹងមូលដ្ឋានបច្ចេកទេសកសិកម្ម -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

[តើនិស្សិតនឹងសិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​ដេីម្បី​កសាង​សមត្ថភាព​លើ​ការ​ប្រើប្រាស់​នវានុវត្តន៍​ និង​ចំណេះដឹង​មូលដ្ឋាន​បច្ចេកទេស​
[តើនិស្សិតនឹងសិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​ដេីម្បី​កសាង​សមត្ថភាព​លើ​ការ​ប្រើប្រាស់​នវានុវត្តន៍​ និង​ចំណេះដឹង​មូលដ្ឋាន​បច្ចេកទេស​កសិកម្ម​?] និស្សិត​សិក្សា​កម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension)​ នឹង​រៀន​មុខវិជ្ជា​ផ្តោត​លើ​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ចំណេះ​ដឹង​ និង​ដំណើរ​វិវត្តន៍​នៃ​បច្ចេកទេស​កសិកម្ម​តាមរយៈ​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​ទីវាល​ មន្ទីរ​ពិសោធន៍​ និង​ការ​ស្រាវជ្រាវ​ ដែល​ជួយ​ដល់​ការ​ប្រេីប្រាស់​នវានុវត្តន៍​កសិកម្ម​ក្នុង​ការ​ជំរុញ​ផលិត​ភាព​ និង​និរន្តរភាព​កសិកម្ម​ និង​ធានា​សន្តិសុខ​ស្បៀង​​។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

[តើនិស្សិតនឹងសិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​ដេីម្បី​កសាង​សមត្ថភាព​លើ​ការ​ផ្ដល់​សេវា​ប្រឹក្សា​យោបល់​ និង​ផ្សព្វផ្សាយ​កសិកម្ម​ដ៏​មា
[តើនិស្សិតនឹងសិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​ដេីម្បី​កសាង​សមត្ថភាព​លើ​ការ​ផ្ដល់​សេវា​ប្រឹក្សា​យោបល់​ និង​ផ្សព្វផ្សាយ​កសិកម្ម​ដ៏​មាន​ប្រសិទ្ធភាព​?] និស្សិត​សិក្សា​កម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension)​ នឹង​រៀន​មុខវិជ្ជា​មួយ​ចំនួន​ផ្តោត​លើ​ការ​អភិវឌ្ឍ​យន្តការ​សម្របសម្រួល​ការ​ផ្ទេរ​ចំណេះដឹង​បច្ចេកទេស​កសិកម្ម​ពី​ការស្រាវជ្រាវ​ទៅ​អ្នក​ប្រើប្រាស់​ ដែល​ជួយ​ជំរុញ​ដល់​ការ​អនុវត្ត​បច្ចេកទេស​កសិកម្ម​សមស្រប​តាម​តម្រូវការ​របស់​កសិករ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព​។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

[តើនិស្សិតនឹងសិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​ដេីម្បី​កសាង​សមត្ថភាព​លើ​ការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង
[តើនិស្សិតនឹងសិក្សា​មុខវិជ្ជា​អ្វី​ខ្លះ​ដេីម្បី​កសាង​សមត្ថភាព​លើ​ការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងក្នុងការអប់រំកសិកម្ម ?] និស្សិត​សិក្សា​កម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension)​ នឹង​រៀន​មុខវិជ្ជា​ផ្តោត​លើ​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​រៀបចំ​កម្មវិធី​សិក្សា​ដោយ​បញ្ចូល​វិធីសាស្ត្រ​រៀន​ និង​បង្រៀន​ដែល​ធានា​ដល់​ការ​កសាង​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ និង​អនុវត្ត​ន៍​យុទ្ធសាស្ត្រ​សិក្សា​បែប​អនុវត្តន៍​ ការបង្កេីន​ការ​គិត​បែប​ពិចារណា​ ការ​ដោះស្រាយ​បញ្ហា​ និង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាក់ស្ដែង​ជាមួយ​ការ​អនុវត្ត​បច្ចេកទេស​កសិកម្ម​។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

[តើនិស្សិតនឹងទទួលបានសមត្ថភាពជំនាញអីខ្លះសម្រាប់បំពេញការងារក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្
[តើនិស្សិតនឹងទទួលបានសមត្ថភាពជំនាញអីខ្លះសម្រាប់បំពេញការងារក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម?] កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ផ្តោតលើការបណ្តុះបណ្តាលនិស្សិតដោយផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែងដើម្បីកសាងសមត្ថភាពជំនាញចំបងចំនួន ៣ ដែលគាំទ្រដល់ការបំពេញតួនាទីជាភ្នាក់ងារផ្ទេរចំណេះដឹងកសិកម្ម រួមមាន៖ -សមត្ថភាពទី ១៖ ការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង (experiential learning) ក្នុងការអប់រំកសិកម្ម -សមត្ថភាពទី ២៖ ការផ្តល់សេវាប្រឹក្សាយោបល់ និងផ្សព្វផ្សាយកសិកម្មដ៏មានប្រសិទ្ធភាព -សមត្ថភាពទី ៣៖ ការប្រើប្រាស់នវានុវត្តន៍ និងចំណេះដឹងមូលដ្ឋានបច្ចេកទេសកសិកម្ម -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

Repost from CE SAIN Cambodia
🎉 សូមចូលរួមអបអរសាទរបេក្ខជនដែលជាប់វគ្គជ្រើសរើសក្នុងវគ្គទី១ សម្រាប់ការគាំទ្រការស្រាវជ្រាវសារណាថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្
🎉 សូមចូលរួមអបអរសាទរបេក្ខជនដែលជាប់វគ្គជ្រើសរើសក្នុងវគ្គទី១ សម្រាប់ការគាំទ្រការស្រាវជ្រាវសារណាថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា ២០២៤ - ២០២៥ ពីមជ្ឈមណ្ឌលឧត្ដមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម។ សូមបេក្ខជនពិនិត្យសារអេឡិចត្រូនិចរបស់ខ្លួន និងឆ្លើយតបដើម្បីបញ្ជាក់ពីការចូលរួមក្នុងការធ្វើបទបង្ហាញពីគម្រោងស្រាវជ្រាវថ្នាក់របស់ខ្លួន។ 📑✨ ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
📣[ឱកាសហាត់ការជាមួយគ្រួសារស៊ីសេន] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម កំពុងស្វែងរកបេក្ខជនហាត់កា
📣[ឱកាសហាត់ការជាមួយគ្រួសារស៊ីសេន] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម កំពុងស្វែងរកបេក្ខជនហាត់ការកសិកម្មចំនួន ០៤រូប _រាជធានីភ្នំពេញ (១រូប) _ ខេត្តកំពង់ធំ (២រូប) _ខេត្តមណ្ឌលគិរី (១រូប) 👉អ្នកមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍ ទៅកាន់ cesaincareer@rua.edu.kh 📎ព័ត៌មានបន្ថែម៖ https://bit.ly/48hwKMU ❗️ឈប់ទទួលពាក្យ៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] ចូលរួមអបអរសាទរក្នុងការការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] ចូលរួមអបអរសាទរក្នុងការការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានដោយជោគជ័យរបស់និស្សិតជ័យលាភីទាំង៣រូប ដែលទទួលបានការគាំទ្រការស្រាវជ្រាវសារណាបទថ្នាក់បរិញ្ញាបត្រ ពីមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម និងអង្គការសមាគមអភិរក្សសត្វព្រៃ។ 👏✨ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន និងអង្គការសមាគមអភិរក្សសត្វព្រៃ បានធ្វើការសហការជ្រើសរើសនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន៣រូបក្នុងឆ្នាំសិក្សា២០២៣-២០២៤ ដើម្បីទទួលបានការគាំទ្រការស្រាវជ្រាវសារណាថ្នាក់បរិញ្ញាបត្រទាក់ទងនឹងគម្រោងផលិតកម្មស្រូវប្រកបដោយនិរន្តរភាពនៅខេត្តកំពង់ធំ។ 🌾📚 លទ្ធផលសម្រេចបានរបស់និស្សិតទាំងអស់បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់និស្សិតក្នុងការសិក្សាស្រាវជ្រាវថ្មីៗ ព្រមទាំងបង្ហាញពីកិច្ចសហការដែលមានប្រសិទ្ធភាព រវាងមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននិងអង្គការសមាគមអភិរក្សសត្វព្រៃ។ ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] ក្រុមការងារបច្ចេកទេសគំរូមិត្តកសិករ - MetKasekor Model បានធ្វើការផ
+2
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] ក្រុមការងារបច្ចេកទេសគំរូមិត្តកសិករ - MetKasekor Model បានធ្វើការផ្សព្វផ្សាយបច្ចេកទេសដាំដំណាំគម្របដី និងដាំសណ្ដែកដីនៅចន្លោះរងដំឡូងមី ទៅកាន់កសិករក្នុងស្រុកគោលដៅនៃខេត្តបាត់ដំបង និងខេត្តព្រះវិហារ។ បច្ចេកទេសនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករដែលអនុវត្តដូចជា (១) កាត់បន្ថយស្មៅចង្រៃ (២) បង្កើនជម្រាបទឹក (៣) ផ្តល់សារធាតុចិញ្ចឹមបន្ថែមដល់ដំឡូងមី (៤) បង្កើនទិន្នផលដំណាំ។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានចូលរួមចំណែកគាំទ្រថវិកាក្នុងការអនុវត្តសកម្មភាពរបស់គំរូមិត្តកសិករ ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយកសិកម្មឲ្យកាន់តែទូលំទូលាយ និងលើកកម្ពស់ការអនុវត្តកសិកម្មអភិរក្សសម្រាប់និរន្តរភាពកសិកម្ម។ #intercropping #Metkasekor #CESAIN ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
[ដំណើរទស្សនកិច្ចរបស់យុវកសិអេកូឡូស៊ី (YAC)] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានទទួលដំណើរទស្សន
+2
[ដំណើរទស្សនកិច្ចរបស់យុវកសិអេកូឡូស៊ី (YAC)] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានទទួលដំណើរទស្សនកិច្ចរបស់យុវកសិអេកូឡូស៊ី (YAC) ដែលបានដឹកនាំកសិករមកកាន់សួនបច្ចេកវិទ្យាកសិកម្មនៃមជ្ឈមណ្ឌលឧត្តមភាពសុីសេន ស្ថិតក្នុងខេត្តសៀមរាប។ គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីចែករំលែកទៅកាន់កសិករពីការអនុវត្តបច្ចេកទេសប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ ផ្លាស់ប្តូរបទពិសោធន៍ជាមួយពួកគាត់ និងបង្កើតបណ្ដាញទំនាក់ទំនងរវាងកសិករ និងអ្នកជំនាញអភិវឌ្ឍន៍ក្នុងប្រព័ន្ធកសិអេកូឡូស៊ី និងប្រព័ន្ធចំណីអាហារ។ សួនបច្ចេកវិទ្យាកសិកម្មនៃមជ្ឈមណ្ឌលឧត្តមភាពសុីសេន ជាវេទិកាដាក់បង្ហាញពីបច្ចេកទេសកសិកម្មដែលមានសក្តានុពល សម្រាប់អ្នកទស្សនាអាចសិក្សាស្វែងយល់ និងទទួលបានព័ត៌មានពីបច្ចេកទេសប្រពលវប្បកម្មកសិកម្មនិរន្ដរភាព និងអាហារូបត្ថម្ភ និងក៏ជាវេទិកាមួយដែលអាចឲ្យដៃគូដែលមានចំណាប់អារម្មណ៏អាចសហការរួមគ្នាដើម្បីបង្កើនអានុភាពនៃការអភិវឌ្ឍកសិកម្ម។ #agriculturetechnologypark #CESAIN ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
📣 [Call for Participants - Joint SAIN4 and SHGBEE3 International Conference] ចូលរួមជាមួយពួកយើងនៅក្នុងសន្និសីទអន្តរជាតិរួមគ្ន
📣 [Call for Participants - Joint SAIN4 and SHGBEE3 International Conference] ចូលរួមជាមួយពួកយើងនៅក្នុងសន្និសីទអន្តរជាតិរួមគ្នារវាងមជ្ឈមណ្ឌលឧត្តមភាពសុីសេន និងមជ្ឈមណ្ឌលSEARCA ឆ្នាំ២០២៤ ស្តីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ថលើកទី៤ (#SAIN4) និងសន្និសីទសួនដំណាំនៅផ្ទះ និងសាលារៀនដោយរួមបញ្ចូលសហគ្រិនជម្រុញជីវចម្រុះលើកទី៣ (#SHGBEE3) នៅក្រោមមូលបទ «ការរួមបញ្ចូលគ្នានៃការអនុវត្តកសិកម្មនិរន្តរភាព និងជីវចម្រុះ ឆ្ពោះទៅរកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងលើកកម្ពស់កម្រិតជីវភាព»។ 🗓សន្និសីទនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ 🇰🇭 📍ទីកន្លែងសន្និសីទ៖ សណ្ឋាគារ អេមព្រីសអង្គរ រីសេត & ស្ប៉ា អ្នកមានចំណាប់អារម្មណ៍សូមធ្វើការចុះឈ្មោះតាមរយៈ៖ https://bit.ly/4dMsean 🔗ព័ត៌មានបន្ថែមអំពីសន្និសីទ សូមចូលទៅកាន់៖ https://bit.ly/48bDdsB 🌐 ==============

Repost from CE SAIN Cambodia
[ទស្សនកិច្ចទៅកាន់វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសមណ្ឌលគិរី] ក្រុមការងារនៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៃមហាវិទ្យាល័យអប់រំនិងសារគម
+9
[ទស្សនកិច្ចទៅកាន់វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសមណ្ឌលគិរី] ក្រុមការងារនៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានធ្វើដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសមណ្ឌលគិរី។ ដំណើរទស្សនកិច្ចនេះមានគោលបំណង ដើម្បីផ្សាភ្ជាប់នូវទំនាក់ទំនងបន្ថែមជាមួយនឹងវិទ្យាល័យ ដោយស្វែងយល់ពីការអនុវត្តសួនដំណាំ និងពីសកម្មភាពនៃការផ្សាភ្ជាប់រវាងការសិក្សានៅក្នុងថ្នាក់រៀនជាមួយនឹងសួនដំណាំដែលសិស្សានុសិស្សកំពុងអនុវត្តនៅក្នុងវិទ្យាល័យ។ បន្ថែមពីនោះក្រុមការងារនៃមជ្ឈមណ្ឌលឧត្តមភាពសុីសេនក៏បានធ្វើការស្ទង់មតិចំណាប់អារម្មណ៍របស់សិស្សានុសិស្សទាក់ទងទៅនឹងកម្មវិធីហាត់ការកសិកម្មរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនផងដែរ។ នេះជាផ្នែកមួយនៃកម្មវិធីរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនដែលផ្ដោតទៅលើការផ្លាស់ប្ដូរចំណេះដឹង និងភ្ជាប់ទំនាក់ទំនង ដែលជាឱកាសក្នុងការផ្លាស់ប្ដូរព័ត៌មាន និងចំណេះដឹង ទៅលើនវានុវត្តន៍កសិកម្ម និងការបង្កើតបណ្ដាញទំនាក់ទំនងសម្រាប់ការអនុវត្ដរួមគ្នាជាមួយស្ថាប័នដើម្បីបង្កើនអានុភាពនៃការអភិវឌ្ឍកសិកម្ម។ #CESAINKnowledgeExchangeandNetworkingProgram #CESAIN ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
[កម្មវិធីកសិករដើម្បីកសិករ លើគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត»] កម្មវិធីកសិករដើម្បីកសិករ លើគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអន
+9
[កម្មវិធីកសិករដើម្បីកសិករ លើគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត»] កម្មវិធីកសិករដើម្បីកសិករ លើគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានសម្របសម្រួលការផ្តល់ជំនួយបច្ចេកទេសរយៈពេល២សប្ដាហ៍សម្រាប់ស្ថាប័នម្ចាស់ផ្ទះសួនបច្ចេកវិទ្យាកសិកម្ម ខេត្តសៀមរាបស្តីពី «ផលិតកម្មដំណាំលើទឹក» ដោយលោក Shultz Jr Richard Charles ជាអ្នកស័្មគ្រចិត្តជនជាតិអាមេរិករបស់គម្រោង។ គោលបំណងនៃជំនួយបច្ចេកទេសនេះគឺដើម្បីបណ្ដុះបណ្ដាលបុគ្គលិកបច្ចេកទេស គ្រូបង្គោល និងអ្នកពាក់ព័ន្ធ ទៅលើផលិតកម្មដំណាំលើទឹកជាមួយនឹងការអនុវត្តជាក់ស្ដែង ព្រមទាំងការផលិតពង្រាងឯកសារបណ្ដុះបណ្ដាល ដើម្បីអាចយកចំណេះដឹងនិងឯកសារទាំងនេះទៅបណ្ដុះបណ្ដាលបន្តទៅកាន់យុវជន។ #F2FALOFT #ALOFT #FarmertoFarmer #F2F ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] 🎉 សូមអបអរសាទរសម្រាប់ការការពារសារណារថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] 🎉 សូមអបអរសាទរសម្រាប់ការការពារសារណារថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ របស់និស្សិតជ័យលាភីលើការគាំទ្រការស្រាវជ្រាវសារណាបទថ្នាក់បរិញ្ញាបត្រពីមជ្ឈមណ្ឌលឧត្តមភាពស៊ីសេនទាំង១០រូប ក្នុងឆ្នាំសិក្សា ២០២៣-២០២៤!🎓✨ការសម្រេចបានលទ្ធផលជោគជ័យនេះមិនត្រឹមតែបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់និស្សិតតែប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការចូលរួមដ៏សំខាន់នៃការគាំទ្ររបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនទៅលើការស្រាវជ្រាវថ្មីៗ មានភាពច្នៃប្រឌិត និងប្រសិទ្ធភាពក្នុងការសិក្សា។🌱📚 នេះជាការចូលរួមចំណែករបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្មក្នុងការកៀរគរធនធានហិរញ្ញវត្ថុដើម្បីគាំទ្រដល់ការស្រាវជ្រាវសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
[វគ្គបណ្តុះបណ្តាលនៃគម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត] គម្រោង កសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ន
+8
[វគ្គបណ្តុះបណ្តាលនៃគម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត] គម្រោង កសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត និងការអនុវត្ត(IASIP) ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពសុីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម សហការជាមួយមូលនិធិពន្លកបៃតង (Green Shoots Foundation) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុខភាពដី» ចំនួន២ថ្ងៃ ទៅដល់សិស្សានុសិស្សមកពី វិទ្យាល័យសម្តេចឳ ខេត្តសៀមរាប វិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះដើម្បី លើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សទៅលើគោលការណ៍សំខាន់ៗ និងការផ្តល់សារធាតុសរីរាង្គដល់ដី ដោយផ្តោតលើកសិកម្មប្រកបដោយនិរន្តរភាព។ នេះជាផ្នែកមួយនៃសកម្មភាពរបស់គម្រោងក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលបង្កើនសមត្ថភាព ដល់សិស្សានុសិស្ស ក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ តាមរយៈវិធីសាស្រ្តរួមបញ្ចូលគ្នានៃការសិក្សាក្នុងថ្នាក់ ស្វ័យសិក្សា និងការតម្រង់ទិស។ #youthinagriculture #IASIPproject #CESAINProject #CESAIN ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram