RUA Faculty of Agricultural Education and Communications
Open in Telegram
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម aecinfo@rua.edu.kh | 012787688 ឬ 098787688 ហ្វេសប៊ុក៖ www.facebook.com/rua.aec
Show more454
Subscribers
No data24 hours
-47 days
-330 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
April '25
April '25
+2
in 1 channels
March '25
+11
in 1 channels
Get PRO
February '25
+8
in 1 channels
Get PRO
January '25
+14
in 1 channels
Get PRO
December '24
+19
in 1 channels
Get PRO
November '24
+33
in 1 channels
Get PRO
October '24
+14
in 1 channels
Get PRO
September '24
+15
in 1 channels
Get PRO
August '24
+18
in 1 channels
Get PRO
July '24
+6
in 0 channels
Get PRO
June '24
+17
in 0 channels
Get PRO
May '24
+18
in 1 channels
Get PRO
April '24
+10
in 1 channels
Get PRO
March '24
+140
in 1 channels
Get PRO
February '24
+248
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 22 April | 0 | |||
| 21 April | 0 | |||
| 20 April | 0 | |||
| 19 April | 0 | |||
| 18 April | 0 | |||
| 17 April | 0 | |||
| 16 April | 0 | |||
| 15 April | 0 | |||
| 14 April | 0 | |||
| 13 April | +1 | |||
| 12 April | 0 | |||
| 11 April | 0 | |||
| 10 April | 0 | |||
| 09 April | 0 | |||
| 08 April | 0 | |||
| 07 April | 0 | |||
| 06 April | 0 | |||
| 05 April | 0 | |||
| 04 April | 0 | |||
| 03 April | +1 | |||
| 02 April | 0 | |||
| 01 April | 0 |
Channel Posts
Repost from CE SAIN Cambodia
[ចូលរួមអបអរសាទរដល់ក្រុមការងារមជ្ឈមណ្ឌលឧត្តមភាពសុីសេនលើការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ]
បណ្ឌិត ហុក លីដា នាយក និងកញ្ញា មុត អ៊ីនាង អតីតនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់មជ្ឈមណ្ឌលឧត្តមភាពសុីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចូលរួមចំណែកបោះពុម្ពអត្ថបទស្រាវជ្រាវ "Arsenic and zinc cycling in Cambodian rice fields of the Tonle Sap floodplain" បានដោយជោគជ័យនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Science of the Total Environment។
📥សូមចូលទៅកាន់តំណភ្ជាប់នេះដើម្បីទាញយកអត្ថបទស្រាវជ្រាវ៖ https://bit.ly/3FWAfys
========
👉👉Website | Facebook | Telegram | YouTube| Twitter
| 2 | [សូមចូលរួមអបអរសាទរ កញ្ញា ឡី ដាលីន និស្សិតឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមចូលរួមអបអរសាទរដល់ កញ្ញា ឡី ដាលីន បច្ចុប្បន្នជានិស្សិតឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី Chinese Bridge Summer Camp រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ទី២៦ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ មហាវិទ្យាល័យសូមជូនពរឱ្យដាលីនទទួលបានជោគជ័យក្នុងការចូលរួមកម្មវិធីនេះ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 403 |
| 3 | [តើអ្នកជានិស្សិតកំពុងសិក្សាឆ្នាំទី១ ហើយកំពុងស្វែងរកអាហារូបករណ៍សម្រាប់បង់ថ្លៃសិក្សានៅឆ្នាំសិក្សាបន្តបន្ទាប់? តើអ្នកដឹងថាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម នឹងជួយកសាងសមត្ថភាពជំនាញអ្វីខ្លះដែរទេ?]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានអភិវឌ្ឍយន្តការផ្តល់ អាហារូបករណ៍សេវាកម្មសហគមន៍ ដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីគាំទ្រដល់ការបង់ថ្លៃសិក្សា ៥០%-១០០%។ និស្សិតនឹងទទួលបានកញ្ចប់អាហារូបករណ៍ ៥០% នៅពេលចាប់ផ្តើមសិក្សាឆ្នាំទី២ ហើយ ៥០% បន្ថែមទៀតនឹងទទួលបានដោយផ្អែកលើស្ថានភាពគ្រួសារ និងលទ្ធផលសិក្សាពីឆ្នាំទី១។ អំឡុងពេលសិក្សាឆ្នាំទី២ និស្សិតជ័យលាភីអាហារូបករណ៍នឹងត្រូវតម្រូវឱ្យបំពេញសេវាកម្មសហគមន៍តាមរយៈការចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស និង ១២ សប្តាហ៍ នៅចុងបញ្ចប់នៃឆ្នាំសិក្សា ជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និង......សម្រាប់ព័ត៌មានលម្អិតបន្ថែម.....
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 417 |
| 4 | [កម្មវិធីអាហារូបករណ៍សេវាកម្មសហគមន៍សម្រាប់គាំទ្រហិរញ្ញវត្ថុដល់ការបង់ថ្លៃសិក្សារបស់និស្សិតនៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កំពុងប្រើប្រាស់កម្មវិធីអាហារូបករណ៍សេវាកម្មសហគមន៍ (Community Service Scholarship) ជាយន្តការគាំទ្រហិរញ្ញវត្ថុដល់និស្សិតសម្រាប់បង់ថ្លៃសិក្សារហូតដល់ ១០០% អំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម។ និស្សិតជ័យលាភីអាហារូបករណ៍នឹងត្រូវបំពេញលក្ខខណ្ឌដោយចូលរួមកម្មវិធីហាត់ការអំឡុងពេលសិក្សា (១២០ ម៉ោង/ឆមាស) និងពេលបញ្ចប់ឆ្នាំសិក្សា (៣ ខែ) ដែលនឹងជួយពង្រឹងសមត្ថភាពបន្ថែមដល់និស្សិត។ នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ និស្សិតឆ្នាំទី២ ចំនួន ១៣ រូប បានទទួលការគាំទ្រពីអាហារូបករណ៍នេះពីម្ចាស់ជំនួយនានាដែលមានកិច្ចសហប្រតិបត្តិការជាមួយមហាវិទ្យាល័យ ហើយនិស្សិតបានចូលរួមកម្មវិធីហាត់ការដែល.......
ព័ត៌មានលម្អិតបន្ថែម
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 541 |
| 5 | [សកម្មភាពដំឡើងស្លាកឈ្មោះមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម (Faculty of Agricultural Education and Communications) បានចាប់ផ្តើមដំឡើងស្លាកឈ្មោះនៅខាងមុខអគាររបស់ខ្លួន ហើយក៏កំពុងរៀបចំសម្ភាររូបវន្តមួយចំនួននៅតាមបន្ទប់ខាងក្នុងអគារដែលរួមមានបន្ទប់ប្រជុំ និងការិយាល័យសម្រាប់ការបំពេញការងាររបស់មន្រ្តី និងបុគ្គលិក ក៏ដូចជាបន្ទប់សិក្សា និងបន្ទប់ស្ទូតឌីយោសម្រាប់ការបណ្តុះបណ្តាលនិស្សិត។ មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ៨០ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ហើយអភិវឌ្ឍកម្មវិធីសិក្សាដើម្បីផលិតធនធានមនុស្សឱ្យស្របតាមក្របខ័ណ្ឌគុណវុឌ្ឍជាតិ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នមហាវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិត........
សម្រាប់ព័ត៌មានលម្អិតបន្ថែម
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 217 |
| 6 | [ចំណាប់អារម្មណ៍របស់ លោក ងុន សុខ និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥]
លោក ងុន សុខ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សុខជានិស្សិតមកពីខេត្តតាកែវ ហើយទទួលបានអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។
និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នឹងត្រូវតម្រូវឱ្យចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស អំឡុងពេលសិក្សា និង ១២ សប្តាហ៍នៅចុងបញ្ចប់នៃការសិក្សាជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 486 |
| 7 | [ដំណើរការរៀបចំ បន្ទប់ស្ទូឌីយោថតរូប និងវីដេអូ (Photography and Videography Studio) នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កំពុងដំណើរការរៀបចំសម្ភាររូបវន្តដើម្បីបង្កើត បន្ទប់ស្ទូឌីយោថតរូប និងវីដេអូ (Photography and Videography Studio) ដែលនឹងប្រើប្រាស់ជាទីកន្លែងសម្រាប់ផលិតមាតិកាដែលជួយជំរុញសកម្មភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្ម ហើយជួយគាំទ្រដល់ការអនុវត្តផ្ទាល់របស់និស្សិតលើការសិក្សាមុខវិជ្ជាពាក់ព័ន្ធក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ក៏ដូចជាការបំពេញការងារ និងការស្រាវជ្រាវរបស់មន្រ្តី និងបុគ្គលិកនៅមហាវិទ្យាល័យ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 735 |
| 8 | [ចំណាប់អារម្មណ៍របស់ កញ្ញា លី សុភ័ក្រ និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥]
កញ្ញា លី សុភ័ក្រ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សុភ័ក្រជានិស្សិតមកពីខេត្តតាកែវ ហើយទទួលបានអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។
និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នឹងត្រូវតម្រូវឱ្យចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស អំឡុងពេលសិក្សា និង ១២ សប្តាហ៍នៅចុងបញ្ចប់នៃការសិក្សាជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 410 |
| 9 | [ចំណាប់អារម្មណ៍របស់ លោក មេន សុខសាន និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥]
លោក មេន សុខសាន បច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សុខសានជានិស្សិតមកពីខេត្តក្រចេះ ហើយទទួលបានអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។
និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នឹងត្រូវតម្រូវឱ្យចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស អំឡុងពេលសិក្សា និង ១២ សប្តាហ៍នៅចុងបញ្ចប់នៃការសិក្សាជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 423 |
| 10 | [កិច្ចប្រជុំរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)]
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥៖ សាកលវិទ្យាល័យភូមិន្ទកសិកម្មបានជួបពិភាក្សាជាមួយទីប្រឹក្សាជាន់ខ្ពស់ និងមន្រ្តីកម្មវិធីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីពិភាក្សាពីសកម្មភាពទាក់ទងនឹងការផ្សព្វផ្សាយកសិកម្មរបស់សាកលវិទ្យាល័យ និងស្វែងយល់ពីគំរូផ្សព្វផ្សាយកសិកម្ម SHEP (Smallholder Horticulture Empowerment and Promotion) ដែលបានអភិវឌ្ឍដោយទីភ្នាក់ងារ JICA។ ភាគីទាំងពីរក៏បានពិភាក្សាពីលទ្ធភាពផ្តល់ឱកាសដល់មន្រ្តីរបស់មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្មចូលរួមវគ្គបណ្តុះបណ្តាលដែលសម្របសម្រួលដោយទីភ្នាក់ងារ JICA ហើយចាប់ផ្តើមនាំយកគំរូផ្សព្វផ្សាយកសិកម្ម SHEP សម្រាប់ការបណ្តុះបណ្តាល និងសកម្មភាពផ្សព្វផ្សាយកសិកម្មរបស់មហាវិទ្យាល័យ ដើម្បីចូលរួមគាំទ្របន្ថែមដល់ការពង្រឹងសមត្ថភាពរបស់និស្សិត និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 400 |
| 11 | [កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយ កញ្ញា សួ ម៉េងយូ អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ]
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កន្លងមក មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានសម្របសម្រួលកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្តីពី “បទពិសោធន៍ជាជំនួយការស្រាវជ្រាវថ្នាក់បរិញ្ញាបត្រ៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការសិក្សាថ្នាក់ក្រោយឧត្តម និងការអភិវឌ្ឍគន្លងអាជីព” ដោយ កញ្ញា សួ ម៉េងយូ អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដល់និស្សិតកំពុងងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម។
មហាវិទ្យាល័យសូមថ្លែងអំណរគុណដល់កញ្ញាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងអត្ថប្រយោជន៍ ការត្រៀមខ្លួន និងគន្លឹះដើម្បីទទួលបានឱកាសជាជំនួយការស្រាវជ្រាវថ្នាក់បរិញ្ញាបត្រអំឡុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 487 |
| 12 | No text... | 1 |
| 13 | No text... | 1 |
| 14 | [ចំណាប់អារម្មណ៍របស់ កញ្ញា ឡី ដាលីន និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥]
កញ្ញា ឡី ដាលីន បច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ដាលីនជានិស្សិតមកពីខេត្តបន្ទាយមានជ័យ ហើយទទួលបានអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។
និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នឹងត្រូវតម្រូវឱ្យចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស អំឡុងពេលសិក្សា និង ១២ សប្តាហ៍នៅចុងបញ្ចប់នៃការសិក្សាជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 440 |
| 15 | [ចំណាប់អារម្មណ៍របស់ លោក ធន់ វណ្ណា និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥]
លោក ធន់ វណ្ណា បច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វណ្ណាជានិស្សិតមកពីខេត្តតាកែវ ហើយទទួលបានអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។
និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នឹងត្រូវតម្រូវឱ្យចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស អំឡុងពេលសិក្សា និង ១២ សប្តាហ៍នៅចុងបញ្ចប់នៃការសិក្សាជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 392 |
| 16 | [ពិធីប្រគល់វិញ្ញាបនបត្រជ័យលាភីមូលនិធិគាំទ្រការស្រាវជ្រាវដល់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម]
កាលពីសប្តាហ៍មុន មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម តាមរយៈមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជ័យលាភីមូលនិធិគាំទ្រការស្រាវជ្រាវសារណា និងនិក្ខេបបទដល់និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ២១ រូប បរិញ្ញាបត្រជាន់ខ្ពស់ ១ រូប និងបណ្ឌិត ១ រូប ដើម្បីប្រើប្រាស់សម្រាប់ការស្រាវជ្រាវបញ្ចប់ការសិក្សារបស់ខ្លួន។ មូលនិធិស្រាវជ្រាវនេះទទួលបានការគាំទ្រពីសាកលវិទ្យាល័យរដ្ឋកាន់សាស (Kansas State University) សហរដ្ឋអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលសាកលវិទ្យាល័យទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក ហើយមានមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ជាអង្គភាពសម្របសម្រួល។ ការគាំទ្រនេះនឹងជួយផ្តល់ឱកាសមួយបន្ថែមដល់និស្សិត និងលោកគ្រូអ្នកគ្រូដឹកនាំដើម្បី......
ព័ត៌មានលម្អិតបន្ថែម
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 549 |
| 17 | [ចំណាប់អារម្មណ៍របស់ កញ្ញា ជា ចាន់ម៉ីម៉ី និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥]
កញ្ញា ជា ចាន់ម៉ីម៉ី បច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ចាន់ម៉ីម៉ី ជានិស្សិតមកពីខេត្តតាកែវ ហើយទទួលបានអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។
និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នឹងត្រូវតម្រូវឱ្យចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស អំឡុងពេលសិក្សា និង ១២ សប្តាហ៍នៅចុងបញ្ចប់នៃការសិក្សាជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 477 |
| 18 | [ចំណាប់អារម្មណ៍របស់ លោក មាន សុទ្ធារិទ្ធិ និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥]
លោក មាន សុទ្ធារិទ្ធិ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សុទ្ធារិទ្ធិជានិស្សិតមកពីខេត្តកណ្តាល ហើយទទួលបានអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ នេះ។
និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នឹងត្រូវតម្រូវឱ្យចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស អំឡុងពេលសិក្សា និង ១២ សប្តាហ៍នៅចុងបញ្ចប់នៃការសិក្សាជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 483 |
| 19 | [សូមស្វាគមន៍ លោកបណ្ឌិត David R. Ader ពីក្រុមការងារមហាវិទ្យាល័យ]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមស្វាគមន៍ លោកបណ្ឌិត David R. Ader ដែលចូលរួមជា Adjunct Professor នៅមហាវិទ្យាល័យចាប់ពីខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ លោកបណ្ឌិតបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ជំនាញ សង្គមវិទ្យា និងប្រជាសាស្រ្តជនបទ (Ph.D. in Rural Sociology and Demography) ពី The Pennsylvania State University សហរដ្ឋអាមេរិក។ លោកបណ្ឌិតនឹងគាំទ្រដំណើរការអភិវឌ្ឍន៍មហាវិទ្យាល័យតាមរយៈសកម្មភាពមួយចំនួនដូចជា ការចូលរួមបង្រៀនមុខវិជ្ជា ការធ្វើបទបង្ហាញចែករំលែកចំណេះដឹង ការគាំទ្រសកម្មភាពស្រាវជ្រាវ និងសិក្សារបស់និស្សិត ការគាំទ្រដំណើរការអភិវឌ្ឍន៍កម្មវិធីសិក្សា ការកៀរគរមូលនិធិស្រាវជ្រាវ និងការបោះពុម្ពអត្ថបទស្រាវជ្រាវរួមគ្នាជាមួយក្រុមការងារមហាវិទ្យាល័យ និងនិស្សិត។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 533 |
| 20 | [ចំណាប់អារម្មណ៍របស់លោក ម៉ុង រចនា និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ ឆ្នាំសិក្សា ២០២៤-២០២៥]
លោក ម៉ុង រចនា បច្ចុប្បន្នជានិស្សិតឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ នៅមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រចនាជានិស្សិតមកពីខេត្តក្រចេះ ហើយទទួលបានអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី២ នេះ។
និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នឹងត្រូវតម្រូវឱ្យចូលរួមកម្មវិធីហាត់ការរយៈពេល ១២០ ម៉ោង/ឆមាស អំឡុងពេលសិក្សា និង ១២ សប្តាហ៍នៅចុងបញ្ចប់នៃការសិក្សាជាមួយសកម្មភាពរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
Telegram | Facebook | 216 |
