RUA Faculty of Agricultural Education and Communications
Ir al canal en Telegram
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម aecinfo@rua.edu.kh | 012787688 ឬ 098787688 ហ្វេសប៊ុក៖ www.facebook.com/rua.aec
Mostrar más454
Suscriptores
Sin datos24 horas
-47 días
-330 días
Archivo de publicaciones
[តើនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម នឹងទទួលបានបទពិសោធន៍ជាក់ស្ដែងអំឡុងពេលសិក្សាតាមរយៈសកម្មភាពអ្វីខ្លះ?]
ក្រៅពីការសិក្សាក្នុងថ្នាក់រៀន និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នឹងមានឱកាសចូលរួមសកម្មភាពនានារបស់មហាវិទ្យាល័យដេីម្បីកសាងទំនុកចិត្ត និងពង្រឹងសមត្ថភាពបន្ថែម ដូចជា កម្មវិធីហាត់ការ កម្មវីធីផ្លាស់ប្ដូរនិស្សិត ការចុះទស្សនកិច្ចសិក្សា ការអនុវត្តជាក់ស្ដែងនៅតាមទីវាលជាមួយគម្រោងនានា ការអនុវត្តជាក់ស្ដែងក្នុងស្ទីតឌីយ៉ូ និងការចុះបង្រៀនកសិកម្មសាកល្បង។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec
Repost from CE SAIN Cambodia
+4
[វគ្គបណ្តុះបណ្តាលនៃគម្រោងកសិកអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត]
កាលពីថ្ងៃទី១៧ - ១៨ ខែតុលា ឆ្នាំ២០២៤ គម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត និងការអនុវត្ត(IASIP) ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពសុីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយមូលនិធិពន្លកបៃតង (Green Shoots Foundation) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «រុក្ខជាតិបន្លែព្រៃ» ទៅកាន់សិស្សានុសិស្សមកពីវិទ្យាល័យចំនួនបី មានដូចជា វិទ្យាល័យសម្តេចឪ ខេត្តសៀមរាប វិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ វគ្គបណ្តុះបណ្តាលគឺបានធ្វើឡើងនៅក្នុងសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច ស្ថិតក្នុងវិទ្យាល័យសម្តេចឳ ខេត្តសៀមរាប និងមណ្ឌលបណ្តុះបណ្តាលកសិកម្មសហគមន៍ក្នុងខេត្តឧត្តរមានជ័យ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនការយល់ដឹងរបស់សិស្សានុសិស្សអំពីរុក្ខជាតិបន្លែព្រៃ និងការប្រើប្រាស់របស់វា។
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
[ការផ្តល់អាហារូបករណ៍សេវាកម្មសហគមន៍សម្រាប់បង់ថ្លៃសិក្សាដល់និស្សិតឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម]
នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត ហុក លីដា ព្រឹទ្ធបុរសស្តីទី មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានជួបជាមួយនិស្សិតដែលនឹងចូលរៀនឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីបង្ហាញលទ្ធផលអាហារូបករណ៍សេវាកម្មសហគមន៍សម្រាប់បង់ថ្លៃសិក្សាដែលនិស្សិតបានស្នើសុំ។ អង្គប្រជុំក៏បានពិភាក្សាពីទំនួលខុសត្រូវ និងយន្តការដែលនិស្សិតត្រូវផ្តល់សេវាកម្មសហគមន៍តាមរយៈកម្មវិធីហាត់ការជាមួយសកម្មភាពគម្រោង និងកម្មវិធីរបស់មហាវិទ្យាល័យ និងដៃគូសហការ។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec
Repost from CE SAIN Cambodia
+4
[កម្មវិធីហាត់ការរបស់គម្រោសខាស់នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន]
ក្រោមការសម្របសម្រួលពីក្រុមការងារគម្រោងខាស់របស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម និស្សិតហាត់ការវាវីវប្បកម្មនៃគម្រោងខាស់បានចុះអនុវត្តផ្ទាល់ ដើម្បីជួយដល់ការគ្រប់គ្រងនិងធ្វើកំណត់ត្រាទិន្នន័យរបស់កសិដ្ឋាន នៅតាមកសិដ្ឋានវារីវប្បកម្មឯកជនក្នុងការជួយជម្រុញលើការអនុវត្តវារីវប្បកម្មល្អរបស់កសិករ។ កម្មវិធីហាត់ការរបស់គម្រោងខាស់គឺជាផ្នែកមួយក្នុងការជួយកសិដ្ឋានវារីវប្បកម្មក្នុងដំណើរការវាយតម្លៃទៅលើវិញ្ញាបនបត្រការអនុវត្តវារីវប្បកម្មល្អឱ្យទទួលបានជោគជ័យនាពេលខាងមុខ។
គម្រោងខាស់ដែលសម្របសម្រួលដោយមជ្ឈមណ្ឌលឧត្តមភាពសុីសេន គឺជាគម្រោងមួយដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងមានគោលដៅរួមដើម្បីពន្លឿនការលូតលាស់ និងការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាបនៅកម្ពុជា។ 🌊🐟
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
[តើនិស្សិតនឹងកសាងសមត្ថភាពស្រាវជ្រាវ និងមូលដ្ឋានចំណេះដឹងទូទៅ តាមរយៈការសិក្សាមុខវិជ្ជាអ្វីខ្លះបន្ថែមលេីសមត្ថភាពជំនាញចំបងទាំង ៣ នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម?]
និស្សិតសិក្សាកម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នឹងរៀនមុខវិជ្ជាមួយចំនួនផ្ដោតលើការកសាងសមត្ថភាពស្រាវជ្រាវ និងមូលដ្ឋានចំណេះដឹងទូទៅ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់បំពេញបន្ថែមលើសមត្ថភាពជំនាញចំបងទាំង ៣ ក្នុងការបំពេញតួនាទីជាភ្នាក់ងារផ្ទេរចំណេះដឹងកសិកម្ម។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec
+3
[តើនិស្សិតនឹងសិក្សាមុខវិជ្ជាអ្វីខ្លះដេីម្បីកសាងសមត្ថភាពជំនាញនីមួយៗ តាមរយៈកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម?]
និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នឹងសិក្សាមុខវិជ្ជាស្នូលមួយចំនួនដេីម្បីកសាងមូលដ្ឋានគ្រឹះ និងសមត្ថភាពជំនាញចំបងទាំង ៣ ដែលគាំទ្រដល់ការបំពេញតួនាទីជាភ្នាក់ងារផ្ទេរចំណេះដឹងកសិកម្មក្រោយបញ្ចប់ការសិក្សា។
-សមត្ថភាពទី ១៖ ការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង (experiential learning) ក្នុងការអប់រំកសិកម្ម
-សមត្ថភាពទី ២៖ ការផ្តល់សេវាប្រឹក្សាយោបល់ និងផ្សព្វផ្សាយកសិកម្មដ៏មានប្រសិទ្ធភាព
-សមត្ថភាពទី ៣៖ ការប្រើប្រាស់នវានុវត្តន៍ និងចំណេះដឹងមូលដ្ឋានបច្ចេកទេសកសិកម្ម
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec
[តើនិស្សិតនឹងសិក្សាមុខវិជ្ជាអ្វីខ្លះដេីម្បីកសាងសមត្ថភាពលើការប្រើប្រាស់នវានុវត្តន៍ និងចំណេះដឹងមូលដ្ឋានបច្ចេកទេសកសិកម្ម?]
និស្សិតសិក្សាកម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នឹងរៀនមុខវិជ្ជាផ្តោតលើការកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងដំណើរវិវត្តន៍នៃបច្ចេកទេសកសិកម្មតាមរយៈការអនុវត្តជាក់ស្ដែងនៅទីវាល មន្ទីរពិសោធន៍ និងការស្រាវជ្រាវ ដែលជួយដល់ការប្រេីប្រាស់នវានុវត្តន៍កសិកម្មក្នុងការជំរុញផលិតភាព និងនិរន្តរភាពកសិកម្ម និងធានាសន្តិសុខស្បៀង។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec
[តើនិស្សិតនឹងសិក្សាមុខវិជ្ជាអ្វីខ្លះដេីម្បីកសាងសមត្ថភាពលើការផ្ដល់សេវាប្រឹក្សាយោបល់ និងផ្សព្វផ្សាយកសិកម្មដ៏មានប្រសិទ្ធភាព?]
និស្សិតសិក្សាកម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នឹងរៀនមុខវិជ្ជាមួយចំនួនផ្តោតលើការអភិវឌ្ឍយន្តការសម្របសម្រួលការផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មពីការស្រាវជ្រាវទៅអ្នកប្រើប្រាស់ ដែលជួយជំរុញដល់ការអនុវត្តបច្ចេកទេសកសិកម្មសមស្របតាមតម្រូវការរបស់កសិករ និងធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec
[តើនិស្សិតនឹងសិក្សាមុខវិជ្ជាអ្វីខ្លះដេីម្បីកសាងសមត្ថភាពលើការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងក្នុងការអប់រំកសិកម្ម ?]
និស្សិតសិក្សាកម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នឹងរៀនមុខវិជ្ជាផ្តោតលើការកសាងមូលដ្ឋានគ្រឹះក្នុងការរៀបចំកម្មវិធីសិក្សាដោយបញ្ចូលវិធីសាស្ត្ររៀន និងបង្រៀនដែលធានាដល់ការកសាងសមត្ថភាពក្នុងការអភិវឌ្ឍ និងអនុវត្តន៍យុទ្ធសាស្ត្រសិក្សាបែបអនុវត្តន៍ ការបង្កេីនការគិតបែបពិចារណា ការដោះស្រាយបញ្ហា និងការភ្ជាប់ទំនាក់ទំនងជាក់ស្ដែងជាមួយការអនុវត្តបច្ចេកទេសកសិកម្ម។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec
[តើនិស្សិតនឹងទទួលបានសមត្ថភាពជំនាញអីខ្លះសម្រាប់បំពេញការងារក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម?]
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ផ្តោតលើការបណ្តុះបណ្តាលនិស្សិតដោយផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែងដើម្បីកសាងសមត្ថភាពជំនាញចំបងចំនួន ៣ ដែលគាំទ្រដល់ការបំពេញតួនាទីជាភ្នាក់ងារផ្ទេរចំណេះដឹងកសិកម្ម រួមមាន៖
-សមត្ថភាពទី ១៖ ការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង (experiential learning) ក្នុងការអប់រំកសិកម្ម
-សមត្ថភាពទី ២៖ ការផ្តល់សេវាប្រឹក្សាយោបល់ និងផ្សព្វផ្សាយកសិកម្មដ៏មានប្រសិទ្ធភាព
-សមត្ថភាពទី ៣៖ ការប្រើប្រាស់នវានុវត្តន៍ និងចំណេះដឹងមូលដ្ឋានបច្ចេកទេសកសិកម្ម
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec
Repost from CE SAIN Cambodia
🎉 សូមចូលរួមអបអរសាទរបេក្ខជនដែលជាប់វគ្គជ្រើសរើសក្នុងវគ្គទី១ សម្រាប់ការគាំទ្រការស្រាវជ្រាវសារណាថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា ២០២៤ - ២០២៥ ពីមជ្ឈមណ្ឌលឧត្ដមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម។ សូមបេក្ខជនពិនិត្យសារអេឡិចត្រូនិចរបស់ខ្លួន និងឆ្លើយតបដើម្បីបញ្ជាក់ពីការចូលរួមក្នុងការធ្វើបទបង្ហាញពីគម្រោងស្រាវជ្រាវថ្នាក់របស់ខ្លួន។ 📑✨
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
Repost from CE SAIN Cambodia
📣[ឱកាសហាត់ការជាមួយគ្រួសារស៊ីសេន]
មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម កំពុងស្វែងរកបេក្ខជនហាត់ការកសិកម្មចំនួន ០៤រូប
_រាជធានីភ្នំពេញ (១រូប)
_ ខេត្តកំពង់ធំ (២រូប)
_ខេត្តមណ្ឌលគិរី (១រូប)
👉អ្នកមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍ ទៅកាន់ cesaincareer@rua.edu.kh
📎ព័ត៌មានបន្ថែម៖ https://bit.ly/48hwKMU
❗️ឈប់ទទួលពាក្យ៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
Repost from CE SAIN Cambodia
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន]
ចូលរួមអបអរសាទរក្នុងការការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានដោយជោគជ័យរបស់និស្សិតជ័យលាភីទាំង៣រូប ដែលទទួលបានការគាំទ្រការស្រាវជ្រាវសារណាបទថ្នាក់បរិញ្ញាបត្រ ពីមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម និងអង្គការសមាគមអភិរក្សសត្វព្រៃ។ 👏✨
មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន និងអង្គការសមាគមអភិរក្សសត្វព្រៃ បានធ្វើការសហការជ្រើសរើសនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន៣រូបក្នុងឆ្នាំសិក្សា២០២៣-២០២៤ ដើម្បីទទួលបានការគាំទ្រការស្រាវជ្រាវសារណាថ្នាក់បរិញ្ញាបត្រទាក់ទងនឹងគម្រោងផលិតកម្មស្រូវប្រកបដោយនិរន្តរភាពនៅខេត្តកំពង់ធំ។ 🌾📚 លទ្ធផលសម្រេចបានរបស់និស្សិតទាំងអស់បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់និស្សិតក្នុងការសិក្សាស្រាវជ្រាវថ្មីៗ ព្រមទាំងបង្ហាញពីកិច្ចសហការដែលមានប្រសិទ្ធភាព រវាងមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននិងអង្គការសមាគមអភិរក្សសត្វព្រៃ។
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
Repost from CE SAIN Cambodia
+2
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន]
ក្រុមការងារបច្ចេកទេសគំរូមិត្តកសិករ - MetKasekor Model បានធ្វើការផ្សព្វផ្សាយបច្ចេកទេសដាំដំណាំគម្របដី និងដាំសណ្ដែកដីនៅចន្លោះរងដំឡូងមី ទៅកាន់កសិករក្នុងស្រុកគោលដៅនៃខេត្តបាត់ដំបង និងខេត្តព្រះវិហារ។ បច្ចេកទេសនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករដែលអនុវត្តដូចជា (១) កាត់បន្ថយស្មៅចង្រៃ (២) បង្កើនជម្រាបទឹក (៣) ផ្តល់សារធាតុចិញ្ចឹមបន្ថែមដល់ដំឡូងមី (៤) បង្កើនទិន្នផលដំណាំ។
មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានចូលរួមចំណែកគាំទ្រថវិកាក្នុងការអនុវត្តសកម្មភាពរបស់គំរូមិត្តកសិករ ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយកសិកម្មឲ្យកាន់តែទូលំទូលាយ និងលើកកម្ពស់ការអនុវត្តកសិកម្មអភិរក្សសម្រាប់និរន្តរភាពកសិកម្ម។
#intercropping #Metkasekor #CESAIN
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
Repost from CE SAIN Cambodia
+2
[ដំណើរទស្សនកិច្ចរបស់យុវកសិអេកូឡូស៊ី (YAC)]
មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានទទួលដំណើរទស្សនកិច្ចរបស់យុវកសិអេកូឡូស៊ី (YAC) ដែលបានដឹកនាំកសិករមកកាន់សួនបច្ចេកវិទ្យាកសិកម្មនៃមជ្ឈមណ្ឌលឧត្តមភាពសុីសេន ស្ថិតក្នុងខេត្តសៀមរាប។ គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីចែករំលែកទៅកាន់កសិករពីការអនុវត្តបច្ចេកទេសប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ ផ្លាស់ប្តូរបទពិសោធន៍ជាមួយពួកគាត់ និងបង្កើតបណ្ដាញទំនាក់ទំនងរវាងកសិករ និងអ្នកជំនាញអភិវឌ្ឍន៍ក្នុងប្រព័ន្ធកសិអេកូឡូស៊ី និងប្រព័ន្ធចំណីអាហារ។
សួនបច្ចេកវិទ្យាកសិកម្មនៃមជ្ឈមណ្ឌលឧត្តមភាពសុីសេន ជាវេទិកាដាក់បង្ហាញពីបច្ចេកទេសកសិកម្មដែលមានសក្តានុពល សម្រាប់អ្នកទស្សនាអាចសិក្សាស្វែងយល់ និងទទួលបានព័ត៌មានពីបច្ចេកទេសប្រពលវប្បកម្មកសិកម្មនិរន្ដរភាព និងអាហារូបត្ថម្ភ និងក៏ជាវេទិកាមួយដែលអាចឲ្យដៃគូដែលមានចំណាប់អារម្មណ៏អាចសហការរួមគ្នាដើម្បីបង្កើនអានុភាពនៃការអភិវឌ្ឍកសិកម្ម។
#agriculturetechnologypark #CESAIN
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
Repost from CE SAIN Cambodia
📣 [Call for Participants - Joint SAIN4 and SHGBEE3 International Conference]
ចូលរួមជាមួយពួកយើងនៅក្នុងសន្និសីទអន្តរជាតិរួមគ្នារវាងមជ្ឈមណ្ឌលឧត្តមភាពសុីសេន និងមជ្ឈមណ្ឌលSEARCA ឆ្នាំ២០២៤ ស្តីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ថលើកទី៤ (#SAIN4) និងសន្និសីទសួនដំណាំនៅផ្ទះ និងសាលារៀនដោយរួមបញ្ចូលសហគ្រិនជម្រុញជីវចម្រុះលើកទី៣ (#SHGBEE3) នៅក្រោមមូលបទ «ការរួមបញ្ចូលគ្នានៃការអនុវត្តកសិកម្មនិរន្តរភាព និងជីវចម្រុះ ឆ្ពោះទៅរកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងលើកកម្ពស់កម្រិតជីវភាព»។
🗓សន្និសីទនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ 🇰🇭
📍ទីកន្លែងសន្និសីទ៖ សណ្ឋាគារ អេមព្រីសអង្គរ រីសេត & ស្ប៉ា
អ្នកមានចំណាប់អារម្មណ៍សូមធ្វើការចុះឈ្មោះតាមរយៈ៖ https://bit.ly/4dMsean
🔗ព័ត៌មានបន្ថែមអំពីសន្និសីទ សូមចូលទៅកាន់៖ https://bit.ly/48bDdsB 🌐
==============
Repost from CE SAIN Cambodia
+9
[ទស្សនកិច្ចទៅកាន់វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសមណ្ឌលគិរី]
ក្រុមការងារនៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានធ្វើដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសមណ្ឌលគិរី។ ដំណើរទស្សនកិច្ចនេះមានគោលបំណង ដើម្បីផ្សាភ្ជាប់នូវទំនាក់ទំនងបន្ថែមជាមួយនឹងវិទ្យាល័យ ដោយស្វែងយល់ពីការអនុវត្តសួនដំណាំ និងពីសកម្មភាពនៃការផ្សាភ្ជាប់រវាងការសិក្សានៅក្នុងថ្នាក់រៀនជាមួយនឹងសួនដំណាំដែលសិស្សានុសិស្សកំពុងអនុវត្តនៅក្នុងវិទ្យាល័យ។ បន្ថែមពីនោះក្រុមការងារនៃមជ្ឈមណ្ឌលឧត្តមភាពសុីសេនក៏បានធ្វើការស្ទង់មតិចំណាប់អារម្មណ៍របស់សិស្សានុសិស្សទាក់ទងទៅនឹងកម្មវិធីហាត់ការកសិកម្មរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនផងដែរ។
នេះជាផ្នែកមួយនៃកម្មវិធីរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនដែលផ្ដោតទៅលើការផ្លាស់ប្ដូរចំណេះដឹង និងភ្ជាប់ទំនាក់ទំនង ដែលជាឱកាសក្នុងការផ្លាស់ប្ដូរព័ត៌មាន និងចំណេះដឹង ទៅលើនវានុវត្តន៍កសិកម្ម និងការបង្កើតបណ្ដាញទំនាក់ទំនងសម្រាប់ការអនុវត្ដរួមគ្នាជាមួយស្ថាប័នដើម្បីបង្កើនអានុភាពនៃការអភិវឌ្ឍកសិកម្ម។
#CESAINKnowledgeExchangeandNetworkingProgram #CESAIN
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
Repost from CE SAIN Cambodia
+9
[កម្មវិធីកសិករដើម្បីកសិករ លើគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត»]
កម្មវិធីកសិករដើម្បីកសិករ លើគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានសម្របសម្រួលការផ្តល់ជំនួយបច្ចេកទេសរយៈពេល២សប្ដាហ៍សម្រាប់ស្ថាប័នម្ចាស់ផ្ទះសួនបច្ចេកវិទ្យាកសិកម្ម ខេត្តសៀមរាបស្តីពី «ផលិតកម្មដំណាំលើទឹក» ដោយលោក Shultz Jr Richard Charles ជាអ្នកស័្មគ្រចិត្តជនជាតិអាមេរិករបស់គម្រោង។ គោលបំណងនៃជំនួយបច្ចេកទេសនេះគឺដើម្បីបណ្ដុះបណ្ដាលបុគ្គលិកបច្ចេកទេស គ្រូបង្គោល និងអ្នកពាក់ព័ន្ធ ទៅលើផលិតកម្មដំណាំលើទឹកជាមួយនឹងការអនុវត្តជាក់ស្ដែង ព្រមទាំងការផលិតពង្រាងឯកសារបណ្ដុះបណ្ដាល ដើម្បីអាចយកចំណេះដឹងនិងឯកសារទាំងនេះទៅបណ្ដុះបណ្ដាលបន្តទៅកាន់យុវជន។
#F2FALOFT #ALOFT #FarmertoFarmer #F2F
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
Repost from CE SAIN Cambodia
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន]
🎉 សូមអបអរសាទរសម្រាប់ការការពារសារណារថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ របស់និស្សិតជ័យលាភីលើការគាំទ្រការស្រាវជ្រាវសារណាបទថ្នាក់បរិញ្ញាបត្រពីមជ្ឈមណ្ឌលឧត្តមភាពស៊ីសេនទាំង១០រូប ក្នុងឆ្នាំសិក្សា ២០២៣-២០២៤!🎓✨ការសម្រេចបានលទ្ធផលជោគជ័យនេះមិនត្រឹមតែបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់និស្សិតតែប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការចូលរួមដ៏សំខាន់នៃការគាំទ្ររបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនទៅលើការស្រាវជ្រាវថ្មីៗ មានភាពច្នៃប្រឌិត និងប្រសិទ្ធភាពក្នុងការសិក្សា។🌱📚
នេះជាការចូលរួមចំណែករបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្មក្នុងការកៀរគរធនធានហិរញ្ញវត្ថុដើម្បីគាំទ្រដល់ការស្រាវជ្រាវសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
Repost from CE SAIN Cambodia
+8
[វគ្គបណ្តុះបណ្តាលនៃគម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត]
គម្រោង កសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត និងការអនុវត្ត(IASIP) ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពសុីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម សហការជាមួយមូលនិធិពន្លកបៃតង (Green Shoots Foundation) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុខភាពដី» ចំនួន២ថ្ងៃ ទៅដល់សិស្សានុសិស្សមកពី វិទ្យាល័យសម្តេចឳ ខេត្តសៀមរាប វិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះដើម្បី លើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សទៅលើគោលការណ៍សំខាន់ៗ និងការផ្តល់សារធាតុសរីរាង្គដល់ដី ដោយផ្តោតលើកសិកម្មប្រកបដោយនិរន្តរភាព។
នេះជាផ្នែកមួយនៃសកម្មភាពរបស់គម្រោងក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលបង្កើនសមត្ថភាព ដល់សិស្សានុសិស្ស ក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ តាមរយៈវិធីសាស្រ្តរួមបញ្ចូលគ្នានៃការសិក្សាក្នុងថ្នាក់ ស្វ័យសិក្សា និងការតម្រង់ទិស។
#youthinagriculture #IASIPproject #CESAINProject #CESAIN
=======
👉👉Website | Facebook | Telegram | YouTube| Twitter | Instagram
