Tech for Kids Academy 🚀
Open in Telegram
The pioneer of a new educational path in technology and entrepreneurship that bridges students to their best potential of tomorrow.
Show more1 113
Subscribers
-124 hours
-47 days
-1430 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+1
in 0 channels
August '26
+13
in 0 channels
Get PRO
July '26
+51
in 0 channels
Get PRO
June '26
+27
in 0 channels
Get PRO
May '26
+13
in 0 channels
Get PRO
April '26
+10
in 0 channels
Get PRO
March '26
+12
in 0 channels
Get PRO
February '26
+8
in 0 channels
Get PRO
January '26
+25
in 0 channels
Get PRO
December '25
+159
in 1 channels
Get PRO
November '25
+11
in 0 channels
Get PRO
October '25
+27
in 0 channels
Get PRO
September '25
+4
in 0 channels
Get PRO
August '25
+7
in 0 channels
Get PRO
July '25
+16
in 0 channels
Get PRO
June '25
+59
in 0 channels
Get PRO
May '25
+10
in 1 channels
Get PRO
April '25
+10
in 0 channels
Get PRO
March '25
+22
in 0 channels
Get PRO
February '25
+22
in 0 channels
Get PRO
January '25
+54
in 3 channels
Get PRO
December '24
+263
in 1 channels
Get PRO
November '24
+10
in 0 channels
Get PRO
October '24
+16
in 0 channels
Get PRO
September '24
+46
in 1 channels
Get PRO
August '24
+51
in 0 channels
Get PRO
July '24
+193
in 0 channels
Get PRO
June '24
+15
in 0 channels
Get PRO
May '24
+14
in 0 channels
Get PRO
April '24
+7
in 0 channels
Get PRO
March '24
+329
in 0 channels
Get PRO
February '24
+17
in 0 channels
Get PRO
January '24
+10
in 0 channels
Get PRO
December '23
+12
in 0 channels
Get PRO
November '23
+5
in 0 channels
Get PRO
October '23
+13
in 0 channels
Get PRO
September '23
+402
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 03 September | 0 | |||
| 02 September | 0 | |||
| 01 September | +1 |
Channel Posts
🚀 តើប្អូនៗមានក្តីស្រមៃចង់ក្លាយជាសហគ្រិនវ័យក្មេង និងបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិដែរឬទេ? កម្មវិធី Young Founders Summit Phnom Penh ក្រោមកិច្ចសហការជាមួយ WaveSparks.co បានត្រលប់មកវិញហើយ! 🇰🇭🇸🇬
កាលពីឆ្នាំមុន តាមរយៈវេទិកានៅភ្នំពេញនេះ យុវជនឆ្នើមរបស់កម្ពុជាជាច្រើនរូប បានទទួលបានឱកាសតំណាងឱ្យកម្ពុជា ទៅចូលរួមកម្មវិធីបណ្តុះបណ្តាលផ្ទាល់នៅឯប្រទេសសិង្ហបុរី។ សម្រាប់ឆ្នាំ ២០២៦ នេះ ឱកាសនេះបានវិលត្រឡប់មកវិញម្តងទៀតហើយ!
តើកម្មវិធីឆ្នាំនេះមានអ្វីថ្មីខ្លះ? 🤔 នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ តែវាជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយសម្រាប់យុវជនអាយុពី ១៥ ទៅ ២០ ឆ្នាំ តាមរយៈការចូលរួមក្នុងកម្មវិធី Ideathon ដ៏រស់រវើកនៅរាជធានីភ្នំពេញ។ ប្អូនៗនឹងទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការធ្វើការជាក្រុម រៀនសូត្រពីជំនាញការគិតបែបផែនរចនា និងកសាងគម្រោងធុរកិច្ចថ្មី (Startups) ឬនវានុវត្តន៍ ដោយទទួលបានការណែនាំ និងតម្រង់ទិសពីសំណាក់អ្នកជំនាញ។💡
អ្វីដែលពិសេសបំផុតនោះគឺ បេក្ខភាពឆ្នើមនឹងទទួលបានឱកាសធ្វើដំណើរទៅចូលរួមកម្មវិធីបណ្តុះបណ្តាល Young Founders Summit Bootcamp នៅឯប្រទេសសិង្ហបុរីថែមទៀតផង! ✈️
| 2 | Exciting News: Tech for Kids Academy x Class Of Your Own! 🤝🏻🎉🇬🇧
We’re beyond excited to announce our collaboration with the UK-based Class Of Your Own to support Cambodian schools in participating in the international Design Engineer Construct! (DEC) Racetrack Challenge.
This initiative is a meaningful step toward connecting participating students with global future-skills opportunities, practical problem-solving, and real-world challenges that develop teamwork, digital confidence, and sustainability thinking. 🚀
👉Read more about this collaboration and how participating students are stepping onto the global stage on our blog: [https://techforkids.asia/en/blog/opening-new-pathways-to-stem-careers-in-the-built-environment-for-cambodian-students-2]
Stay tuned as we roll out this initiative and support more students in stepping onto the global stage!🤩 | 129 |
| 3 | កម្មវិធី NASA International Space Apps Challenge Phnom Penh 2026 បើកទទួលការចុះឈ្មោះជាផ្លូវការហើយ! 🌍🚀
កម្មវិធី Hackathon លំដាប់ពិភពលោកនេះ នឹងនាំយកឱកាសដ៏វិសេសវិសាលមកជូនសិស្ស និស្សិត និងយុវជនកម្ពុជា ក្នុងការប្រើប្រាស់ ប្រព័ន្ធទិន្នន័យបើកទូលាយ (Open Data) របស់ NASA ដើម្បីរួមគ្នាបង្កើតដំណោះស្រាយបច្ចេកវិទ្យាជាក់ស្តែង ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងផែនដី និងអវកាស។ ✨
កម្មវិធីនេះ បើកចំហ និងឥតគិតថ្លៃ សម្រាប់សិស្សវិទ្យាល័យ និស្សិតសាកលវិទ្យាល័យ និងយុវជនទើបបញ្ចប់ការសិក្សា មកពីគ្រប់មជ្ឈដ្ឋាន និងជំនាញចម្រុះ។ 💡
📣 របៀបចុះឈ្មោះ និងកាលបរិច្ឆេទឈប់ទទួលពាក្យ៖
👉 ជំហានទី ១៖ ចុះឈ្មោះជាផ្លូវការលើគេហទំព័រសកល៖ [ https://www.spaceappschallenge.org/2026/local-events/phnom-penh/ ]
👉 ជំហានទី ២៖ ចុះឈ្មោះសម្រាប់ Pre-Event Meetup ៖ [ https://forms.gle/USQMqvNY9zguNuY67 ]
📌 សូមបំពេញការចុះឈ្មោះទាំង ២ ជំហាន ឱ្យបានមុនថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦។ | 443 |
| 4 | ទស្សនាវីដេអូសង្ខេបព្រិត្តិការណ៍បច្ចេកវិទ្យា និងសហគ្រិនភាព «RISE Week» ឆ្នាំ ២០២៦! 🚀 | 207 |
| 5 | ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា Tech For Kids Academy និង Toptimize 🚀🎓
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (CHEA), Tech For Kids Academy (TKA) និងក្រុមហ៊ុន Toptimize បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ ជាផ្លូវការ ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្ររួមមួយ។
យើងជឿជាក់លើការកសាងប្រព័ន្ធគាំទ្រមួយ ដែលអនុញ្ញាតឱ្យការរៀនសូត្រត្រូវបានបំប្លែងទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាថាធនធានមនុស្សរបស់យើងមានទាំងចំណេះដឹងបច្ចេកទេស និងសមត្ថភាពក្នុងការកសាងអនាគតប្រកបដោយចីរភាព។🤝🏻
👉🔗 អានអត្ថបទលម្អិតអំពីចក្ខុវិស័យ និងការសហការរបស់យើងតាមរយៈតំណភ្ជាប់នេះ | 186 |
| 6 | 🚀 អបអរសាទរការបញ្ចប់វគ្គសិក្សា Summer Tech Program នៅសាលាដៃគូ Phnom Penh Montessori International School ! | 196 |
| 7 | 🎓 KE High School Club Mini Sharing Session
ពី UWC នៅប្រទេសចិន ទៅសិក្សាវិស្វកម្មនៅសហរដ្ឋអាមេរិក 🇺🇸
តើសិស្សវិទ្យាល័យអាចត្រៀមខ្លួនយ៉ាងដូចម្តេច ដេីម្បីត្រៀមខ្លួនសម្រាប់ការសិក្សានៅក្រៅប្រទេស?
វគ្គនេះ កញ្ញា ឆាយ ហុងមុី នឹងចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងក្នុងនាមជា UWC Scholar ដែលបញ្ចប់ការសិក្សានៅប្រទេសចិន និងបទពិសោធន៍ក្នុងការត្រៀមខ្លួនសម្រាប់ដំណើរបន្ទាប់ ដើម្បីបន្តការសិក្សាជំនាញ វិស្វកម្ម (Engineering) នៅសហរដ្ឋអាមេរិក។
✨ អ្វីដែលអ្នកអាចទទួលបានពី Session នេះ៖
🌏 បទពិសោធន៍ពីការសិក្សានៅក្រៅប្រទេស
🎓 តើត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ?
🧭 ការរៀបចំផែនការសិក្សា
💡 មេរៀន និងបញ្ហាប្រឈមពីដំណើរផ្ទាល់ខ្លួន
📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦
🕑 ម៉ោង៖ ២:០០ រសៀល – ៣:០០ រសៀល
💻 តាមរយៈ Zoom
✅ ចូលរួមដោយឥតគិតថ្លៃ!
📝 ចុះឈ្មោះតាមតំណនេះ៖
ចុះឈ្មោះចូលរួម
សូមជួយចែករំលែកឱកាសនេះទៅកាន់មិត្តភក្តិ និងសិស្សានុសិស្សដែលមានបំណងសិក្សានៅក្រៅប្រទេសផងដែរ! ❤️ | 201 |
| 8 | Tech for Kids Academy is Hiring🚀
Are you looking for an empowering and growth-oriented career in tech education? ✨ Join our collaborative and supportive team where your contributions are valued, and you'll find exciting opportunities for professional development and collaboration.
👉If you're a passionate and driven individual seeking a dynamic workplace, explore our open positions:
-Operations and Employee Experience Officer
- Digital Communications Assitant/ Officer
Ready to take your career to the next level? Let's grow together! 🚀
📌Submit your application to 📧: [info@techforkids.asia]
⏰Deadline : As soon as possible
📌Link to Job Descriptions : [https://bit.ly/3PhdoPf]
☎Telegram: https://t.me/TechforKidsAcademy
#JobOpportunities #Techforkidsacademy | 301 |
| 9 | 🚀 From Curiosity to Capability! Get ready for the NASA Space Apps Challenge – Phnom Penh 2026! 🌍✨
Cambodia’s tech future is built by its people. This November, this global hackathon offers a rare opportunity for Cambodian youth, technologists, and problem-solvers to use NASA’s open data to tackle real-world challenges on Earth and in space.
Led by Ms. Voneat PEN, Local Lead for Phnom Penh, with ecosystem and educational support from Toptimize Co., Ltd. and Tech for Kids Academy as In-kind Local Collaborators, our ambition goes beyond a single hackathon weekend. We are building a pathway that turns ideas into prototypes, and curious youth into future innovators.
📢 Calling all students and innovators: Applications will open THIS MONTH! Stay tuned to our page for the official announcement!
📖 Read our full blog post to explore our vision:
👉 [https://techforkids.asia/en/blog/from-curiosity-to-capability-building-cambodias-next-generation-of-innovators-through-nasa-space-apps-phnom-penh-2026] | 244 |
| 10 | [ចំណាប់អារម្មណ៍ពីអាណាព្យាបាល និងសិស្សានុសិស្ស Tech for Kids Academy] 🎬🚀
តើមានអ្វីរំភើបជាងការដែលបានឃើញបុត្រធីតារបស់លោកអ្នក បញ្ចេញសក្តានុពល និងភាពជឿជាក់របស់ពួកគេ?🤩
សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្តាប់ការចែករំលែកក្តីរំភើប និងមោទនភាពពីមាតាបិតា ព្រមទាំងសិស្សានុសិស្សរបស់យើង។ នៅ Tech for Kids Academy ពួកយើងមិនត្រឹមតែបង្រៀនជំនាញបច្ចេកវិទ្យានោះទេ ប៉ុន្តែយើងបានជួយបណ្តុះការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងផ្តល់វេទិកាឱ្យប្អូនៗអាចបំប្លែងគំនិតរបស់ពួកគេទៅជាគម្រោងជាក់ស្តែង។ 💡
សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្តាប់ការចែករំលែកបទពិសោធន៍ពិតៗពីអាណាព្យាបាល និងសិស្សានុសិស្ស អំពីការរីកចម្រើនដែលទទួលបានពីការសិក្សាថ្នាក់ចុងសប្តាហ៍របស់យើង! 🚀
✨ ផ្តល់ឱកាសឱ្យបុត្រធីតាទទួលបានបទពិសោធន៍សិក្សាផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាពថ្ងៃនេះ!
👉 ការចុះឈ្មោះសម្រាប់វគ្គសិក្សាត្រីមាសទី៣ (Term 3) ជិតបិទបញ្ចប់ហើយ! រួសរាន់ចុះឈ្មោះឥឡូវនេះ៖ [https://forms.gle/uCARaDouSV8ahuc39] | 206 |
| 11 | ចាប់ផ្តើមបណ្តុះមូលដ្ឋានគ្រឹះបច្ចេកវិទ្យាដំបូងសម្រាប់បុត្រធីតាអាយុ ៦ ដល់ ៨ ឆ្នាំ ជាមួយថ្នាក់ Junior Coding Starters! 🚀
រួសរាន់ឡើង! កន្លែងមានកំណត់សម្រាប់ថ្នាក់ Junior Coding Starters!👩🏻💻 វគ្គសិក្សានេះគឺស័ក្តិសមបំផុតសម្រាប់កុមារអាយុ ៦ ដល់ ៨ ឆ្នាំ ដែលទើបតែចាប់ផ្តើមរៀនអាន ឬមិនទាន់ចេះពាក្យភាសាអង់គ្លេសច្បាស់លាស់ ដោយប្អូនៗនៅតែអាចសិក្សា និងអនុវត្តបានយ៉ាងងាយស្រួល តាមរយៈការសរសេរកូដបែបអូសនិងទម្លាក់ ដ៏សប្បាយរីករាយនៅលើថ្នាល Code.org។
តាមរយៈវគ្គសិក្សានេះ ប្អូនៗនឹងចាប់ផ្តើមកសាងមូលដ្ឋានគ្រឹះនៃការគិតបែបកុំព្យូទ័រ ចេះបំបែកកិច្ចការសាមញ្ញៗទៅជាជំហានៗ និងអាចរចនាសាច់រឿងខ្នាតតូច ឬបង្កើតគំនូរជីវចលដោយខ្លួនឯងផ្ទាល់។ លើសពីនេះ ប្អូនៗនឹងមានឱកាសឡើងធ្វើបទបង្ហាញ ចែករំលែកស្នាដៃរបស់ខ្លួនជាមួយគ្រួសារ និងមិត្តភក្តិ ដើម្បីកសាងទំនុកចិត្ត និងការចង់ចេះចង់ដឹង មុននឹងឈានទៅសិក្សាកម្មវិធីកម្រិតខ្ពស់បន្តបន្ទាប់ទៀត។🤩
⏳ 👉សូមចុះឈ្មោះឥឡូវនេះ តាមរយៈ[https://forms.gle/Y68M1Rm7PBJ1AmAz7] | 391 |
| 12 | 🎮 បណ្ដុះភាពច្នៃប្រឌិតរបស់បុត្រធីតាតាមរយៈការបង្កើតគំនូរជីវចល និងហ្គេមដោយខ្លួនឯង! 🚀
រួសរាន់ឡើង! កន្លែងមានកំណត់សម្រាប់ថ្នាក់ Animation and Game with Scratch សម្រាប់ប្អូនៗអាយុ ១១ ដល់ ១២ ឆ្នាំ! វគ្គសិក្សានេះគឺស័ក្តិសមបំផុតសម្រាប់ប្អូនៗដែលមិនធ្លាប់មានបទពិសោធន៍សរសេរកូដពីមុនមកសោះ ដើម្បីចាប់ផ្តើមស្វែងយល់ពីមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រកុំព្យូទ័រតាមវិធីដ៏សប្បាយរីករាយ។
តាមរយៈការប្រើប្រាស់កម្មវិធី Scratch ដែលមានទម្រង់កូដបែបអូសនិងទម្លាក់ ប្អូនៗនឹងអាចអភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងប្រមូលផ្តុំភាពច្នៃប្រឌិតដើម្បីបង្កើតសាច់រឿង គំនូរជីវចល និងហ្គេមដោយខ្លួនឯង។ អ្វីដែលកាន់តែពិសេស គឺប្អូនៗនឹងបានរៀនសហការគ្នាធ្វើការងារជាក្រុមដើម្បីបង្កើតគម្រោងផ្សេងៗ ព្រមទាំងមានឱកាសឡើងធ្វើបទបង្ហាញពីសមិទ្ធផលរបស់ពួកគេ ដើម្បីហ្វឹកហាត់ភាពក្លាហាន និងបង្កើនទំនុកចិត្តផងដែរ។🤩
⏳ សូមប្រញាប់ចុះឈ្មោះឥឡូវនេះ មុនពេលពេញកន្លែង៖ [https://forms.gle/Y68M1Rm7PBJ1AmAz7] | 276 |
| 13 | លទ្ធផល Popular Vote បានចេញជាផ្លូវការហើយ! 🎉
សូមអបអរសាទរក្រុមសិស្សានុសិស្សដែលទទួលបានការគាំទ្រច្រើនជាងគេ (Popular Vote) ពីវគ្គសិក្សា Maker with Tech: Micro:bit Inventor និង Web Development 102!
សូមចូលរួមអបអរសាទរដល់ប្អូន ពុធវិភព ចន្ទវិពុធ និងវិស្សុតមុនីដែលទទួលបានសំឡេងបោះឆ្នោតច្រើនជាងគេ តាមរយៈ គម្រោង“ Aero Gate” ! និងក៏អបអរសាទរដល់ប្អូនវីបុល និងវិទូ ដែលទទួលបានសំឡេងបោះឆ្នោតច្រើនជាងគេ តាមរយៈ គម្រោង“ Study Planner” ដែលធ្វើបទបង្ហាញដោយសិស្សានុសិស្ស វីបុល និងវិទូ🚀🏆
គម្រោងមួយនេះបានឆ្លុះបញ្ចាំង ពីសមត្ថភាពរបស់ប្អូនៗក្នុងការប្រែក្លាយគំនិតច្នៃប្រឌិត ក្នុងការសរសេរកូដ ដើម្បីបង្កើតទៅជាគម្រោងបច្ចេកវិទ្យាជាក់ស្តែង! 🚀
តើលោកអ្នកចង់ឱ្យបុត្រធីតាបង្កើតសមិទ្ធផលបែបនេះដែរឬទេ?💡
✨ នេះជាឱកាសដ៏ល្អសម្រាប់បុត្រធីតាលោកអ្នកក្នុងការទទួលបានបទពិសោធន៍សិក្សាផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាពដោយផ្ទាល់ ជាមួយវគ្គសិក្សាថ្មីរបស់យើង សូមចុះឈ្មោះឥឡូវនេះតាមរយៈ ៖
📌 [https://forms.gle/Y68M1Rm7PBJ1AmAz7] | 207 |
| 14 | 🎉 អបអរសាទរដល់សិស្សានុសិស្ស ដែលបានបញ្ចប់ «Tech for Kids Summer Program 2026» ដោយជោគជ័យ! ☀️🚀
✨ សម្រាប់មាតាបិតាដែលចង់ឱ្យបុត្រធីតាបន្តទទួលបានបទពិសោធន៍សិក្សាផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព សូមចុះឈ្មោះសម្រាប់វគ្គសិក្សាត្រីមាសទី៣ (Term 3) របស់យើងតាមរយៈ ៖
📌[https://forms.gle/Y68M1Rm7PBJ1AmAz7] | 207 |
| 15 | Tech for Kids Academy សូមជូនពរដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ទាំងអស់ សូមឱ្យមានសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការប្រឡងនេះ!🚀 | 306 |
| 16 | [ Web Development 102 Projects 📣 Popular Vote 📣]
សូមទស្សនាវីដេអូគម្រោង “ Study Planner” ដែលធ្វើបទបង្ហាញដោយសិស្សានុសិស្ស វីបុល និងវិទូ🚀
👉 សូមចុចតំណភ្ជាប់នេះដើម្បីចូលទៅកាន់គម្រោងរបស់ប្អូនៗ [https://techforkids.asia/en/project-showcase/19] | 197 |
| 17 | [ Web Development 102 Projects 📣 Popular Vote 📣]
សូមទស្សនាវីដេអូគម្រោង “Task Performance Planner” ដែលធ្វើបទបង្ហាញដោយសិស្សានុសិស្ស ដារ៉ារិទ្ធ និងបញ្ញា🚀
👉 សូមចុចតំណភ្ជាប់នេះដើម្បីចូលទៅកាន់គម្រោងរបស់ប្អូនៗ [https://techforkids.asia/en/project-showcase/18] | 163 |
| 18 | [ Web Development 102 Projects 📣 Popular Vote 📣]
សូមទស្សនាវីដេអូគម្រោង “Movie Tracker (BingList)” ដែលធ្វើបទបង្ហាញដោយសិស្សានុសិស្ស ចាសស្ទីន និងលីហួរ🚀
👉 សូមចុចតំណភ្ជាប់នេះដើម្បីចូលទៅកាន់គម្រោងរបស់ប្អូនៗ [https://techforkids.asia/en/project-showcase/17] | 130 |
| 19 | [ Web Development 102 Projects 📣 Popular Vote 📣]
សូមទស្សនាវីដេអូគម្រោង “Check Thrive” ដែលធ្វើបទបង្ហាញដោយសិស្សានុសិស្ស នន្តៈ និងមង្គល🚀
👉 សូមចុចតំណភ្ជាប់នេះដើម្បីចូលទៅកាន់គម្រោងរបស់ប្អូនៗ [https://techforkids.asia/en/project-showcase/16] | 125 |
| 20 | វគ្គចែករំលែកនឹងចាប់ផ្ដើមក្នុងរយៈពេល ៣០ នាទីទៀត! 🚨
🤔 មិនទាន់ដឹងថាគួរជ្រើសរើសជំនាញអ្វីនៅសាកលវិទ្យាល័យមែនទេ?
កុំភ្លេចចូលរួម KE High School Club Mini Sharing Session ដើម្បីស្វែងយល់បន្ថែមអំពីការស្គាល់ខ្លួនឯង និងការជ្រើសរើសជំនាញសិក្សាដែលសាកសមសម្រាប់អនាគត។ 🎓🚀
🎤 វាគ្មិន៖ លោក ពិដោរ លីដែត
សហស្ថាបនិក និងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tech for Kids Academy | អតីតនិស្សិតទទួលអាហារូបករណ៍ពីចក្រភពអង់គ្លេស
📅 ថ្ងៃនេះ | សៅរ៍ ទី៨ សីហា ២០២៦
🕙 ១០:០០ ព្រឹក – ១០:៤៥ ព្រឹក
💻 Zoom | ចូលរួមឥតគិតថ្លៃ
🔗 Join Zoom Meeting:
https://us06web.zoom.us/j/82713666023?pwd=fUKryea3fTM4zUxwDrQnt8NYyF5ZAU.1
Meeting ID: 827 1366 6023
Passcode: 566762
✨ ចូលរួមទាំងអស់គ្នា ដើម្បីកុំឱ្យខកខានគន្លឹះល្អៗសម្រាប់ការសម្រេចចិត្តអំពីអនាគតរបស់អ្នក!
ជួបគ្នាម៉ោង ១០:០០ ព្រឹក! | 265 |
