fa
Feedback
Tech for Kids Academy 🚀

Tech for Kids Academy 🚀

رفتن به کانال در Telegram

The pioneer of a new educational path in technology and entrepreneurship that bridges students to their best potential of tomorrow.

نمایش بیشتر
1 130
مشترکین
-224 ساعت
+27 روز
+1630 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئیه '26
ژوئیه '26
+32
در 0 کانال‌ها
ژوئن '26
+27
در 0 کانال‌ها
Get PRO
مه '26
+13
در 0 کانال‌ها
Get PRO
آوریل '26
+10
در 0 کانال‌ها
Get PRO
مارس '26
+12
در 0 کانال‌ها
Get PRO
فوریه '26
+8
در 0 کانال‌ها
Get PRO
ژانویه '26
+25
در 0 کانال‌ها
Get PRO
دسامبر '25
+159
در 1 کانال‌ها
Get PRO
نوامبر '25
+11
در 0 کانال‌ها
Get PRO
اکتبر '25
+27
در 0 کانال‌ها
Get PRO
سپتامبر '25
+4
در 0 کانال‌ها
Get PRO
اوت '25
+7
در 0 کانال‌ها
Get PRO
ژوئیه '25
+16
در 0 کانال‌ها
Get PRO
ژوئن '25
+59
در 0 کانال‌ها
Get PRO
مه '25
+10
در 1 کانال‌ها
Get PRO
آوریل '25
+10
در 0 کانال‌ها
Get PRO
مارس '25
+22
در 0 کانال‌ها
Get PRO
فوریه '25
+22
در 0 کانال‌ها
Get PRO
ژانویه '25
+54
در 3 کانال‌ها
Get PRO
دسامبر '24
+263
در 1 کانال‌ها
Get PRO
نوامبر '24
+10
در 0 کانال‌ها
Get PRO
اکتبر '24
+16
در 0 کانال‌ها
Get PRO
سپتامبر '24
+46
در 1 کانال‌ها
Get PRO
اوت '24
+51
در 0 کانال‌ها
Get PRO
ژوئیه '24
+193
در 0 کانال‌ها
Get PRO
ژوئن '24
+15
در 0 کانال‌ها
Get PRO
مه '24
+14
در 0 کانال‌ها
Get PRO
آوریل '24
+7
در 0 کانال‌ها
Get PRO
مارس '24
+329
در 0 کانال‌ها
Get PRO
فوریه '24
+17
در 0 کانال‌ها
Get PRO
ژانویه '24
+10
در 0 کانال‌ها
Get PRO
دسامبر '23
+12
در 0 کانال‌ها
Get PRO
نوامبر '23
+5
در 0 کانال‌ها
Get PRO
اکتبر '23
+13
در 0 کانال‌ها
Get PRO
سپتامبر '23
+402
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
11 ژوئیه+1
10 ژوئیه+2
09 ژوئیه+2
08 ژوئیه+5
07 ژوئیه+3
06 ژوئیه+2
05 ژوئیه+4
04 ژوئیه+3
03 ژوئیه+7
02 ژوئیه+2
01 ژوئیه+1
پست‌های کانال
🔔 ពន្យារពេលទទួលពាក្យចូលរួមកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ»! ដើម្បីផ្ដល់ពេលវេលាបន្ថែមដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១០-១២ ដែល
🔔 ពន្យារពេលទទួលពាក្យចូលរួមកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ»! ដើម្បីផ្ដល់ពេលវេលាបន្ថែមដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១០-១២ ដែលមិនទាន់បានចុះឈ្មោះ កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» នឹងពន្យារពេលទទួលពាក្យចុះឈ្មោះ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ 📌 សម្រាប់ប្អូនៗដែលកំពុងស្ទាក់ស្ទើរ សូមកុំបារម្ភ! កម្មវិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ តាមរយៈ Telegram Channel ដែលមានភាពបត់បែនខ្ពស់ និងអាចចូលរួមបានពីគ្រប់ទីកន្លែង។ តាមរយៈកម្មវិធីនេះ ប្អូនៗនឹងទទួលបានឱកាស៖ ✨ អភិវឌ្ឍផ្នត់គំនិតសហគ្រិនភាព និងជំនាញអាជីវកម្មកម្រិតមូលដ្ឋាន ✨ រៀនពីរបៀបបំប្លែងគំនិតឱ្យទៅជាដំណោះស្រាយជាក់ស្ដែងសម្រាប់សហគមន៍ ✨ ជួបពិភាក្សា និងចែករំលែកចំណេះដឹងពីសហគ្រិនជោគជ័យក្នុងស្រុក ✨ ភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាញយុវជនដែលមានចំណាប់អារម្មណ៍លើសហគ្រិនភាពទូទាំងប្រទេស សូមរួសរាន់ដាក់ពាក្យចូលរួម ដើម្បីចាប់ផ្តើមដំណើររបស់ប្អូនៗក្នុងការក្លាយជាសហគ្រិនជំនាន់ថ្មី។ 👉 តំណភ្ជាប់សម្រាប់ដាក់ពាក្យ៖ https://forms.gle/Qe2HUgxo2ZFbkDN7A 📅 កាលបរិច្ឆេទផុតកំណត់ថ្មី៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

2
នៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះកម្មវិធី Kid-KATHON 2026! ⏳🚀 សម្រាប់ប្អូនៗសិស្សានុសិស្សអាយុពី ១២ ដល់ ១៥ ឆ្នាំ
នៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះកម្មវិធី Kid-KATHON 2026! ⏳🚀 សម្រាប់ប្អូនៗសិស្សានុសិស្សអាយុពី ១២ ដល់ ១៥ ឆ្នាំ កម្មវិធី Kid-KATHON 2026 គឺជាវេទិកាសិក្សា និងកម្មវិធីប្រកួតប្រជែងដ៏រស់រវើក ដែលជួយប្រែក្លាយចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា ឱ្យទៅជាសមត្ថភាពដោះស្រាយបញ្ហាជាក់ស្ដែង។ តាមរយៈកម្មវិធីនេះ ប្អូនៗនឹងទទួលបានការបណ្ដុះបណ្ដាលផ្ទាល់លើមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI) និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា Micro:bit ដើម្បីរៀបចំគម្រោងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។💡 កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ប្អូនៗដែលទើបចាប់ផ្ដើមដំបូង ដោយមិនតម្រូវឱ្យមានបទពិសោធន៍សរសេរកូដពីមុនមកឡើយ។ លើសពីការទទួលបានបទពិសោធន៍ដ៏មានតម្លៃ ក្រុមឆ្នើមនឹងមានឱកាសឈ្នះរង្វាន់ពីទឹកប្រាក់សរុប ៣០០ ដុល្លារពីកម្មវិធីថែមទៀតផង។🤩 សូមរួសរាន់ឡើង ឱកាសដ៏អស្ចារ្យនេះកំពុងរង់ចាំប្អូនៗ!🌟 👇សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែម និងចុះឈ្មោះចូលរួមក្នុងកម្មវិធី៖ https://luma.com/br5w1r02
97
3
តើលោកអ្នកកំពុងស្វែងរកកម្មវិធីសិក្សានាឱកាសវិស្សមកាល ដើម្បីជួយពង្រឹងសមត្ថភាព និងជម្រុញសក្ដានុពលបច្ចេកវិទ្យាសម្រាប់បុត្រធីតាមែនទ
តើលោកអ្នកកំពុងស្វែងរកកម្មវិធីសិក្សានាឱកាសវិស្សមកាល ដើម្បីជួយពង្រឹងសមត្ថភាព និងជម្រុញសក្ដានុពលបច្ចេកវិទ្យាសម្រាប់បុត្រធីតាមែនទេ?✨🚀 នេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុត! Tech for Kids Academy កំពុងបន្តទទួលចុះឈ្មោះសម្រាប់កម្មវិធី Tech for Kids Summer Program (Batch 2) និងមានការផ្ដល់ជូនពិសេសរហូតដល់ ២០% ត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៦ នេះប៉ុណ្ណោះ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។🤩 កម្មវិធី Summer នេះ ផ្ដល់ជូននូវបរិយាកាសសិក្សាដែលផ្ដោតលើការអនុវត្តជាក់ស្ដែង ដើម្បីជួយឱ្យប្អូនៗកសាងមូលដ្ឋានគ្រឹះបច្ចេកវិទ្យា បណ្ដុះវិធីសាស្ត្រគិតបែបកុំព្យូទ័រ ព្រមទាំងពង្រឹងជំនាញទន់សំខាន់ៗ ដូចជាភាពច្នៃប្រឌិត ការធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហា តាមរយៈការអនុវត្តគម្រោង ប្រកបដោយភាពរីករាយ។✨ 📍 ព័ត៌មានលម្អិតអំពីមុខវិជ្ជាសិក្សា និងកាលវិភាគសម្រាប់ក្រុមអាយុនីមួយៗ មានបង្ហាញជូនក្នុងរូបភាព ខាងក្រោម។ សូមធ្វើការចុះឈ្មោះជូនបុត្រធីតាឥឡូវនេះ ដើម្បីទទួលបានការផ្ដល់ជូនពិសេសរហូតដល់ ២០%(ចំនួនមានកំណត់)! 🤩 🔗 ចុះឈ្មោះតាមរយៈ៖https://forms.gle/WS49qXrxPivGj1AF6
221
4
RISE WEEK 2026 ការទន្ទឹងរង់ចាំបានមកដល់ហើយ!🚀🇰🇭 កាលពីពេលថ្មីៗនេះ យើងបានបង្ហើបពីការលេចរូបរាងនៃវេទិកាថ្នាក់ជាតិមួយ ដើម្បីប្រមូ
RISE WEEK 2026 ការទន្ទឹងរង់ចាំបានមកដល់ហើយ!🚀🇰🇭 កាលពីពេលថ្មីៗនេះ យើងបានបង្ហើបពីការលេចរូបរាងនៃវេទិកាថ្នាក់ជាតិមួយ ដើម្បីប្រមូលផ្ដុំរាល់សក្ដានុពលយុវជន។ ថ្ងៃនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ RISE Week 2026 (Regional Innovation for STEM & Entrepreneurship Week) ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យា និងសហគ្រិនភាពយុវជនដ៏សំខាន់ប្រចាំឆ្នាំ! RISE Week 2026 គឺជាវេទិកាដ៏រស់រវើកមួយ ដែលរៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលបច្ចេកវិទ្យា និងជួយជំរុញយុវជនកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ អ្នកចូលរួមទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗ តាមរយៈសកម្មភាពសំខាន់ៗជាច្រើនរួមមាន៖ 💡 ការដាក់តាំងបង្ហាញស្នាដៃនវានុវត្តន៍ 🏆 ការទស្សនាបទបង្ហាញក្នងកម្មវិធីប្រកួតប្រជែង 🎙️ កិច្ចពិភាក្សា និងការចែករំលែក 🏅 ពិធីប្រគល់រង្វាន់ កុំឱ្យឱកាសដ៏វិសេសវិសាលនេះកន្លងផុតទៅ! សូមអញ្ជើញលោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងសាធារណជន ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ។ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី ២៥-២៦ ខែកក្កដា ឆ្នាំ២០២៦ 👉 ចុះឈ្មោះចូលរួមឥឡូវនេះ៖ https://luma.com/10hlz4eh (ព័ត៌មានលម្អិតអំពីទីតាំងកម្មវិធី នឹងត្រូវប្រកាសជូនឆាប់ៗនេះ)
244
5
កុំខកខានឱកាសចុះឈ្មោះបញ្ចុះតម្លៃពិសេស (Early Bird) សម្រាប់កម្មវិធី Kid-KATHON 2026! ⏳🚀 សម្រាប់ប្អូនៗសិស្សានុសិស្សអាយុពី ១២ ដល+1
កុំខកខានឱកាសចុះឈ្មោះបញ្ចុះតម្លៃពិសេស (Early Bird) សម្រាប់កម្មវិធី Kid-KATHON 2026! ⏳🚀 សម្រាប់ប្អូនៗសិស្សានុសិស្សអាយុពី ១២ ដល់ ១៥ ឆ្នាំ កម្មវិធី Kid-KATHON 2026 គឺជាវេទិកាសិក្សា និងកម្មវិធីប្រកួតប្រជែងដ៏រស់រវើក ដែលជួយប្រែក្លាយចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា ឱ្យទៅជាសមត្ថភាពដោះស្រាយបញ្ហាជាក់ស្ដែង។ តាមរយៈកម្មវិធីនេះ ប្អូនៗនឹងទទួលបានការបណ្ដុះបណ្ដាលផ្ទាល់លើមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI) និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា Micro:bit ដើម្បីរៀបចំគម្រោងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។💡 កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ប្អូនៗដែលទើបចាប់ផ្ដើមដំបូង ដោយមិនតម្រូវឱ្យមានបទពិសោធន៍សរសេរកូដពីមុនមកឡើយ។ លើសពីការទទួលបានបទពិសោធន៍ដ៏មានតម្លៃ ក្រុមឆ្នើមនឹងមានឱកាសឈ្នះរង្វាន់ពីទឹកប្រាក់សរុប ៣០០ ដុល្លារពីកម្មវិធីថែមទៀតផង។🤩 សូមរួសរាន់ឡើង ឱកាសដ៏អស្ចារ្យនេះកំពុងរង់ចាំប្អូនៗ!🌟 📌ការផ្ដល់ជូនតម្លៃពិសេស នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៦ នេះហើយ! 👇សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែម និងចុះឈ្មោះចូលរួមក្នុងកម្មវិធី៖ https://luma.com/br5w1r02
355
6
បណ្ដាញកូដក្លឹប (Code Club) បានពង្រីកវិសាលភាពដល់ ៦៣ ក្លឹប ក្នុង ៦១ សាលារៀន 🚀💻 Tech for Kids Academy មានសេចក្តីសោមនស្សរីករាយក
បណ្ដាញកូដក្លឹប (Code Club) បានពង្រីកវិសាលភាពដល់ ៦៣ ក្លឹប ក្នុង ៦១ សាលារៀន 🚀💻 Tech for Kids Academy មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីកិច្ចសហការដ៏ជោគជ័យជាមួយអង្គការ Raspberry Pi Foundation នៃចក្រភពអង់គ្លេស ក្នុងការពង្រីកបណ្ដាញកូដក្លឹប (Code Club) បានដល់៦៣ ក្លឹប ក្នុង ៦១ សាលារៀនទូទាំងប្រទេស។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលធានាថា សិស្សានុសិស្សកម្ពុជា ទទួលបានការអប់រំតាមស្ដង់ដារអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពក្នុងការរៀនសូត្រ បង្កើតថ្មី និងអភិវឌ្ឍខ្លួនជាអ្នកដឹកនាំដែលចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព សម្រាប់ឈានទៅប្រកួតប្រជែងទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងឆាកអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ និងគ្រប់សាលារៀនដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មនេះ។ 👉 តើលោកអ្នកចង់ឱ្យសាលារបស់លោកអ្នកក្លាយជាផ្នែកមួយនៃបណ្ដាញ Code Club នេះដែរឬទេ? ទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖ 📞 លេខទូរស័ព្ទ៖ 098 338 849 📲 Telegram៖ https://t.me/TKAEnterpriseSolution 📧 អ៊ីមែល៖ info@techforkids.asia
205
7
ជួបចុងសប្តាហ៍នេះ នៅក្នុងកម្មវិធី «Herrington International School School Fair»! 🚀 យើងខ្ញុំសូមគោរពអញ្ជើញអាណាព្យាបាល និងប្អូនៗ
ជួបចុងសប្តាហ៍នេះ នៅក្នុងកម្មវិធី «Herrington International School School Fair»! 🚀 យើងខ្ញុំសូមគោរពអញ្ជើញអាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស មកទស្សនាស្តង់របស់ Tech for Kids Academy ដោយសេរី។ មកដល់ស្តង់របស់ពួកយើង លោកអ្នកមិនត្រឹមតែអាចស្វែងយល់បន្ថែមអំពីវគ្គសិក្សា និងកម្មវិធីប្រកួតប្រជែងផ្សេងៗប៉ុណ្ណោះទេ ជាពិសេសក៏អាចសាកល្បងដោយផ្ទាល់ ជាមួយគម្រោងបច្ចេកវិទ្យាផ្សេងៗដែលមានដាក់បង្ហាញផងដែរ។🤩💡 តស់! កុំភ្លេចមកចូលរួមទស្សនា និងសាកល្បងសកម្មភាពច្នៃប្រឌិតទាំងនេះទាំងអស់គ្នា! ព័ត៌មានលម្អិតអំពីកម្មវិធី៖ 🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៧ និងថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ⏰ ពេលវេលា៖ ម៉ោង ៨:០០ ព្រឹក - ៥:៣០ ល្ងាច 📍 ទីតាំង៖ សាលាអន្តរជាតិ Herrington 🎟️ ការចូលរួម៖ ឥតគិតថ្លៃ (Free Entry)
229
8
ពីការចាប់ផ្ដើមរៀនកុំព្យូទ័រដំបូង រហូតឈានដល់សាកលវិទ្យាល័យ Harvard៖ បទពិសោធន៍ និងការចែករំលែករបស់អតីតសិស្ស Technovation កម្ពុជា�
ពីការចាប់ផ្ដើមរៀនកុំព្យូទ័រដំបូង រហូតឈានដល់សាកលវិទ្យាល័យ Harvard៖ បទពិសោធន៍ និងការចែករំលែករបស់អតីតសិស្ស Technovation កម្ពុជា🎓🚀
341
9
«ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យចូលរួមជាផ្លូវការហើយ!🚀 កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» ជាវេទិកាយុវជនមួយដែលនឹងផ្ដល់ឱកាសឱ្+3
«ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យចូលរួមជាផ្លូវការហើយ!🚀 កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» ជាវេទិកាយុវជនមួយដែលនឹងផ្ដល់ឱកាសឱ្យប្អូនៗថ្នាក់ទី ១០-១២ បានសិក្សាស្វែងយល់ពីជំនាញសហគ្រិនភាព ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា និងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីនេះដំណើរការតាមប្រព័ន្ធអនឡាញ តាមរយៈ ឆានែលតេឡេក្រាម (Telegram Channel) ដែលអនុញ្ញាតឱ្យសិស្សានុសិស្សគ្រប់រាជធានី-ខេត្តអាចចូលរួមបានយ៉ាងងាយស្រួល មានភាពបត់បែនខ្ពស់ និងងាយស្រួលសម្រាប់ប្អូនៗក្នុងការគ្រប់គ្រងពេលវេលា។ ចូលរួមជាមួយយើង ដើម្បីទទួលបានឱកាសល្អៗដូចជា៖ ✨ ការបណ្ដុះផ្នត់គំនិតសហគ្រិនភាព និងជំនាញអាជីវកម្មកម្រិតមូលដ្ឋាន ✨ ការរៀនពីរបៀបបំប្លែងគំនិតឱ្យទៅជាដំណោះស្រាយជាក់ស្ដែងសម្រាប់សហគមន៍ ✨ ការជួបពិភាក្សា និងចែករំលែកចំណេះដឹងពីសហគ្រិនជោគជ័យក្នុងស្រុក ✨ ការតភ្ជាប់ជាមួយបណ្ដាញយុវជនឆ្នើមទូទាំងប្រទេស កុំឱ្យឱកាសនៃការអភិវឌ្ឍសមត្ថភាព និងការរៀនសូត្រដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ! 🚀 👉 ដាក់ពាក្យចូលរួមនៅទីនេះ៖ https://forms.gle/Qe2HUgxo2ZFbkDN7A 📅 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
6 684
10
រីករាយទិវាលោកឪពុកទៅកាន់ឪពុកដ៏អស្ចារ្យគ្រប់រូបទូទាំងពិភពលោក! 👨🏻 ទិវានេះជាថ្ងៃសម្រាប់យើងទាំងអស់គ្នារំលឹកនិងដឹងគុណដល់សេចក្តីស្
រីករាយទិវាលោកឪពុកទៅកាន់ឪពុកដ៏អស្ចារ្យគ្រប់រូបទូទាំងពិភពលោក! 👨🏻 ទិវានេះជាថ្ងៃសម្រាប់យើងទាំងអស់គ្នារំលឹកនិងដឹងគុណដល់សេចក្តីស្រឡាញ់ កម្លាំងចិត្ត និងការលះបង់របស់ឪពុកម្នាក់ៗទៅកាន់បុត្រធីតារបស់លោក។ ក្នុងឱកាសនេះដែរ Tech for Kids សូមជូនពរដល់លោកឪពុកគ្រប់រូបឱ្យមានសុខភាពល្អកម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច។ 🚀 #FathersDay #Techforkidsacademy
252
11
រីករាយទិវាលោកឪពុកទៅកាន់ឪពុកដ៏អស្ចារ្យគ្រប់រូបទូទាំងពិភពលោក! 👨🏻 ទិវានេះជាថ្ងៃសម្រាប់យើងទាំងអស់គ្នារំលឹកនិងដឹងគុណដល់សេចក្តីស្
រីករាយទិវាលោកឪពុកទៅកាន់ឪពុកដ៏អស្ចារ្យគ្រប់រូបទូទាំងពិភពលោក! 👨🏻 ទិវានេះជាថ្ងៃសម្រាប់យើងទាំងអស់គ្នារំលឹកនិងដឹងគុណដល់សេចក្តីស្រឡាញ់ កម្លាំងចិត្ត និងការលះបង់របស់ឪពុកម្នាក់ៗទៅកាន់បុត្រធីតារបស់លោក។ ក្នុងឱកាសនេះដែរ Tech for Kids សូមជូនពរដល់លោកឪពុកគ្រប់រូបឱ្យមានសុខភាពល្អកម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច។ 🚀 #FathersDay #Techforkidsacademy
12
12
អបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សានៃសម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រ
អបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សានៃសម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល🙏🏻🇰🇭 ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលបង្គំយើងខ្ញុំសូមក្រាបថ្វាយព្រះពរ ជូនសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោព សូមប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរតរៀងទៅ។ #QueenMothersBirthday #Techforkidsacademy
256
13
អបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សានៃសម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រ
អបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សានៃសម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល🙏🏻🇰🇭 ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលបង្គំយើងខ្ញុំសូមក្រាបថ្វាយព្រះពរ ជូនសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោព សូមប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរតរៀងទៅ។ #QueenMothersBirthday #Techforkidsacademy
1
14
ឱកាសចុងក្រោយសម្រាប់ការបញ្ចុះតម្លៃ Early Bird! ⏳ វិស្សមកាល គឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់បុត្រធីតាក្នុងការស្វែងរកចំណូលចិត្ត
ឱកាសចុងក្រោយសម្រាប់ការបញ្ចុះតម្លៃ Early Bird! ⏳ វិស្សមកាល គឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់បុត្រធីតាក្នុងការស្វែងរកចំណូលចិត្តថ្មីៗ និងអភិវឌ្ឍសមត្ថភាពឌីជីថល។ 🤩 កម្មវិធី Tech for Kids Summer Program 2026 ផ្ដល់ជូននូវបរិយាកាសសិក្សាដែលផ្ដោតលើការអនុវត្តជាក់ស្ដែង និងត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមក្រុមអាយុ ដើម្បីជួយឱ្យប្អូនៗកសាងមូលដ្ឋានគ្រឹះបច្ចេកវិទ្យា បណ្ដុះវិធីសាស្ត្រគិតបែបកុំព្យូទ័រ (Computational Thinking) ព្រមទាំងពង្រឹងជំនាញទន់សំខាន់ៗ ដូចជាភាពច្នៃប្រឌិត ការធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហា តាមរយៈការអនុវត្តគម្រោង (Project-based learning)។ 💡 📍 ព័ត៌មានលម្អិតអំពីមុខវិជ្ជាសិក្សា និងកាលវិភាគសម្រាប់ក្រុមអាយុនីមួយៗ មានបង្ហាញជូនក្នុងរូបភាពខាងក្រោម។ សូមធ្វើការចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការផ្ដល់ជូនរហូតដល់ ២០%(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)! 🤩 🔗 ចុះឈ្មោះតាមរយៈ៖https://forms.gle/WS49qXrxPivGj1AF6 ✨ សម្រាប់ព័ត៌មានបន្ថែមពីវគ្គសិក្សា សូមទាក់ទងមកកាន់៖ 📞 លេខទូរស័ព្ទ៖ 098 338 849 📩 តេឡេក្រាម៖ https://t.me/TechforKidsAcademy
441
15
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង Tech for Kids Academy និងសាលាអន្តរជាតិ Herrington 🚀🤝 នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្+1
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង Tech for Kids Academy និងសាលាអន្តរជាតិ Herrington 🚀🤝 នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ Tech for Kids Academy (TKA) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការជាមួយសាលាអន្តរជាតិ Herrington ។ តាមរយៈភាពជាដៃគូនេះ យើងបានផ្សារភ្ជាប់គុណភាពនៃការអប់រំ ទៅនឹងបំណិនបច្ចេកវិទ្យាជាក់ស្តែងសម្រាប់អនាគត។ Tech for Kids Academy នឹងបញ្ចូលការអប់រំបច្ចេកវិទ្យា និងចំណេះដឹងឌីជីថល ទៅក្នុងក្របខណ្ឌកម្មវិធីសិក្សារបស់សាលាអន្តរជាតិ Herrington ដោយផ្ទាល់ ដើម្បីរួមគ្នាត្រៀមលក្ខណៈជូនសិស្សានុសិស្សសម្រាប់យុគសម័យឌីជីថល។💡 កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើង ក្នុងការកសាងភាពជាដៃគូជាមួយបណ្ដាគ្រឹះស្ថានអប់រំ ដើម្បីរួមគ្នាពង្រីកប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលទាំងនៅកម្ពុជា និងក្នុងតំបន់។ សូមរង់ចាំតាមដាននូវឱកាស និងបទពិសោធន៍សិក្សាដ៏អស្ចារ្យជាច្រើនទៀត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ!✨
262
16
📢កម្មវិធីប្រកួតប្រជែង Kid-KATHON ត្រឡប់មកវិញហើយ🚀 Kid-KATHON 2026 កំពុងបើកទទួលពាក្យចុះឈ្មោះហើយ! កម្មវិធីនេះបានបញ្ជ្រាបនូវមូល+2
📢កម្មវិធីប្រកួតប្រជែង Kid-KATHON ត្រឡប់មកវិញហើយ🚀 Kid-KATHON 2026 កំពុងបើកទទួលពាក្យចុះឈ្មោះហើយ! កម្មវិធីនេះបានបញ្ជ្រាបនូវមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត ព្រមទាំងការអនុវត្តផ្ទាល់ជាមួយឧបករណ៍បច្ចេកវិទ្យា Micro:bit ក្នុងការបង្កើតដំណោះស្រាយដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) 🌍។ នេះគឺជាកម្មវិធីដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាងសម្រាប់ប្អូនៗដែលទើបតែចាប់ផ្តើមដំបូង ដោយមិនតម្រូវឱ្យមានបទពិសោធន៍ ឬមូលដ្ឋានគ្រឹះបច្ចេកវិទ្យាពីមុនមកឡើយ។ កាន់តែពិសេស ក្រុមឆ្នើម នឹងមានឱកាសឈ្នះនូវរង្វាន់លើកទឹកចិត្តពីកម្មវិធីផងដែរ! ✨ 👇សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែម និងចុះឈ្មោះចូលរួមក្នុងកម្មវិធី៖ https://luma.com/br5w1r02 📌 ផុតកំណត់ទទួលពាក្យចុះឈ្មោះ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦។ 💡 បញ្ជាក់៖ សម្រាប់ឆ្នាំនេះ កម្មវិធីនឹងមិនមានវគ្គសម្ភាសន៍ ឬការប្រឡងជម្រុះជ្រើសរើសឡើយ ដោយបេក្ខជនដែលបានចុះឈ្មោះនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់តែម្តង។ សូមរួសរាន់ចុះឈ្មោះ ដោយសារចំនួនកន្លែងចូលរួមមានកំណត់!
637
17
🚀 តើប្អូនៗធ្លាប់គិតទេថា... 💡 គំនិតតូចមួយរបស់ប្អូន អាចក្លាយជាគម្រោងធំមួយ? 💡 ចំណង់ចំណូលចិត្តរបស់ប្អូន អាចក្លាយជាឱកាសថ្មីមួយ?
🚀 តើប្អូនៗធ្លាប់គិតទេថា... 💡 គំនិតតូចមួយរបស់ប្អូន អាចក្លាយជាគម្រោងធំមួយ? 💡 ចំណង់ចំណូលចិត្តរបស់ប្អូន អាចក្លាយជាឱកាសថ្មីមួយ? 💡 ឬការសួរសំណួរថ្ងៃនេះ អាចក្លាយជា "សមិទ្ធផល" នៅថ្ងៃស្អែក ដែរឬទេ? 🚀 ជួបជាមួយ «កម្មវិធីក្លឹបសហគ្រិនវិទ្យាល័យ» ដែលជាវេទិកាយុវជនដ៏ថ្មីសន្លាងមួយរបស់ សហគ្រិនខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ! នៅទីនេះ ប្អូនៗនឹងមានឱកាស៖ 🌟 ជួបមិត្តភក្តិដែលមានគំនិត និងក្ដីស្រមៃដូចគ្នា 🌟 រៀនពីអ្នកជំនាញ និងសហគ្រិនពិតប្រាកដ 🌟 អនុវត្តគម្រោង 🌟 អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងការដោះស្រាយបញ្ហា 🌟 បម្លែង "ការស្រមៃ" ទៅជា "ការបង្កើត" និង "ចម្ងល់" ទៅជា "សមិទ្ធផល" 🔥 តើប្អូនៗត្រៀមខ្លួនហើយឬនៅ ដើម្បីក្លាយជាផ្នែកមួយនៃអ្នកបង្កើតថ្មី? 📢 សូមរង់ចាំតាមដានការប្រកាសព័ត៌មានជាផ្លូវការនៅលើគេហទំព័ររបស់យើង ដើម្បីយល់ដឹងកាន់តែច្បាស់អំពីកម្មវិធី និងរបៀបនៃការចុះឈ្មោះចូលរួមក្នុងពេលឆាប់ៗនេះ។
206
18
អបអរសាទរក្រុមឆ្នើមថ្នាក់ជាតិទាំង ១៥ និងបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពិភពលោកទាំង ៣ 🚀🇰🇭 👉 អានអត្ថបទលម្អិតក្នុង ប្លុកផ
អបអរសាទរក្រុមឆ្នើមថ្នាក់ជាតិទាំង ១៥ និងបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពិភពលោកទាំង ៣ 🚀🇰🇭 👉 អានអត្ថបទលម្អិតក្នុង ប្លុកផ្លូវការរបស់យើង៖ [https://techforkids.asia/kh/blog/congratulations-to-the-top-15-national-teams-of-the-technovation-girls-cambodia-x-future-digital-talents-and-the-3-global-semifinalists]
230
19
Tech for Kids Summer Program☀️🚀 Tech for Kids Summer Program 2026 ផ្ដល់ជូននូវបរិយាកាសសិក្សាដែលផ្ដោតលើការអនុវត្តជាក់ស្ដែង និង
Tech for Kids Summer Program☀️🚀 Tech for Kids Summer Program 2026 ផ្ដល់ជូននូវបរិយាកាសសិក្សាដែលផ្ដោតលើការអនុវត្តជាក់ស្ដែង និងត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមក្រុមអាយុ ដើម្បីជួយឱ្យប្អូនៗកសាងមូលដ្ឋានគ្រឹះបច្ចេកវិទ្យា បណ្ដុះការគិតបែបកុំព្យូទ័រ ព្រមទាំងពង្រឹងជំនាញទន់សំខាន់ៗដូចជា ភាពច្នៃប្រឌិត ការធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហា តាមរយៈការអនុវត្តគម្រោងថែមទៀតផង។💡 ដើម្បីផ្ដល់ភាពងាយស្រួលដល់កាលវិភាគសិក្សារបស់បុត្រធីតា លោកអ្នកអាចជ្រើសរើសចុះឈ្មោះក្នុងវគ្គសិក្សាណាមួយ ក្នុងចំណោមពីរកាលបរិច្ឆេទ ដូចខាងក្រោម៖ • វគ្គសិក្សាទី១ (Batch 1): ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦ • វគ្គសិក្សាទី២ (Batch 2): ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៦ សូមធ្វើការចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការផ្ដល់ជូនរហូតដល់ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)!🤩 🔗 ចុះឈ្មោះតាមរយៈ៖ [https://forms.gle/WS49qXrxPivGj1AF6] 📌ការចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦។
308
20
អបអរសាទរចំពោះប្អូនៗដែលត្រូវបានជ្រើសរើសជាស្ថាពរ សម្រាប់ការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ RISE Week 2026! 🎉 សូមប្អូនៗពិនិត្
អបអរសាទរចំពោះប្អូនៗដែលត្រូវបានជ្រើសរើសជាស្ថាពរ សម្រាប់ការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ RISE Week 2026! 🎉 សូមប្អូនៗពិនិត្យប្រអប់សារអ៊ីមែល (រួមទាំង Junk/Spam folder) ដើម្បីមើលលទ្ធផល និងព័ត៌មានលម្អិតអំពីជំហានបន្ទាប់។ អ៊ីមែលបញ្ជាក់ផ្លូវការត្រូវបានផ្ញើជូនរួចរាល់ហើយ! 🤩 យើងសូមអរគុណដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យ។ ចំពោះប្អូនៗដែលមិនទាន់មានឱកាសក្នុងវគ្គនេះ សូមបន្តតាមដានឱកាសថ្មីៗនាពេលក្រោយពី Tech for Kids Academy! ✨ ជួបគ្នាឆាប់ៗ ដើម្បីរួមគ្នាបង្កើតសមិទ្ធផលដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ RISE Week 2026! 🚀
219