កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Open in Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Show more6 425
Subscribers
-324 hours
-17 days
+2730 days
Posts Archive
Repost from Troryorng សង្គម និងកម្សាន្ត
+1
គ្មានអ្នកណាឃ្លានសង្គ្រាមពួកយើងត្រូវការសន្តិភាព បើថ្ងៃនោះ ភិថា បានធ្វើនាយករដ្ឋមន្ត្រី ស្ថានការណ៍ នឹងមិនដើរមកដល់ចំណុចនេះទេ
កាសែត Khaosod បានចេញផ្សាយនាយប់ថ្ងៃទី១៣ ខែធ្នូ នេះថា លោក Thanathorn Juangroongruangkit អតីតមេដឹកនាំគណបក្សអនាគតទៅមុខ ថ្លែងនៅក្នុងព្រឹត្តិការណ៍ជួបជុំជាមួុប្រជាជនថៃ ថា គ្មានអ្នកណាចង់បានសង្រ្គាមទេ ប្រសិនបើមេដឹកនាំបក្សចលនាឆ្ពោះទៅមុខដែលមាន លោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្រ្តីតាំងពីដំបូង ស្ថានការណ៍នៅព្រំដែនមិនអាក្រក់ដល់ថ្នាក់នេះឡើយ។
មិនអាក្រក់ដល់ថ្នាក់នេះ នោះគឺសម្ដៅដល់ការព្យាយាមបង្កាត់ភ្លើងសង្គ្រាមជាមួយកម្ពុជាក្រោមការដឹកនាំរបស់នាយកណ្ដុរ អនុទីន។
ការលើកឡើងរបស់អតីតមេដឹកនាំគណបក្សអនាគតទៅមុខបានសបង្ហាញថា នយោបាយថៃធ្លាក់ក្នុងភាពរញ៉េរញៃគ្មានកោះគ្មានត្រើយ ដោយមេដឹកនាំគណបក្សនីមួយៗ ចេញមកអះអាងធានាចំពោះមុខប្រជាជននូវ សន្ដិភាព និងចោទប្រកាន់របបដឹកនាំរបស់លោក អានុទិន ឆាន់វីរៈគុល នាយករដ្ឋមន្រ្តីចៃដន្យ និងកំពុងចាំសំបុក។ ម្លេះហើយ សូម្បីតែគណបក្សប្រជាជនថៃជាបក្សប្រឆាំង និងមានសំឡេងខ្ពសើ ក៏មិនពេញចិត្តនឹងការដឹកនាំរបស់លោក អានុទិន ក្នុងរយៈពេល ៣ ខែកន្លងមកនេះដែរ ៕
Repost from AMS One-minute
គិតត្រឹមម៉ោង ៨យប់នេះ សមរភូមិមុខទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ យោធាថៃ បន្ដសកម្មភាពបាញ់ផ្លោងគ្រាប់ចូលដែនអធិបតេយ្យកម្ពុជានៅឡើយ ខណៈសមរភូមិថ្មដា អូរភ្លក់ដំរី ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសមរភូមិជោគជ័យ ព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ - FN
១៣ ធ្នូ ២០២៥
#BreakingNews @ams1minute
Repost from ព្រះខ័ន
លោក អនុទីន ថា កម្ពុជាត្រូវតែដាក់សេចក្ដីស្នើផ្លូវការទៅថៃដោយផ្ទាល់សម្រាប់បទឈប់បាញ់ដ៏ពិតប្រាកដមួយ
---
នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆានវីរៈគូន បានលើកឡើងថា បទឈប់បាញ់ដ៏ពិតប្រាកដរវាងកម្ពុជា-ថៃ គឺតម្រូវឱ្យមានការដាក់សេចក្ដីស្នើផ្លូវការពីកម្ពុជាទៅកាន់ប្រទេសថៃដោយផ្ទាល់។ លោកយកលេសថា បទឈប់បាញ់ដែលពិតប្រាកដ គឺមិនមែនមានតែការប្រកាសដោយសម្ដី ឬការផ្អាក ខណៈដែលកងទ័ពរក្សានៅទីតាំងធម្មតានោះទេ។
ប្រភព៖ Thai Enquirer
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from សារព័ត៌មាន អិន ភី - NP News Officials
ទូរទស្សន៍ដ៏ល្បីល្បាញរបស់អាមេរិក CNN ចេញផ្សាយចំណងជើងធំៗ ថា "ថៃមិនខ្វល់សម្តីអាមេរិក ហេីយថាបន្តប្រយុទ្ធនៅតាមព្រំដែន ខណៈយន្តហោះចម្បាំងថៃបានវាយប្រហារគោលដៅក្នុងទឹកដីកម្ពុជានៅថ្ងៃសៅរ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកបានសម្របសម្រួលបទឈប់បាញ់"។
🌐 Telegram
🌐 TikTok
🌐 YouTube
🌐 Facebook
🌐 Mobile Apps
Repost from អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគទី១ថៃ បាននិយាយថា “សហការជាមួយកងទ័ពអាកាសក្នុងការបាញ់ផ្លោងយ៉ាងជាក់លាក់ ដើម្បីបំផ្លាញឃ្លាំងអាវុធ និងគ្រាប់រំសេវ ព្រមទាំងបំផ្លាញប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធការពារអាកាស ហើយកម្ពុជាបាញ់ BM-21 ជាបន្តបន្ទាប់” គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។
ក្រសួងការពារជាតិកម្ពុជាទាមទារឱ្យភាគីថៃ
🚫 បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ
🚫 បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។
សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការ បំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការ បង្ខិត បង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ។
The Publication on the official page of the Thai 1st Army Area, which stated that: “In collaboration with the Air Force for precise shelling to destroy weapons and ammunition depots, as well as communications and air defense systems, and that Cambodia fired BM-21s repeatedly,” is completely fake and distorted information.
The Cambodian Ministry of National Defence demands that the Thai side:
🚫 Cease the dissemination of distorted information.
🚫 Cease the dissemination of false information that twists white into black.
It is also important to stress that the heroic Cambodian forces will continue to stand strong, brave, and steadfast in their fight against the aggressor and remain vigilant in fulfilling their duties to protect the territorial integrity of Cambodia. Cambodia will not surrender to coercion or intimidation in any form.
Repost from News Today❤️
លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បាននិយាយនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ថា "គ្មានបទឈប់បាញ់" ជាមួយកម្ពុជាទេ ។ រដ្ឋមន្ត្រីការបរទេសរូបនេះលើកឡើងថា អ្វីដែលោកប្រធានាធិបតីអាមេរិក Donald Trump ថាថៃ និងកម្ពុជា ព្រមឈប់បាញ់គ្នានោះ មិនឆ្លុះបញ្ចាំងការពិតទេ ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទទូចឱ្យថៃ និងកម្ពុជាឈប់បាញ់គ្នាចាប់ពីម៉ោង១០យប់នេះទៅ ដោយអាមេរិកនឹងចាប់ផ្តើមដាក់ផ្កាយរណបត្រួតពិនិត្យ ហើយក្រុមអ្នកសង្កេតការណ៍អាស៊ាននឹងចុះសង្កេតផ្ទាល់ ។ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត គាំទ្រគំនិតផ្តួចផ្តើមនេះ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតតាផុន ណាក់ផានិក និយាយថា គ្មានបទបញ្ជាឱ្យឈប់បាញ់ទេ ។
តើនេះមានន័យថា យោធាថៃមិនអើពើនឹងអាមេរិក មិនខ្វល់នឹងអាស៊ាន ហើយបន្តបាញ់ប្លោងចូលទឹកដីកម្ពុជា ឬយ៉ាងណា ?
« បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា » ពេលរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
Press briefing: "The current situation of the Cambodia-Thailand border after the Thai military launched attacks on Cambodian military and civilians" on the afternoon of December 13, 2025.
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from Karpit News
កូនខ្មែរចងចាំ! យោធាចោលថៃបានបន្តទម្លាក់គ្រាប់បែកជាច្រើនគ្រាប់បន្ដបន្ទាប់ ពីលើយន្ដហោះចម្បាំង F16 លើស្ពាមជ័យជម្នះ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ថែំពីការទម្លាក់ពីព្រឹកមិញ ដើម្បីកម្ទេចចោលទាំងស្រុងស្ពានមេទឹក (ស្ពានជ័យជំនះ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ស្ពានត្រូវបានកាត់ផ្តាច់ទាំងស្រុង។
ប្រភព៖ ពលរដ្ឋ
🌐 | FACEBOOK | Karpit
🌐 | FACEBOOK | Karpit News
🌐 | TIKTOK
🌐 | YOUTUBE
🌐 | INSTAGRAM
🌐 | WEBSITE
Available now! Telegram Research 2025 — the year's key insights 
