en
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Open in Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Show more
6 427
Subscribers
+124 hours
+47 days
+4430 days
Posts Archive
សារពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា ផ្ញើជូនជនរួមជាតិ Connect with បណ្ឌិត គឹម សនិ្តភាព
+6
សារពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា ផ្ញើជូនជនរួមជាតិ Connect with  បណ្ឌិត គឹម សនិ្តភាព - Kim Santepheap 🌐 Facebook  🌐 Telegram 🌐 TikTok

អបអរសាទរ ខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណេីតទី២​ របស់យេីងទាំងអស់គ្នា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ
អបអរសាទរ ខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណេីតទី២​ របស់យេីងទាំងអស់គ្នា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ​ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។ ៧ មករា ១៩៧៩ - ៧ មករា ២០២៦

សារលិខិតជូនពររបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ន
+1
សារលិខិតជូនពររបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសដ៏មហាសិរីមង្គលប្រសើរថ្លៃថ្លានៃខួបអាពាហ៍ពិពាហ៍គម្រប់ ២០ឆ្នាំ

សូមជូនកុំ៥ ធ្វើ៥ នៅពេលនេះ! កុំ៥៖ • កុំសង្ស័យគ្នាឯង ឬដាក់បន្ទុកលើអ្នកណាម្នាក់ រួមគ្នាតាមសមត្ថភាព • កុំរករឿងឬផ្លែផ្កាប្រទេសផ្សេ
+1
សូមជូនកុំ៥ ធ្វើ៥ នៅពេលនេះ! កុំ៥៖ • កុំសង្ស័យគ្នាឯង ឬដាក់បន្ទុកលើអ្នកណាម្នាក់ រួមគ្នាតាមសមត្ថភាព • កុំរករឿងឬផ្លែផ្កាប្រទេសផ្សេងឬស្ថាប័នណាមួយ ទោះជាធ្លាប់កាន់ជើងថៃក៏ដោយ • កុំដុតកំហឹងបន្ថែម កុំញុះញង់អោយផ្ទុះអាវុធ! • កុំជឿជនជាតិថៃ កុំយកពាក្យសម្តីថៃដាក់ក្នុងចិត្ត ឬជឿអ្នកដែលជាដៃជើងរបស់ថៃ ចាំថាសត្រូវតែមួយគត់របស់យើងគឺថៃ! • កុំធ្វើខ្លួនខ្លាចគេ បង្ហាញភាពត្រឹមត្រូវ បង្ហាញការរងគ្រោះ រកយុត្តិធម៌អោយខ្លួនឯង! ធ្វើ៥៖ • អត់ធ្មត់ ទុកអោយរដ្ឋាភិបាលនិងផ្លូវច្បាប់ធ្វើការ អ្វីជារបស់យើងគង់តែមករកយើងវិញទេ! • ផ្សព្វផ្សាយក្នុងសម្លេងតែមួយថាថៃឈ្លានពានយើង កាន់កាប់ដោយខុសច្បាប់លើដីយើង និងអំពើអាក្រក់របស់ទាហានថៃមកលើទ្រព្យសម្បត្តិប្រជាជនយើង • ចូលរួមបន្តក្នុងរូបភាពដែលអាចចូលរួមបាន មិនថាថវិកា, សម្ភារៈ, ចំណីអាហារ ឬការគាំទ្រផ្នែកស្មារតីនោះទេ • តាមដានអោយជិតស្និទ្ធលើនយោបាយថៃ បើគ្រប់គ្នាអាចយល់ពីប្រទេសថៃបានច្រើនបន្តិច ការសម្រេចចិត្តប្រហែលជាលែងសូវឆេវឆាវតាមអារម្មណ៍ហើយ • ដើរតួជាខ្មែរដ៏សាមញ្ញម្នាក់ ស្រលាញ់ជាតិ ស្រលាញ់បងប្អូនរួមជាតិ ស្រលាញ់ទឹកដី លើកទឹកចិត្តកងទ័ពជាពិសេស មិនមែនជាមេបញ្ជាការទ័ពបញ្ជាថាគួរធ្វើអ្វី? វាយទីណានោះទេ? អានលម្អិតលើ Facebook ទទួលបានព័ត៌មានថ្មីៗ អំពីសកម្មភាពរបស់យុវជនក្រៅប្រទេស៖ 👉 Telegram 👉 TikTok 👉 Facebook

សាលាដំបូងខេត្តព្រះសីហនុ 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីដែលមានទ
+8
សាលាដំបូងខេត្តព្រះសីហនុ 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីដែលមានទំហំ ៤៣៧ ម៉ែត្រការ៉េ -ទីតាំងអចលនវត្ថុ : ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ -ទីតាំង Google map : https://maps.app.goo.gl/PF56WBhYB6VxKXAr6?g_st=ic -មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ០១០៣០១-៤១៥៩ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ -ប្រាក់ធានាលើសំណើ : ៣០៩,១៤០ (បីសែនប្រាំបួនពាន់មួយរយសែសិប) ដុល្លារអាមេរិកគត់ -ទីតាំងលក់ : បន្ទប់អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃចូលរួមដេញថ្លៃ ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ទីតាំងសាលាដំបូងខេត្តព្រះសីហនុ : https://maps.app.goo.gl/GxBvjsB81FX6RyAn8?g_st=com.google.maps.preview.copy ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/profile.php?id=61574632351743

សាលាដំបូងខេត្តព្រះសីហនុ 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីដែលមានទ
+8
សាលាដំបូងខេត្តព្រះសីហនុ 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីដែលមានទំហំ ៧០៧ ម៉ែត្រការ៉េ -ទីតាំងអចលនវត្ថុ : ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ -ទីតាំង Google map : https://share.google/u7VAqTdbZzeY3KrXp -មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ១៨០២១៤០៣-១៣៧៤ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៧ -ប្រាក់ធានាលើសំណើ : ១,៤១០ (មួយពាន់បួនរយដប់) ដុល្លារអាមេរិកគត់ -ទីតាំងលក់ : បន្ទប់អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃចូលរួមដេញថ្លៃ ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ទីតាំងសាលាដំបូងខេត្តព្រះសីហនុ : https://maps.app.goo.gl/GxBvjsB81FX6RyAn8?g_st=com.google.maps.preview.copy ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/profile.php?id=61574632351743

សាលាដំបូងខេត្តព្រះសីហនុ 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីដែលមានទ
+9
សាលាដំបូងខេត្តព្រះសីហនុ 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីដែលមានទំហំ ៥៥៦ ម៉ែត្រការ៉េ -ទីតាំងអចលនវត្ថុ : ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ -ទីតាំង Google map : https://share.google/fKzjdSGWHPrXEpWB4 -មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ១៨០២១៤០១-១៥៥៤ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៧ -ប្រាក់ធានាលើសំណើ : ៩,៨៤០ (ប្រាំបួនពាន់ប្រាំបីរយសែសិប) ដុល្លារអាមេរិកគត់ -ទីតាំងលក់ : បន្ទប់អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃចូលរួមដេញថ្លៃ ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ទីតាំងសាលាដំបូងខេត្តព្រះសីហនុ : https://maps.app.goo.gl/GxBvjsB81FX6RyAn8?g_st=com.google.maps.preview.copy ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/profile.php?id=61574632351743

បុរសរដ្ឋខ្លាំងរបស់ចិន រិះគន់អាម៉េរិក ដោយមិនចំមុខថា មហាអំណាចគួរតែធ្វើជាគំរូគេក្នុងការគោរពច្បាប់អន្តរជាតិ https://cambonomist.com/news/chinese-strongman-criticizes-us-bluntly/ Cambonomist / JOIN 🆓 Connect with Cambonomist : 👉 Facebook 👉 Website 👉 YouTube 👉 Twitter X

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន ២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននឹងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ។ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាក សួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា ដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងរបស់កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ Press Release Unofficial Translation H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows: At 7:27 a.m. on January 6, 2026, in Mum Bei area, Preah Vihear Province, Cambodian forces were carrying out organization and orderliness arrangements at their stationed area within Cambodia’s sovereign territory. At the same time, an explosion occurred from a pile of garbage, resulting in one minor and one severe injuries to two (2) Cambodian forces who were performing their duties at the site. It is hereby informed that the injured personnels from the above-mentioned incident have already been transported to the hospital for medical treatment. Please be informed that, regarding this incident, the Cambodia–Thailand Border Coordination Working Team is currently working together on the matter. The Working teams of both countries have consulted, exchanged information, and jointly addressed the issue accordingly. The Ministry of National Defence of the Kingdom of Cambodia wishes to reaffirm that, guided by the spirit of resolving issues peacefully within the framework of international law, and as a country with high responsibility and genuine love for peace, the Royal Government of Cambodia and the Royal Cambodian Armed Forces reiterate their firm, honest, and sincere commitment to fully and strictly respect and implement the terms of the Ceasefire between Cambodia and Thailand, signed on July 28, 2025; the Joint Declaration on the peace agreement between Cambodia and Thailand, signed on October 26, 2025; the Joint Statement from the 3rd Special Meeting of the Cambodia–Thailand General Border Committee (GBC), signed on December 27, 2025; and other relevant documents. These measures aim to rapidly restore normalcy, peace, stability, and security for residents living along the border areas of both countries. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Tuesday, January 6, 2026