ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance
Ir al canal en Telegram
បណ្តាញ Telegram របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន សកម្មភាព និងសមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម និងឯកសារផ្សេងៗទាក់ទងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ។
Mostrar más5 491
Suscriptores
Sin datos24 horas
-117 días
-630 días
Cargando datos
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
octubre '26oct '26
octubre '26
+64
en 0 canales
septiembre '26
+82
en 1 canales
Get PRO
agosto '26
+96
en 3 canales
Get PRO
julio '26
+70
en 0 canales
Get PRO
junio '26
+89
en 1 canales
Get PRO
mayo '26
+76
en 0 canales
Get PRO
abril '26
+64
en 0 canales
Get PRO
marzo '26
+64
en 0 canales
Get PRO
febrero '26
+50
en 0 canales
Get PRO
enero '26
+94
en 1 canales
Get PRO
diciembre '25
+79
en 0 canales
Get PRO
noviembre '25
+156
en 4 canales
Get PRO
octubre '25
+147
en 0 canales
Get PRO
septiembre '25
+92
en 0 canales
Get PRO
agosto '25
+90
en 0 canales
Get PRO
julio '25
+125
en 1 canales
Get PRO
junio '25
+71
en 0 canales
Get PRO
mayo '25
+65
en 0 canales
Get PRO
abril '25
+49
en 0 canales
Get PRO
marzo '25
+80
en 1 canales
Get PRO
febrero '25
+106
en 6 canales
Get PRO
enero '25
+113
en 0 canales
Get PRO
diciembre '24
+190
en 0 canales
Get PRO
noviembre '24
+169
en 1 canales
Get PRO
octubre '24
+180
en 0 canales
Get PRO
septiembre '24
+151
en 0 canales
Get PRO
agosto '24
+180
en 0 canales
Get PRO
julio '24
+101
en 0 canales
Get PRO
junio '24
+111
en 0 canales
Get PRO
mayo '24
+99
en 1 canales
Get PRO
abril '24
+91
en 0 canales
Get PRO
marzo '24
+177
en 0 canales
Get PRO
febrero '24
+286
en 1 canales
Get PRO
enero '24
+356
en 2 canales
Get PRO
diciembre '23
+432
en 0 canales
Get PRO
noviembre '23
+30
en 0 canales
Get PRO
octubre '23
+68
en 0 canales
Get PRO
septiembre '23
+79
en 0 canales
Get PRO
agosto '23
+68
en 0 canales
Get PRO
julio '23
+106
en 0 canales
Get PRO
junio '23
+126
en 0 canales
Get PRO
mayo '23
+62
en 0 canales
Get PRO
abril '23
+89
en 0 canales
Get PRO
marzo '23
+52
en 0 canales
Get PRO
febrero '23
+76
en 0 canales
Get PRO
enero '23
+52
en 0 canales
Get PRO
diciembre '22
+57
en 0 canales
Get PRO
noviembre '22
+40
en 0 canales
Get PRO
octubre '22
+81
en 0 canales
Get PRO
septiembre '22
+96
en 0 canales
Get PRO
agosto '22
+208
en 0 canales
Get PRO
julio '22
+47
en 0 canales
Get PRO
junio '22
+27
en 0 canales
Get PRO
mayo '22
+1 506
en 0 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 30 octubre | +4 | |||
| 29 octubre | +2 | |||
| 28 octubre | +3 | |||
| 27 octubre | 0 | |||
| 26 octubre | 0 | |||
| 25 octubre | 0 | |||
| 24 octubre | +2 | |||
| 23 octubre | +1 | |||
| 22 octubre | +4 | |||
| 21 octubre | +5 | |||
| 20 octubre | +8 | |||
| 19 octubre | +1 | |||
| 18 octubre | +1 | |||
| 17 octubre | +3 | |||
| 16 octubre | +4 | |||
| 15 octubre | +2 | |||
| 14 octubre | +2 | |||
| 13 octubre | +1 | |||
| 12 octubre | 0 | |||
| 11 octubre | +1 | |||
| 10 octubre | +1 | |||
| 09 octubre | +2 | |||
| 08 octubre | +2 | |||
| 07 octubre | +1 | |||
| 06 octubre | +5 | |||
| 05 octubre | +2 | |||
| 04 octubre | +2 | |||
| 03 octubre | +2 | |||
| 02 octubre | 0 | |||
| 01 octubre | +3 |
Publicaciones del Canal
អបអរសាទរខួបលើកទី២២ នៃព្រះរាជពិធីគ្រង ព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
----------
ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា គ.ស. ២០២៦ នាព្រះវរោកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានេះ ទូលបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សូមក្រាបថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា សូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រកម្ពុជាជារៀងដរាបទៅ។
| 2 | កិច្ចប្រជុំលើកដំបូងស្តីពីការរៀបចំក្រមរដ្ឋបាល ជាមួយទីប្រឹក្សារដ្ឋនៃក្រុមប្រឹក្សារដ្ឋបារាំង (Conseil d’État)
----------
នារសៀលថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា គ.ស. នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជំនាញទទួលបន្ទុកវិស័យរដ្ឋបាលសាធារណៈ និងនីតិអន្តរជាតិ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានជួបប្រជុំពិភាក្សាជាមួយលោក Jérôme Michel ទីប្រឹក្សារដ្ឋ និងជាប្រតិភូទទួលបន្ទុកការអនុវត្តសេចក្តីសម្រេចរបស់តុលាការ នៃក្រុមប្រឹក្សារដ្ឋបារាំង។
កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ចំនួនបី រួមមាន៖
ទី១៖ ការពិនិត្យសេចក្តីព្រាងមាតិកានុក្រមសង្ខេបនៃក្រមរដ្ឋបាល
ទី២៖ ការពិភាក្សាអំពីគោលការណ៍គន្លឹះ និងវិធីសាស្ត្រគតិយុត្តសម្រាប់ការរៀបចំក្រម និង
ទី៣៖ ការរៀបចំកិច្ចប្រជុំប្រចាំខែ និងការកំណត់ផែនការការងារបន្តបន្ទាប់។
ជាលទ្ធផល កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបការផ្លាស់ប្តូរយោបល់យ៉ាងផុសផុល សម្រាប់ការកែលម្អសេចក្តីព្រាងមាតិកានុក្រម ការកំណត់គោលការណ៍និងវិធីសាស្ត្ររៀបចំក្រម ព្រមទាំងការរៀបចំផែនការការងារបន្ត។ | 887 |
| 3 | Sin texto... | 756 |
| 4 | លិខិតថ្លែងអំណរគុណរបស់ព្រះប្រធាន សាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
----------
លិខិតថ្លែងអំណរគុណរបស់ព្រះប្រធាន សាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" និងបានផ្ដល់ជូនសៀវភៅ "ឯកសារស្រាវជ្រាវស្ដីពីឧត្តមានុវត្តន៍ជាតិ និងអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ចនិងសង្គមឌីជីថល៖ ក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌស្ថាប័ន" ចំនួន ២ ច្បាប់, "កម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម" ចំនួន ៣ ច្បាប់ និង "កម្រងច្បាប់ខ្មែរតាមបែបបារាំង" ចំនួន ៣ ឈុត ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង។ | 827 |
| 5 | លិខិតថ្លែងអំណរគុណរបស់ព្រះប្រធាន សាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
----------
លិខិតថ្លែងអំណរគុណរបស់ព្រះប្រធាន សាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" និងបានផ្ដល់ជូនសៀវភៅ "ឯកសារស្រាវជ្រាវស្ដីពីឧត្តមានុវត្តន៍ជាតិ និងអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ចនិងសង្គមឌីជីថល៖ ក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌស្ថាប័ន" ចំនួន ២ ច្បាប់, "កម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម" ចំនួន ៣ ច្បាប់ និង "កម្រងច្បាប់ខ្មែរតាមបែបបារាំង" ចំនួន ៣ ឈុត ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង។ | 1 |
| 6 | សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”
-———
ខេត្តបាត់ដំបង, នាថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា គ.ស. ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ជូនសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដោយមានការចូលរួមពី ព្រះវិន័យសរណរង្សី អនុប្រធានសាខា តំណាងព្រះយសបញ្ញា បណ្ឌិត ឌី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងសមណនិស្សិត និស្សិត សរុបប្រមាណ ៣៥០អង្គ/នាក់។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងពិភាក្សាលើប្រធានបទចំនួន ២ ដូចខាងក្រោម៖
១. ចក្ខុវិស័យនិងបេសកកម្មក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២. ទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម។
ជាមួយគ្នានេះ អង្គសិក្ខាសាលាបានរៀបចំបែងចែកក្រុមពិភាក្សាលើប្រធានបទទាំងពីរខាងលើផងដែរ។
ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានប្រគល់នូវស្នាដៃនីតិសាស្ត្រ ជូនដល់ពុទ្ធិកសាកលវិទ្យាល័យ ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យ សម្រាប់លោកគ្រូ អ្នកគ្រូ និងសាមណនិស្សិត និស្សិត ប្រើប្រាស់ជាឧត្តមប្រយោជន៍ ក្នុងកិច្ចការសិក្សាស្រាវជ្រាវនិងការបង្កើនសមត្ថភាពចំណេះដឹង ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិ។ | 1 181 |
| 7 | Sin texto... | 994 |
| 8 | សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”
----------
ខេត្តកំពង់ឆ្នាំង, នាថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា គ.ស. ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ជូនសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ប៉ុណ្យ ប៊ុនជីង អនុប្រធានសាខាទទួលបន្ទុក តំណាងព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាខេត្តកំពង់ឆ្នាំង និងសមណនិស្សិត និស្សិត សរុបប្រមាណ ៣៥០អង្គ/នាក់។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងពិភាក្សាលើប្រធានបទចំនួន ២ ដូចខាងក្រោម៖
១. ចក្ខុវិស័យនិងបេសកកម្មក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២. ទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម។
ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានប្រគល់នូវស្នាដៃនីតិសាស្ត្រ ជូនដល់ពុទ្ធិកសាកលវិទ្យាល័យ ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យ សម្រាប់លោកគ្រូ អ្នកគ្រូ និងសាមណនិស្សិត និស្សិត ប្រើប្រាស់ជាឧត្តមប្រយោជន៍ ក្នុងកិច្ចការសិក្សាស្រាវជ្រាវនិងការបង្កើនសមត្ថភាពចំណេះដឹង ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិ។ | 1 063 |
| 9 | Sin texto... | 972 |
| 10 | ព្រះរាជពិធីគោរព ព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
----------
សូមថ្វាយមហាព្រះរាជកុសល ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត (១៥ តុលា ២០១២ - ១៥ តុលា ២០២៦ )
សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ | 1 086 |
| 11 | កិច្ចសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋរូម៉ានី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
----------
នារសៀលថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយប្រតិបត្តិតាមឱវាទានុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម លោក លី វ៉ុង អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការនិងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលសាធារណរដ្ឋរូម៉ានី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នឹងត្រូវសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុបចំនួន ៩រូប។ ឯកឧត្តម បានចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពុទ្ធិគន្លឹះៗ ដើម្បីជាឧត្ដមប្រយោជន៍ ដល់ការសិក្សា របស់បេក្ខជនជ័យលាភីអាហារូបករណ៍ នៅសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋរូម៉ានី នាពេលខាងមុខ។ ជាចុងក្រោយឯកឧត្តម បានចែកជូននូវស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ ដើម្បីប្រើប្រាស់តាមការចាំបាច់។ | 1 148 |
| 12 | Sin texto... | 1 014 |
| 13 | សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ🙏🙏
----------
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមគោរពជូនពរ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបប្រទះនូវ សេចក្ដីសុខ សេចក្ដីចម្រើន បញ្ញាវាងវៃ ជោគជ័យ និងសុភមង្គលក្នុងក្រុមគ្រួសារ។ | 1 210 |
| 14 | កិច្ចប្រជុំក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
----------
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា គ.ស.២០២៦, ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ច.ហ.វ.) បានដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារកែទម្រង់ច្បាប់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ៥០ រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. ផែនការនីតិកម្មរបស់ ក.ស.ហ.វ.
២. ផែនការកែទម្រង់ច្បាប់របស់ ក.ស.ហ.វ.
៣. ការកំណត់មុខតំណែងវិជ្ជាជីវៈកិច្ចការច្បាប់របស់ ក.ស.ហ.វ.
៤. វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួន២ ពាក់ព័ន្ធវិធានការហិរញ្ញវត្ថុ និងការទទួលខុសត្រូវជាប្រាក់កាស។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យនិងពិភាក្សាយ៉ាងសកម្ម ប្រកបដោយលទ្ធផលផ្លែផ្កាលើរបៀបវារៈទាំង៤ ដែលនឹងផ្តល់ជាទិសដៅការងារបន្តក្នុងក្របខ័ណ្ឌកែទម្រង់ច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ | 1 346 |
| 15 | Sin texto... | 1 124 |
| 16 | កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងប្រកាសស្តីពីវិធាននិងនីតិវិធីនៃការដោះស្រាយវិវាទសារពើពន្ធរបស់គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ”
----------
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា គ.ស.២០២៦, ដោយប្រតិបត្តិតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ (គ.វ.ស.), ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងពិភាក្សាប្រមូលធាតុចូលលើ “សេចក្ដីព្រាងប្រកាសស្តីពីវិធាននិងនីតិវិធីនៃការដោះស្រាយវិវាទសារពើពន្ធរបស់ គ.វ.ស.”។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សរុបប្រមាណ ៤០ នាក់។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យនិងពិភាក្សាយ៉ាងសកម្ម ប្រកបដោយលទ្ធផលផ្លែផ្កា ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស ការអនុវត្តជាក់ស្ដែង យន្តការអនុវត្តនិងទិសដៅការងារបន្ត ដែលសុទ្ធសឹងជាធាតុចូលល្អៗសម្រាប់ការរៀបចំសេចក្ដីព្រាងប្រកាសនេះ សំដៅពង្រឹងប្រសិទ្ធភាព និងយុត្តិធម៌នៃការដោះស្រាយវិវាទសារពើពន្ធរបស់ គ.វ.ស.។ | 1 393 |
| 17 | Sin texto... | 1 180 |
| 18 | កិច្ចសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសហភាពអឺរ៉ុប និងសាធារណរដ្ឋតួកគីយ៉េ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
----------
នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស. ២០២៦ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ របស់សហភាពអឺរ៉ុប និងសាធារណរដ្ឋតួកគីយ៉េ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នឹងត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុបចំនួន ៩រូប។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពុទ្ធិគន្លឹះៗ ដើម្បីជាឧត្ដមប្រយោជន៍ ដល់ការសិក្សា របស់បេក្ខជនជ័យលាភីអាហារូបករណ៍ នៅសហភាពអឺរ៉ុប និងសាធារណរដ្ឋតួកគីយ៉េ នាពេលខាងមុខ។ ជាចុងក្រោយឯកឧត្តម បានចែកជូននូវស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ ដើម្បីប្រើប្រាស់តាមការចាំបាច់។ | 1 430 |
| 19 | Sin texto... | 1 250 |
| 20 | ដំណើរទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សារដ្ឋបារាំង
(Conseil d’État)
----------
ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៧ រូប ធ្វើទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សារដ្ឋបារាំង។
គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក Rémy Schwartz ប្រធានផ្នែកសិក្សា ទស្សនវិស័យ និងកិច្ចសហប្រតិបត្តិការ, លោក Jérôme Michel ទីប្រឹក្សារដ្ឋ និងជាប្រតិភូទទួលបន្ទុកការអនុវត្តសេចក្តីសម្រេចរបស់តុលាការ, លោក Aurélien Gloux-Saliou និងលោក Julien Eche មន្ត្រីជាន់ខ្ពស់ និងជារបាយការីនៃក្រុមប្រឹក្សារដ្ឋ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រុមប្រឹក្សារដ្ឋបារាំង។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ចំនួនបី រួមមាន៖ (ទី១) ការរៀបចំនីតិក្រម ដោយផ្តោតលើគោលបំណងនៃនីតិក្រម, ជម្រើសរវាងក្រមនីយកម្មនីតិស្ថិរភាព ដោយរក្សាខ្លឹមសារច្បាប់ជាធរមាន ឬក្រមនីយកម្មនីតិសារធាតុ ដែលកែខ្លឹមសារច្បាប់ជាធរមានក្នុងគោលដៅកែទម្រង់ ព្រមទាំងវិធីសាស្រ្តនីតិក្រមផ្សេងទៀត ជាអាទិ៍ការកំណត់វិសាលភាព និងការរៀបចំមាតិកានុក្រម; (ទី២) មុខងារដោះស្រាយវិវាទរដ្ឋបាល ដោយផ្តោតលើប្រភេទនៃបណ្តឹង នីតិវិធីវិនិច្ឆ័យសេចក្តី និងការធានាអនុវត្តសេចក្តីសម្រេចរបស់តុលាការរដ្ឋបាល; និង (ទី៣) មុខងារប្រឹក្សាយោបល់របស់ក្រុមប្រឹក្សារដ្ឋ ក្នុងការពិនិត្យនីត្យានុកូលភាព និងការពិនិត្យកាលានុវត្តភាព ព្រមទាំងការសិក្សាស្រាវជ្រាវនិងនវានុវត្តន៍។
ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពជាគោលការណ៍លើការគាំទ្របច្ចេកទេសពីក្រុមប្រឹក្សារដ្ឋបារាំងក្នុងការរៀបចំក្រមរដ្ឋបាលកម្ពុជា។
ជាលទ្ធផល គណៈប្រតិភូកម្ពុជាបានទទួលបទពិសោធន៍ និងអនុសាសន៍ដ៏មានតម្លៃដ៏វិសេស ជាពិសេសអំពីវិធីសាស្ត្រនៃការរៀបចំនីតិក្រម។ ធាតុចូលទាំងនេះនឹងរួមចំណែកដល់ការរៀបចំក្រមរដ្ឋបាលកម្ពុជា សំដៅធានាសណ្តាប់ធ្នាប់ស្ថាប័ន ពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈកម្ពុជា។ | 1 525 |
