និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
📈 Analytical overview of Telegram channel និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
Channel និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) (@sercambodia) in the Central Khmer language segment is an active participant. Currently, the community unites 15 660 subscribers, ranking 7 759 in the Economy & Finance category and 307 in the Cambodia region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 660 subscribers.
According to the latest data from 06 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 29 over the last 30 days and by -3 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 7.91%. Within the first 24 hours after publication, content typically collects 5.68% reactions from the total number of subscribers.
- Post reach: On average, each post receives 1 239 views. Within the first day, a publication typically gains 890 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 3.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“Securities and Exchange Regulator of Cambodia”
Thanks to the high frequency of updates (latest data received on 07 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Economy & Finance category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | +2 | |||
| 04 September | 0 | |||
| 03 September | +3 | |||
| 02 September | +5 | |||
| 01 September | +6 |
| 2 | ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំនួបសហគ្រិន ស្ដីពី “ការគាំទ្រការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម (SMEs)៖ កាលានុវត្តភាព បទពិសោធ និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ” នៅអគារ អ.ស.ហ.។
===============
នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការគាំទ្រពី សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំនួបសហគ្រិន ស្ដីពី “ការគាំទ្រការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម (SMEs)៖ កាលានុវត្តភាព បទពិសោធ និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និង ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅអគារ អ.ស.ហ.។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធអំពីអត្ថប្រយោជន៍នៃការទទួលបានហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ការត្រៀមលក្ខណៈ និងការរៀបចំខ្លួនរបស់ SMEs ដើម្បីអាចទទួលបានហិរញ្ញប្បទានរយៈពេលវែងពីទីផ្សារមូលបត្រ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន លើកកម្ពស់តម្លាភាព អភិបាល-កិច្ចល្អ និងនិរន្តរភាពអាជីវកម្ម។
កម្មវិធីខាងលើនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃ ន.ម.ក., ថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, សមា គមសហគ្រិនស្រ្តីកម្ពុជា និងសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា សរុបចំនួន ១២៥ រូប ព្រមទាំងមានការអញ្ជើញចូលរួមវាគ្មិនមកពី ន.ម.ក. និងវាគ្មិនកិត្តិយស លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម, លោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត ជិន សំណាង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាល , ឧកញ៉ា ស គីណាល់ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេផ្លឹស ខនសាល់ធីង, លោក សៀ រតនៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អេច ប៊ី (ខេមបូឌា) ម.ក និងជាប្រធានសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា និង លោក Ervin Tsay H. នាយកប្រតិបត្តិការ នៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ផងដែរ។
https://www.facebook.com/share/p/1CswzzocqX/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 292 |
| 3 | ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមប្រព័ន្ធអនឡាញ។
English Below]
==============
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា គ.ស.២០២៦ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រនៃ ន.ម.ក.
បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករងបានផ្តល់នូវអនុសាសន៍ណែនាំ និងកែសម្រួលលើសេចក្តីព្រាងគោលការណ៍ណែនាំនេះផងដែរ។ កិច្ចប្រជុំបានបញ្ចប់ដោយរលូន និងប្រកបដោយផ្លែផ្កា។
===============
On the morning of Thursday, September 03, 2026, H.E. SEANG Thirith, Deputy Director General of Securities and Exchange Regulator of Cambodia (SERC), accompanied by H.E. Kep Samphy, Director of Securities Market Supervision Department of SERC, lead the meeting on the Draft Guideline on Applying for Investor Identification Number Online. In this meeting, H.E. Deputy Director General provided recommendations and revisions to this draft guideline. The meeting concluded smoothly and fruitfully.
https://www.facebook.com/share/p/1BZHquMBTw/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 935 |
| 4 | ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦
Bulletin on Investors and Investment in Quarter 2 of 2026.
ដើម្បីទាញយកឯកសារទាំងស្រុងសូមចូលតាមតំណរភ្ជាប់ខាងក្រោម៖
https://www.serc.gov.kh/khmer/m78.php?pn=8&no=87
🔗 https://www.facebook.com/share/p/1Gojst4uUd/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube | 1 194 |
| 5 | កម្មវិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ស្ដីពី "ការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការ"
=======================
នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ជាមួយអេស៊ីស៊ីអេ (ACCA) តំណាងដោយលោក Aucky Pratama ប្រធានកិច្ចការសាធារណៈប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃ ACCA នៅអគារ អ.ស.ហ.។
ការចុះ MoA នេះ មានគោលបំណងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការរាយការណ៍ហិរញ្ញវត្ថុ ការបង្ហាញព័ត៌មានចីរភាព ការកសាងសមត្ថភាព ការអភិវឌ្ឍវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយចីរភាព។ ផ្សារភ្ជាប់ទៅនឹងកម្មវិធីចុះ MoA នេះ ក៏មានការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការកសាងគ្រឹះនៃមូលធនមនុស្ស។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងការត្រៀមខ្លួនដើម្បីសម្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ក៏ដូចជាបំពេញតម្រូវការទីផ្សារដែលកំពុងវិវត្ត។
នៅក្នុងពិធីនេះ ឯកឧត្តមប្រតិភូ បានមានប្រសាសន៍ថា “ការកសាងទំនាក់ទំនងដែលរឹងមាំ គឺជាមូលដ្ឋានសម្រាប់ការកសាងទីផ្សារដែលរឹងមាំ។ តាមរយៈការផ្សារភ្ជាប់មន្ត្រីជំនាញរបស់យើងជាមួយនឹងចំណេះដឹង ជំនាញ និងបទពិសោធរបស់អ្នកជំនាញមកពីស្ថាប័នផ្សេងៗនៅថ្នាក់តំបន់ និងអន្តរជាតិ យើងអាចនាំមកនូវចំណេះដឹង គំនិត និងកាលានុវត្តភាពថ្មីៗ ដើម្បីរួមចំណែកគាំទ្រ និងអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ព្រមទាំងវិស័យហិរញ្ញវត្ថុឱ្យកាន់តែរីកចម្រើន។ ការចុះហត្ថលេខាលើ MoA នៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ន.ម.ក. ក្នុងការអនុវត្ត និងតម្រង់ទិសឱ្យស្របតាមឧត្តមមានុវត្តន៍ និងស្តង់ដារអន្តរជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយសហគមន៍វិជ្ជាជីវៈអន្តរជាតិ"។
https://www.facebook.com/share/p/1GhWXnTHKv/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 1 198 |
| 6 | សិក្ខាសាលាផ្សព្វផ្សាយ និងជំនួបសហគ្រិន ស្ដីពី “ការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs)៖ កាលានុវត្តភាព បទពិសោធ និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ”
[English Below]
==============
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការគាំទ្រពីសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំនួបសហគ្រិន ស្ដីពី “ការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs)៖ កាលានុវត្តភាព បទពិសោធ និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
The Securities and Exchange Regulator of Cambodia (SERC), in collaboration with the Young Entrepreneurs Association of Cambodia (YEAC) under the support of Cambodia Association of Securities Firms (CASF), will organize the Dissemination Workshop and Entrepreneurs Gathering on “Supporting Small and Medium Enterprises Development: Opportunities, Experiences and Readiness to Access Financing Through Securities Market”, on September 4, 2026, at the Non-Bank Financial Services Authority building.
https://www.facebook.com/share/p/1PF9Jb2rmY/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 978 |
| 7 | កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍
និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា”
[English Below]
=======================
នារសៀលថ្ងៃពុធ ៥ រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) តំណាងដោយ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធាន ប.ប.ឌ. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហ-ប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា” និងបានសហការរៀបចំសិក្ខាសាលា ស្តីពី “ការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) និងឧបករណ៍ឌីជីថលកម្រិតខ្ពស់ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការគ្រប់គ្រងហានិភ័យក្នុងវិស័យមូលបត្រ” នៅអគារ អ.ស.ហ.។
On the afternoon of September 2, 2026, with the honor permission from H.E. Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance and Chairman of the Non-Bank Financial Services Authority (FSA), the Securities and Exchange Regulator of Cambodia (SERC), represented by H.E. Sou Socheat, Delegate of the Royal Government in charge as Director General of the SERC and the Cambodia Academy of Digital Technology (CADT), represented by H.E. Dr. Seng Sopheap, President of the CADT, signed a Memorandum of Understanding (MoU) on “Cooperation to Promote Innovation and Development of Digital Technology in the Securities Sector in Cambodia”. Following the signing of the MoU, both institutions co-organized a Workshop on “The Use of Artificial Intelligence (AI) and Advanced Digital Tools to Enhance Work Efficiency and Risk Management in the Securities Sector” at the FSA Building.
🔗 https://www.facebook.com/share/p/19TgF91wkq/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube | 1 015 |
| 8 | កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍
និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា”
[English Below]
=======================
នារសៀលថ្ងៃពុធ ៥ រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) តំណាងដោយ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធាន ប.ប.ឌ. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហ-ប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា” និងបានសហការរៀបចំសិក្ខាសាលា ស្តីពី “ការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) និងឧបករណ៍ឌីជីថលកម្រិតខ្ពស់ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការគ្រប់គ្រងហានិភ័យក្នុងវិស័យមូលបត្រ” នៅអគារ អ.ស.ហ.។
On the afternoon of September 2, 2026, with the honor permission from H.E. Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance and Chairman of the Non-Bank Financial Services Authority (FSA), the Securities and Exchange Regulator of Cambodia (SERC), represented by H.E. Sou Socheat, Delegate of the Royal Government in charge as Director General of the SERC and the Cambodia Academy of Digital Technology (CADT), represented by H.E. Dr. Seng Sopheap, President of the CADT, signed a Memorandum of Understanding (MoU) on “Cooperation to Promote Innovation and Development of Digital Technology in the Securities Sector in Cambodia”. Following the signing of the MoU, both institutions co-organized a Workshop on “The Use of Artificial Intelligence (AI) and Advanced Digital Tools to Enhance Work Efficiency and Risk Management in the Securities Sector” at the FSA Building.
🔗 https://www.facebook.com/share/p/19TgF91wkq/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube | 1 |
| 9 | និយ័តករមូលបត្រកម្ពុជា ដោយមានកិច្ចសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី “ការជ្រើសរើសទីប្រឹក្សាសម្រាប់ការអភិវឌ្ឍប្រព័ន្ធរាយការណ៍ និងការបង្ហាញព័ត៌មានចីរភាព និងសម្របសម្រួលដល់ការរៀនសូត្រពីគ្នាទៅវិញទៅមកសម្រាប់រដ្ឋសមាជិកពាក់ព័ន្ធ”។
=============
នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា គ.ស.២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានកិច្ចសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UNESCAP) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី “ការជ្រើសរើសទីប្រឹក្សាសម្រាប់ការអភិវឌ្ឍប្រព័ន្ធរាយការណ៍ និងការបង្ហាញព័ត៌មានចីរភាព និងសម្របសម្រួលដល់ការរៀនសូត្រពីគ្នាទៅវិញទៅមកសម្រាប់រដ្ឋសមាជិកពាក់ព័ន្ធ” ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងលោក Alex Liyang Tang ទីប្រឹក្សាប្រចាំតំបន់ផ្នែកហិរញ្ញវត្ថុបៃតង នៃ UNESCAP។ សិក្ខាសាលានេះ មានគោលបំណងជួយឱ្យ ន.ម.ក. សិក្សាស្វែងយល់ពីបេក្ខភាពនៃអ្នកជំនាញការសក្តានុពល ដើម្បីជ្រើសរើសធ្វើជាអ្នកជំនាញការក្រោមគម្រោងជំនួយបច្ចេកទេសរបស់ UNESCP ក្នុងការអភិវឌ្ឍវិស័យមូលបត្រប្រកបដោយចីរភាពនៅកម្ពុជា។។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។
🔗 https://www.facebook.com/share/p/1NH25Tbwmm/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube | 915 |
| 10 | ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងរំហូរឯកសារឌីជីថល (E-Flow) ដើម្បីពិនិត្យលើការតេស្តសាកល្បងទៅលើមុខងារ និងតាមដានលើវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធ។
===============
នារសៀល ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាប្រធានក្រុមការងារត្រួតពិនិត្យការអភិវឌ្ឍប្រព័ន្ធ E-Flow ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង, ប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យការអភិវឌ្ឍប្រព័ន្ធ E-Flow បានដឹកនាំកិច្ចប្រជុំក្រុមការងារដើម្បីពិនិត្យការតេស្តសាកល្បងទៅលើមុខងារ និងតាមដានលើវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធ E-Flow។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត បានណែនាំលើផែនការ និងទិសដៅ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធនេះឱ្យប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា។
🔗 https://www.facebook.com/share/p/14sFgkeby3T/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube | 1 173 |
| 11 | ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក ដើម្បីពិភាក្សាលើការអភិវឌ្ឍប្រព័ន្ធ។
[English Below]
===============
នារសៀលថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ នៃ ន.ម.ក.បានដឹកនាំសហការីជួបប្រជុំជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក ដើម្បីពិភាក្សាលើសំណើសុំគោលការណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធរបស់ក្រុមហ៊ុន។ កិច្ចប្រជុំបានបញ្ចប់ដោយរលូន និងប្រកបដោយផ្លែផ្កា។
===============
On the afternoon of Tuesday, September 1, 2026, with the honorable permission of H.E. SOU Socheat, Delegate of the Royal Government and Director General of the Securities and Exchange Regulator of Cambodia (SERC), H.E. SEANG Thirith, Deputy Director General of SERC, accompanied by H.E. KEP Samphy, Director of Securities Market Supervision Department of SERC, led colleagues to meet with Royal Group Securities Plc to discuss the request in principle for application development. The meeting concluded smoothly and fruitfully.
🔗https://www.facebook.com/share/p/1XBhTNs2Dy/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 1 328 |
| 12 | ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះស្ដីពី “ទិដ្ឋភាពទូទៅនៃទីផ្សារមូលធន និងការអភិវឌ្ឍឧស្សាហកម្មកម្ពុជា” នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
==============
នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
កិច្ចប្រជុំកំពូលនេះ រៀបចំដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា និងសហព័ន្ធសហគ្រិនអន្តរជាតិ SINO ក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាជួបជុំថ្នាក់ដឹកនាំសហគ្រាសធំៗ និងវិនិយោគិនអន្តរជាតិពីសាធារណរដ្ឋប្រជាមានិតចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីស្វែងយល់ពីកិច្ចសហការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគ។
ក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូក៏បាន ចូលរួមថ្លែងសុន្ទរកថាគន្លឹះស្ដីពី “ទិដ្ឋភាពទូទៅនៃទីផ្សារមូលធន និងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា” ដោយបានរំលេចអំពីតួនាទីដ៏សំខាន់នៃវិស័យមូលបត្រចំពោះសេដ្ឋកិច្ចជាតិ វឌ្ឍនភាពនៃទីផ្សារមូលបត្រកម្ពុជា បរិវត្តកម្មឌីជីថលក្នុងវិស័យមូលបត្រ ការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅក្នុងវិស័យមូលបត្រកម្ពុជា ដែលស្របតាមនិន្នាការវិវត្តន៍ថ្មីៗក្នុងតំបន់ និងសាកល ដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នំា ២០៥០។
https://www.facebook.com/share/p/1KKUDe3zqf/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 1 279 |
| 13 | កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍
និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា”
==============
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) នឹងរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍
និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា” និងសិក្ខាសាលាស្ដីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ឌីជីថលកម្រិតខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការគ្រប់គ្រងហានិភ័យក្នុងវិស័យមូលបត្រ” នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារ អ.ស.ហ.។
🔗 https://www.facebook.com/share/p/181hZqJb7o/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠️)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube
📱 X | 1 119 |
| 14 | កម្មវិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ស្ដីពី "ការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការ"
[English Below]
===================
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងអេស៊ីស៊ីអេ (ACCA) នឹងរៀបចំកម្មវិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ស្ដីពី "ការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការ" នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារ អ.ស.ហ.។
With the honor permission from H.E. Dr. Aun Porn Moniroth, Deputy Prime Minister, Minister of Economy and Finance and Chairman of the Non-Bank Financial Services Authority (NBFSA), the Securities and Exchange Regulator of Cambodia (SERC) and ACCA, will celebrate the Memorandum of Agreement Signing Ceremony on “Concerning Capacity Building, Research, Exchange of Information", on September 2, 2026 at NBFSA Building.
https://www.facebook.com/share/p/1EvHkHqpur/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 1 228 |
| 15 | ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពលើការរៀបចំ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល” ដែលទទួលបានជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានការគាំទ្រពីក្រសួងរតនាគារសហរដ្ឋអាម៉េរិក (U.S. Department of the Treasury)។
==============
នារសៀល ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្ដរក្រសួងទទួលបន្ទុករៀបចំតាក់តែងច្បាប់ស្ដីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ អមដោយឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពលើការរៀបចំ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល” ដែលទទួលបានជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានការគាំទ្រពីក្រសួងរតនាគារសហរដ្ឋអាម៉េរិក (U.S. Department of the Treasury)។ កិច្ចប្រជុំនេះមានការចូលរួមពីលោក Ahmad Faris Rabidin អ្នកជំនាញការវិស័យហិរញ្ញវត្ថុនៃ ADB លោក Jason De Mink អ្នកជំនាញការរបស់ ADB និងលោក Michael White ទីប្រឹក្សាជាន់ខ្ពស់របស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក ព្រមទាំងតំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូ បានផ្ដល់នូវអនុសាសន៍តម្រង់ទិសដល់អ្នកជំនាញការ ADB និងពិភាក្សាអំពីទិសដៅនៃការគាំទ្ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក ដើម្បីអាចសម្រេចការងារលើការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល ទាន់ពេលវេលា តាមផែនការដែលបានកំណត់។
🔗 https://www.facebook.com/share/p/1C4eBDzqFg/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠️)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube
📱 X | 1 123 |
| 16 | ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ាស៊ីនមេ (Server) ដើម្បីដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យ តាមដាន ប្រតិបត្តិការ អាជីវកម្ម ជួញដូរ ឧបករណ៍និស្សន្ទ របស់ ន.ម.ក.។
==============
នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែសីហា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាប្រធានក្រុមការងារត្រួតពិនិត្យលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានត្រួតពិនិត្យតាមដានប្រតិបត្តិការអាជីវកម្មជួញដូរឧបករណ៍និស្សន្ទ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក., អនុប្រធាន ក្រុមការងារ ត្រួតពិនិត្យ លើការ អភិវឌ្ឍ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យ តាមដាន ប្រតិបត្តិការ អាជីវកម្ម ជួញដូរ ឧបករណ៍និស្សន្ទ និង ជាប្រធាន ក្រុមការងារ បច្ចេកវិទ្យា ហិរញ្ញវត្ថុ នៃ ន.ម.ក. បាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ាស៊ីនមេ (Server) ដើម្បីដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យ តាមដាន ប្រតិបត្តិការ អាជីវកម្ម ជួញដូរ ឧបករណ៍និស្សន្ទ របស់ ន.ម.ក. ដែល ជាប្រព័ន្ធ បច្ចេកវិទ្យា ត្រួតពិនិត្យ (SupTech) និងបច្ចេកវិទ្យា និយ័តកម្ម (RegTech)។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមហ៊ុន ប្រៃសណីយ៍កម្ពុជា អ៊ីសូលូសិន ម.ក, ក្រុមការងារបច្ចេកទេសបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាជិកនៃក្រុមការងារ ត្រួតពិនិត្យ លើការ អភិវឌ្ឍ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យ តាមដាន ប្រតិបត្តិការ អាជីវកម្ម ជួញដូរ ឧបករណ៍និស្សន្ទ។
https://www.facebook.com/share/p/1Hch6LuqRS/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 1 297 |
| 17 | ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានដឹកនាំសហការីទទួលជួបប្រជុំបូកសរុបការងារ (Wrap-up meeting) ជាមួយអ្នកជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវណូម៉ូរ៉ា នៅទីស្ដីការ ន.ម.ក.។
=============
នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយ លោក Satoru (Tomo) Yamadara អ្នកជំនាញការបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវណូម៉ូរ៉ា (NRI) ដឹកនាំដោយលោក Kengo Mizuno ទីប្រឹក្សាជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ NRI នៅទីស្ដីការ ន.ម.ក. ដើម្បីពិភាក្សា និងបូកសរុបលទ្ធផលបេសកកម្មនៅកម្ពុជាលើការអនុវត្តជំនួយបច្ចេកទេសរបស់ ADB សម្រាប់ ន.ម.ក. ក្នុងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ និងទីផ្សារមូលបត្រនៅកម្ពុជា។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។
https://www.facebook.com/share/p/1EaHDuxACk/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter) | 998 |
| 18 | 📣 (សារព័ត៌មានជាសម្លេង)
សេចក្តីជូនដំណឹងស្តីពីការលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុន ដឹ ហ្វឺស ឆាយណា អ៉ិនវេសមេន អេន ត្រាស ឯ.ក
==============
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ និងសាធារណជនទាំងអស់ជ្រាបថា៖ ន.ម.ក. បានសម្រេចលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុន ដឹ ហ្វឺស ឆាយណា អ៉ិនវេសមេន អេន ត្រាស ឯ.ក ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាល ស្ថិតនៅអគារវីត្រាស់ថៅវ័រ ជាន់ទី៦ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមការស្នើសុំរបស់ក្រុមហ៊ុន។
🔗 https://www.facebook.com/share/v/18E9D95cTz/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠️)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube
📱 X | 1 091 |
| 19 | សេចក្តីជូនដំណឹងស្តីពីការលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុន ដឹ ហ្វឺស ឆាយណា អ៉ិនវេសមេន អេន ត្រាស ឯ.ក
[English Below]
==============
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ និងសាធារណជនទាំងអស់ជ្រាបថា៖ ន.ម.ក. បានសម្រេចលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុន ដឹ ហ្វឺស ឆាយណា អ៉ិនវេសមេន អេន ត្រាស ឯ.ក ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាល ស្ថិតនៅអគារវីត្រាស់ថៅវ័រ ជាន់ទី៦ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមការស្នើសុំរបស់ក្រុមហ៊ុន។
The Securities and Exchange Regulator of Cambodia (SERC) would like to inform all companies conducting business in the securities sector and the public that SERC has decided to remove the Trustee Company License of The First China Investment And Trust Co., Ltd at its registered headquarters Building Vtrust Tower, 6th Floor, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, at the company's request.
🔗 https://www.facebook.com/share/p/19xPPHrMqj/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠️)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube
📱 X | 869 |
| 20 | 📣 (សារព័ត៌មានជាសម្លេង)
សេចក្តីជូនដំណឹងស្តីពីការលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុន មូនហ្គាន់វ៉ា (ខេមបូឌា) ត្រាស់ ម.ក
==============
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ និងសាធារណជនទាំងអស់ជ្រាបថា៖ ន.ម.ក. បានសម្រេចលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុន មូនហ្គាន់វ៉ា (ខេមបូឌា) ត្រាស់ ម.ក ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាល ស្ថិតនៅអគារលេខ ០១ ជាន់ផ្ទាល់ដី និងជាន់ទី១ វិថីសាធារណរដ្ឋប្រជាមានិតប៉ូឡូញ ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមការស្នើសុំរបស់ក្រុមហ៊ុន។
🔗 https://www.facebook.com/share/v/1HVyAPX1Z1/
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
📱 Website
📱 Telegram (SERC Alert ⚠️)
📱 Facebook (ន.ម.ក.)
📱 Facebook (ព្រឹត្តិការណ៍នានា)
📱 LinkedIn
📱 YouTube
📱 X | 908 |
