en
Feedback
STI NEWS

STI NEWS

Open in Telegram

We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.

Show more
2 964
Subscribers
+124 hours
-77 days
+930 days
Posts Archive
Repost from MISTI News
គម្រោងមេគង្គ-ឡានឆាងថ្មីមួយ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ផលិតភាព និងបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូ
+9
គម្រោងមេគង្គ-ឡានឆាងថ្មីមួយ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ផលិតភាព និងបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅប្រទេសកម្ពុជា ឡាវ និងវៀតណាម ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/LcCoRFwhxyls Telegram | Facebook | Instragram | Website | Tiktok | Youtube

📢 សេចក្តីជូនដំណឹង៖ ការអញ្ជើញចូលរួមដេញថ្លៃសាងសង់បណ្ណាល័យវិទ្យាសាស្ត្រ! អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
📢 សេចក្តីជូនដំណឹង៖ ការអញ្ជើញចូលរួមដេញថ្លៃសាងសង់បណ្ណាល័យវិទ្យាសាស្ត្រ! អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមអញ្ជើញក្រុមហ៊ុនសាងសង់ដែលមានបទពិសោធន៍ ចូលរួមដេញថ្លៃគម្រោងសាងសង់ បណ្ណាល័យវិទ្យាសាស្ត្រថ្មី នៅស្រុកសង្កែ ខេត្តបាត់ដំបង ។ 📍 ព័ត៌មានសង្ខេប៖ • ថវិកាគម្រោង៖ ៣៥,០០០ ដុល្លារ • រយៈពេលសាងសង់៖ ៦ ខែ គិតចាប់ពីថ្ងៃចុះកិច្ចសន្យា • កាលបរិច្ឆេទឈប់ទទួលសំណើ៖ ១៥ ឧសភា ២០២៦ វេលាម៉ោង ៥:០០ រសៀល 📝 លក្ខខណ្ឌ និងការដាក់ពាក្យ៖ • បេក្ខជនត្រូវដាក់ជូននូវប្រវត្តិរូបក្រុមហ៊ុន ផែនការថវិកាលម្អិត និងភស្តុតាងនៃបទពិសោធន៍ការងារស្រដៀងគ្នា ។ • ផ្ញើសំណើដេញថ្លៃតាមរយៈអ៊ីម៉ែល៖ gdsti@misti.gov.kh ។ ព័ត៌មានលម្អិតសូមចូលទៅកាន់៖ https://www.misti.gov.kh/pressroom/notice/ruYboUklxnWk សម្គាល់៖ រាល់សកម្មភាពក្លែងបន្លំ ឬអំពើពុករលួយនឹងត្រូវដកសិទ្ធិដោយស្វ័យប្រវត្តិ ។ #ដេញថ្លៃគម្រោង #សាងសង់ #បណ្ណាល័យវិទ្យាសាស្ត្រ #បាត់ដំបង #MISTI #GDSTI

Repost from STI Focus
វគ្គបណ្តុះបណ្តាល វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ អគ្គនាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្មសហគ្រាស ធុនមីក្រូ តូច និងមធ្យម” នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ ៥:០០នាទីល្ងាច នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង​ លើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ AI ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ដើម្បីពង្រឹងភាពធន់, បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ សូមបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះចូលរួមដោយមិនគិតថ្លៃ លើសពីនេះបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមការងារនឹងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ។ ក្នុងន័យនេះសូមអាជីវករ ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធ អញ្ជើញចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះ តាមរយៈលីងខាងក្រោម៖ លីងចុះឈ្មោះ: https://forms.gle/aSfv6QsVJmVZMrhV9 ———————— Training anouncement The National Institute of Science, Technology and Innovation (NISTI), collaborates with CamTech University and Kenan Foundation Asia, plans to organize a training program on “The Use of Artificial Intelligence (AI) to Support Micro, Small, and Medium Enterprises (MSMEs)” on 19th May 2026, from 8:00 AM to 5:00 PM at the Ministry of Industry, Science, Technology & Innovation (MISTI). The training aimed to enhance digital capacity and promote the adoption of AI among MSMEs in Cambodia, in order to strengthen resilience, improve operational efficiency, and increase competitiveness in the digital economy. Please note that participation in this training is free of charge. Upon completion of the training, certificates will be issued to participants. In this regard, business owners, entrepreneurs, and relevant stakeholders are warmly invited to register for the training through the link below: https://forms.gle/aSfv6QsVJmVZMrhV9 ———————— Please join/follow us: 🌐 https://nisti-tree.vercel.app/

ការជ្រើសរើសអ្នកស្រាវជ្រាវចូលរួមកម្មវិធី "2nd ASEAN-NEXUS ECRs Conclave" នៅសិង្ហបុរី! សូមអញ្ជើញអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជា ដ
ការជ្រើសរើសអ្នកស្រាវជ្រាវចូលរួមកម្មវិធី "2nd ASEAN-NEXUS ECRs Conclave" នៅសិង្ហបុរី! សូមអញ្ជើញអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជា ដាក់ពាក្យចូលរួមសន្និបាតក្រោមប្រធានបទ "AI for Science" ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០២-០៦ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ។ លក្ខខណ្ឌជ្រើសរើសសម្រាប់កម្ពុជា៖ • អ្នកស្រាវជ្រាវក្រោយបណ្ឌិត (០២ រូប): បញ្ចប់ PhD ≤ ៧ ឆ្នាំ • និស្សិតបណ្ឌិតឆ្នាំចុងក្រោយ (០២ រូប): កំពុងសិក្សាឆ្នាំចុងក្រោយ វិស័យអាទិភាព: ការប្រើប្រាស់ AI ក្នុងវិស័យសុខាភិបាល, អាកាសធាតុ, និរន្តរភាព ឬការផលិតកម្រិតខ្ពស់ ។ អត្ថប្រយោជន៍៖ អ្នករៀបចំកម្មវិធីនឹងផ្ដល់ជូន សំបុត្រយន្តហោះ, ការស្នាក់នៅ, អាហារ និងការធ្វើដំណើរក្នុងស្រុក ។ ឱកាសកសាងបណ្តាញស្រាវជ្រាវជាមួយអ្នកជំនាញអាស៊ាន និងជប៉ុន ព្រមទាំងទស្សនកិច្ចនៅវិទ្យាស្ថានល្បីៗដូចជា A*STAR, NUS និង NTU ។ សូមដាក់ពាក្យមកកាន់ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ដោយភ្ជាប់មកជាមួយនឹង CV និងCover Letter រួចផ្ញើរមកកាន់ Email: cambodiacosti_secretariat@misti.gov.kh ត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល។​​ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិខ្មែរមួយ ដែលតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល។​​ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិខ្មែរមួយ ដែលតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែពិសាខ ក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» ដោយដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

២៥ ឆ្នាំពិសោធន៍លើកោសិកាមេ​ ឬកោសិកាដែលមានមុខងារចម្រុះ (STEM Cell) អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបីរូបនៅវិទ្យាស្ថានស្រាវជ្រាវកុមារ
២៥ ឆ្នាំពិសោធន៍លើកោសិកាមេ​ ឬកោសិកាដែលមានមុខងារចម្រុះ (STEM Cell) អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបីរូបនៅវិទ្យាស្ថានស្រាវជ្រាវកុមារ​ Murdoch (Murdoch Children's Research Institute) បានបំបែកកំណត់ត្រាក្នុងការបើកផ្លូវបង្កើតជាលិកាថ្មី តាមរយៈរបកគំហើញបង្កើតកោសិកាមេរបស់ឈាម (Blood Stem Cell)។ របកគំហើញលើបច្ចេកវិទ្យាសុខាភិបាលនេះបើកឱកាសដល់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ឱ្យស្វែងរកវីធីសាស្ត្រកាន់តែច្បាស់លាស់ក្នុងការជួសជួលសារពាង្គកាយមហារីកក្នុងថ្ងៃមុខជាដើម។ ប្រភព៖ https://www.theaustralian.com.au/health/medical/how-science-turned-back-the-clock-of-human-development-to-create-a-miracle-blood-stem-cell/news-story/8ecac178160cb10d9274b533f56ce1b2

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៨ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤!
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៨ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤!

Repost from MISTI News
ក្រុមហ៊ុន iSoftStone ស្វែងរកឱកាសវិនិយោគលើដំណោះស្រាយបច្ចេកវិទ្យាឆ្លាតវៃសម្រាប់ឧស្សាហកម្ម និងវិស័យទឹកស្អាតនៅកម្ពុជា ព័ត៌មានលម្អ
+9
ក្រុមហ៊ុន iSoftStone ស្វែងរកឱកាសវិនិយោគលើដំណោះស្រាយបច្ចេកវិទ្យាឆ្លាតវៃសម្រាប់ឧស្សាហកម្ម និងវិស័យទឹកស្អាតនៅកម្ពុជា ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/IXxC19nWiyiH Telegram | Facebook | Instragram | Website | Tiktok | Youtube

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញឱ្យមានការផ្ទេរបច្ចេកវិទ្យា ក្នុងសន្ទរកថាស្វាគមន៍ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៦។ ការផ្ទេរបច្ចេកវិទ្យាជាគន្លឹះដ៏ចាំបាច់មួយដើម្បីកសាងភាពធុន និងការអភិវឌ្ឍរយៈពេលយូរ ដែលជាឈ្នាន់ដើម្បីសម្រេចបានទស្សនវិស័យកម្ពុជា ២០៥០។

ការជ្រើសរើសនាយកប្រតិបត្តិមូលនិធិស្រាវជ្រាវជាតិ! ​បេក្ខជនដែលមានសមត្ថភាពខ្ពស់បំផុតមួយរូប នឹងត្រូវជ្រើសរើសឱ្យកាន់តំណែងជា នាយកប្រ
+2
ការជ្រើសរើសនាយកប្រតិបត្តិមូលនិធិស្រាវជ្រាវជាតិ! ​បេក្ខជនដែលមានសមត្ថភាពខ្ពស់បំផុតមួយរូប នឹងត្រូវជ្រើសរើសឱ្យកាន់តំណែងជា នាយកប្រតិបត្តិមូលនិធិស្រាវជ្រាវជាតិ បន្ទាប់ពីឆ្លងកាត់ការសម្ភាសយ៉ាងម៉ត់ចត់ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ​ដំណើរការជ្រើសរើសនេះ ត្រូវបានធ្វើឡើងតាមគោលការណ៍ប្រកួតប្រជែង តម្លាភាព និងសម្រិតសម្រាំងបំផុត ចេញពីក្នុងចំណោមបេក្ខជនដែលមានសមត្ថភាពជាច្រើនរូប។

សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យប្រឡងអាហារូបករណ៍ MOFCOM Scholarship 2026! សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ MOFCOM
+1
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យប្រឡងអាហារូបករណ៍ MOFCOM Scholarship 2026! សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ MOFCOM Scholarship 2026 សម្រាប់ថ្នាក់ អនុបណ្ឌិត និង បណ្ឌិត ។ 📋 ព័ត៌មានលម្អិតនៃកម្មវិធី៖ • កម្រិតសិក្សា៖ ថ្នាក់អនុបណ្ឌិត (រយៈពេល ១-២ ឆ្នាំ) និងថ្នាក់បណ្ឌិត (រយៈពេល ៣ ឆ្នាំ) ។ • អត្ថប្រយោជន៍អាហារូបករណ៍៖ រ៉ាប់រងលើថ្លៃសិក្សា, សំបុត្រយន្តហោះទៅ-មក (ម្ដង), និងការស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យ ។ • ការចំណាយផ្សេងៗ៖ រាល់ការចំណាយលើលិខិតឆ្លងដែន, ទិដ្ឋាការ, ការពិនិត្យសុខភាព និងការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀត ជាបន្ទុករបស់អ្នកសាមីខ្លួន ។ ⏳ កាលបរិច្ឆេទសំខាន់ៗ៖ • ឈប់ទទួលពាក្យនៅស្ថានទូតចិន៖ ត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ។ 📝 របៀបដាក់ពាក្យ៖ ១. បេក្ខជនត្រូវស្វែងរកព័ត៌មាន និងបំពេញបែបបទដោយខ្លួនឯងតាមរយៈគេហទំព័រ៖ https://www.china-aibo.cn/en/info/1005/1497.htm ។

សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យប្រឡងអាហារូបករណ៍ MOFCOM Scholarship 2026 សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ MOFCOM
+3
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យប្រឡងអាហារូបករណ៍ MOFCOM Scholarship 2026 សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ MOFCOM Scholarship 2026 សម្រាប់ថ្នាក់ អនុបណ្ឌិត និង បណ្ឌិត ។ 📋 ព័ត៌មានលម្អិតនៃកម្មវិធី៖ • កម្រិតសិក្សា៖ ថ្នាក់អនុបណ្ឌិត (រយៈពេល ១-២ ឆ្នាំ) និងថ្នាក់បណ្ឌិត (រយៈពេល ៣ ឆ្នាំ) ។ • អត្ថប្រយោជន៍អាហារូបករណ៍៖ រ៉ាប់រងលើថ្លៃសិក្សា, សំបុត្រយន្តហោះទៅ-មក (ម្ដង), និងការស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យ ។ • ការចំណាយផ្សេងៗ៖ រាល់ការចំណាយលើលិខិតឆ្លងដែន, ទិដ្ឋាការ, ការពិនិត្យសុខភាព និងការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀត ជាបន្ទុករបស់អ្នកសាមីខ្លួន ។ ⏳ កាលបរិច្ឆេទសំខាន់ៗ៖ • ឈប់ទទួលពាក្យនៅស្ថានទូតចិន៖ ត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ។ 📝 របៀបដាក់ពាក្យ៖ បេក្ខជនត្រូវស្វែងរកព័ត៌មាន និងបំពេញបែបបទដោយខ្លួនឯងតាមរយៈគេហទំព័រ៖ https://www.china-aibo.cn/en/info/1005/1497.htm ។

ក្រុមហ៊ុន Geely Auto Group របស់ចិន មានគម្រោងដាក់ឱ្យដំណើរការរថយន្តឈ្នួលដោយគ្មានអ្នកបើកបរនៅឆ្នាំ២០២៧។ នៅក្នុងពិព័ណ៌បច្ចេកវិទ្យានៅទីក្រុងប៉េកាំង ដែលចាប់ផ្តើមពីថ្ងៃទី ២៤​ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនបានបង្ហាញពិការត្រៀមខ្លួនរួចរាល់ដោយបង្ហាញសមត្ថរបស់រថយន្តដែលគ្មានអ្នកបើកបរដែលបង្កប់នូវបច្ចេកវិទ្យាចម្រុះរួមទាំងបញ្ញាសិប្បនិម្មិតលើសុវត្ថិភាព គុណភាពអាគុយអគ្គិសនី ប្រព័ន្ធទំនាក់ទំនង និងបច្ចេកវិទ្យាផ្តល់ទំនុកចិត្តផ្សេងទៀតដល់អតិថិជន។ ប្រភព៖https://markets.businessinsider.com/news/stocks/geely-technology-ecosystem-on-full-display-and-debut-of-china-s-first-purpose-built-robotaxi-at-auto-china-2026-1036060672?utm_source=chatgpt.com

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន៖ កម្មវិធី ASEAN-JAPAN ឆ្នាំ ២០២៧ (វគ្គ ២) 🇯🇵🇰🇭 🎓 ជម្រើសវគ្គសិក្សា៖ • វគ្គត្រៀមភាសាជប៉
ឱកាសអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន៖ កម្មវិធី ASEAN-JAPAN ឆ្នាំ ២០២៧ (វគ្គ ២) 🇯🇵🇰🇭 🎓 ជម្រើសវគ្គសិក្សា៖ • វគ្គត្រៀមភាសាជប៉ុន (Intensive Japanese Course): សិក្សាភាសាជប៉ុន ១ ឆ្នាំ រួចបន្តថ្នាក់បរិញ្ញាបត្រ ៤ ឆ្នាំ (សរុប ៥ ឆ្នាំ) ។ • វគ្គថ្នាក់បរិញ្ញាបត្រ (Regular Undergraduate Course): សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ ផ្ទាល់ ។ 💰 អត្ថប្រយោជន៍អាហារូបករណ៍៖ • ឥតគិតថ្លៃសិក្សា ១០០% (ទាំងវគ្គភាសា និងថ្នាក់បរិញ្ញាបត្រ) ។ • ឥតគិតថ្លៃសម្ភារៈសិក្សា និងថ្លៃពាក្យសុំចូលរៀន ។ • ឥតគិតថ្លៃស្នាក់នៅ (ផ្ទះជួលរួម) សម្រាប់ ២ ឆ្នាំដំបូង ។ • ចំណុចគួរដឹង: បេក្ខជនត្រូវរ៉ាប់រងថ្លៃសំបុត្រយន្តហោះ និងការហូបចុកដោយខ្លួនឯង (ប្រហែល ៥០,០០០ យ៉េន/ខែ) ។ 📝 លក្ខខណ្ឌជ្រើសរើស៖ • មានសញ្ជាតិខ្មែរ និងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ (បាក់ឌុប) ឬកំពុងរៀនថ្នាក់ទី ១២ ដែលនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០២៧ ។ 📅 កាលបរិច្ឆេទសំខាន់ៗ ៖ ឈប់ទទួលពាក្យ: ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៦ ។ ប្រកាសលទ្ធផលសម្រាំងឯកសារ: ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦ ។ សម្ភាសន៍: ថ្ងៃទី ២៦-៣០ ខែតុលា ឆ្នាំ ២០២៦ ។ 🔗 ចុះឈ្មោះតាមរយៈ: ASIA UNI 📧 សាកសួរព័ត៌មាន: kkcis@asia-u.ac.jp

សិង្ហបុរីទើបដាក់ឱ្យដំណើរការមជ្ឍមណ្ឌលស្រាវស្រាវ​និងអភិវឌ្ឍន៍លើបច្ចេកវិទ្យាគ្វន់តូម​ (Quantum Technology) ដែលគោលបំណងធំគឺទាក់ទាញការវិនិយោគលើបច្ចេកវិទ្យាឈានមុខ​ ប្រមូលផ្តុំនិងបណ្តុះបុគ្គលមានទេពកោសល្យ និងជំរុញកិច្ចសហប្រតិបត្តិការរវាងការស្រាវជ្រាវនិងវិស័យឯកជន។ ប្រភព៖​ https://opengovasia.com/singapore-stronger-quantum-talent-and-research-infrastructure/?utm_source=chatgpt.com&c=kh

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន៖ កម្មវិធី ASEAN-JAPAN ឆ្នាំ ២០២៧ (វគ្គ ២) 🇯🇵🇰🇭 តើអ្នកចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Asia University ក្នុងទីក្រុងតូក្យូ មែនទេ? អាហារូបករណ៍សម្រាប់និស្សិតអាស៊ាន កំពុងបើកទទួលពាក្យហើយ! 🎓 ជម្រើសវគ្គសិក្សា៖ • វគ្គត្រៀមភាសាជប៉ុន (Intensive Japanese Course): សិក្សាភាសាជប៉ុន ១ ឆ្នាំ រួចបន្តថ្នាក់បរិញ្ញាបត្រ ៤ ឆ្នាំ (សរុប ៥ ឆ្នាំ) ។ • វគ្គថ្នាក់បរិញ្ញាបត្រ (Regular Undergraduate Course): សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ ផ្ទាល់ ។ 💰 អត្ថប្រយោជន៍អាហារូបករណ៍៖ • ឥតគិតថ្លៃសិក្សា ១០០% (ទាំងវគ្គភាសា និងថ្នាក់បរិញ្ញាបត្រ) ។ឥតគិតថ្លៃសម្ភារៈសិក្សា និងថ្លៃពាក្យសុំចូលរៀន ។ ឥតគិតថ្លៃស្នាក់នៅ (ផ្ទះជួលរួម) សម្រាប់ ២ ឆ្នាំដំបូង ។ ចំណុចគួរដឹង: បេក្ខជនត្រូវរ៉ាប់រងថ្លៃសំបុត្រយន្តហោះ និងការហូបចុកដោយខ្លួនឯង (ប្រហែល ៥០,០០០ យ៉េន/ខែ) ។ 📝 លក្ខខណ្ឌជ្រើសរើស៖ មានសញ្ជាតិខ្មែរ ។ បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ (បាក់ឌុប) ឬកំពុងរៀនថ្នាក់ទី ១២ ដែលនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០២៧ ។ កម្រិតភាសាជប៉ុន: វគ្គត្រៀមភាសា៖ ត្រូវការកម្រិត JLPT N4 ឬ N3 ។ វគ្គបរិញ្ញាបត្រ៖ ត្រូវការកម្រិត JLPT N2 ឬ N1 ។ 📅 កាលបរិច្ឆេទសំខាន់ៗ (សម្រាប់វគ្គត្រៀមភាសា)៖ ឈប់ទទួលពាក្យ: ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៦ ។ ប្រកាសលទ្ធផលសម្រាំងឯកសារ: ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦ ។ សម្ភាសន៍: ថ្ងៃទី ២៦-៣០ ខែតុលា ឆ្នាំ ២០២៦ ។ 🔗 ចុះឈ្មោះតាមរយៈ: http://ijc-asia-u.com/scholarship_program_asean 📧 សាកសួរព័ត៌មាន: kkcis@asia-u.ac.jp

កម្ពុជាបោះជំហានទៅមុខជាមួយបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយបរិយាបន្ន! ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
+1
កម្ពុជាបោះជំហានទៅមុខជាមួយបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយបរិយាបន្ន! ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ UN ESCAP ទើបតែបានចេញផ្សាយរបាយការណ៍ថ្មីស្តីពី បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា។ ឯកសារនេះបានផ្តល់នូវចម្លើយ និងអនុសាសន៍ជាយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈម និងទាញយកសក្តានុពល AI ឱ្យអស់លទ្ធភាព។ លោកអ្នកអាចទាញយករបាយការណ៍នេះ ដើម្បីស្វែងយល់ពីទិសដៅគោលនយោបាយ និងការត្រៀមខ្លួនរបស់កម្ពុជាឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០! ​លោកអ្នកអាចបន្ថែមតំណភ្ជាប់ (Link)៖ 1.AI_KH 2. AI_EN

#Announcement 🆕 Ассept the сhallenge: apply for the VYZOV Prize for Future Technologies VYZOV Prize for Future Technologies
#Announcement 🆕 Ассept the сhallenge: apply for the VYZOV Prize for Future Technologies VYZOV Prize for Future Technologies is given for science-intensive developments and research that have significant potential to improve people's lives. Achievements to be acknowledged by this Prize are bound to shape the future and benefit various aspects of human life, such as health, communications, logistics, energy, etc. The VYZOV Prize is awarded in five categories: ✔️ FUTURE: for a scientific achievement that has influenced the dynamics of science and technology development (awarded to participants who have not reached the age of 35 at the time of application) ✔️ ENGINEERING SOLUTION: for a significant invention or the creation of a new technology ✔️ BREAKTHROUGH: for a scientific research that has solved an important scientific or technological problem ✔️ DISCOVERY: for a significant discovery that has influenced the development of science and technology ✔️ SCIENTIST OF THE YEAR: for outstanding cumulative personal contributions and changing the landscape of science and technology Over three years, applications to the VYZOV Prize have nearly tripled: from 218 in 2023 to 632 in 2025. In total, more than 1,400 applications from 52 countries have been submitted across the Prize’s three seasons. The Scientific Committee includes leading scientists and science communicators. 💵 The prize fund is 65 million rubles (≈ $835 000). 🖥 Applications for the VYZOV Prize are open until May 25. Details on the website vyzovprize.com.

Repost from MISTI News
កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការរៀបចំក្របខ័ណ្ឌការទូតវិទ្យាសាស្ត្រ «Beyond SDGs 2030» ព័ត៌មានលម្អិត៖ https://www.m
+9
កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការរៀបចំក្របខ័ណ្ឌការទូតវិទ្យាសាស្ត្រ «Beyond SDGs 2030» ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/a18AQIOnWnYW Telegram | Facebook | Instragram | Website | Tiktok | Youtube