en
Feedback
STI NEWS

STI NEWS

Open in Telegram

We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.

Show more
2 964
Subscribers
+124 hours
-77 days
+930 days
Posts Archive
អ្នកវិទ្យាសាស្ត្របង្កើតជំងឺក្លែងក្លាយ​ តែបញ្ញាសិប្បនិម្មិតថាត្រឹមត្រូវ បើតាមទស្សនាវដ្តីវិទ្យាស្ត្រ​ The Nature! ប៊ីសូនីម៉ានៀ (Bixonimania)​ ជាឈ្មោះជំងឺក្លែងក្លាយមួយដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រផ្នែកវីិជ្ជសាស្ត្រមួយក្រុមដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Almira Osmanovic Thunström នៅសាកលវិទ្យាល័យហ្គោធែនប័ក (University of Gothenburg) របស់ប្រទេសស៊ុយអែត។ ការបង្កើតនេះធ្វើឡើងដើម្បីបង្រៀនសិស្ស​ និងធ្វើតេស្តលើសមត្ថភាពនៃប្រព័ន្ធទិន្នន័យភាសាធំ (LLMs)។ ជាលទ្ធផលប្រព័ន្ធទំនាក់ទំនងបញ្ញាសិប្បនិម្មិតជាអាទិ៍​ Gimini​ របស់ Google, ChatGPT របស់ OpenAI, និងPerblexity AI ជាដើមបានបញ្ជាក់ថាជំងឺប៊ីសូនីម៉ានៀ ជាជំងឺពិតប្រាកដមួយដែលពាក់ព័ន្ធនឹងភ្នែក។ លើសពីនេះជំងឺនេះត្រូវបានចុះបន្តជាកំហុសរបស់អ្នកស្រាវជ្រាវផ្នែកវិជ្ជសាស្ត្រភាគច្រើនលើសាកលលោក ហើយអត្ថបទបោះពុម្ភដោយមានសហវិនិច្ឆ័យករ​ (peer-reviewed Journal) ក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់។ ប្រភព៖ https://www.nature.com/articles/d41586-026-01100-y

ចំណេះដឹងវិទ្យាសាស្រ្តទូទៅ៖ ការកែតម្រូវការប្រែប្រួល pH ក្នុងប្រព័ន្ធជីវសាស្រ្ដនៃភាវរស់ ស្ទើរគ្រប់ដំណើរការជីវសាស្រ្ដនីមួយៗ អាស្រ័យលើ pH។ ការប្រែប្រួលបន្ដិចបន្តួចនៃpH ធ្វើឱ្យមានការប្រែប្រួលខ្លាំងដល់ល្បឿននៃដំណើរការទាំងនោះ។ អង់ស៊ីមដែលជំរុញប្រតិកម្មក្នុងកោសិកា និងម៉ូលេគុលនានាដែលចូលរួមប្រតិកម្ម មានបង្គុំនាទីដែលអាចធ្វើអ៊ីយ៉ុងកម្មបាន។ បង្គុំនាទីអាមីណូ បង្គុំនាទីកាបុកស៊ីលនៃអាស៊ីដអាមីណេ និងបង្គុំនាទីផូស្វាតនៃនុយក្លេអូទីតដែលបានប្រូតុងកម្ម (NH4+, COOH, H2PO4-) ដើរតួនាទីជាអាស៊ីដខ្សោយ ហើយសណ្ឋានអ៊ីយ៉ុងរបស់ពួកវាកំណត់ដោយpHនៃមជ្ឍដ្ឋានជុំវិញ។ កោសិកា និងភាវរស់ទាំងឡាយ រក្សាpHនៃអង្គធាតុរាវខាងក្នុងកោសិកាឱ្យថេរ និងជាក់លាក់ ជាទូទៅក្បែរ pH ៧ ដោយរក្សាម៉ូលេគុលជីវក្នុងសណ្ឋានអ៊ីយ៉ុងដ៏ប្រសើររបស់ពួកវា។ pH នៃអង្គធាតុរាវខាងក្រៅកោសិកានៃភាវរស់ពហុកោសិកាក៏ត្រូវបានត្រួតពិនិត្យយ៉ាងជាក់លាក់ដែរ។ ស្ថេរភាពនៃ pH ទទួលបានចម្បងដោយការកែតម្រូវជីវសាស្រ្ដ គឺការលាយគ្នារវាងអាស៊ីដខ្សោយនានា និងបាសឆ្លាស់របស់ពួកវា។ អង្គធាតុរាវខាងក្រៅកោសិកា និងខាងក្នុងកោសិកា មានលក្ខណៈរបស់វា និងមានpH ស្ទើរតែថេរ។ ប្រព័ន្ធការពារទី១ នៃភាវរស់ប្រឆាំងនឹងការប្រែប្រួលpH ខាងក្នុង ផ្ដល់ដោយប្រព័ន្ធកែតម្រូវជីវសាស្រ្ដ។ ស៊ីតូប្លាសនៃកោសិកាភាគច្រើន មានកំហាប់ប្រូតេអ៊ីនខ្ពស់ ហើយប្រូតេអ៊ីនទាំងនោះមានអាស៊ីដអាមីណេជាច្រើនដែលមានបង្គុំនាទីជាអាស៊ីដ ឬបាសខ្សោយ។ អាស៊ីដ និងបាសខ្សោយទាំងនេះហើយដែលមានតួនាទីកែតម្រូវ កោសិកា និងជាលិកាប្រឆាំងនឹងការប្រែប្រួលpH។ សំណួរ៖ តើពេលដែលយើងពិសារអាហារដែលមានpHទាប (ស្ងោរជ្រក់ ឬម្ជូរ) ឬទឹកដែលមានpH ខ្ពស់ (ទឹកអាកាល់ឡាំង) អាចធ្វើឱ្យpH នៃប្រព័ន្ធជីវសាស្រ្ដនៃសរីរាង្គកាយរបស់យើងប្រែប្រួលដែរ ឬទេ? ការវាស់ កម្រិត pH តែមួយមិនអាចបញ្ជាក់ពីគុណភាពនៃទឹកទេ។ ទឹកពិសារដែលបញ្ជាក់ពីកម្រិតសារធាតុពុល ឬភ្នាក់ងារកខ្វក់នានាតាមស្ដង់ដា ទើបបញ្ជាក់ពីគុណភាព និងសុវត្ថិភាពរបស់វា។ #ទឹកដែលមានសុវត្ថិភាព #សុវត្ថិភាពចំណីអាហារ #អ្នកវិទ្យាសាស្រ្ត Credit: Dr. Kongkea https://www.facebook.com/share/16mtTjqfjo/?mibextid=wwXIfr

ក្នុងរយៈពេលដប់ឆ្នាំ២០២៦-២០៣៥ ដូចមានចែងក្នុង ផែនការសកម្មភាពរបស់អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​២០២៦-២០៣៥
ក្នុងរយៈពេលដប់ឆ្នាំ២០២៦-២០៣៥ ដូចមានចែងក្នុង ផែនការសកម្មភាពរបស់អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​២០២៦-២០៣៥ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាននឹងអាទិភាពលើ៖ ១. បញ្ញាសិប្បនិម្មិតនិងសេដ្ឋកិច្ចឌីជីថល ២. កិច្ចសហការស្រាវជ្រាវនិងអភិវឌ្ឍន៍ ៣. ការអភិវឌ្ឍបុគ្គលមានទេព្យកោសល្យ និង ៤. នវានុវត្តន៍ដែលជំរុញដោយទីផ្សារ ប្រភព៖https://asean.org/book/asean-plan-of-action-on-science-technology-and-innovation-apasti-2026-2035/

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ Happy Khmer New Year! 🎉
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ Happy Khmer New Year! 🎉

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩! ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃ អគ្គនាយ
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩! ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពជូនសារលិខិតអបអរសាទរ និងបវរសួស្តីសិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺស្វាង និងសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងគ្រប់ភារកិច្ច។ សូមអំណាចគុណបុណ្យព្រះរតនត្រ័យ និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការ ពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់ឯកឧត្តម លោកជំទាវ និងលោកអ្នកគ្រប់រូប ឱ្យទទួលបាននូវភាព ត្រជាក់ត្រជុំ និងសុខក្សេមក្សាន្ត ជានិច្ចនិរន្តរ៍។

Repost from STI Focus
វគ្គបណ្តុះបណ្តាល វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ សាកលវិទ្យាល័យ CamTech និង Kenan Foundati
វគ្គបណ្តុះបណ្តាល វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្មសហគ្រាស ធុនមីក្រូ តូច និងមធ្យម” នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ ៥:០០នាទីល្ងាច តាមរយៈប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ AI ដល់សហគ្រាស ធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពសម្របខ្លួន និងភាពធន់, បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ សូមបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះចូលរួមដោយមិនគិតថ្លៃ លើសពីនេះបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមការងារនឹងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ។ ក្នុងន័យនេះសូមអាជីវករ ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធ អញ្ជើញចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះ តាមរយៈលីងខាងក្រោម៖ លីងចុះឈ្មោះ: https://forms.gle/xnFFxD7ChkiMSJAt5 ———————— Training anouncement The National Institute of Science, Technology and Innovation (NISTI), collaborates with CamTech University and Kenan Foundation Asia, plans to organize a training program on “The Use of Artificial Intelligence (AI) to Support Micro, Small, and Medium Enterprises (MSMEs)” on 24 April 2026, from 8:00 AM to 5:00 PM, via an online platform. This training aims to enhance digital capacity and promote the adoption of AI among MSMEs in Cambodia, in order to strengthen adaptability and resilience, improve operational efficiency, and increase competitiveness in the digital economy. Please note that participation in this training is free of charge. Upon completion of the training, certificates will be issued to participants. In this regard, business owners, entrepreneurs, and relevant stakeholders are warmly invited to register for the training through the link below: https://forms.gle/xnFFxD7ChkiMSJAt5 ———————— Please join/follow us: 🖼: https://t.me/STIFocus 🔵: https://tinyurl.com/46b56k46

🎊 អបអរសាទរ «អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងកិត្តិយស» ឆ្នាំ២០២៦! សូមចូលរួមអបអរសាទរបណ្ឌិតទាំង ៤ រូប ដែលបានរួមចំណែកយ៉ាងសំខាន់
+4
🎊 អបអរសាទរ «អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងកិត្តិយស» ឆ្នាំ២០២៦! សូមចូលរួមអបអរសាទរបណ្ឌិតទាំង ៤ រូប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងរបៀបវារៈស្រាវជ្រាវជាតិ៖ 🔹១. លោកបណ្ឌិត ភន់ វ៉េងឃាង (ITC): ជំនាញវិស្វកម្មឡូជិស្ទីក និងដឹកជញ្ជូន (បណ្ឌិតពីជប៉ុន ឆ្នាំ២០១៣)។ ផ្តោតលើការកាត់បន្ថយការស្ទះចរាចរណ៍ និងឧស្ម័នផ្ទះកញ្ជក់។ 🔹 ២. លោកបណ្ឌិត ងួន សំណាង (RUA): ជំនាញស្បៀងអាហារក្នុងស្រុក និងការអភិវឌ្ឍកម្មវិធីសិក្សា (បណ្ឌិតពីសាធារណរដ្ឋឆេក ឆ្នាំ២០១៤)។ 🔹 ៣. លោកស្រីបណ្ឌិត តាន់ រស្មី (ITC): ជំនាញផលិតកម្មស្បៀងអាហារក្នុងស្រុក (បណ្ឌិតផ្នែកជីវវិស្វកម្ម ពីជប៉ុន ឆ្នាំ២០១១)។ 🔹 ៤. លោកបណ្ឌិត ស្រង់ សារ៉ុត (ITC):ជំនាញវិស្វកម្មប្រព័ន្ធគ្រប់គ្រង និងមេកានិក (បណ្ឌិតពីជប៉ុន ឆ្នាំ២០១៤)។ #CambodianScientists #Research2026 #Cambodia

ឧស្សាហកម្មសឺមីកុងឌុកទ័ររបស់ប្រទេសវៀតណាមត្រូវបានគេមើលឃើញថាមានកំណើនខ្លាំងជាងក្នុងប្រទេសអាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយន
ឧស្សាហកម្មសឺមីកុងឌុកទ័ររបស់ប្រទេសវៀតណាមត្រូវបានគេមើលឃើញថាមានកំណើនខ្លាំងជាងក្នុងប្រទេសអាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលតម្លៃទីផ្សារសរុបនឹងអាចឡើងដល់​ ១៥​​ ទៅ ១៨​ ពាន់លានដុល្លាសហរដ្ឋអាមេរិកនៅឆ្នាំ​២០៣០។​ ប្រទេសឥណ្ឌាជាទីផ្សារដ៏ធំបំផុតមួយរបស់វៀតវៀតណាម​ សម្រាប់វិស័យអេឡិកត្រូនិកមួយនេះ។ ប្រភព៖ Link to the article

ឧស្សាហកម្មសឺមីកុងឌុកទ័ររបស់ប្រទេសវៀតណាមត្រូវបានគេមើលឃើញថាមានកំណើនខ្លាំងជាងក្នុងប្រទេសអាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលតម្លៃទីផ្សារសរុបនឹងអាចឡើងដល់​ ១៥​​ ទៅ ១៨​ ពាន់លានដុល្លាសហរដ្ឋអាមេរិកនៅឆ្នាំ​២០៣០។​ ប្រទេសឥណ្ឌាជាទីផ្សារដ៏ធំបំផុតមួយរបស់វៀតវៀតណាម​ សម្រាប់វិស័យអេឡិកត្រូនិកមួយនេះ។ ប្រភព៖ Link to the article

Repost from AI Forum Channel
[English Below] 🚨ព័ត៌មាន AI ថ្មីៗជុំវិញពិភពលោក! ការកសាងភាពធន់របស់មនុស្ស ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ថ្នាក់ដឹកនាំហិរញ្ញវត្ថុសាធារណៈនៅអាស៊ាន បានជួបជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីជំរុញអភិបាលកិច្ចក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សង្រ្គាមនៅប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យដាច់ការផ្គត់ផ្គង់ឧស្ម័នម្យ៉ាង ដែលប៉ះពាល់ដល់ឧស្សាហកម្ម AI កំពុងត្រូវការជាចាំបាច់ ស្ថាប័នថ្មីមួយរបស់រដ្ឋាភិបាលជប៉ុន នឹងជួយជ្រោមជ្រែងដល់ក្រុមហ៊ុនថ្មីៗ លើផ្នែកបញ្ញាសិប្បនិម្មិត (AI) និងថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងគំរាមកំហែងដល់ "ម៉ាស៊ីនផលិតប្រាក់"ក្នុងវិស័យហិរញ្ញវត្ថុ រដ្ឋាភិបាលអូស្ត្រាលី និងក្រុមហ៊ុន Anthropic បានចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា (MOU) ដើម្បីកិច្ចសហប្រតិបត្តិការលើសុវត្ថិភាព និងការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) របៀបដែលប្រទេសចិន កំពុងរៀបចំអនាគតនៃបញ្ញាសិប្បនិម្មិត (AI) តាមរយៈយុទ្ធសាស្ត្រប្រើប្រាស់ទុនវិនិយោគ តាមណែនាំរបស់រដ្ឋាភិបាល ក្រុមហ៊ុន Zetrix AI ត្រូវបានតែងតាំងជាសមាជិកស្ថាបនិកនៃអង្គការទិន្នន័យពិភពលោក គ្រឹះស្ថានឧត្តមសិក្សាកំពុងវិនិយោគលើបញ្ញាសិប្បនិម្មិត (AI) ដើម្បីជ្រើសរើសនិស្សិត។ ប៉ុន្តែ ចំណុចដ៏ពិបាកនោះគឺ ការដឹងថា តើវាមានប្រសិទ្ធភាពនៅត្រង់ ការស្ទង់មតិមួយបង្ហាញថា សិស្សានុសិស្សនៅប្រទេសអង់គ្លេស កំពុងតែបាត់បង់ជំនាញក្នុងការគិត ដោយសារតែការប្រើប្រាស់បញ្ញាសិប្បនិម្មិត កុំអោយខកខានជាមួយការយល់ដឹងថ្មីៗអំពី AIF និងភាពជឿនលឿនរបស់ AI ភ្ជាប់មកជាមួយយើង៖ https://aiforum.my.canva.site/linktree 🚨 AI Forum Newsletter | Issue No. 73 is out now 🌏 From AI-driven governance and geopolitical disruptions to education challenges and global data cooperation, this issue explores how AI is reshaping economies, institutions, and societies worldwide. 📚 AIF Insights 2026 highlights new research on ethical AI, learning with GenAI, sovereignty, Artificial Wisdom, and AI in policymaking, healthcare, and energy systems—emphasizing the human role in guiding intelligent technologies. 🧭 Key message: As AI becomes more powerful and embedded in daily life, its future depends not only on innovation—but on governance, responsibility, and human-centered judgment. 🔗 Read the full issue: https://www.aiforumcambodia.org/archives/publications/%F0%9F%9A%A8%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93-ai-%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97%E1%9E%87%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%B7%E1%9E%89%E1%9E%96%E1%9E%B7-34

អបអរសាទរដល់ «អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម» និង «អ្នកវិទ្យាសាស្ត្រកិត្តិយស» សម្រាប់ឆ្នាំ២០២៦ ដែលបាន និងកំពុងធ្វើការសិក្សាស្រាវជ្រាវដោយឆ្លើយតបនឹងរបៀបវារៈស្រាវជ្រាវជាតិ របស់កម្ពុជា។ ១. លោកបណ្ឌិត ភន់ វ៉េងឃាង ធ្វើការស្រាវជ្រាវលើវិស្វកម្មឡូជិស្ទីកនិងដឹកជញ្ជូននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលការសិក្សានេះមានផលជះជាពិសេសលើការកាត់បន្ថយការស្ទះចរាចរណ៍ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ជក់ក្នុងបរិស្ថាន ។ លោកបណ្ឌិត បានទទួលសញ្ញាបត្រចុងក្រោយលើជំនាញនេះនៅឆ្នាំ២០១៣ ពី Tokyo Institute of Technology របស់ប្រទេសជប៉ុន។ ២. លោកបណ្ឌិត ងួន សំណាង ធ្វើការស្រាវជ្រាវលើជំនាញស្បៀងអាហារក្នុងស្រុក និងការអភិឌ្ឍកម្មសិក្សាពាក់ព័ន្ធនឹងជំនាញនេះនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ លោកបណ្ឌិតបានទទួលសញ្ញាបត្រចុងក្រោយលើជំនាញនេះនៅឆ្នាំ២០១៤ ពី Czech University of Life Sciences Prague របស់សាធារណរដ្ឋឆេក។ ៣. លោកស្រីបណ្ឌិត តាន់ រស្មី ធ្វើការស្រាវជ្រាវលើផលិតកម្មស្បៀងអាហារក្នុងស្រុកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោកស្រីបណ្ឌិត បានទទួលសញ្ញាបត្រចុងក្រោយលើជំនាញជីវវិស្វកម្មនៅឆ្នាំ២០១១ ពី Tokyo Institute of Technology របស់ប្រទេសជប៉ុន។ ៤. លោកបណ្ឌិត ស្រង់ សារ៉ុត ធ្វើការស្រាវជ្រាវលើវិស្វកម្មប្រព័ន្ធគ្រប់គ្រង និងមេកានិកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។លោកបណ្ឌិតបានទទួលសញ្ញាបត្រចុងក្រោយលើជំនាញនេះនៅឆ្នាំ២០១៤ ពី Tokyo Institute of Technology របស់ប្រទេសជប៉ុន។

photo content
+4

​📢 ឱកាសសម្រាប់យុវជនកម្ពុជា ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធី "Call for Case Studies" របស់ World Food Forum (WFF)! ​WFF ក្
​📢 ឱកាសសម្រាប់យុវជនកម្ពុជា ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធី "Call for Case Studies" របស់ World Food Forum (WFF)! ​WFF ក្រោមកិច្ចសហការជាមួយ FAO កំពុងស្វែងរកការសិក្សាស្រាវជ្រាវ (Case Studies) ពីយុវជនជុំវិញពិភពលោក ដើម្បី៖ ✅ បង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្ម និងចំណីអាហារ ✅ លើកកម្ពស់សម្លេងយុវជនក្នុងការកំណត់គោលនយោបាយ និងការផ្តល់ហិរញ្ញប្បទានកម្រិតសកល (UNFCCC) ✅ ចែករំលែកដំណោះស្រាយនវានុវត្តន៍ថ្មីៗដែលដឹកនាំដោយយុវជន ​សូមចូលរួមចំណែកដើម្បីអនាគតប្រព័ន្ធស្បៀងអាហារដែលកាន់តែប្រសើរ។ ​👉 ព័ត៌មានលម្អិត និងការដាក់ពាក្យ៖ តំណភ្ជាប់ CALL for CASE STUDIES 📅 ឈប់ទទួលពាក្យនៅថ្ងៃទី៖ ២១ ខែឧសភា ឆ្នាំ ២០២៦

​📢 ឱកាសពិសេសសម្រាប់យុវជនកម្ពុជា! កម្មវិធី LeadNext ឆ្នាំ ២០២៦ ចាប់ផ្ដើមទទួលពាក្យហើយ! ​តើអ្នកមានអាយុចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ
​📢 ឱកាសពិសេសសម្រាប់យុវជនកម្ពុជា! កម្មវិធី LeadNext ឆ្នាំ ២០២៦ ចាប់ផ្ដើមទទួលពាក្យហើយ! ​តើអ្នកមានអាយុចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ និងមានបំណងចង់ក្លាយជាអ្នកដឹកនាំវ័យក្មេងក្នុងកម្រិតសកលមែនទេ? ​អង្គការមូលនិធិអាស៊ី (The Asia Foundation) កំពុងស្វែងរកយុវជនដែលមានមហិច្ឆតា ដើម្បីចូលរួមក្នុងកម្មវិធី "LeadNext: Ambassadors for a Global Future"។ កម្មវិធីនេះនឹងផ្ដល់នូវ៖ ✅ ការបណ្ដុះបណ្ដាលជំនាញដឹកនាំតាមប្រព័ន្ធអនឡាញ ✅ ការប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកជំនាញល្បីៗ (Mentorship) ✅ ឱកាសចូលរួមកិច្ចប្រជុំកំពូល Global Leaders Summit ដោយផ្ទាល់នៅសហរដ្ឋអាមេរិក (រាល់ការចំណាយត្រូវបានឧបត្ថម្ភទាំងស្រុង) ​📩 ឈប់ទទួលពាក្យនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៦។ 👉 ព័ត៌មានលម្អិត និងដាក់ពាក្យនៅទីនេះ៖ https://asiafoundation.org/call-for-applications-2026-

MISTI, UN-ESCAP outline framework for AI governance April 7, 2026 #Business The Ministry of Industry, Science, Technology & I
MISTI, UN-ESCAP outline framework for AI governance April 7, 2026 #Business The Ministry of Industry, Science, Technology & Innovation (MISTI), in collaboration with the United Nations-Economic and Social Commission for Asia and the Pacific (UN-ESCAP), Tuesday co-launched a report on ‘Artificial Intelligence: Empowering Innovation, Ethics and Inclusion in Cambodia’ to outline a strategic framework for the governance of artificial intelligence (AI), empowering innovation, ethics and… READ HERE: https://www.khmertimeskh.com/?p=1876923

Repost from MISTI News
ក្រសួងឧស្សាហកម្ម និងអង្គការ UN-ESCAP ចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ញាសិប្បនិម្មិត ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម
+8
ក្រសួងឧស្សាហកម្ម និងអង្គការ UN-ESCAP ចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ញាសិប្បនិម្មិត ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/0ME7ANEW1L07 Telegram | Facebook | Instragram | Website | Tiktok | Youtube

វៀតណាមគ្រោងទាក់ទាញអ្នកវិទ្យាសាស្ត្រក្រៅស្រុកចំនួន ២,០០០ នាក់! ​ការប្រកួតប្រជែងដណ្តើមធនធានបញ្ញវន្តកំពុងមានភាពកក់ក្តៅខ្លាំងពីសំ
វៀតណាមគ្រោងទាក់ទាញអ្នកវិទ្យាសាស្ត្រក្រៅស្រុកចំនួន ២,០០០ នាក់! ​ការប្រកួតប្រជែងដណ្តើមធនធានបញ្ញវន្តកំពុងមានភាពកក់ក្តៅខ្លាំងពីសំណាក់ប្រទេសអភិវឌ្ឍន៍។ ក្នុងនោះ វៀតណាមបានកំណត់គោលដៅច្បាស់លាស់ក្នុងការនាំយកអ្នកវិទ្យាសាស្ត្រពីបរទេសឱ្យបាន ២,០០០ នាក់ ត្រឹមឆ្នាំ ២០៣៥ ដើម្បីជំរុញសក្តានុពលជាតិ។ ​📖 អានបន្ថែម៖

Repost from MISTI News
កម្ពុជាដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់ ដោយផ្តោតលើកការពង្រីកនវានុវត្តន៍បៃតង ព័ត៌មានលម
+9
កម្ពុជាដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់ ដោយផ្តោតលើកការពង្រីកនវានុវត្តន៍បៃតង ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/hFlwg8QXXY1k Telegram | Facebook | Instragram | Website | Tiktok | Youtube

MISTI pushes stronger research-industry links to drive growth April 03, 2026 #Business Cambodia is stepping up efforts to bri
MISTI pushes stronger research-industry links to drive growth April 03, 2026 #Business Cambodia is stepping up efforts to bridge the gap between research and industry, as the Ministry of Industry, Science, Technology and Innovation (MISTI) brings together key stakeholders to accelerate the country’s shift towards a knowledge-based, innovation-driven economy. READ HERE: https://www.khmertimeskh.com/501874273/misti-pushes-stronger-research-industry-links-to-drive-growth/

🚀 សិក្ខាសាលាផ្សព្វផ្សាយស្តីពី "បញ្ញាសិប្បនិម្មិត (AI): ការពង្រឹងនវានុវត្តន៍ សីលធម៌ និងបរិយាបន្ននៅកម្ពុជា" សូមអញ្ជើញចូលរួមស្វ
🚀 សិក្ខាសាលាផ្សព្វផ្សាយស្តីពី "បញ្ញាសិប្បនិម្មិត (AI): ការពង្រឹងនវានុវត្តន៍ សីលធម៌ និងបរិយាបន្ននៅកម្ពុជា" សូមអញ្ជើញចូលរួមស្វែងយល់អំពីអនាគតនៃបច្ចេកវិទ្យា AI ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជានៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះដែលមានកម្មវិធីសំខាន់ៗដូចជា៖ • ការបង្ហាញរបាយការណ៍៖ ស្តីពីលទ្ធផលសំខាន់ៗ និងអនុសាសន៍គោលនយោបាយ AI ។ • កិច្ចពិភាក្សាភិភាក្សា៖ "ការលើកកម្ពស់នវានុវត្តន៍ AI ក្នុងវិស័យឧស្សាហកម្មសម្រាប់កម្ពុជា៖ ពីគោលនយោបាយទៅកាន់ការអនុវត្ត" ។ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ⏰ ម៉ោង៖ ០៨:០០ ព្រឹក – ១១:៤៥ ព្រឹក 📍 ទីតាំង៖ សាលសន្និសីទអង្គរវត្ត ជាន់ទី៩ (អគារ ចម ប្រសិទ្ធ)នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ 🔗 សូមចុះឈ្មោះចូលរួមឥឡូវនេះ តាមរយៈការស្កេន QR Code ក្នុងរូបភាព ព្រោះចំនួនមានកំណត់ ។ #AICambodia #MISTI #ESCAP #បច្ចេកវិទ្យា #នវានុវត្តន៍ #បញ្ញាសិប្បនិម្មិត #កម្ពុជា២០២៦