Takhamo TV Online.
Open in Telegram
គ្រុបនេះបង្កើតឡើងសម្រាប់ផ្តល់ព័ត៌មានទាន់ហេតុការណ៍ជូនបងប្អូន .
Show more4 425
Subscribers
No data24 hours
-217 days
-9530 days
Posts Archive
4 425
+2
សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន៣០នាក់ ស្រី៩នាក់ ដូចខាងក្រោម៖
១- ជំនាញព័ត៌មានវិទ្យា ចំនួន ១២នាក់ ស្រី ៤នាក់
២- ជំនាញនីតិសាស្រ្ត ចំនួន ៤នាក់ ស្រី ១នាក់
៣- ជំនាញរដ្ឋបាលសាធារណៈ ៤នាក់ ស្រី ១នាក់
៤- ជំនាញគណនេយ្យ ចំនួន ៤នាក់ ស្រី ១នាក់
៥- ជំនាញភាសាអង់គ្លេស ចំនួន ៣នាក់ ស្រី ១នាក់
៦- ចំណេះដឹងមូលដ្ឋាន (សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ) ចំនួន ៣នាក់ ស្រី ១នាក់។
4 425
+9
សូមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន យោងការផ្សាយលើផេកហ្វេសប៊ុក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នា២០២៦ នេះក្រុមការងារលោកបន្តការងារចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយប្រើយន្តការ អប់រំ ផ្សព្វផ្សាយ និង កែតម្រូវ ។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះដាក់គោលដៅរឹតបណ្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៦ នៅចំណុចមុខស្ថានីយ៍ប្រេងTotal លើកំណាត់ផ្លូវ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាលទ្ធផលឃាត់យានយន្ត(អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និង មិនមានកញ្ចក់មើលក្រោយ) ចំនួន៩គ្រឿង ។
នៅតែបន្តការអប់រំណែនាំ ផ្សព្វផ្សាយ បន្ថែមសម្រាប់អ្នកមិនមានមួកសុវត្ថិភាព និង មិនមានកញ្ចក់មើលក្រោយ អោយទិញយកមកពាក់ ចំណែកអ្នកមានមួកតែមិនព្រមពាក់អោយគ្រួសារយកមកបំពាក់ ហើយអនុញ្ញាត្តិអោយបន្តដំណើរ និងសន្យាពេលក្រោយពាក់មួកសុវត្ថិភាពអោយខ្ជាប់ខ្ជួន ។
គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង គ្រួសារ និង អ្នកដទៃ ។េ

+4
ពលរដ្ឋដែលមានអាសយដ្ឋាននៅក្រុងតាខ្មៅគ្រប់អាយុ១៥ឆ្នាំ ឬ មានអត្តសញ្ញាណប័ណ្ណ បាត់ បាក់ ខូច និង ហួសសុពលភាព អាចអញ្ជើញមកស្នើថតនៅ អធិការដ្ឋានគរបាលក្រុងតាខ្មៅ
អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៦ ក្រុមការងារផ្នែកអត្តសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ នៅ (អធិការដ្ឋាននគរបាលក្រុងតាខ្មៅ) បន្ទប់ផ្នែកអត្តសញ្ញាណកម្ម ជាន់ទី១ ។
*បញ្ជាក់ មុនអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើរថតថ្មីដើម្បីបន្តរសុពលភាពបានហើយ ។
*បញ្ជាក់បន្ថែម: ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បំរើសេវាសាធារណៈថតជូនរៀងរាល់ថ្ងៃ ។
ផ្នែកអត្តសញ្ញាណកម្ម: ☎️010 511 886
☎️066 644 966
4 425
+4
ផ្សាយបន្តផេក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនពុកម៉ែបងប្អូន មេត្តាជួយពិនិត្យមើលសេចក្តីប្រកាសស្វែងរក ម្ចាស់អត្តសញ្ញាណប័ណ្ណ ខាងក្រោម ដែរបានបោះពុម្ភរួចហើយតែមិនទាន់ស្វែងរកម្ចាស់ដើម្បីប្រគល់ជូនឃើញក្នុងមូលដ្ឋាន ។
ប្រសិនបងប្អូនរកឃើញអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក ឬរបស់បងប្អូនអ្នកស្គាល់គ្នា ណែនាំអោយមកទទួលយកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដែរបងប្អូនរស់នៅ ។
ចម្ងល់ផ្សេងៗផ្នែកអត្តសញ្ញាណកម្ម:
☎️010 511 886
☎️066 644 966
4 425
+3
បារមីលោកតាខ្មៅ ពលរដ្ឋក្មេងចាស់ ប្រុសស្រី អញ្ជើញមកអុចធូប រៀងរាល់ថ្ងៃសីល ដើម្បីសូមសេចក្តីសុខសប្បាយ និង ប្រកបរបរបានកបប្រសើរ ។
សូមជូនពរពុកម៉ែបងប្អូន សុខចម្រើន សំណាងល្អ សុខភាពល្អគ្រប់ក្រុមគ្រួសារ ។
តាខ្មៅ ០៥ កញ្ញា ២០២៦
4 425
+2
ស្តារមុខងារទំពារ និង ស្នាមញញឹមឡើងវិញ ជូនលោកអ្នកមានគុណរបស់អ្នក សូមអញ្ជើញមក ពេទ្យធ្មេញ ធីខេ ក្រុងតាខ្មៅ ជាទីទំនុកចិត្តនិងគុណភាពខ្ពស់ https://www.facebook.com/share/1LQTmteX7B/?mibextid=wwXIfr
4 425
+3
ពលរដ្ឋដែលមានអាសយដ្ឋាននៅក្រុងតាខ្មៅគ្រប់អាយុ១៥ឆ្នាំ ឬ មានអត្តសញ្ញាណប័ណ្ណ បាត់ បាក់ ខូច និង ហួសសុពលភាព អាចអញ្ជើញមកស្នើថតនៅ អធិការដ្ឋានគរបាលក្រុងតាខ្មៅ ។ផ្សាយបន្ត អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៦ ក្រុមការងារផ្នែកអត្តសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ នៅ (អធិការដ្ឋាននគរបាលក្រុងតាខ្មៅ) បន្ទប់ផ្នែកអត្តសញ្ញាណកម្ម ជាន់ទី១ ។
*បញ្ជាក់ មុនអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើរថតថ្មីដើម្បីបន្តរសុពលភាពបានហើយ ។
*បញ្ជាក់បន្ថែម: ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បំរើសេវាសាធារណៈថតជូនរៀងរាល់ថ្ងៃ ។
ផ្នែកអត្តសញ្ញាណកម្ម: ☎️010 511 886
☎️066 644 966
4 425
+5
សមត្ថកិច្ចក្រុងប៉ោយប៉ែត បង្ក្រាបករណីគ្រឿងញៀន និងបារីអេឡិចត្រូនិក ចាប់ខ្លួនជនសង្ស័យខ្មែរ-ឥណ្ឌូនេស៊ី ២នាក់ រួមទាំងវត្ថុតាងជាច្រើន
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ត្រីធិន ស៊ីដេត ស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) កាលពីវេលាម៉ោង ១០:៤០ នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
ឈ្មោះ DENY RIANTO ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី
ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ
ក្រោយការឃាត់ខ្លួន និងសាកសួរចម្លើយបឋមនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យបានសារភាព រហូតឈានដល់ការចុះឆែកឆេរទីលំនៅរបស់ពួកគេ។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនធំ រួមមាន៖
ក្បាលបារីអេឡិចត្រូនិក POD K(CBD) មានទឹកវេចខ្ចប់រួច ចំនួន ១១១ ក្បាល និងក្បាលបារីគ្មានទឹកចំនួន ២ ថង់ធំ
ម៉ាស៊ីនបារីអេឡិចត្រូនិក ចំនួន ១ ដើម
ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១ កញ្ចប់
កញ្ឆាក្រៀម ចំនួន ១ កញ្ចប់
សារធាតុរាវក្នុងដបពណ៌ស ចំនួន ៧ ដប និងសំបកដបពណ៌សទទេ ចំនួន ៧ ដប
ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន
ញញួរដែក ចំនួន ១
ទូរសព្ទដៃ ចំនួន ៤ គ្រឿង
រថយន្តម៉ាក Lexus CT200h ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2CN-6831 ចំនួន ១ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
4 425
+4
នេះគឺមន្ត្រីនគរបាលចរាចរ ដែលផ្ទុះការគាំទ្រ និងគោរពស្រលាញ់ពីបងប្អូន ព្រោះតែអំពើរល្អរបស់គាត់ ដោយបានបើកម៉ូតូរបស់គាត់ធ្វើការ #សម្រួលផ្លូវរថយន្ដដឹកបងស្រីមានផ្ទៃពោះម្នាក់ដើម្បីបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យកាលម៉ែតបានទាន់ពេលវេលា
លោកអនុសេនីយត្រី ជា វាសនា ជាមន្ត្រីនគរបាលមួយរូបនៃនាយកដ្ឋាននគរបាលចរាចរណ៏ និង សណ្ដាប់ធ្នាប់សាធារណៈ រាជធានីភ្នំពេញ ។ កន្លងមកលោកក៏តែងតែទទួលបានការគោរស្រលាញ់រាប់អានពីមន្រ្តីរួមក្រុមផងដែរ ព្រោះលោកមានអត្តចរឹកស្លូតបូត តែម៉ឺតម៉ាត់ គួរជាទីគោរពស្រលាញ់ នៃមិត្តរួមការងារ ។
លោកតែងតែបំពេញការងារ សម្រួលចរាចរណ៏ នៅទីតាំងផ្លូវកកស្ទះ ដោយមិនគិតពីភាពនឿយហត់ មិនថា ក្ដៅ ឬ ភ្លៀងនោះទេ ។
4 425
ហាងលក់ទូរស័ព្ទដៃ ឆាយហេង ក្រុងតាខ្មៅ យើងខ្ញុំមានប្រម៉ូសិនសម្រាប់ប្អូនៗទី12 ទើបទទួលលទ្ធផល ដែលចង់ទិញទូរស័ព្ទខាងខ្ញុំមានបញ្ចុះតម្លៃពី 20$-30$ ជូននិងមានថែមកាដូរអនុស្សាវរីយ៍ជាច្រើនទៀត ។
សូមទំនាក់ទំនង https://www.facebook.com/share/p/1CsBqM7C8a/?mibextid=wwXIfr
4 425
+9
ថ្ងៃដំបូងនៃការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយប្រើយន្តការ អប់រំ ផ្សព្វផ្សាយ និង កែតម្រូវ ។ផ្សាយបន្តពីផេក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកសណ្តាប់ធ្នប់និងចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះដាក់គោលដៅរឹតបណ្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៦ នៅចំណុចមុខ អតីត អាគារធានាគារABA លើផ្លូវ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាលទ្ធផលឃាត់យានយន្ត(អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព) ចំនួន១២គ្រឿង ។
ថ្ងៃទី១ ជាការអប់រំណែនាំ សម្រាប់អ្នកមិនមានមួកសុវត្ថិភាពអោយទិញយកមកពាក់ ចំណែកអ្នកមានមួកតែមិនព្រមពាក់អោយគ្រួសារយកមកបំពាក់ ហើយអនុញ្ញាត្តិអោយបន្តដំណើរ និងសន្យាពេលក្រោយពាក់មួកសុវត្ថិភាពអោយខ្ជាប់ខ្ជួន ។
គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង គ្រួសារ និង អ្នកដទៃ ។

សេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសយោធិននៃកងរាជអាវុធហត្ថ!
អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ
សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការជ្រើសរើស ពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងរាជអាវុធហត្ថ។
ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកពាក្យ និងដាក់ពាក្យ ដោយឥតគិតប្រាក់ រៀងរាល់ថ្ងៃ (ចន្ទ-អាទិត្យ) តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ តាមកាលបរិច្ឆេទដូចខាងក្រោម៖
ក-ពេលវេលាពេលព្រឹក : ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី
-ពេលរសៀល: ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី
ខ- ចែកពាក្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
គ-ទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
* លក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស៖
១-សញ្ជាតិខ្មែរ ភេទប្រុស នៅលីវ
២-មានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣-មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤-មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥-កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ
៦-មានកម្ពស់ចាប់ពី ១.៧០ (មួយម៉ែត្រចិតសិប) ឡើងទៅ
៧-បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងប្រលងសមត្ថភាព (សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស)
៨-បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)
៩-ក្នុងករណីស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវលាលែងពីក្របខ័ណ្ឌដើម ។
ដោយឡែក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងចាប់ផ្តើមចែកពាក្យ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដូច្នេះប្អូនៗដែលមានទីលំនៅនៅក្នុងរាជធានីភ្នំពេញ ហើយមានបំណងចង់ចូលបម្រើជាយោធិននៃកងរាជអាវុធហត្ថ សូមអញ្ជើញរួសរាន់មកដាក់ពាក្យឲ្យទាន់ពេលវេលា។ សូមអរគុណ!
4 425
សេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលេីបុគ្គលិកសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ចំពោះករណីចាប់យក របស់របរ ផ្លែឈើ ម្ជូរ របស់ ក្មេងប្រុស១នាក់ កាលពីយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦ ។
4 425
+5
សេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលេីបុគ្គលិកសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ចំពោះករណីចាប់យក របស់របរ ផ្លែឈើ ម្ជូរ របស់ ក្មេងប្រុស១នាក់ កាលពីយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦ ។
4 425
+5
ផ្សព្វផ្សាបន្តពីផេក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនពុកម៉ែបងប្អូន មេត្តាជួយពិនិត្យមើលសេចក្តីប្រកាសស្វែងរក ម្ចាស់អត្តសញ្ញាណប័ណ្ណ ខាងក្រោម ដែរបានបោះពុម្ភរួចហើយតែមិនទាន់ស្វែងរកម្ចាស់ដើម្បីប្រគល់ជូនឃើញក្នុងមូលដ្ឋាន ។
ប្រសិនបងប្អូនរកឃើញអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក ឬរបស់បងប្អូនអ្នកស្គាល់គ្នា ណែនាំអោយមកទទួលយកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដែរបងប្អូនរស់នៅ ។
ចម្ងល់ផ្សេងៗផ្នែកអត្តសញ្ញាណកម្ម:
☎️010 511 886
☎️066 644 966
4 425
ឱកាសការងារ ដេប៉ូលក់គ្រឿងទេស យើងខ្ញុំ
ត្រូវការបុគ្គលិក2នាក់ ភេទប្រុស ,អាយុ18ឆ្នាំដល់25ឆ្នាំ
ប្រាក់ខែ200$++មានប្រាក់បន្ថែមផ្សេងៗទៀត
»លក្ខខណ្ឌការងារ
-ឪស្សាហ៍
-ស្មោះត្រង់
-តស៊ូនឹងការងារ
»ម៉ោងធ្វើការ : ចូល7ព្រឹក-ចេញ6ល្ងាច(សម្រាកពីម៉ោង 11:30ព្រឹក-1ថ្ងៃ)
📌ទីតាំងការងារ: ក្រុងតាខ្មៅ (ផ្សារកាច់ជ្រុង)
ចង់ធ្វើពិតប្រាកដអាចទាក់ទង👇🏻
Telegram: 070770981
4 425
+5
ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅអប់រំណែនាំអាជីវករដែលបានដាក់តាំងលក់អាវយឺតដែលមានរំលេចខ្លឹមសារមិនសមរម្យ អសុរោះ
ក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺតដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ អសុរស ទាំងនេះ ដែលជាទង្វើអសីលធម៌នៅក្នុងសង្គម។
4 425
+9
ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់ ។ ផ្សាយបន្តពី https://t.me/PoliceTakhmaol
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៦ ផ្នែកជំនាញយុត្តិធម៍ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សីនិងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយទទួលពាក្យបណ្តឹងស្រាវជ្រាវឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងករណី រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)និងអំពើលួចរ៉ឺម៉ក,ដែក រួមទាំងទទួលផលចោរកម្ម ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ស៊ឹម រ៉ា ហៅសិដ្ឋដៃខ្មោច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ៖ មិនពិតប្រាកដ ២-ឈ្មោះ ហែម សុខហឿន ហៅកៃ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកឬស្សីកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដ ៣-ឈ្មោះ អ៉ិន សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖ទិញអេតចាយ ៤-ឈ្មោះស៊ុំ មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖មិនពិតប្រាកដ (ជនសង្ស័យទាំង៤នាក់ មានសារធាតុញៀនក្នុងទឹកនោម) ។ វត្ថុតាងចាប់យក រ៉ឺម៉កម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃចំនួន០៤គ្រឿង(របស់ជនសង្ស័យ) , រ៉ឺម៉កម៉ូតូ០១គ្រឿងនិងដែកមួយចំនួន (របស់ជនរងគ្រោះ) ។
បច្ចប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។