Takhamo TV Online.
Ir al canal en Telegram
គ្រុបនេះបង្កើតឡើងសម្រាប់ផ្តល់ព័ត៌មានទាន់ហេតុការណ៍ជូនបងប្អូន .
Mostrar más4 663
Suscriptores
-324 horas
-217 días
-11130 días
Archivo de publicaciones
4 663
+4
នគរបាលក្រុងតាខ្មៅ ថតអត្តសញ្ញាណប័ណ្ណដល់លំនៅដ្ឋាន ក្នុងករណីសាមីខ្លួនមានបញ្ហាសុខភាព ឬ ជំងឺផ្ទាល់ខ្លួនមិនអាចអញ្ជើញទៅដោយផ្ទាល់បាន
អនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៦ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានចាត់អោយកម្លាំងផ្នែកអត្តសញ្ញាណកម្ម សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្តុល ចុះទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់គេហដ្ឋាន លោក រស់ រដ្ឋា រស់នៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលលោកមានបញ្ហាសុខភាព ជំងឺប្រចាំកាយមិនអាចធ្វើដំណើរចេញពីលំនៅដ្ឋានទៅថតអោយផ្ទាល់បាន ។
ផ្សាយបន្តរ ផេក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
4 663
+4
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពដាក់ថ្នាំសណ្ដំលួចម៉ូតូ
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០០:១៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ត្រង់ចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណី លួច(ដាក់ថ្នាំសណ្ដំលួចម៉ូតូ) កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះសំណាក់យីហោ ទីក្រុងបាក់ខែង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិក្រាំងពង្រ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ ពេជ្រ លាភ ហៅ លីលួង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ។
-ឈ្មោះ ម៉ាល់ ស៊ីណាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។
-ឈ្មោះ ចឺម ចន ហៅ ជេម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១M-៣១២០ (បានប្រគល់ជូនជនរងគ្រោះ)
-ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១Z-៦០៥៣ (បានប្រគល់ជូនជនរងគ្រោះ)។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីបន្តតាមនីតិវិធី៕
4 663
+4
ជនសង្ស័យ១នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវបានចាប់ខ្លួនភ្លាមៗ
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃយប់ទី២០ខែមិថុនាឆ្នាំ២០២៦ ជនសង្ស័យ១នាក់ ឈ្មោះ សែម សុីនិត ហៅធន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានពលរដ្ឋឃាត់ប្រគល់មកជូនសមត្ថកិច្ចជំនាញ ក្រោយធ្វើសកម្មភាពចូលលួចម៉ូតូជនរងគ្រោះចតមុខបន្ទប់ជួល បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញក្រុងតាខ្មៅចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យឃើញវត្ថុតាង ម៉ូតូHonda Dream ពណ៍ខៀវ ផលិតឆ្នាំ២០១៦ របស់ជនរងគ្រោះ ,សោរសៀលេខ៨ចំនួន១ ដែកសំបែតបួនជ្រុង(ជាឧបករណ៍សម្រាប់កាច់កម៉ូតូ) រួមនឹងខ្សែក លោហៈធាតុ១ខ្សែរ ក្រោយត្រួតពិនិត្យក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរ និងកំពុងបន្តរស្រាវជ្រាវរកបក្ខពួក១នាក់ទៀតដែរបានរត់គេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តរនីតិវិធី ។
ផ្សាយបន្តរ ផេក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
4 663
+8
វេទិការ មាត់ទន្លេក្រុងតាខ្មៅ ជាទីជម្រកដ៏ពិសេសមួយសម្រាប់ពលរដ្ឋក្មេងចាស់ប្រុសស្រី ចូលជ្រកនៅពេលមេឃភ្លៀង ។
ទិដ្ឋភាពសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នាល្ងាចថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៦ នេះ អរគុណប្អូនៗមកជួយសម្អាតអនាម័យបរិស្ថាន រើសសំរាមនៅទីធ្លានៃសួននិងមាត់ទន្លេ ។
4 663
+8
គណៈបញ្ជាការឯកភាពក្រុងសំពៅពូន ចុះបង្ក្រាបទីតាំងបទល្មើស Online Scams មួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ២១ នាក់។
ខេត្តកណ្ដាល៖ ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន ដឹកនាំលោក អេង សុវិចិត្រ អភិបាល នៃគណៈអភិបាលក្រុងសំពៅពូន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានធ្វើការចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន១ ទីតាំង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២១នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាង កុំព្យូទ័រលើតុចំនួន ៤៨គ្រឿង, កុំព្យូទ័រយួរដៃ(Laptop) ០៣គ្រឿង និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើរដ្ឋបាលចំហរជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឡើយ។
បន្ថែមពីនេះឯកឧត្តមអភិបាលខេត្តកណ្ដាល តែងតែបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ ឬបានដឹងថាមានទីតាំងណាលួចលាក់ប្រព្រឹត្ត Online Scams សូមរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធ ដើម្បីមានវិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយប្រជាពលរដ្ឋដែលបានរាយការណ៍ អាជ្ញាធរនិងរក្សាការសម្ងាត់ ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្ត ប្រសិនបើការរាយការណ៍ឈានទៅដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។
ផេក រដ្ឋបាលខេត្តកណ្តាល
4 663
+4
ពលរដ្ឋដែរមានអាសយដ្ឋាននៅក្រុងតាខ្មៅគ្រប់អាយុ១៥ឆ្នាំ ឬ មានអត្តសញ្ញាណប័ណ្ណ បាត់ បាក់ ខូច និង ហួសសុពលភាព អាចអញ្ជើញមកស្នើថតនៅ អធិការដ្ឋានគរបាលក្រុងតាខ្មៅ
អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៦ ក្រុមការងារផ្នែកអត្តសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ នៅ (អធិការដ្ឋាននគរបាលក្រុងតាខ្មៅ) បន្ទប់ផ្នែកអត្តសញ្ញាណកម្ម ជាន់ទី១ ។
*បញ្ជាក់ មុនអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើរថតថ្មីដើម្បីបន្តរសុពលភាពបានហើយ ។
*បញ្ជាក់បន្ថែម: ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បំរើសេវាសាធារណៈថតជូនរៀងរាល់ថ្ងៃ ។
ផ្នែកអត្តសញ្ញាណកម្ម: ☎️010 511 886
☎️066 644 966
4 663
ព្រះរាជសុខភាពដ៏ល្អបរិបូរណ៍នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គឺជាពរជ័យដ៏ប្រពៃនៃប្រជាជាតិខ្មែរ
កូនចៅសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះសព្ទសាធុការពរ 🙏🏻❤️
ដោយ| Royal du Cambodge
4 663
+9
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានចុះឆែកឆេរទីតាំងសាច់បង្កកក្នុងភូមិសាស្រ្តខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
ខេត្តកណ្តាល៖ នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចូលរួមចុះពិនិត្យទីតាំងសាច់បង្កកភូមិសាស្រ្តខេត្តកណ្តាល ជាមួយក្រុមការងារចម្រុះដឹកនាំដោយឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការសម្របសម្រួនីតិវិធីពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដែលមានសមាសភាពចូលរួមមកពី អង្គភាព ពីមន្ទីរជំនាញពាក់ពន្ធ័រួមមាន៖
- នាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច
-កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល
-កម្លាំងសាខា(ក.ប.ប) ខេត្តកណ្ដាល
-កម្លាំងសាខាគយនិងរដ្ឋាករខេត្តកណ្ដាល
-កម្លាំងបសុពេទ្យ ខេត្តកណ្ដាល
-កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលស្រុក/ក្រុង
បានសហការចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកលក់ចែកចាយសាច់បង្កកចំនួន០២ទីតាំងដូចខាងក្រោម៖
👉ទីតាំងទី០១៖ ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ ហ៊ន ស្រី ភេទស្រី អាយុ 42ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ ពិនិត្យឃើញផលិតផលសរុបចំនួន ៥,៦៥៣Kg និងរកឃើញទំនិញប្រភេទប្រហិតសាច់គោសរុប៤០០Kg (មិនមានចុះកាលបរិច្ឆេទ)ត្រូវបានដឹកទៅទីលានចាក់សំរាមស្រុកអង្គស្នួលដុតកំទេចចោលនៅវេលាម៉ោង១១:00ថ្ងៃដដែល។
👉 ទីតាំងទី០២៖ស្ថិតនៅភូមិដើមមៀន សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ ឯក សីណាក ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ទីតាំងមានច្បាប់សិប្បកម្មផលិតប្រហិត (ម៉ែធីMTB)
-រកឃើញផលិតផល ថៃ ចំនួន១៨មុខ(គ្រឿងទេស នឹងប្រហិត) ស្មើនឹង៧៧៩.១kg កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានធ្វើកំណត់ហេតុចាប់យកនឹងដកហូតផ្ញើនៅសាខាគយខេត្តរងចាំបន្តនិតីវិធី
-នាំខ្លួនម្ចាស់ទីតាំងមកបំភ្លឺនៅស្នងការខេត្តកណ្តាលដើម្បីស្វែងរកប្រភពផ្គត់ផ្គង ហើយចំពោះទីតាំងទី០២ បានពិនិត្យឃើញផលិតផល១៩ផលិតផល សរុបចំនួន ២,៥៥៤.៩Kg ក្នុងនោះភាគច្រើនផលិតផលថៃ។
4 663
+9
អាជ្ញាធរក្រុងតាខ្មៅ បន្តរយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams
ក្រុងតាខ្មៅ : ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក ឃឹម សំភារ ប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី និងឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ។
ជាក់ស្តែងនៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងរួមមាន៖
ទី១៖ អង្គការដើម្បីភាពញញឹមនៃកុមារ ស្ថុតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២៖ បន្ទប់ជួលចំនួន២ទីតាំង ស្ថិតក្នុងភូមិ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣៖ ឃ្លាំងស្តុបទំនិញ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤៖ លំនៅដ្ឋានលោកស្រី ចែម ពិសិដ្ឋ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៥៖ ឃ្លាំងស្តុកទំនិញ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផល ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ៕
ផ្សាយបន្តរពី ផេក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
4 663
+1
ប៉ូលីសចរាចរណ៍ក្រុងភ្នំពេញ ឆ្នាំ១៩៩០-ចន្លោះឆ្នាំ៩០ជាង ។
ស្រាវជ្រាវដោយរូប : Lundi Peuo
4 663
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ៖ អំពាវនាវដល់អ្នកដែលបានទិញទំនិញ សាច់ប្រហិត ( ប្រហិតសាច់ក្តាម នំប៉ាវ ហតដក និងប្រហិតចម្រុះ១៣មុខ )គ្រប់ប្រភេទដែលខូចគុណភាព ពីយីហោឬម៉ាក TSP កុំយកទៅចែកចាយឬលក់បន្ត និងសូមផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ច ប្រគល់ទំនិញទាំងអស់នោះមកឱ្យក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ បញ្ជៀសកុំអោយប្រជាពលរដ្ឋយកទៅបរិភោគ នាំឱ្យប៉ះពាល់ដល់សុខភាព ។
4 663
+9
លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ ។
អនុវត្តប្រសាសន៍ដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំលោកអធិការរងទទួលផែនសេនាធិការ និងអធិការរងទទួលផ្នែកកិច្ចការប៉ុស្តិ៍ ចុះពិនិត្យប៉ុស្តិ៍រដ្ឋបាលចំនួន ០៤ មានប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកឬស្សី ប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្តុល ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ដោយចុះពិនិត្យមេីលលេីការងារដឹកនាំកម្លាំង ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ(អត្តសញ្ញាណប័ណ្ណ សៀវភៅក២ និងក៤ ការងារទទួលពាក្យបណ្តឹង) ការងារបរិស្ថានអនាម័យ ។
លោកអធិការក៏បានណែនាំអោយគ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់លើការងារ រក្សារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អបំផុត ជំរុញបន្តរបង្រ្កាបក្មេងទំនើង បញ្ហាគ្រឿងញៀន ជាពិសេសទប់ស្កាត់បទល្មើស Scams Online ។
ផ្សាយបន្តរពីផេក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
4 663
+9
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានចុះពិនិត្យមេីលសកម្មភាពការងារ កន្លែងធ្វេីការ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប៉ុស្តិ៍រណប ដេីម្បីណែនាំពីការងារ និងការរៀបចំកន្លែងធ្វេីការ នៅស្រុកសំរោងទង ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
4 663
+9
អាជ្ញាធរក្រុងតាខ្មៅ បន្តរយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams
ក្រុងតាខ្មៅ : ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក ឃឹម សំភារ ប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី និងឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ។
ជាក់ស្តែងនៅថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងរួមមាន៖
ទី១៖ ឃ្លាំងស្តុកទំនិញ ដេរអោអាវ , ឃ្លាំងបារីកម្ពុជា ,ផ្ទះលោក ធិងឈូឈាវ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២៖ រោងចក្រកាត់ដេរ និង សិប្បកម្ម ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣៖ ផ្ទះសំណាក់ផ្កាយមាស ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤៖ សិប្បកម្មក្រដាស់ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៥៖ សហគ្រាស អេស អូ ខេ ខេ ឌីស្ទ្រីប៊្បូសិន ខូល អិលធីឌី ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផល ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ៕
4 663
+9
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារពន្ធនាគារខេត្តកែបនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បន្ទាប់ពីចប់កម្មវិធី “ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧” នៅខេត្តកំពត ៕
នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ
4 663
+7
ទេសភាពក្រុងតាខ្មៅ នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះខ្យល់អាកាសបរិសុទ្ធ ផ្ទៃមេឃដ៏ស្រស់ស្អាត និងបានឃើញមានបងប្អូនយុវជនមកជួយសម្អាតបរិស្ថាន សូមគោរពកោតសរសើរ🙏🏻♥️🇰🇭
4 663
+1
សេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា អំពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅក្នុងមូលដ្ឋានសង្កាត់ ព្រែកឬស្សី សង្កាត់តាខ្មៅ សង្តាក់តាក្តុល សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមពុកម៉ែបងប្អូនក្រុងតាខ្មៅ មេត្តាជ្រាប
EDC អគ្គិសនីកម្ពុជា
4 663
សេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា អំពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅក្នុងមូលដ្ឋានសង្កាត់ ព្រែកឬស្សី សង្កាត់តាខ្មៅ សង្តាក់តាក្តុល សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមពុកម៉ែបងប្អូនក្រុងតាខ្មៅ មេត្តាជ្រាប
EDC អគ្គិសនីកម្ពុជា
4 663
+9
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមអមដំណើរ និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលផ្កាឈូក ដែលជាមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងអំពើរំលោភបំពាន និងបៀតបៀនផ្លូវភេទរបស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមាកម្ពុជា ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
4 663
+9
នគរបាលក្រុងតាខ្មៅ សម្រួលចរាចរណ៍ជូនសិស្សានុសិស្សតាមគ្រឹះស្ថានអប់រំ
អនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៦ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចាត់អោយ កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅតាម បណ្តាគ្រឹះស្ថានអប់រំនានា ក្នុងក្រុងតាខ្មៅ រៀងរាល់ម៉ោងចូលនឹងចេញពីរៀន ដើម្បីធានាអោយបាននូវសុខសុវត្ថិភាពជូនសិស្សានុសិស្ស និង ពលរដ្ឋឆ្លងកាត់ ។
ប្រភព អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
