Takhamo TV Online.
Відкрити в Telegram
គ្រុបនេះបង្កើតឡើងសម្រាប់ផ្តល់ព័ត៌មានទាន់ហេតុការណ៍ជូនបងប្អូន .
Показати більше4 340
Підписники
-324 години
-177 днів
-8930 днів
Архів дописів
4 340
+9
ឯកឧត្តម ស្វាយ ស៊ីថា៖ សាមគ្គីភាពនិងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ គឺជាគ្រឹះដ៏ចាំបាច់ខ្វះមិនបាននៅក្នុងការងារព័ត៌មាននិងសាធារណមតិ
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តកណ្តាល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល បានលើកទឹកចិត្តឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ បង្កើនការយកចិត្តទុកដាក់លើការប្រើប្រាស់បណ្តាញសង្គមគ្រប់ទម្រង់ ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន និងតាមដានស្ថានភាពសាធារណមតិនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាមទារឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ ដើម្បីបកស្រាយបំភ្លឺការពិតជូនសាធារណជនបាន ទាន់ពេលវេលា។
ក្រោយពីវាគ្មិនចំនួន ២រូប ដែលរួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជំនាញជាន់ខ្ពស់មកពីលេខាធិការដ្ឋាន គ.ស.ព.ស. បានបញ្ចប់ការធ្វើបទបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ បន្ថែមថា «ទន្ទឹមនឹងភាពគ្រោះថ្នាក់ដែលអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវទុច្ចរិត បច្ចេកវិទ្យា AI ក៏មានគុណសម្បត្តិ និងអត្ថប្រយោជន៍ជាច្រើនដែលមិនអាចមើលរំលងបានផងដែរ។ ប្រសិនបើត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ បច្ចេកវិទ្យានេះនឹងជួយសម្រាលបន្ទុកការងារ បង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការបំពេញការងារ។ ដូច្នេះ ក្រុមការងារពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព និងជំនាញបច្ចេកវិទ្យា ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ»។
មុននឹងប្រកាសបិទវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដែលរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តម ស្វាយ ស៊ីថា បានលើកទឹកចិត្តបន្ថែមទៀតដល់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីព័ត៌មាននិងសាធារណមតិទាំងអស់នៅទូទាំងខេត្តកណ្តាល ឱ្យរក្សាសាមគ្គីភាព ក្នុងការបំពេញភារកិច្ចការងារជាក្រុម ដោយហេតុថា «ការងារព័ត៌មាន និងសាធារណមតិ គឺជាការងារដែលទាមទារឱ្យមានការចូលរួមសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធនៅគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់»។
4 340
+4
ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានអាសយដ្ឋាននៅក្រុងតាខ្មៅគ្រប់អាយុ១៥ឆ្នាំ ឬ មានអត្តសញ្ញាណប័ណ្ណ បាត់ បាក់ ខូច និង ហួសសុពលភាព អាចអញ្ជើញមកស្នើថតនៅ អធិការដ្ឋានគរបាលក្រុងតាខ្មៅ
អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី៥ខែតុលាឆ្នាំ២០២៦ ក្រុមការងារផ្នែកអត្តសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ នៅ (អធិការដ្ឋាននគរបាលក្រុងតាខ្មៅ) បន្ទប់ផ្នែកអត្តសញ្ញាណកម្ម ជាន់ទី១ ។
*បញ្ជាក់ មុនអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើរថតថ្មីដើម្បីបន្តរសុពលភាពបានហើយ ។
*បញ្ជាក់បន្ថែម: ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បំរើសេវាសាធារណៈថតជូនរៀងរាល់ថ្ងៃ ។
ផ្នែកអត្តសញ្ញាណកម្ម: ☎️010 511 886
☎️066 644 966
4 340
+8
កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់អប់រំក្មេងទំនើងសរុប១៥នាក់ ដែលបានដុតផាវ (គ្រាប់បែក) បង្កប៉ះពាល់អារម្មណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានដកហូតផាវគ្រាប់បែកតូចធំសរុប១០៥គ្រាប់
កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកវរសនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងត្រួតពិនិត្យដើម្បីបង្ការទប់ស្កាត់ចំពោះករណីក្រុមក្មេងទំនើងលេងដុតផាវ (ផាវគ្រា ប់បែក) បង្កការរំខានដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្ថិតនៅ ផ្លូវបេតុង ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចុះអនុវត្តចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គឺកម្លាំងសមត្ថកិច្ចបានចុះអប់រំទីតាំងលក់ដូរអីវ៉ាន់ចាប់ហួយ ចំនួន១០ទីតាំង និងធ្វើការត្រួតពិនិត្យចំពោះយុវជន ចំនួន សរុប១៥នាក់ រកឃើញ ផាវគ្រាប់បែកចំនួន ១០៥គ្រាប់ និងដែកកេះចំនួន០៥។
សមត្ថកិច្ចបានដកហូតយកមករក្សាទុក និងបានអញ្ជើញអាណាព្យាបាលមកទទួល និងបានធ្វើកិច្ចសន្យាអប់រំ ដើម្បីឲ្យអាណាព្យាបាលយកយុវជនទាំងនោះ ទៅអប់រំបន្ត បញ្ឈប់សកម្មភាពដុតផាវ។
បច្ចុប្បន្នសមត្ថកិច្ចនៅបន្តយកចិត្តទុកដាក់ចុះបង្ការទប់ស្កាត់ចំពោះសកម្មភាពក្មេងទំនើងលេងដុតផាវ នៅរដូវបុណ្យភ្ជុំបិណ្ឌ និងសូមអំពាវនាវឲ្យប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចដើម្បីចុះមានវិធានការណ៍ជាក់ស្តែងចំពោះក្មេងទំនើងលេងដុតផាវឲ្យមានប្រសិទ្ធភាព៕
4 340
+4
សេចក្តីប្រកាសព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាប ថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់មានខ្លឹមសារថា ៖ ដល់ករ! តៃកុងឡានសាលាឯកជនម្នាក់បានបៀត..បៀនកេរ្តិ៍ខ្មាស់លើសិស្សសាលាជាកុមារីជាង៤០នាក់ នៅខេត្តកណ្តាល។
-យោងតាមសំណើរសុំកិច្ចប្រតិបត្តិការស៊ើបអង្កេត របស់អង្គភាពការពារកុមារ(CPU) ពាក់ព័ន្ធករណី ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាស.កុមារ និងរំ.លោភសេព.សន្ថវៈមាន.ស្ថាន.ទម្ងន់.ទោ.សទាក់ទងនឹងជនរងគ្រោះ។
ក្រោយពីទទួលបានសំណើរខាងលើភ្លាម ដោយមានការសម្របសម្រួល ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការរនគរបាលខេត្តកណ្តាល ចាត់ឱ្យកម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរង សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះស្រាវជ្រាវស៊ើបអង្កេតជាលទ្ធផល៖
-ករណី៖ ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំ.លោភ.សេព.សន្ថវៈមាន.ស្ថាន.ទម្ងន់.ទោ.សទាក់ទងនឹងជនរងគ្រោះ
-ថ្ងៃខែកើតហេតុ ៖ អំឡុងខែកក្កដា ឆ្នាំ២០២៥ និងខែសីហា ឆ្នាំ២០២៦
-ទីកន្លែងកើតហេតុ ៖ សាលាអន្តរជាតិខ.ព.ភ.ប.ញ ទីតាំងនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
**ជនរងគ្រោះចំនួន០៣នាក់ (កុមារី)
**ជនសង្ស័យ ០១នាក់
-ឈ្មោះ ស៊ឹម សុគា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
-ធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
**វត្ថុតាងចាប់យករួមមាន
-ទូរស័ព្ទ០១គ្រឿង ម៉ាកOPPO A3X ពណ៌ឈាមជ្រូក។
-រថយន្ត ចំនួន ០២គ្រឿង
១.ម៉ាក រ៉េហ្វ ពណ៌ឈាមជ្រូក ផលិតឆ្នាំ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2O-1945។
២.ម៉ាក ស៊ាំយ៉ុង ពណ៌ស ផលិតឆ្នាំ(មិនស្គាល់) ពាក់ផ្លាលលេខ ភ្នំពេញ 2DI-0427 ។
-នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបតាមការគួរ!
4 340
+9
រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ បានចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃដំបូង នៃការចាប់ផ្តើមមានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ បានបង្ហាញឆន្ទៈស្ម័គ្រចិត្ត ដោយអញ្ជើញទៅបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ដែលមានចំនួនជាង ៣ពាន់នាក់ នៅតាមបណ្តាទីតាំងទទួលពាក្យទូទាំងប្រទេស។
ការបំពេញកាតព្វកិច្ចយោធា នឹងចូលរួមចំណែក កសាងធនធានយុវជន ឱ្យមានកាយសម្បទានរឹងមាំ មានវិន័យ មានវិជ្ជាជីវៈ មានឆន្ទៈបម្រើសង្គមជាតិ មិនថាក្នុងវិស័យយោធា សាធារណៈ ឬវិស័យស៊ីវិលឯកជននោះទេ គឺយើងបានប្រែក្លាយធនធានយុវជន ឱ្យទៅជាមូលធនពិតប្រាកដ និងមានតម្លៃសម្រាប់សង្គម។
ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការយល់ដឹងអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា ដើម្បីចូលរួមចំណែកក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាព។
4 340
ឱកាសការងារសម្រាប់បងប្អូនអ្នកក្រុងតាខ្មៅ
ហាងលក់ទូរស័ព្ទដៃ ឆាយ ហេង ក្រុងតាខ្មៅ ប្រកាសជ្រើសរើសបុគ្គលិកភេទស្រី ចំនួន2នាក់ អាយុ18 ដល់25ឆ្នាំ ប្រាក់ខែ250$ យកអ្នកនៅតាខ្មៅ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 081393333 ។
4 340
ពេទ្យធ្មេញធីខេ សូមគោរពអញ្ជើញអតិថិជនទាំងអស់ អញ្ជើញទៅវត្ត ប្រគេនចង្ហាន់ ធ្វើបុណ្យ និងឧទ្ទិសកុសលជូនដល់បុព្វការីជនជាមួយនឹងក្រុមការងាររបស់ពេទ្យធ្មេញធីខេ ដែលធ្វើឡើងនៅ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦•បិណ្ឌ ១០ 🙏
ពេទ្យធ្មេញធីខេ នឹងផ្អាកដំណើរការចំនួនមួយថ្ងៃ គឺនៅថ្ងៃទី 06 ខែ តុលា ឆ្នាំ 2026 ។ ពេទ្យធ្មេញធីខេ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី 07 ខែ តុលា ឆ្នាំ 2026 ។
សូមអរគុណ ❤️🙏💖
4 340
+1
ខឹងម្តាយថាហៅ មេប៉េអឹម មកចាប់ លួចទៅកាប់ មេប៉េអឹម មុនតែម្តង !
ល្ងាចថ្ងៃ ២៩ កញ្ញា ២០២៦ ម៉ោង ៥ និង ៥១ នាទី បុរសឈ្មោះ លាង វាសនា លីកាំបិតខ្វែវកាប់លោក ចាន់ ស៊ី មេបញ្ជាការប៉េអឹម ស្រុកគូលែន ខេត្តព្រះវិហារ នៅផ្ទះជនរងគ្រោះ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ជនល្មើសនៅស្រុកជាមួយជរងគ្រោះថា ការកាប់មន្រ្តីប៉េអឹមនេះ ផ្តើមចេញពីគំនុំ ដោយនៅពេលកើតហេតុ ជនរងគ្រោះកំពុងដេកលើអង្រឹងនៅកញ្ចុះខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យដើរមកពីក្បាលដំណេក រួចកាប់នឹងកាំបិតខ្វែវពីខាងក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ ហើយជនរងគ្រោះស្ទុះពីអង្រឹង រត់គេចខ្លួន បើពុំដូច្នោះទេ ជនល្មើសអាចកាប់ដល់ស្លាប់ ៕
4 340
+5
ករណីផ្អេីលឆោរឡោបុរសម្នាក់ឡេីងលេីផ្លូវល្បឿនលឿនPK54 យកដែកដាក់ទទឹងផ្លូវត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបានហេីយ.,,
(កំពង់ស្ពឺ)៖ ដោយទទួលបានព័ត៌មានពីការក្រុមប្រចាំការលេីផ្លូវល្បឿនលឿន និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកភ្នំស្រួចបានសហការជាមួយកំលាំងប្រចាំការលេីផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លេីករណីបុរសដែលយកដែកដាក់លេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រPK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
មូលហេតនៃករណីខាងលេី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថាករណីបុរសសង្ស័យឈ្មោះ សេង សុខ ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បានធ្វេីសកម្មភាពលួចដែកមូលដែលមានប្រវែង៦ម៉ែត្រចំនួន២ដើម នៅក្នុងចំការមួយកន្លែងក្នុងឃុំអូរស្រុកភ្នំស្រួច ក្រោយលួចបានហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន (ទិសដៅពីលិចទៅកើត) បានទុកដែកដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថយន្ដបេីកមកដល់បានគេចនឹងប៉ះបណ្ដាលឱ្យមានការព្រួយបារម្ភថាជាសកម្មភាពស្ទាក់ប្លន់រថយន្ដ នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ រថយន្ដម៉ាក toyota prius ពណ៌ស ស្លាកលេខសៀមរាប 2D-2010 រងការខូចខាតផ្នែកខាងមុខតែមិនបណ្ដាលឱ្យរងរបួសមនុស្សនោះទេយោងតាមពាក្យបណ្ដឹងពីឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងដែកចំនួន២ដេីម បញ្ជូនមកអធិការដ្ឋសននគរបាលស្រុកភ្នំស្រួច ធ្វេីការកសាងសំណុំរឿងចំណាត់ការតាមនីតិវិធី៕
4 340
+5
ករណីផ្អេីលឆោរឡោបុរសម្នាក់ឡេីងលេីផ្លូវល្បឿនលឿនPK54 យកដែកដាក់ទទឹងផ្លូវត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបានហេីយ.,,
(កំពង់ស្ពឺ)៖ ដោយទទួលបានព័ត៌មានពីការក្រុមប្រចាំការលេីផ្លូវល្បឿនលឿន និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកភ្នំស្រួចបានសហការជាមួយកំលាំងប្រចាំការលេីផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លេីករណីបុរសដែលយកដែកដាក់លេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រPK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
មូលហេតនៃករណីខាងលេី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថាករណីបុរសសង្ស័យឈ្មោះ សេង សុខ ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បានធ្វេីសកម្មភាពលួចដែកមូលដែលមានប្រវែង៦ម៉ែត្រចំនួន២ដើម នៅក្នុងចំការមួយកន្លែងក្នុងឃុំអូរស្រុកភ្នំស្រួច ក្រោយលួចបានហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន (ទិសដៅពីលិចទៅកើត) បានទុកដែកដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថយន្ដបេីកមកដល់បានគេចនឹងប៉ះបណ្ដាលឱ្យមានការព្រួយបារម្ភថាជាសកម្មភាពស្ទាក់ប្លន់រថយន្ដ នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ រថយន្ដម៉ាក toyota prius ពណ៌ស ស្លាកលេខសៀមរាប 2D-2010 រងការខូចខាតផ្នែកខាងមុខតែមិនបណ្ដាលឱ្យរងរបួសមនុស្សនោះទេយោងតាមពាក្យបណ្ដឹងពីឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងដែកចំនួន២ដេីម បញ្ជូនមកអធិការដ្ឋសននគរបាលស្រុកភ្នំស្រួច ធ្វេីការកសាងសំណុំរឿងចំណាត់ការតាមនីតិវិធី៕
4 340
+5
សូមគាំទ្រសកម្មភាពល្អៗ របស់មន្ត្រីនគរបាលក្រុងតាខ្មៅ
គ្រប់សកម្មភាពទាំងអស់គឺដើម្បីបំរើប្រជាពលរដ្ឋ ផ្នែកអត្តសញ្ញាណកម្ម បានចុះទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដើម្បីថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលពួកគាត់មានបញ្ហាសុខភាព !
អនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានចាត់អោយកម្លាំងផ្នែកអត្តសញ្ញាណកម្ម ចុះទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់គេហដ្ឋាន លោក ឃី វណ្ណវិសាល (មានបញ្ហាសុខភាព) រួមនឹងគ្រួសារ រស់នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល និង អ្នកស្រី ពៅ សុខា រស់នៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលលោកមានបញ្ហាសុខភាព ពិបាកធ្វើដំណើរចេញទៅថតដោយផ្ទាល់បាន ។
ប្រសិនបើពុកម៉ែបងប្អូនប្រជាពលរដ្ឋនៃក្រុងតាខ្មៅ មានបញ្ហាសុខភាព ជំងឺប្រចាំការ ឬបញ្ហាផ្ទាល់ខ្លួន ដែរមិនអាចអញ្ជើញមកថតអត្តសញ្ញាណប័ណ្ណដោយផ្ទាល់បាន សូមទំនាក់ទំនងមក ផ្នែកជំនាញអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ យើងនឹងចុះថតជូនដល់លំនៅដ្ឋាន ។
ផ្នែកអត្តសញ្ញាណកម្ម:
☎️010 511 886
☎️066 644 966
4 340
ប្អូនៗអ្នកក្លាហានអើយ បើប្អូនមិនស្រលាញ់ជីវិតខ្លួនឯងទេគួរតែប្អូនគិតដល់អាយុជីវិតអ្នកដទៃផង ។
ម្យ៉ាងវិញទៀតផ្លូវនេះគឺផ្លូវសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលទៅប្រលានយន្តហោះ កុំអោយគេវាយតម្លៃពីយើង។
សូមប្អូនៗយុវជនទាំងឡាយបញ្ឈប់ទង្វើទាំងនេះទៅ គេអត់សរសើរទេ ។
4 340
+1
នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបជនបរទេសនៅខណ្ឌបឹងកេងកង
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបជនបរទេស ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវ៣០៦ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ជនសង្ស័យឈ្មោះ ស្រី សុខសិរីរាពង្សវឌ្ឍនៈ ភេទប្រុស ភេទ អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1IC-4258 ជារបស់ជនសង្ស័យធ្វើសកម្មភាព, សម្ភារៈរបស់ជនរងគ្រោះ (លិខិតឆ្លងដែនចំនួន០១ក្បាល, កាបូបយួរដៃម៉ាក Wallet ចំនួន០១, កាបូបលុយម៉ាក់ Boss ចំនួន១, កាតការងារ ចំនួន០២, កាតធនាគារ ចំនួន០១, ក្បាលនាឡិកា១ ម៉ាក់ Tissot, លុយមួយចំនួន)
បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
4 340
+6
នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០៩នាក់ ពាក់ព័ន្ធករណីវា ..;យប្ល./ន់យកម៉ូតូ
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២២:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៩នាក់ ពាក់ព័ន្ធករណីវា ..;យប្ល./ន់យកម៉ូតូ ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវជាតិលេខ៣ វត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ជនសង្ស័យ០៩នាក់រួមមាន៖ ១-ឈ្មោះ ចាន់ ផានុន ហៅ អាសាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ ថន ប៊ុនលាប ហៅ អាលាប ភេទប្រុស អាយុ ១៨ឆ្នាំ ៣-ឈ្មោះ ព្រយ ចំរើន ហៅ អាតឿ ភេទប្រុស អាយុ ១៩ឆ្នាំ ៤-ឈ្មោះ រិទ្ធ សង្ហា ហៅ អាប៉ែរ ភេទប្រុស អាយុ ១៨ឆ្នាំ ៥-ឈ្មោះ ភឿន សំណាង ហៅ អាណាង ភេទប្រុស អាយុ ១៨ ឆ្នាំ ៦-ឈ្មោះ ថាត មេសា ហៅ អាបឹម ភេទប្រុស អាយុ ១៨ ឆ្នាំ ៧-ឈ្មោះ រ៉ាត់ ណារិន ហៅ អារិន ភេទប្រុស អាយុ ១៨ ឆ្នាំ ៨- ឈ្មោះ សំអាង បញ្ញា ហៅ អាញ្ញា ភេទប្រុស អាយុ១៩ ឆ្នាំ ៩- ឈ្មោះ ទាវ តូ ហៅ អាតូ ភេទប្រុស អាយុ ២២ ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
4 340
+3
អនុមោទនា ថ្ងៃសីល១៥កើតពេញបូណ៌មី បារមីលោតាខ្មៅ
រូបសំណាក លោកតាខ្មៅកាលពីអតីតកាល និង បច្ចុប្បន្ន
សូមជូនពរសុខសប្បាយ សុខភាពល្អ សំណាងល្អគ្រប់ក្រុមគ្រួសារ
4 340
+6
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះសកម្មភាពក្រុមការងារជំនាញនៅតែបន្តឈូសឆាយ ចាក់ថ្មគ្រួសកិនបង្ហាប់ លើផ្លូវ២១A ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាបណ្តោះអាសន្ន មុនពេលរៀបចំចាក់កៅស៊ូអោយបានស្អាតឡើងវិញ ។
សូមគោរពអរគុណ ថ្នាក់ដឹកនាំ និងមន្ទីរជំនាញពាក់ព័ន្ធ ក្រុមការងារទាំងអស់ដែរបានខិតខំជួយសម្របសម្រួលកិច្ចការជូនពលរដ្ឋបានទាន់ពេលវេលា។
4 340
+2
ពលរដ្ឋដែលមានអាសយដ្ឋាននៅក្រុងតាខ្មៅគ្រប់អាយុ១៥ឆ្នាំ ឬ មានអត្តសញ្ញាណប័ណ្ណ បាត់ បាក់ ខូច និង ហួសសុពលភាព អាចអញ្ជើញមកស្នើថតនៅ អធិការដ្ឋានគរបាលក្រុងតាខ្មៅ
អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៦ ក្រុមការងារផ្នែកអត្តសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ នៅ (អធិការដ្ឋាននគរបាលក្រុងតាខ្មៅ) បន្ទប់ផ្នែកអត្តសញ្ញាណកម្ម ជាន់ទី១ ។
*បញ្ជាក់ មុនអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើរថតថ្មីដើម្បីបន្តរសុពលភាពបានហើយ ។
*បញ្ជាក់បន្ថែម: ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បំរើសេវាសាធារណៈថតជូនរៀងរាល់ថ្ងៃ ។
ផ្នែកអត្តសញ្ញាណកម្ម: ☎️010 511 886
☎️066 644 966
4 340
+2
សំរាប់បងៗដែរបានកក់ 18 Promax ZA/A 🍒🩵🖤ធានា2ឆ្នាំអាចមកយកអីវ៉ាន់បានហើយ
សេវាកម្មទិញដាច់ បង់រំលោះ វៃដូរ តម្លៃពិសេស និងកាដូរជូន សម្រាប់ហ្វេនផេកTakhmao TV Online .
សូមទំនាក់ទំនងមកលេខ 081 39 3333
4 340
+2
ដំណឹងល្អ ផ្លូវ២១អា មាត់ទន្លេ សកម្មក្រុមការងារជួសជុលបឋមសម្រួលជូនដើម្បីងាយស្រួលធ្វើដំណើរ។ ឆាប់ៗនេះក្រុមការងារនឹងអ៊ុតកៅស៊ូស្អាតដូចដើមវិញហើយ។
សូមគោរពអរគុណដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ
ដោយ:សូន្យ ប្រាំបួន
