en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

Open in Telegram

EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.

Show more
The country is not specifiedThe category is not specified
432
Subscribers
No data24 hours
+17 days
+3830 days
Posts Archive
[English Below] 🚨 យុទ្ធសាស្ត្របញ្ចប់ការវិនិយោគ គឺជាផែនការដែលវិនិយោគិន ឬម្ចាស់អាជីវកម្មកំណត់ជាមុន ដែលជាវិធីសាស្ត្រក្នុងការបញ្
[English Below] 🚨 យុទ្ធសាស្ត្របញ្ចប់ការវិនិយោគ គឺជាផែនការដែលវិនិយោគិន ឬម្ចាស់អាជីវកម្មកំណត់ជាមុន ដែលជាវិធីសាស្ត្រក្នុងការបញ្ចប់ការវិនិយោគលើអាជីវកម្មណាមួយ។ វិធីសាស្រ្តអាចមានដូចជា ការលក់ភាគហ៊ុន, ការរួមបញ្ចូលភាគហ៊ុនទៅក្រុមហ៊ុនផ្សេងទៀត ឬការបិទអាជីវកម្ម។ ការរៀបចំផែនការបញ្ចប់ការវិនិយោគតាំងពីដើម មានសារៈសំខាន់ណាស់ ពីព្រោះវាជួយកំណត់គោលដៅវិនិយោគ ធ្វើឪ្យមានការសម្រេចចិត្តច្បាស់លាស់ និងបង្កើនឱកាសទទួលបានប្រាក់ចំណេញខ្ពស់ បូករួមទាំងការបង្ការការបាត់បង់ធនធាននៅពេលអាជីវកម្មមិនដំណើរការផងដែរ។ ________ 🚨 An exit strategy is a plan that an investor or business owner has set out in advance as a method for exiting a business. Methods may include selling shares, merging with another company, or closing the business. Preparing an exit plan from the beginning is important because it helps to set investment goals, make informed decisions, and increase the chances of achieving high returns, as well as preventing the loss of resources when the business fails. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💡 ការវិនិយោគក្នុងធុរកិច្ចថ្មី អាចមានភាគរយនៅក្នុងការបរាជ័យច្រើន ប៉ុន្តែនេះជាឱកាសដ៏ល្អសម្រាប់ ការសិក្សាឡើងវិញទ
[English Below] 💡 ការវិនិយោគក្នុងធុរកិច្ចថ្មី អាចមានភាគរយនៅក្នុងការបរាជ័យច្រើន ប៉ុន្តែនេះជាឱកាសដ៏ល្អសម្រាប់ ការសិក្សាឡើងវិញទៅលើកត្តាដែលជំរុញឲ្យការវិនិយោគនោះមិនទទួលបានជោគជ័យ។ នេះជាចំណុច ៣ ដែល វិនិយោគិនគួររៀនពីការបរាជ័យ ក្នុងការវិនិយោគលើធុរកិច្ចថ្មី៖ 1. ស្វែងយល់ពីមូលហេតុបរាជ័យ៖ តើបញ្ហាជាក់លាក់នៅឯណា? តើជាការគ្រប់គ្រង ហិរញ្ញវត្ថុមិនបានល្អ ឬទីផ្សារ? ការយល់ច្បាស់អំពីមូលហេតុជាជំហានដំបូងក្នុងការកែលម្អ។ 2. កុំយកអារម្មណ៍ក្នុងការដឹកនាំលើការសម្រេចចិត្ត៖ ការបរាជ័យអាចធ្វើ ប៉ះទង្គិចលើផ្លូវចិត្តហើយចេះផលវិជ្ជមានច្រើន ហើយនាំមកនូវការសម្រេចចិត្តខុស។ ដូច្នេះ នៅក្នុងកាលៈទេសៈនេះ ត្រូវរៀនគិតមួយៗ ហើយរកទិសដៅដើរតទៅមុខទៀត។ 3. កំណត់អ្វីដែលត្រូវធ្វើនៅពេលក្រោយ៖ បន្ទាប់ពីយើងដឹងពីចំណុចខ្វះខាតពីកំហុសចាស់ យើងត្រូវតែដៅផ្លូវថ្មីដោយរៀនតាមកំហុសទាំងនោះ។ ចាប់ផ្ដើមសរសេរយុទ្ធសាស្ត្រថ្មី ឬបង្កើតតារាងចំណុចត្រូវធ្វើ និងមិនគួរធ្វើ សម្រាប់ការវិនិយោគលើកក្រោយ។ ________ 💡 Investing in a new business can have a high failure rate, but this is a good opportunity to re-examine the factors that led to the investment not being successful. Here are 3 things investors should learn from failure in investing in a startup: 1. Understand the reasons for failure: Where is the specific problem? Is it poor management, finances, or marketing? Understanding the reasons is the first step to improving. 2. Don’t let emotions guide your decisions: Failure can be emotionally traumatic and can have many positive effects and lead to wrong decisions. So, in this situation, learn to think one by one and find a direction to move forward. 3. Determine what to do next: After we learn from the shortcomings of the old mistakes, we must set a new path by learning from those mistakes. Start writing a new strategy or create a list of dos and don’ts for the next investment. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] ការវិនិយោគលើធុរកិច្ចថ្មី អាចនាំមកនូវឱកាសចំណេញខ្ពស់ ប៉ុន្តែក៏អាចនាំមកនៅហានិភ័យផងដែរ។ ដើម្បីសម្រេចចិត្តបានត្រឹម
[English Below] ការវិនិយោគលើធុរកិច្ចថ្មី អាចនាំមកនូវឱកាសចំណេញខ្ពស់ ប៉ុន្តែក៏អាចនាំមកនៅហានិភ័យផងដែរ។ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវជៀសវាងការបាត់បង់ទុន វិនិយោគិនគប្បីសួរនូវសំណួរចាំបាច់ចំនួន ៥ ដូចខាងក្រោម៖ ១ តើផលិតផល ឬសេវាកម្ម អាចដោះស្រាយបញ្ហាអ្វីដល់សង្គម? 👉 បើផលិតផល ឬសេវាកម្ម មិនអាចដោះស្រាយបញ្ហាប្រឈម ដែលមានសារៈសំខាន់ក្នុងសង្គម វានឹងមិនអាចទាក់ទាញ ឬរក្សាអតិថិជននោះទេ។ ២ តើក្រុមការងារមានបទពិសោធន៍គ្រប់គ្រាន់ទេ? 👉 ក្រុមការងារដែលមានជំនាញ និងបទពិសោធន៍ អាចដោះស្រាយបញ្ហាបានល្អ និងអាចគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាព។ ៣ តើទំហំទីផ្សារមានសក្កដានុពលគ្រប់គ្រាន់សម្រាប់ការលូតលាស់ទេ? 👉 សក្កដានុពលទីផ្សារធំ អាចជួយអោយធុរកិច្ចថ្មីមានឱកាសពង្រីក និងរកចំណូលបានច្រើន។ ៤ តើអាជីវកម្មមានផែនការហិរញ្ញវត្ថុច្បាស់លាស់ទេ? 👉 អាជីវកម្មដែលមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជួយបង្កើនទំនុកចិត្តដល់វិនិយោគិន និងធានាបាននូវដំណើរការចិរភាពនៃអាជីវកម្ម។ ៥ តើមានហានិភ័យអ្វីខ្លះដែលអាចប៉ះពាល់ដល់ការវិនិយោគ? 👉 វិនិយោគិនតែងតែចង់ដឹងពីហានិភ័យជាមុន ដើម្បីការពារកុំឱ្យកើតមានផលវិបាកនាពេលអនាគត។ ______________ Investing in startups can offer high returns, but it also comes with significant risks. To protect your capital and make informed decisions, here are five essential questions every investor should ask: 1 What problem does the product or service solve for society? 👉 If the startup’s offering doesn’t address a meaningful problem, it’s unlikely to attract or retain customers. 2 Does the team have enough experience? 👉 A skilled and experienced team is better equipped to solve challenges and manage risks effectively. 3 Is the market large enough for growth? 👉 A sizable market provides room for expansion and increases the potential for substantial revenue. 4 Does the startup have a clear financial plan? 👉 A well-defined financial strategy builds investor confidence and ensures the business is prepared for sustainable growth. 5 What risks could affect the investment? 👉 Understanding potential risks upfront helps investors prepare for and mitigate future complications. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🚀 ហេតុអ្វីបានជាការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ គឺជាចំណុចសំខាន់សម្រាប់ធុរកិច្ចថ្មី? ក្នុងពិភពអាជីវកម្មថ្មីដែលម
[English Below] 🚀 ហេតុអ្វីបានជាការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ គឺជាចំណុចសំខាន់សម្រាប់ធុរកិច្ចថ្មី? ក្នុងពិភពអាជីវកម្មថ្មីដែលមានការប្រកួតប្រជែងខ្លាំង ម្ចាស់អាជីវកម្មភាគច្រើនផ្តោតលើការបង្កើតផលិតផល, ការផ្សព្វផ្សាយ និងការរីកចម្រើន។ ប៉ុន្តែផ្នែកមួយដែលជារឿងសំខាន់ហើយជាញឹកញាប់ ត្រូវបានមើលរំលង គឺការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ។ ការរក្សាគណនេយ្យឱ្យមានសុវត្ថិភាព និងត្រឹមត្រូវ ជួយឱ្យម្ចាស់អាជីវកម្មយល់ច្បាស់ពីប្រាក់ចំណូល, ចំណាយ និងស្ថានភាពហិរញ្ញវត្ថុសរុប។ ផ្នែកនេះជួយឱ្យមានភាពងាយស្រួលដល់ម្ចាស់អាជីវក្នុងការសម្រេចចិត្ត, គ្រប់គ្រងប្រាក់ និងរៀបចំផែនការរីកចម្រើនបានយ៉ាងច្បាស់លាស់។ ការគ្រប់គ្រងគណនេយ្យហិរញ្ញបានរឹងមាំ ក៏ជួយបង្កើនភាពជឿជាក់ពីភាគីទីបី ដូចជាភ្នាក់ងាររដ្ឋ, វិនិយោគិន និងអាចជួយឱ្យអាជីវកម្មទាក់ទាញការវិនិយោគបានងាយស្រួលផងដែរ។ __________________ 🚀 Why Strong Financial Accounting Is Crucial for Startups? In the competitive world of new businesses, most founders focus on product creation, marketing, and growth. However, one area that is extremely important but often overlooked is financial accounting. Keeping accounting secure and accurate helps business owners clearly understand their income, expenses, and overall financial status. This makes it easier to make smart decisions, manage money effectively, and plan for growth with confidence. Strong financial accounting also builds trust with third parties, such as government agencies, investors and can help businesses attract investment easily. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💼 ការវិនិយោគទុនដើម គឺជាផ្នែកសំខាន់សម្រាប់សហគ្រិនក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មថ្មី។ វិនិយោគិនផ្ដល់ជំនួ
[English Below] 💼 ការវិនិយោគទុនដើម គឺជាផ្នែកសំខាន់សម្រាប់សហគ្រិនក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មថ្មី។ វិនិយោគិនផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីជួយឱ្យអាជីវកម្មអាចទិញឧបករណ៍ថ្មី, បន្ថែមបច្ចេកវិទ្យាទំនើប និងពង្រឹងធនធានសំខាន់ៗ ដែលជាចំណុចគាំទ្រឱ្យអាជីវកម្មអភិវឌ្ឍន៍បានយូរអង្វែង។ ទុនវិនិយោគ អាចមកពី វិនិយោគិនឯករាជ្យ ក្រុមហ៊ុនវិនិយោគភាគទុន, វិនិយោគិនផ្នែកផលជះ ឬកម្មវិធីគាំទ្រសហគ្រិនផ្សេងៗ។ គោលបំណងនៃការវិនិយោគនេះគឺ ដើម្បីជួយឱ្យអាជីវកម្មថ្មីមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ និងទទួលបានចំណូលខ្ពស់ត្រឡប់វិញ នៅពេលអាជីវកម្មរីកចម្រើន។ _____________________ 💼 Capital investment plays a crucial role for entrepreneurs in launching and expanding new businesses. Investors provide financial support to help businesses acquire new equipment, enhance modern technologies, and strengthen essential resources, all of which contribute to long-term business development. This funding can come from independent investors, venture capital firms, impact investors, or various entrepreneurial support programs. The main objective of such investment is to empower new businesses to compete on a global stage and generate high returns as the business grows. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច៖ នារសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល, ក្រុមការងារ
+3
[English Below] 🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច៖ នារសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល, ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយតំណាង អង្គការស្វីសខន់ថាក់កម្ពុជា ដោយកិច្ចប្រជុំនេះ មានគោលបំណង ធ្វើការត្រួតពិនិត្យលើសកម្មភាពពាក់កណ្ដាលឆមាសរបស់អង្គការស្វីសខន់ថាក់កម្ពុជា ដើម្បីវាយតម្លៃវឌ្ឍនភាពគម្រោង ដែលកំពុងដំណើរការ ព្រមទាំងធ្វើការផ្លាស់ប្តូរព័ត៌មាន ទាក់ទងនឹងការអនុវត្តកម្មវិធី និងការសម្របសម្រួលយុទ្ធសាស្ត្រផ្សេង។ ____________ 🔵 Phnom Penh-Business Development Center: On August 27th, 2025, at 2 pm, the team from the Entrepreneurship Development Fund (EDF) Secretariat held a discussion meeting with the representative from the Swisscontact Cambodia. The purpose of this meeting was to conduct a mid-term review of Swisscontact Cambodia’s activities to evaluate the progress of ongoing initiatives and exchange information related to program implementation and strategic coordination. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 📌 តើការរក្សាដើមទុនបម្រុងមានតួនាទីខុសគ្នាយ៉ាងដូចម្តេច ផ្អែកតាមដំណាក់កាលវ័យរបស់វិនិយោគិន? ការរក្សាដើមទុនបម្រុង
[English Below] 📌 តើការរក្សាដើមទុនបម្រុងមានតួនាទីខុសគ្នាយ៉ាងដូចម្តេច ផ្អែកតាមដំណាក់កាលវ័យរបស់វិនិយោគិន? ការរក្សាដើមទុនបម្រុង គឺជាវិធីសាស្ត្រដែលផ្តោតលើការរក្សាប្រាក់ដើមឱ្យមានសុវត្ថិភាព និងជាជម្រើសសមស្របសម្រាប់អ្នកដែលមិនចង់ប្រឈមនឹងហានិភ័យខ្ពស់។ ទោះបីជាយ៉ាងនេះក្តី តួនាទីរបស់វាប្រែប្រួលទៅតាមអាយុ និងគោលបំណងរបស់វិនិយោគិន។ 🧒 វិនិយោគិនវ័យក្មេង៖ សម្រាប់វិនិយោគិនវ័យក្មេងដែលមានពេលវេលាច្រើនក្នុងការវិនិយោគ ហើយហ៊ានប្រឈមនឹងហានិភ័យខ្ពស់ ពួកគេក៏មានសក្តានុពល អាចទទួលបានចំណេញខ្ពស់ត្រឡប់មកវិញផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការរក្សាដើមទុនបម្រុង នៅតែជាជម្រើសសមស្របសម្រាប់គម្រោងរយៈពេលខ្លី ឬការចាប់ផ្តើមអាជីវកម្ម ដែលតម្រូវឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ 👨‍🦳 វិនិយោគិនមុនចូលនិវត្តន៍៖ នៅដំណាក់កាលវ័យនេះ វិនិយោគិនភាគច្រើនចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រទៅរកការរក្សាដើមទុនបម្រុង ដើម្បីការពារពីហានិភ័យទីផ្សារ។ ជម្រើសដូចជា ការទិញមូលបត្របំណុល ឬគម្រោងសន្សំមានការធានា អាចជួយធានាបាននូវសុវត្ថិភាពប្រាក់សន្សំសម្រាប់អនាគត។ 👴 អ្នកចូលនិវត្តន៍៖ សម្រាប់វិនិយោគិនចូលនិវត្តន៍ ការរក្សាប្រភពចំណូលឱ្យមានស្ថិរភាព និងការរក្សាដើមទុនបម្រុង គឺសំខាន់ណាស់។ ការគ្រប់គ្រងអត្រាដកប្រាក់ដោយប្រុងប្រយ័ត្ន អាចជួយបង្ការពីភាពខ្ជះខ្ជាយហិរញ្ញវត្ថុ និងធានាបាននូវការរស់នៅដ៏សមស្រប។ ______________ 📌 What Is the Role of Capital Preservation in Different Life Stages of an Investor? Capital preservation is a strategy focused on keeping your principal safe. It’s a suitable option for investors who don’t want to take high risks. However, its role changes depending on the investor’s age and life goals. 🧒 Young Investors: For young investors who have more time to invest and are willing to take higher risks, the potential for greater returns is higher. Still, capital preservation remains a suitable choice for short-term goals or starting a business that requires financial stability. 👨‍🦳 Pre-retirement Investors: At this stage, many investors begin shifting their strategy toward capital preservation to protect their savings from market risks. Options like buying bonds or guaranteed savings plans can help secure funds for the future. 👴 Retirees: For retirees, maintaining a stable income and preserving capital is very important. Carefully managing withdrawal rates can help prevent financial overspending and ensure a sustainable lifestyle. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💭 តើការរក្សាដើមទុនបម្រុង ជាជម្រើសវិនិយោគល្អបំផុតសម្រាប់អ្នកដែរឬទេ? យុទ្ធសាស្ត្រវិនិយោគល្អបំផុតសម្រាប់អ្នក អា
[English Below] 💭 តើការរក្សាដើមទុនបម្រុង ជាជម្រើសវិនិយោគល្អបំផុតសម្រាប់អ្នកដែរឬទេ? យុទ្ធសាស្ត្រវិនិយោគល្អបំផុតសម្រាប់អ្នក អាស្រ័យទៅលើរយៈពេលដែលអ្នកចង់រក្សាទុកដើមទុន និងកម្រិតហានិភ័យដែលអ្នកយល់ព្រមទទួលយក។ ប្រសិនបើអ្នកកំពុងមានការព្រួយបារម្ភខ្លាចបាត់បង់ការវិនិយោគរបស់អ្នក ការរក្សាដើមទុនបម្រុងអាចជាជម្រើសដែលសមស្របមួយ ដែលអាចជួយការពារប្រាក់ដើមរបស់អ្នកមិនឱ្យបាត់បង់ ហើយសមស្របសម្រាប់គោលដៅរយៈពេលខ្លី ឬអាជីវកម្ម ដែលតម្រូវឱ្យមានការរក្សាដើមទុនបម្រុង។ ផ្ទុយទៅវិញ បើអ្នកហ៊ានប្រឈមក្នុងការទទួលយកហានិភ័យខ្ពស់ ហើយអ្នកមានគោលបំណងវិនិយោគរយៈពេលវែង ការវិនិយោគបែបនេះ អាចបង្កើនប្រាក់ចំណេញខ្ពស់ជាង។ ឧទាហរណ៍៖ ការវិនិយោគលើភាគហ៊ុន ឬទ្រព្យសម្បត្តិ ដែលមានតម្លៃកើនឡើងតាមពេលវេលា។ អ្នកក៏អាចជ្រើសរើសយុទ្ធសាស្ត្រប្រភេទផ្សេងៗបញ្ចូលគ្នា ដូចជា ធ្វើការបែងចែកមួយចំនួន វិនិយោគលើទ្រព្យសម្បត្តិ ដែលមានហានិភ័យ និងមួយចំនួនទៀត ដាក់សន្សំ សម្រាប់ការចូលនិវត្តន៍ ឬគម្រោងអនាគត ក្នុងខណៈពេលស្របគ្នាផងដែរ។ ការអត់ធ្មត់ជាមួយហានិភ័យ អាចផ្លាស់ប្តូរតាមពេលវេលា ដូច្នេះការកែតម្រូវផលប័ត្ររបស់អ្នកឱ្យបានទៀងទាត់ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។ ___________________ 💭 Is capital preservation your best investment choice? The best investment strategy depends on how long you plan to keep your capital and how much risk you’re willing to take. If you’re concerned about losing your investment, capital preservation may be a suitable option. It helps protect your principal and works well for short-term goals or business reserves. On the other hand, if you’re comfortable with higher risks and have long-term goals, a growth strategy may offer better returns. For example, investing in stocks or assets that increase in value over time. You can also choose to combine different strategies, investing in some riskier assets while saving separately for retirement or future. Your risk tolerance may change over time, so adjusting your portfolio regularly is a wise decision. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 📣 ការរក្សាដើមទុនបម្រុងអាជីវកម្ម ជាវិធីសាស្ត្រដើម្បីរក្សាប្រាក់ដើមឱ្យមានសុវត្ថិភាព។ វិធីនេះ សមស្របសម្រាប់អ្នក
[English Below] 📣 ការរក្សាដើមទុនបម្រុងអាជីវកម្ម ជាវិធីសាស្ត្រដើម្បីរក្សាប្រាក់ដើមឱ្យមានសុវត្ថិភាព។ វិធីនេះ សមស្របសម្រាប់អ្នកដែលមិនចង់ទទួលហានិភ័យខ្ពស់ ប៉ុន្តែក៏អាចមានបញ្ហាប្រឈម និងចំណុចដែលត្រូវពិចារណាមុនសម្រេចចិត្តជ្រើសរើស៖ ១ អតិផរណា៖ បើប្រាក់ចំណេញពីការវិនិយោគ ទាបជាងអត្រាអតិផរណា តម្លៃនៃប្រាក់ដើមរបស់អ្នកក៏អាចធ្លាក់ចុះតាមពេលវេលា ដែលបានកន្លងផុតផងដែរ។ នេះមានន័យថា ទោះបីអ្នករក្សាប្រាក់របស់អ្នកឱ្យមានសុវតិ្ថភាពក៏ដោយ តម្លៃពិតនៃប្រាក់នោះ ក៏នៅតែអាចថយចុះ។ ២ ហានិភ័យ៖ មានរបៀបខុសៗគ្នា ដើម្បីរក្សាដើមទុនបម្រុង ប៉ុន្តែមិនមែនរបៀបទាំងអស់សុទ្ធតែល្អសម្រាប់ម្ចាស់អាជីវកម្មនោះទេ។ ជាឧទាហរណ៍៖ ការដាក់ប្រាក់នៅក្នុងធនាគារគឺមានសុវត្ថិភាពខ្ពស់ ប៉ុន្តែប្រាក់ចំណេញទទួលបានមកវិញមានកម្រិតទាប។ ដោយឡែក ការទិញមូលបត្របំណុល អាចទទួលបានប្រាក់ចំណេញល្អប្រសើរជាង ប៉ុន្តែប្រឈមនឹងហានិភ័យច្រើនជាងបន្តិច។ ដូច្នេះជម្រើសដ៏ល្អបំផុត គឺអាស្រ័យទៅលើគោលបំណងរបស់អ្នក។ ___________ 📣 Preserving business capital means keeping your principle safe. This method is suitable for people who don’t want to take big risks. However, there are some challenges and things to think about before choosing this strategy: 1 Inflation: If your investment earns less than the inflation rate, the value of your money can go down over time. This means that even if you keep your money safe, its real value might decrease. 2 Risk: There are various ways to preserve capital, but not all of them are ideal for every business owner. For example, putting money in a bank is very safe, but the return is low. On the other hand, buying bonds can offer better returns, but comes with slightly more risk. Therefore, the best choice depends on your goals. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🎯 នៅសល់ ១ ថ្ងៃទៀត ក្នុងការដាក់ពាក្យជាដៃគូអនុវត្តកម្មវិធីជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)! ម.អ.ស. កំ
[English Below] 🎯 នៅសល់ ១ ថ្ងៃទៀត ក្នុងការដាក់ពាក្យជាដៃគូអនុវត្តកម្មវិធីជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)! ម.អ.ស. កំពុងស្វែងរកដៃគូអនុវត្ត ដែលមានបទពិសោធន៍រៀបចំ និងអនុវត្តកម្មវិធីធុរកិច្ចថ្មី និងវិនិយោគ ដើម្បីសហការរៀបចំ និងអនុវត្ត គម្រោងធំៗ ចំនួន ៣ ដូចខាងក្រោម៖   ១. កម្មវិធីវិនិយោគលើធុរកិច្ចថ្មីជាសាធារណៈ 🔗 ដាក់សំណើរបស់អ្នកតាមរយៈតំណភ្ជាប់៖ https://forms.gle/b4eV6TZFTzbwvhfm9 ២. កម្មវិធីវិនិយោគលើធុរកិច្ចថ្មីពីកម្មវិធីរបស់ដៃគូ 🔗 ដាក់សំណើរបស់អ្នកតាមរយៈតំណភ្ជាប់៖ https://forms.gle/ULZFeCQBdSfkqtRJ6 ៣. ការរៀបចំឯកសារនីតិប្រតិបត្តិ (Standard Operating Procedures - SOP) និងឯកសារគាំទ្រសម្រាប់អនុវត្ត សកម្មភាពវិនិយោគលើធុរកិច្ចថ្មី 🔗 ដាក់សំណើរបស់អ្នកតាមរយៈតំណភ្ជាប់៖ https://forms.gle/mbfpVP2g2irTkDH56 📧 សម្រាប់ព័ត៌មានលម្អិត៖ https://tinyurl.com/bdz8f6u7 _______ 🎯 1 day left to apply to be a program partner with the Entrepreneurship Development Fund (EDF)! EDF is looking for Implementing Partners with expertise in designing and implementing startup and investment programs to organize and implement 3 major projects as follows:   1. Open-Call Program to Provide Investment Package to Startups. 🔗 Submit your proposal: https://forms.gle/b4eV6TZFTzbwvhfm9 2. Program to Provide Investment Package to Startups Through Partnership. 🔗 Submit your proposal: https://forms.gle/ULZFeCQBdSfkqtRJ6 3. Development of a Standard Operating Procedure (SOP) for Startup Investment. Accompanying Documentation for Startup Investment Activities. 🔗 Submit your proposal: https://forms.gle/mbfpVP2g2irTkDH56   📧 For detailed information: https://tinyurl.com/bdz8f6u7   #StartupEcosystem #Cambodia #EDF #BusinessDevelopment #Entrepreneurship

[English Below] 🔵 នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមក្នុង
+7
[English Below] 🔵 នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមក្នុងការតាំងពិព័រណ៍ InnoEx 2025 ក្រោមប្រធានបទ “នវានុវត្តន៍សម្រាប់ការលូតលាស់ប្រកបដោយចីរភាព” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅក្នុងថ្ងៃទី ២ នៃពិព័រណ៍នេះ មានវេទិកាធំៗចំនួន ២ ៖ នវានុវត្តន៍, និងបរិវត្តកម្ម។ វេទិកានវានុវត្តន៍បានរៀបចំនូវកិច្ចពិភាក្សាស្ដីអំពី “នវានុវត្តន៍បៃតង” ដោយអ្នកជំនាញ និងអ្នកគ្រប់គ្រងផ្នែកឧស្សាហកម្ម លើរបៀបដែលម៉ាកយីហោអាជីវកម្ម ធ្វើការសម្របខ្លួនតាមការវិវឌ្ឍន៍ទៅកាន់ជំនាន់ថ្មី ក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ (net-zero generation ) តាមរយៈការអនុវត្តការវិនិយោគលើកស្ទួយដល់ ‘បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)’, បច្ចេកវិទ្យាបៃតង និងចីរភាព។ បន្ថែមពីនេះ ក្រុមការងារក៏បានចូលរួមទស្សនាការប្រកួត Startup Wheel 2025 – Final Vietnam Track ដែលបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ដោយសហគ្រិនវ័យក្មេងជាច្រីន និងមានឱកាសឈ្នះទឹកប្រាក់រហូតទៅដល់ ៤ ម៉ឺនដុល្លារអាមេរិក។ សម្រាប់វេទិកាបរិវត្តកម្ម បានរៀបចំនូវការប្រកួត The Qualcomm Vietnam Innovation Challenge 2025 វគ្គផ្ដាច់ព្រ័ត្រ ដែលបង្ហាញពីធុរកិច្ចថ្មីផ្នែកនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត (AI) ដែលមានឱកាសឈ្នះទឹកប្រាក់រហូតទៅដល់ ១០ ម៉ឺនដុល្លារអាមេរិក។ វេទិកានេះត្រូវបានបញ្ចប់ដោយកិច្ចពិភាក្សាស្ដីពី “វិស័យឯកជននៅប្រទេសវៀតណាម - តំបន់ភាគអាគ្នេយ៍” ដោយអ្នកជំនាញបានចែករំលែកពីភាពជាក់ស្តែង លើមូលដ្ឋានក្នុងការបង្កើតគោលនយោបាយជាតិ នៃសេដ្ឋកិច្ចវិស័យឯកជនវៀតណាម។ ក្រៅពីនេះក្រុមការងារបានបន្តចូលរួមការដាក់ស្តង់ពិព័រណ៍ ដើម្បីផ្សព្វផ្សាយពី ម.អ.ស. ទៅកាន់ឆាកអន្តរជាតិ។ _______________ 🔵 On the 22nd of August 2025, the team from the Entrepreneurship Development Fund (EDF) Secretariat, participated in InnoEx 2025 exhibition under the theme “Innovation for Sustainable Growth” in Ho Chi Minh City, Vietnam. On the second day of this exhibition, there were two main stages such as: Innovation and Transformation. The Innovation stage is organized a discussion on "Green Innovation" featuring experts and industry leaders about how business brands adapt to the evolution towards a new era in reducing net-zero emissions through investments in Environmental, Social, and Governance (ESG) practices, green technology, and sustainability. Additionally, the team participated in the Startup Wheel 2025 - Final Vietnam Track, showcasing innovative ideas by young entrepreneurs with a chance to win cash prizes of up to $40,000. The Transformation stage hosted The Qualcomm Vietnam Innovation Challenge 2025 finals, highlighting new business sectors in innovation and artificial intelligence (AI) with opportunities to win cash prizes of up to $100,000. The stage concluded with a discussion on "The Private Sector in Vietnam - Northeast Region," where experts shared insights on the foundations for creating national policy in Vietnam's private sector economy. Furthermore, the team continued to participate in setting up exhibition booths to promote the EDF on the international stage. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🔵 ការរក្សាដើមទុនបម្រុងសម្រាប់អាជីវកម្ម មានន័យថា ការការពារប្រាក់ដើម ដែលវិនិយោគិនបានដាក់ទុនវិនិយោគ មិនឱ្យបាត់ប
[English Below] 🔵 ការរក្សាដើមទុនបម្រុងសម្រាប់អាជីវកម្ម មានន័យថា ការការពារប្រាក់ដើម ដែលវិនិយោគិនបានដាក់ទុនវិនិយោគ មិនឱ្យបាត់បង់។ នេះជាយុទ្ធសាស្ត្រដែលសមស្រប សម្រាប់អ្នកដែលមិនចង់ប្រឈមនឹងហានិភ័យខ្ពស់ ក្រោយពេលទទួលបានការវិនិយោគ ហើយមានគោលដៅស្វែងរកប្រាក់ចំណេញតិច ខណៈចង់រក្សាប្រាក់ដើមឱ្យនៅដដែល។ ឧទាហរណ៍នៃការរក្សាដើមទុនបម្រុងអាជីវកម្មរួមមាន៖ ការដាក់ប្រាក់ក្នុងគណនីធនាគារ, ការទិញមូលបត្របំណុល, ឬការវិនិយោគក្នុងទ្រព្យសម្បត្តិដែលមានហានិភ័យទាប។ ជម្រើសទាំងអស់នេះ គឺល្អសម្រាប់អ្នកជិតចូលនិវត្តន៍ ឬអ្នកចង់រក្សាទុនសម្រាប់គម្រោងអនាគត។ ________________ 🔵 Capital preservation for business means protecting the principal that investors have invested to prevent it from being lost. This strategy is suitable for those who do not want to be in a high-risk situation after receiving the investment, with the goal of earning less profit while keeping the principal intact. Examples of capital preservation include depositing money in a bank account, buying bonds, or investing in low-risk assets, all of which are ideal for retirees or those who want to save capital for future projects. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🔵 នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមក្នុង
+7
[English Below] 🔵 នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមក្នុងការតាំងពិព័រណ៍ InnoEx 2025 ក្រោមប្រធានបទ “នវានុវត្តន៍សម្រាប់ការលូតលាស់ប្រកបដោយចីរភាព” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍនវានុវត្តន៍ ដោយប្រមូលផ្តុំនវានុវត្តជន ដែលមានចក្ខុវិស័យក្នុងការបង្កើត និងចែករំលែកគំនិតថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ នៅក្នុងថ្ងៃទីមួយនៃពិព័រណ៍នេះ មានវេទិកាធំៗចំនួន ៤ ៖ នវានុវត្ត, បដិវត្តន៍កម្ម, របកគំហើញ, និងការទំនាក់ទំនង។ វេទិកានីមួយៗ ត្រូវបានបែងចែកទៅតាមប្រធានបទសំខាន់ៗ នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ទាក់ទងទៅនឹងអាជីវកម្ម, នវានុវត្តន៍, ការវិនិយោគ, ការផ្សព្វផ្សាយអាជីវកម្ម, និងបញ្ញាសិប្បនិម្មិត (AI)។ ក្រៅពីការចែករំលែកចំណេះដឹងថ្មីៗ InnoEx 2025 ក៏មានជាការប្រកួតប្រជែង ក្នុងកម្មវិធីពន្លឿនអាជីវកម្ម កម្រិតអន្តរជាតិហៅថា “Startup Wheel” ព្រមទាំងមានជាការតាំងពិព័រណ៍បង្ហាញពីតួអង្គជាង ៤០០ ស្ថាប័ន ពីបណ្ដាប្រទេសជិតខាង។ ___________________________ 🔵 On the 21th of August 2025, the team from the Entrepreneurship Development Fund (EDF) Secretariat, participated in InnoEx 2025 exhibition under the theme “Innovation for Sustainable Growth” in Ho Chi Minh City, Vietnam. The exhibition is designed to foster innovation development by bringing together visionary innovators to create and share new ideas to solve key challenges in business and technology. On the first day of the exhibition, there were four stages: Innovation, Transformation, Discovery, and Connection. Each stage was divided according to key topics within the entrepreneurial ecosystem related to related to business, innovation, investment, branding, and artificial intelligence (AI). In addition to sharing new knowledge, InnoEx 2025 also featured an international business acceleration competition called “Startup Wheel,” along with an exhibition showcasing over 400 entities from neighboring countries. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media