ru
Feedback
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

Открыть в Telegram

EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.

Больше
Страна не указанаКатегория не указана
430
Подписчики
+324 часа
+67 дней
+4030 дней
Архив постов
[English Below] 🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច៖ នារសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល, ក្រុមការងារ
+3
[English Below] 🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច៖ នារសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល, ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយតំណាង អង្គការស្វីសខន់ថាក់កម្ពុជា ដោយកិច្ចប្រជុំនេះ មានគោលបំណង ធ្វើការត្រួតពិនិត្យលើសកម្មភាពពាក់កណ្ដាលឆមាសរបស់អង្គការស្វីសខន់ថាក់កម្ពុជា ដើម្បីវាយតម្លៃវឌ្ឍនភាពគម្រោង ដែលកំពុងដំណើរការ ព្រមទាំងធ្វើការផ្លាស់ប្តូរព័ត៌មាន ទាក់ទងនឹងការអនុវត្តកម្មវិធី និងការសម្របសម្រួលយុទ្ធសាស្ត្រផ្សេង។ ____________ 🔵 Phnom Penh-Business Development Center: On August 27th, 2025, at 2 pm, the team from the Entrepreneurship Development Fund (EDF) Secretariat held a discussion meeting with the representative from the Swisscontact Cambodia. The purpose of this meeting was to conduct a mid-term review of Swisscontact Cambodia’s activities to evaluate the progress of ongoing initiatives and exchange information related to program implementation and strategic coordination. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 📌 តើការរក្សាដើមទុនបម្រុងមានតួនាទីខុសគ្នាយ៉ាងដូចម្តេច ផ្អែកតាមដំណាក់កាលវ័យរបស់វិនិយោគិន? ការរក្សាដើមទុនបម្រុង
[English Below] 📌 តើការរក្សាដើមទុនបម្រុងមានតួនាទីខុសគ្នាយ៉ាងដូចម្តេច ផ្អែកតាមដំណាក់កាលវ័យរបស់វិនិយោគិន? ការរក្សាដើមទុនបម្រុង គឺជាវិធីសាស្ត្រដែលផ្តោតលើការរក្សាប្រាក់ដើមឱ្យមានសុវត្ថិភាព និងជាជម្រើសសមស្របសម្រាប់អ្នកដែលមិនចង់ប្រឈមនឹងហានិភ័យខ្ពស់។ ទោះបីជាយ៉ាងនេះក្តី តួនាទីរបស់វាប្រែប្រួលទៅតាមអាយុ និងគោលបំណងរបស់វិនិយោគិន។ 🧒 វិនិយោគិនវ័យក្មេង៖ សម្រាប់វិនិយោគិនវ័យក្មេងដែលមានពេលវេលាច្រើនក្នុងការវិនិយោគ ហើយហ៊ានប្រឈមនឹងហានិភ័យខ្ពស់ ពួកគេក៏មានសក្តានុពល អាចទទួលបានចំណេញខ្ពស់ត្រឡប់មកវិញផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការរក្សាដើមទុនបម្រុង នៅតែជាជម្រើសសមស្របសម្រាប់គម្រោងរយៈពេលខ្លី ឬការចាប់ផ្តើមអាជីវកម្ម ដែលតម្រូវឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ 👨‍🦳 វិនិយោគិនមុនចូលនិវត្តន៍៖ នៅដំណាក់កាលវ័យនេះ វិនិយោគិនភាគច្រើនចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រទៅរកការរក្សាដើមទុនបម្រុង ដើម្បីការពារពីហានិភ័យទីផ្សារ។ ជម្រើសដូចជា ការទិញមូលបត្របំណុល ឬគម្រោងសន្សំមានការធានា អាចជួយធានាបាននូវសុវត្ថិភាពប្រាក់សន្សំសម្រាប់អនាគត។ 👴 អ្នកចូលនិវត្តន៍៖ សម្រាប់វិនិយោគិនចូលនិវត្តន៍ ការរក្សាប្រភពចំណូលឱ្យមានស្ថិរភាព និងការរក្សាដើមទុនបម្រុង គឺសំខាន់ណាស់។ ការគ្រប់គ្រងអត្រាដកប្រាក់ដោយប្រុងប្រយ័ត្ន អាចជួយបង្ការពីភាពខ្ជះខ្ជាយហិរញ្ញវត្ថុ និងធានាបាននូវការរស់នៅដ៏សមស្រប។ ______________ 📌 What Is the Role of Capital Preservation in Different Life Stages of an Investor? Capital preservation is a strategy focused on keeping your principal safe. It’s a suitable option for investors who don’t want to take high risks. However, its role changes depending on the investor’s age and life goals. 🧒 Young Investors: For young investors who have more time to invest and are willing to take higher risks, the potential for greater returns is higher. Still, capital preservation remains a suitable choice for short-term goals or starting a business that requires financial stability. 👨‍🦳 Pre-retirement Investors: At this stage, many investors begin shifting their strategy toward capital preservation to protect their savings from market risks. Options like buying bonds or guaranteed savings plans can help secure funds for the future. 👴 Retirees: For retirees, maintaining a stable income and preserving capital is very important. Carefully managing withdrawal rates can help prevent financial overspending and ensure a sustainable lifestyle. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💭 តើការរក្សាដើមទុនបម្រុង ជាជម្រើសវិនិយោគល្អបំផុតសម្រាប់អ្នកដែរឬទេ? យុទ្ធសាស្ត្រវិនិយោគល្អបំផុតសម្រាប់អ្នក អា
[English Below] 💭 តើការរក្សាដើមទុនបម្រុង ជាជម្រើសវិនិយោគល្អបំផុតសម្រាប់អ្នកដែរឬទេ? យុទ្ធសាស្ត្រវិនិយោគល្អបំផុតសម្រាប់អ្នក អាស្រ័យទៅលើរយៈពេលដែលអ្នកចង់រក្សាទុកដើមទុន និងកម្រិតហានិភ័យដែលអ្នកយល់ព្រមទទួលយក។ ប្រសិនបើអ្នកកំពុងមានការព្រួយបារម្ភខ្លាចបាត់បង់ការវិនិយោគរបស់អ្នក ការរក្សាដើមទុនបម្រុងអាចជាជម្រើសដែលសមស្របមួយ ដែលអាចជួយការពារប្រាក់ដើមរបស់អ្នកមិនឱ្យបាត់បង់ ហើយសមស្របសម្រាប់គោលដៅរយៈពេលខ្លី ឬអាជីវកម្ម ដែលតម្រូវឱ្យមានការរក្សាដើមទុនបម្រុង។ ផ្ទុយទៅវិញ បើអ្នកហ៊ានប្រឈមក្នុងការទទួលយកហានិភ័យខ្ពស់ ហើយអ្នកមានគោលបំណងវិនិយោគរយៈពេលវែង ការវិនិយោគបែបនេះ អាចបង្កើនប្រាក់ចំណេញខ្ពស់ជាង។ ឧទាហរណ៍៖ ការវិនិយោគលើភាគហ៊ុន ឬទ្រព្យសម្បត្តិ ដែលមានតម្លៃកើនឡើងតាមពេលវេលា។ អ្នកក៏អាចជ្រើសរើសយុទ្ធសាស្ត្រប្រភេទផ្សេងៗបញ្ចូលគ្នា ដូចជា ធ្វើការបែងចែកមួយចំនួន វិនិយោគលើទ្រព្យសម្បត្តិ ដែលមានហានិភ័យ និងមួយចំនួនទៀត ដាក់សន្សំ សម្រាប់ការចូលនិវត្តន៍ ឬគម្រោងអនាគត ក្នុងខណៈពេលស្របគ្នាផងដែរ។ ការអត់ធ្មត់ជាមួយហានិភ័យ អាចផ្លាស់ប្តូរតាមពេលវេលា ដូច្នេះការកែតម្រូវផលប័ត្ររបស់អ្នកឱ្យបានទៀងទាត់ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។ ___________________ 💭 Is capital preservation your best investment choice? The best investment strategy depends on how long you plan to keep your capital and how much risk you’re willing to take. If you’re concerned about losing your investment, capital preservation may be a suitable option. It helps protect your principal and works well for short-term goals or business reserves. On the other hand, if you’re comfortable with higher risks and have long-term goals, a growth strategy may offer better returns. For example, investing in stocks or assets that increase in value over time. You can also choose to combine different strategies, investing in some riskier assets while saving separately for retirement or future. Your risk tolerance may change over time, so adjusting your portfolio regularly is a wise decision. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 📣 ការរក្សាដើមទុនបម្រុងអាជីវកម្ម ជាវិធីសាស្ត្រដើម្បីរក្សាប្រាក់ដើមឱ្យមានសុវត្ថិភាព។ វិធីនេះ សមស្របសម្រាប់អ្នក
[English Below] 📣 ការរក្សាដើមទុនបម្រុងអាជីវកម្ម ជាវិធីសាស្ត្រដើម្បីរក្សាប្រាក់ដើមឱ្យមានសុវត្ថិភាព។ វិធីនេះ សមស្របសម្រាប់អ្នកដែលមិនចង់ទទួលហានិភ័យខ្ពស់ ប៉ុន្តែក៏អាចមានបញ្ហាប្រឈម និងចំណុចដែលត្រូវពិចារណាមុនសម្រេចចិត្តជ្រើសរើស៖ ១ អតិផរណា៖ បើប្រាក់ចំណេញពីការវិនិយោគ ទាបជាងអត្រាអតិផរណា តម្លៃនៃប្រាក់ដើមរបស់អ្នកក៏អាចធ្លាក់ចុះតាមពេលវេលា ដែលបានកន្លងផុតផងដែរ។ នេះមានន័យថា ទោះបីអ្នករក្សាប្រាក់របស់អ្នកឱ្យមានសុវតិ្ថភាពក៏ដោយ តម្លៃពិតនៃប្រាក់នោះ ក៏នៅតែអាចថយចុះ។ ២ ហានិភ័យ៖ មានរបៀបខុសៗគ្នា ដើម្បីរក្សាដើមទុនបម្រុង ប៉ុន្តែមិនមែនរបៀបទាំងអស់សុទ្ធតែល្អសម្រាប់ម្ចាស់អាជីវកម្មនោះទេ។ ជាឧទាហរណ៍៖ ការដាក់ប្រាក់នៅក្នុងធនាគារគឺមានសុវត្ថិភាពខ្ពស់ ប៉ុន្តែប្រាក់ចំណេញទទួលបានមកវិញមានកម្រិតទាប។ ដោយឡែក ការទិញមូលបត្របំណុល អាចទទួលបានប្រាក់ចំណេញល្អប្រសើរជាង ប៉ុន្តែប្រឈមនឹងហានិភ័យច្រើនជាងបន្តិច។ ដូច្នេះជម្រើសដ៏ល្អបំផុត គឺអាស្រ័យទៅលើគោលបំណងរបស់អ្នក។ ___________ 📣 Preserving business capital means keeping your principle safe. This method is suitable for people who don’t want to take big risks. However, there are some challenges and things to think about before choosing this strategy: 1 Inflation: If your investment earns less than the inflation rate, the value of your money can go down over time. This means that even if you keep your money safe, its real value might decrease. 2 Risk: There are various ways to preserve capital, but not all of them are ideal for every business owner. For example, putting money in a bank is very safe, but the return is low. On the other hand, buying bonds can offer better returns, but comes with slightly more risk. Therefore, the best choice depends on your goals. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🎯 នៅសល់ ១ ថ្ងៃទៀត ក្នុងការដាក់ពាក្យជាដៃគូអនុវត្តកម្មវិធីជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)! ម.អ.ស. កំ
[English Below] 🎯 នៅសល់ ១ ថ្ងៃទៀត ក្នុងការដាក់ពាក្យជាដៃគូអនុវត្តកម្មវិធីជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)! ម.អ.ស. កំពុងស្វែងរកដៃគូអនុវត្ត ដែលមានបទពិសោធន៍រៀបចំ និងអនុវត្តកម្មវិធីធុរកិច្ចថ្មី និងវិនិយោគ ដើម្បីសហការរៀបចំ និងអនុវត្ត គម្រោងធំៗ ចំនួន ៣ ដូចខាងក្រោម៖   ១. កម្មវិធីវិនិយោគលើធុរកិច្ចថ្មីជាសាធារណៈ 🔗 ដាក់សំណើរបស់អ្នកតាមរយៈតំណភ្ជាប់៖ https://forms.gle/b4eV6TZFTzbwvhfm9 ២. កម្មវិធីវិនិយោគលើធុរកិច្ចថ្មីពីកម្មវិធីរបស់ដៃគូ 🔗 ដាក់សំណើរបស់អ្នកតាមរយៈតំណភ្ជាប់៖ https://forms.gle/ULZFeCQBdSfkqtRJ6 ៣. ការរៀបចំឯកសារនីតិប្រតិបត្តិ (Standard Operating Procedures - SOP) និងឯកសារគាំទ្រសម្រាប់អនុវត្ត សកម្មភាពវិនិយោគលើធុរកិច្ចថ្មី 🔗 ដាក់សំណើរបស់អ្នកតាមរយៈតំណភ្ជាប់៖ https://forms.gle/mbfpVP2g2irTkDH56 📧 សម្រាប់ព័ត៌មានលម្អិត៖ https://tinyurl.com/bdz8f6u7 _______ 🎯 1 day left to apply to be a program partner with the Entrepreneurship Development Fund (EDF)! EDF is looking for Implementing Partners with expertise in designing and implementing startup and investment programs to organize and implement 3 major projects as follows:   1. Open-Call Program to Provide Investment Package to Startups. 🔗 Submit your proposal: https://forms.gle/b4eV6TZFTzbwvhfm9 2. Program to Provide Investment Package to Startups Through Partnership. 🔗 Submit your proposal: https://forms.gle/ULZFeCQBdSfkqtRJ6 3. Development of a Standard Operating Procedure (SOP) for Startup Investment. Accompanying Documentation for Startup Investment Activities. 🔗 Submit your proposal: https://forms.gle/mbfpVP2g2irTkDH56   📧 For detailed information: https://tinyurl.com/bdz8f6u7   #StartupEcosystem #Cambodia #EDF #BusinessDevelopment #Entrepreneurship

[English Below] 🔵 នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមក្នុង
+7
[English Below] 🔵 នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមក្នុងការតាំងពិព័រណ៍ InnoEx 2025 ក្រោមប្រធានបទ “នវានុវត្តន៍សម្រាប់ការលូតលាស់ប្រកបដោយចីរភាព” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅក្នុងថ្ងៃទី ២ នៃពិព័រណ៍នេះ មានវេទិកាធំៗចំនួន ២ ៖ នវានុវត្តន៍, និងបរិវត្តកម្ម។ វេទិកានវានុវត្តន៍បានរៀបចំនូវកិច្ចពិភាក្សាស្ដីអំពី “នវានុវត្តន៍បៃតង” ដោយអ្នកជំនាញ និងអ្នកគ្រប់គ្រងផ្នែកឧស្សាហកម្ម លើរបៀបដែលម៉ាកយីហោអាជីវកម្ម ធ្វើការសម្របខ្លួនតាមការវិវឌ្ឍន៍ទៅកាន់ជំនាន់ថ្មី ក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ (net-zero generation ) តាមរយៈការអនុវត្តការវិនិយោគលើកស្ទួយដល់ ‘បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)’, បច្ចេកវិទ្យាបៃតង និងចីរភាព។ បន្ថែមពីនេះ ក្រុមការងារក៏បានចូលរួមទស្សនាការប្រកួត Startup Wheel 2025 – Final Vietnam Track ដែលបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ដោយសហគ្រិនវ័យក្មេងជាច្រីន និងមានឱកាសឈ្នះទឹកប្រាក់រហូតទៅដល់ ៤ ម៉ឺនដុល្លារអាមេរិក។ សម្រាប់វេទិកាបរិវត្តកម្ម បានរៀបចំនូវការប្រកួត The Qualcomm Vietnam Innovation Challenge 2025 វគ្គផ្ដាច់ព្រ័ត្រ ដែលបង្ហាញពីធុរកិច្ចថ្មីផ្នែកនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត (AI) ដែលមានឱកាសឈ្នះទឹកប្រាក់រហូតទៅដល់ ១០ ម៉ឺនដុល្លារអាមេរិក។ វេទិកានេះត្រូវបានបញ្ចប់ដោយកិច្ចពិភាក្សាស្ដីពី “វិស័យឯកជននៅប្រទេសវៀតណាម - តំបន់ភាគអាគ្នេយ៍” ដោយអ្នកជំនាញបានចែករំលែកពីភាពជាក់ស្តែង លើមូលដ្ឋានក្នុងការបង្កើតគោលនយោបាយជាតិ នៃសេដ្ឋកិច្ចវិស័យឯកជនវៀតណាម។ ក្រៅពីនេះក្រុមការងារបានបន្តចូលរួមការដាក់ស្តង់ពិព័រណ៍ ដើម្បីផ្សព្វផ្សាយពី ម.អ.ស. ទៅកាន់ឆាកអន្តរជាតិ។ _______________ 🔵 On the 22nd of August 2025, the team from the Entrepreneurship Development Fund (EDF) Secretariat, participated in InnoEx 2025 exhibition under the theme “Innovation for Sustainable Growth” in Ho Chi Minh City, Vietnam. On the second day of this exhibition, there were two main stages such as: Innovation and Transformation. The Innovation stage is organized a discussion on "Green Innovation" featuring experts and industry leaders about how business brands adapt to the evolution towards a new era in reducing net-zero emissions through investments in Environmental, Social, and Governance (ESG) practices, green technology, and sustainability. Additionally, the team participated in the Startup Wheel 2025 - Final Vietnam Track, showcasing innovative ideas by young entrepreneurs with a chance to win cash prizes of up to $40,000. The Transformation stage hosted The Qualcomm Vietnam Innovation Challenge 2025 finals, highlighting new business sectors in innovation and artificial intelligence (AI) with opportunities to win cash prizes of up to $100,000. The stage concluded with a discussion on "The Private Sector in Vietnam - Northeast Region," where experts shared insights on the foundations for creating national policy in Vietnam's private sector economy. Furthermore, the team continued to participate in setting up exhibition booths to promote the EDF on the international stage. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🔵 ការរក្សាដើមទុនបម្រុងសម្រាប់អាជីវកម្ម មានន័យថា ការការពារប្រាក់ដើម ដែលវិនិយោគិនបានដាក់ទុនវិនិយោគ មិនឱ្យបាត់ប
[English Below] 🔵 ការរក្សាដើមទុនបម្រុងសម្រាប់អាជីវកម្ម មានន័យថា ការការពារប្រាក់ដើម ដែលវិនិយោគិនបានដាក់ទុនវិនិយោគ មិនឱ្យបាត់បង់។ នេះជាយុទ្ធសាស្ត្រដែលសមស្រប សម្រាប់អ្នកដែលមិនចង់ប្រឈមនឹងហានិភ័យខ្ពស់ ក្រោយពេលទទួលបានការវិនិយោគ ហើយមានគោលដៅស្វែងរកប្រាក់ចំណេញតិច ខណៈចង់រក្សាប្រាក់ដើមឱ្យនៅដដែល។ ឧទាហរណ៍នៃការរក្សាដើមទុនបម្រុងអាជីវកម្មរួមមាន៖ ការដាក់ប្រាក់ក្នុងគណនីធនាគារ, ការទិញមូលបត្របំណុល, ឬការវិនិយោគក្នុងទ្រព្យសម្បត្តិដែលមានហានិភ័យទាប។ ជម្រើសទាំងអស់នេះ គឺល្អសម្រាប់អ្នកជិតចូលនិវត្តន៍ ឬអ្នកចង់រក្សាទុនសម្រាប់គម្រោងអនាគត។ ________________ 🔵 Capital preservation for business means protecting the principal that investors have invested to prevent it from being lost. This strategy is suitable for those who do not want to be in a high-risk situation after receiving the investment, with the goal of earning less profit while keeping the principal intact. Examples of capital preservation include depositing money in a bank account, buying bonds, or investing in low-risk assets, all of which are ideal for retirees or those who want to save capital for future projects. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🔵 នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមក្នុង
+7
[English Below] 🔵 នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមក្នុងការតាំងពិព័រណ៍ InnoEx 2025 ក្រោមប្រធានបទ “នវានុវត្តន៍សម្រាប់ការលូតលាស់ប្រកបដោយចីរភាព” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍនវានុវត្តន៍ ដោយប្រមូលផ្តុំនវានុវត្តជន ដែលមានចក្ខុវិស័យក្នុងការបង្កើត និងចែករំលែកគំនិតថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ នៅក្នុងថ្ងៃទីមួយនៃពិព័រណ៍នេះ មានវេទិកាធំៗចំនួន ៤ ៖ នវានុវត្ត, បដិវត្តន៍កម្ម, របកគំហើញ, និងការទំនាក់ទំនង។ វេទិកានីមួយៗ ត្រូវបានបែងចែកទៅតាមប្រធានបទសំខាន់ៗ នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ទាក់ទងទៅនឹងអាជីវកម្ម, នវានុវត្តន៍, ការវិនិយោគ, ការផ្សព្វផ្សាយអាជីវកម្ម, និងបញ្ញាសិប្បនិម្មិត (AI)។ ក្រៅពីការចែករំលែកចំណេះដឹងថ្មីៗ InnoEx 2025 ក៏មានជាការប្រកួតប្រជែង ក្នុងកម្មវិធីពន្លឿនអាជីវកម្ម កម្រិតអន្តរជាតិហៅថា “Startup Wheel” ព្រមទាំងមានជាការតាំងពិព័រណ៍បង្ហាញពីតួអង្គជាង ៤០០ ស្ថាប័ន ពីបណ្ដាប្រទេសជិតខាង។ ___________________________ 🔵 On the 21th of August 2025, the team from the Entrepreneurship Development Fund (EDF) Secretariat, participated in InnoEx 2025 exhibition under the theme “Innovation for Sustainable Growth” in Ho Chi Minh City, Vietnam. The exhibition is designed to foster innovation development by bringing together visionary innovators to create and share new ideas to solve key challenges in business and technology. On the first day of the exhibition, there were four stages: Innovation, Transformation, Discovery, and Connection. Each stage was divided according to key topics within the entrepreneurial ecosystem related to related to business, innovation, investment, branding, and artificial intelligence (AI). In addition to sharing new knowledge, InnoEx 2025 also featured an international business acceleration competition called “Startup Wheel,” along with an exhibition showcasing over 400 entities from neighboring countries. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media