en
Feedback
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

Open in Telegram

EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.

Show more
The country is not specifiedThe category is not specified
387
Subscribers
-224 hours
+97 days
+1430 days
Posts Archive
"វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦" រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេ
+9
"វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦" រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ក្នុង "វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦" ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ វេទិកាថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល សម្រាប់ការលើកកម្ពស់ការទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានដែលមានភាពរឹងមាំ បរិយាបន្ន និង ប្រកបដោយចីរភាព។ ជាមួយគ្នានេះ វេទិកាបានក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និង សមាគមធុរកិច្ច ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសហគ្រាស និងលើកកម្ពស់ការប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការធ្វើបរិវត្តកម្មឌីជីថល និង សេដ្ឋកិច្ចឌីជីថល។ "National Business Financing Forum 2026" Phnom Penh: H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary General of the General Secretariat of the Digital Economy and Business Committee (DEBC), delivered the welcome remarks at the "National Business Financing Forum 2026" (NBF 2026), held at Sokha Phnom Penh Residence Hotel under the high presidency of H.E. Dr. Aun Pornmoniroth, Deputy Prime Minister and Minister of Economy and Finance. The National Forum was organized to disseminate information on the Royal Government’s support mechanisms aimed at enhancing access to finance for micro, small, and medium enterprises (MSMEs), while promoting the development of a resilient, inclusive, and sustainable financing ecosystem. The Forum also served as an important platform for exchanging perspectives and experiences, as well as strengthening collaboration among government ministries and institutions, the private sector, financial institutions, development partners, and business associations. Through these collective efforts, the Forum seeks to advance enterprise development, enhance the competitiveness of Cambodia’s economy, and support the country’s digital transformation and digital economy agenda. 💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖ 🌐Facebook 🌐Telegram 🌐TikTok 📱 Youtube

[English Below] 🔷 ក្នុងសម័យកិច្ចពិភាក្សានៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» លោក ស្រ៊ូ លីហ៊ុល សម
+3
[English Below] 🔷 ក្នុងសម័យកិច្ចពិភាក្សានៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» លោក ស្រ៊ូ លីហ៊ុល សមាជិកក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការជំរុញកំណើនអាជីវកម្ម តាមរយៈជំនាញ នវានុវត្តន៍ និងហិរញ្ញប្បទាន ដើម្បីពង្រឹងភាពប្រកួតប្រជែង និងពង្រីកទីផ្សារ»។ កិច្ចពិភាក្សានេះបានផ្តោតលើការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរវាងតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងវិស័យហិរញ្ញវត្ថុ អំពីការពង្រឹងអភិបាលកិច្ច ការគាំទ្រធុរកិច្ចថ្មី និងសហគ្រាស ព្រមទាំងការបង្កើនភាពប្រកួតប្រជែង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ បង្កើនភាពប្រកួតប្រជែង និងគាំទ្រការរីកចម្រើនរបស់ធុរកិច្ចនៅកម្ពុជា។ ______ 🔷 During the National Business Financing Forum 2026, Mr. Srou Lihol, a member of the Technical Working Group of the Secretariat of the Entrepreneurship Development Fund (EDF), participated as an esteemed panelist in the discussion on the topic, “Driving Business Growth through Skills, Innovation, and Finance to Strengthen Competitiveness and Expand Markets.” The discussion focused on exchanging perspectives and experiences among representatives from the public sector, private sector, and financial sector on strengthening governance, supporting startups and enterprises, and enhancing competitiveness to promote good governance, strengthen business competitiveness, and support the growth of businesses in Cambodia. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

[English Below] 🔷 ក្នុងឱកាសនៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អន
+3
[English Below] 🔷 ក្នុងឱកាសនៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានចូលរួមជាអ្នកសម្របសម្រួល (Moderator) ក្នុងកិច្ចពិភាក្សាលើប្រធានបទ «មាគ៌ានៃភាពធន់៖ សមាហរណកម្មការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើនរបស់ SME»។ កិច្ចពិភាក្សានេះបានផ្តោតលើការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរវាងតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងវិស័យវិនិយោគ អំពីការពង្រឹងការគាំទ្រផ្នែកហិរញ្ញប្បទាន និងការវិនិយោគសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងជំរុញការអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាពនៅកម្ពុជា។ ______ 🔷 National Business Financing Forum 2026, H.E. Aun Pornmonireachsak, Deputy Director of the Secretariat of the Entrepreneurship Development Fund , served as the moderator for the panel discussion on the topic, “The Path to Resilience: Integrating Government Support for Startups and the Growth of SMEs.” The panel discussion focused on exchanging perspectives and experiences among representatives from the public sector, private sector, and investment community on strengthening business financing support and investment for small and medium enterprises (SMEs), with the aim of improving access to finance and promoting sustainable private sector development in Cambodia. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

[English Below] 🔵 នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» បានប្រព្រឹត
+5
[English Below] 🔵 នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជេីញថ្លែងសុន្ទរកថាគន្លឹះជូនអង្គវេទិកា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស) បានអញ្ជេីញថ្លែងសុន្ទរកថាស្វាគមន៍ ដើម្បីស្វាគមន៍អ្នកចូលរួមមកពីស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ វិនិយោគិន និងដៃគូអភិវឌ្ឍន៍នានា។ ✨ វេទិកានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ លើកកម្ពស់ការទទួលបានហិរញ្ញប្បទានសម្រាប់ធុរកិច្ច និងរួមចំណែកជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាននៅកម្ពុជា។ តាមរយៈការចូលរួមក្នុងវេទិកានេះ លេខាធិការដ្ឋាន ម... នឹងបន្តរួមចំណែកជំរុញការតភ្ជាប់រវាងធុរកិច្ច ប្រភពហិរញ្ញប្បទាន និងដៃគូក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សំដៅលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងការអភិវឌ្ឍធុរកិច្ចប្រកបដោយចីរភាព។ __________ 🔵 On 31 July 2026, the National Business Financing Forum 2026 was held under the high presidency of H.E. Akka Pundit Sopheacha AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, who delivered the keynote address to the Forum. In addition, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Director of the Secretariat of Entrepreneurship Development Fund (EDF), delivered the welcome remarks to participants representing government institutions, private sector, financial institutions, investors, and development partners. ✨ The Forum was organized to strengthen collaboration among key stakeholders, promote access to business financing, and contribute to the development of Cambodia’s business financing ecosystem. Through its participation in the Forum, the EDF Secretariat remains committed to strengthening connections among businesses, financing providers, and entrepreneurship ecosystem partners, with the aim of improving access to finance and fostering sustainable business development. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

[English Below] 📢 សូមអញ្ជើញចូលរួមថ្ងៃទី២ នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦! 📩 សូមចុះឈ្មោះចូលរួម
+1
[English Below] 📢 សូមអញ្ជើញចូលរួមថ្ងៃទី២ នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦! 📩 សូមចុះឈ្មោះចូលរួមឥឡូវនេះ! ✨ វេទិកានេះនឹងប្រមូលផ្តុំសហគ្រាស ម្ចាស់អាជីវកម្ម វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ ដើម្បីស្វែងយល់ពីឱកាសទទួលបានហិរញ្ញប្បទាន ការពង្រីកបណ្ដាញទំនាក់ទំនង និងការផ្លាស់ប្តូរបទពិសោធ ក្នុងគោលបំណងជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ 🗓️ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ 📍 សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ 📝 សម្រាប់ការចុះឈ្មោះ៖ https://forms.gle/mE11BL6eUyFSQkwW6 🌐 ទំព័រហ្វេសប៊ុក NBF Forum៖ https://www.facebook.com/nbfforum 🌐 គេហទំព័រផ្លូវការ៖ https://nbf.mef.gov.kh/ ⏳ សូមរួសរាន់ចុះឈ្មោះ ដើម្បីកុំឱ្យខកខានឱកាសចូលរួមក្នុងវេទិកាថ្នាក់ជាតិដ៏សំខាន់មួយនេះ! ______ 📢 Join us for Day 2 of the National Business Financing Forum 2026! 📩 Register now! ✨ The Forum brings together enterprises, business owners, investors, financial institutions, and relevant stakeholders to explore financing opportunities, expand professional networks, and exchange knowledge and experiences, with the aim of promoting sustainable business development. 🗓️Date: 31 July 2026 📍Venue: Sokha Phnom Penh Hotel 📝 Register here: https://forms.gle/mE11BL6eUyFSQkwW6 🌐 NBF Forum Facebook Page: https://www.facebook.com/nbfforum 🌐 Official Website: https://nbf.mef.gov.kh/ ⏳ Register now and don’t miss the opportunity to participate in this important national forum!

[English Below] 📢 ការចុះឈ្មោះចូលរួមវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦! ✨ វេទិកានេះនឹងផ្តល់ឱកាសដល់សហ
+6
[English Below] 📢 ការចុះឈ្មោះចូលរួមវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦! ✨ វេទិកានេះនឹងផ្តល់ឱកាសដល់សហគ្រាស ម្ចាស់អាជីវកម្ម វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ ក្នុងការស្វែងយល់អំពីឱកាសហិរញ្ញប្បទានថ្មីៗ ពង្រីកបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ 🗓️ ថ្ងៃទី៣០–៣១ ខែកក្កដា ឆ្នាំ២០២៦ 📍 សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ 📝 ចុះឈ្មោះចូលរួម៖ https://forms.gle/mE11BL6eUyFSQkwW6 📖 សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី របៀបវារៈ វាគ្មិន និងសកម្មភាពផ្សេងៗ សូមស្វែងយល់បន្ថែមតាមរយៈ Brochure របស់កម្មវិធី។ ⏳ សូមរួសរាន់ចុះឈ្មោះ ដើម្បីកុំឱ្យខកខានឱកាសចូលរួមក្នុងវេទិកាថ្នាក់ជាតិដ៏សំខាន់មួយនេះ។ ______ 📢 Registration for the National Financing Forum 2026 is now open for public! ✨ The Forum provides an opportunity for enterprises, business owners, investors, financial institutions, and relevant stakeholders to explore new financing opportunities, expand their professional networks, and exchange knowledge and experiences to promote sustainable business development. 🗓️ Date: 30–31 July, 2026 📍 Venue: Sokha Phnom Penh Hotel 📝 Registration : https://forms.gle/mE11BL6eUyFSQkwW6 📖 For more information on the program, agenda, speakers, and other activities, please refer to the Forum brochure. ⏳ Register now and don’t miss the opportunity to participate in this important national forum!

✨ រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ
+9
✨ រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការធ្វើសាមញ្ញកម្មនីតិវិធីសម្រាប់ការធ្វើអាជីវកម្មបង្កើត “សិប្បកម្មផលិតសាប៊ូ” ជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាង ៤០ រូប មកពី ក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។ 👉🏻 កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា និងសម្រេចឱ្យបានការឯកភាពលើចំណុច ២ សំខាន់ៗ រួមមាន ៖ ១). ទម្រង់ពាក្យស្នើសុំ និងរំហូរសាមញ្ញកម្មថ្មី (Form និង Flow) នៃប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងការចាត់ថ្នាក់ MSMEs សម្រាប់ក្រុមហ៊ុនឯកបុគ្គល និងក្រុមហ៊ុនសហកម្មសិទ្ធិ និង ២). ការធ្វើសាមញ្ញកម្មនីតិវិធីស្នើសុំអាជ្ញាបណ្ណសម្រាប់ការធ្វើអាជីវកម្ម “សិប្បកម្មផលិតសាប៊ូ”។ #Onlinebusinessregistrationservice #eServicesforBusiness #Government #CamDX #CamDigiKey #ESB #TSC #MEF

[English Below] 🔵 នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារនៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួម
+4
[English Below] 🔵 នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារនៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួម «ថ្ងៃបទបង្ហាញសាធារណៈ (Demo Day)» នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី៥ (DPA 5) ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលជាវេទិកាបិទបញ្ចប់កម្មវិធី សម្រាប់ស្ថាបនិកធុរកិច្ចថ្មីក្នុងការបង្ហាញពីការរីកចម្រើន និងដំណោះស្រាយឌីជីថលរបស់ពួកគេ។ តាមរយៈការចូលរួមក្នុងកម្មវិធីនេះកន្លងមក ក្រុមការងារលេខាធិការដ្ឋាន ម.អ.ស. បានចូលរួមជាអ្នកណែនាំ (Mentor) ដោយបានចែករំលែកទស្សនៈ និងផ្តល់ការណែនាំដល់ធុរកិច្ចថ្មីអំពីការត្រៀមខ្លួនស្វែងរកការវិនិយោគ (Investment Readiness) ព្រមទាំងផ្តល់មតិកែលម្អ និងអនុសាសន៍ជាក់ស្តែង ដើម្បីជួយដល់ធុរកិច្ចថ្មីដែលកំពុងប្រឈមនឹងបញ្ហាក្នុងការស្វែងរកវិនិយោគិន ដើម្បីពង្រឹងសក្តានុពលអាជីវកម្ម និងបង្កើនឱកាសទាក់ទាញការវិនិយោគនាពេលអនាគត។ ក្នុងឱកាសនេះផងដែរ លេខាធិការដ្ឋាន ម.អ.ស. សូមអបអរសាទរចំពោះក្រុមធុរកិច្ចថ្មីដែលទទួលបានជ័យលាភីក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី៥ (DPA 5) និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមធុរកិច្ចថ្មីទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ __________ 🔵 On 22nd July 2026, Entrepreneurship Development Fund (EDF) Secretariat representatives participated in the Demo Day of the Digital Platform Accelerator Cohort 5 (DPA 5), organized by the Techo Startup Center . The event marked the graduation of the DPA 5 acceleration program, providing startup founders with the opportunity to showcase their business idea and digital solutions. Through EDF participation in the program, the EDF Secretariat served as a mentor during the “Speed Dating” Workshop, sharing insights and providing guidance to startup teams on their investment readiness. EDF also provided practical feedback and recommendations to help startups address challenges in attracting investors, strengthen their business potential, and enhance their readiness to secure investment opportunities in the future. In addition, EDF Secretariat would like to extend the congratulations to the startup teams that emerged as winners of the Digital Platform Accelerator DPA 5 and commends the dedication and hard work of all startup teams that participated in the program. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

[English Below] នារសៀលថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និ
+9
[English Below] នារសៀលថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគ នៅសាធារណរដ្ឋប្រជាមានិតចិន។ In the afternoon of July 17, 2026, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee accompanied Samdech Thipadei Hun Manet, Prime Minister of Cambodia, on a courtesy meeting and discussing work with investment companies in the People's Republic of China. 💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖ 🌐Facebook 🌐Telegram 🌐TikTok 🌐LinkedIn 🌐Website

[English Below] នាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ន
+9
[English Below] នាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ និង ជំនួបសម្ដែងការគួរសម ពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគ នៅសាធារណរដ្ឋប្រជាមានិតចិន។ On July 17, 2026, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee accompanied Samdech Thipadei Hun Manet, Prime Minister of Cambodia, on a courtesy meeting and discussing work with investment companies in the People's Republic of China. 💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖ 🌐Facebook 🌐Telegram 🌐TikTok 🌐LinkedIn 🌐Website

[English Below] នាថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអ
+3
[English Below] នាថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបទ្វេភាគី និង ពិភាក្សាការងារជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ On July 16, 2026, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee accompanied Samdech Thipadei Hun Manet, Prime Minister of Cambodia, holding a Bilateral Meeting with His Excellency Li Qiang, Premier of the State Council of the People’s Republic of China. 💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖ 🌐Facebook 🌐Telegram 🌐TikTok 🌐LinkedIn 🌐Website

[English Below] 🔵 នាថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និ
+4
[English Below] 🔵 នាថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញ ទស្សកិច្ចការងារ និងជំនួបសម្ដែងការគួរសម ពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ __________ 🔵 On 15 July 2026, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Director of the Secretariat of the Entrepreneurship Development Fund, accompanied Samdech Thipadei Hun Manet, Prime Minister of Cambodia, on a courtesy meeting and discussing work with investment companies in Beijing, People's Republic of China. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

[English Below] 🔵 រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្
+7
[English Below] 🔵 រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានជួបពិភាក្សាការងារជាមួយមន្ត្រីជំនាញនៃនិយ័តករបរធនបាលកិច្ច ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើលទ្ធភាពនៃកិច្ចការពាក់ព័ន្ធនឹងការរៀបចំយន្តការគាំទ្រការវិនិយោគ និងការអភិវឌ្ឍថ្នាលវិនិយោគរបស់ ម.អ.ស. សម្រាប់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។ កិច្ចពិភាក្សានេះក៏បានផ្តោតលើការផ្លាស់ប្តូរបទពិសោធ និងការចែករំលែកទស្សនៈពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងយន្តការពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន ព្រមទាំងលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ __________ 🔵 Phnom Penh: On the morning of 9 July 2026, the technical team of Entrepreneurship Development Fund (EDF) held a working discussion with officials of the Trust Regulator to exchange views and discuss potential areas of collaboration related to the development of investment support mechanisms and EDF's investment platform for small and medium enterprises (SMEs) and startups. The discussion also focused on sharing experiences and perspectives on the relevant legal and regulatory framework, as well as related mechanisms to support transparent, efficient, and legally compliant implementation. The meeting further aimed to strengthen the investment environment and contribute to the development of Cambodia's entrepreneurial ecosystem. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

[English Below] នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ព្រឹក ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច
+9
[English Below] នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ព្រឹក ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំត្រីមាសទី ២​នៅការិយាល័យអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីតាមដាន វាយតម្លៃ ទិសដៅការងារបន្ត បញ្ហាដែលប្រឈម និង វឌ្ឍនភាពការងាររបស់នាយកដ្ឋាននីមួយៗ។ ជាលទ្ធផលកិច្ចប្រជុំនេះ ត្រូវបានសម្រេចបានដូចការរំពឹងទុក, ឯកឧត្តមបណ្ឌិតក៏បានវាយតំលៃខ្ពស់ទៅលើវឌ្ឍនភាពការងារ និង ផ្តល់នូវធាតុចូលសំខាន់ៗ មតិយោបល់ និង អនុសាសន៍ណែនាំ ដើម្បីយកទៅអភិវឌ្ឍការងាររបស់នាយកដ្ឋាននីមួយៗក្នុងអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ឱ្យកាន់តែរលូន និង មានប្រសិទ្ធភាពខ្ពស់ជាងមុន។ On the morning of July 9, 2026, at 9:00 AM, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary General of the General Secretariat of the Digital Economy and Business Committee (DEBC), led the 2nd Quarter internal meeting to present a summary report on work progress, review strategic directions, and discuss future action plans for each department. The meeting proceeded as expected and received valuable input and recommendations from both the leadership and the working group. H.E. Dr. Kong Marry also expressed high appreciation for the team’s efforts and encouraged the working group to continue implementing the next phase of work more effectively. 💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖ 🌐Facebook 🌐Telegram 🌐TikTok 📱 Youtube 🌐LinkedIn

✨ រាជធានីភ្នំពេញ៖ នាថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ
+7
✨ រាជធានីភ្នំពេញ៖ នាថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក.ស.ហ.វ. និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក.ស.ហ.វ. និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការសិក្សាស្រាវជ្រាវអំពីការធ្វើឱ្យប្រសើរឡើងនូវដំណើរការនៃការស្នើសុំអាជ្ញាបណ្ណ និង លិខិតអនុញ្ញាតដើម្បីប្រកបអាជីវកម្ម ដែលសហការជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កិច្ចប្រជុំនេះក៏មានការចូលរួមពី ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកស្រី Kanu Negi តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រុមការងារ Alpha Desk Partner ផងដែរ។ #eServicesforBusiness #Government #CamDX #CamDigiKey #ESB #TSC #MEF

[English Below] 🗓 សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ! មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមអញ្ជើញដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព
[English Below] 🗓 សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ! មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមអញ្ជើញដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ សូមរួសរាន់បញ្ចប់ការរៀបចំ និងដាក់សំណើ (Proposal) ដើម្បីមានឱកាសក្លាយជាដៃគូសហការរៀបចំ និងអនុវត្តកម្មវិធី «ការវិនិយោគតាមរយៈដៃគូអនុវត្ត» (Pipeline-Referral Investment Program)។ ⏰ កាលបរិច្ឆេទផុតកំណត់ទទួលសំណើ៖ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ 🗳 ដាក់សំណើរបស់អ្នកតាមរយៈតំណភ្ជាប់៖ https://bit.ly/4eAPKux 🗂 សម្រាប់ព័ត៌មានលម្អិត៖ http://bit.ly/4xcmGAS __________ 🗓 Only 1 day left! The Entrepreneurship Development Fund would like to remind interested implementation partners with the relevant capacity and experience to complete and submit their Proposal for the opportunity to become an implementing partner for the «Pipeline-Referral Investment Program». ⏰ Proposal submission deadline: 3 July 2026 🗳 Submit your Proposal via: https://bit.ly/4eAPKux 🗂 For more information: http://bit.ly/4xcmGAS

🗓 សល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ! មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់ដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិស
🗓 សល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ! មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់ដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ សូមរួសរាន់រៀបចំ និងដាក់សំណើ (Proposal) ដើម្បីមានឱកាសក្លាយជាដៃគូសហការរៀបចំ និងអនុវត្តកម្មវិធី «ការវិនិយោគតាមរយៈដៃគូអនុវត្ត» (Pipeline-Referral Investment Program)។ ⏰ កាលបរិច្ឆេទផុតកំណត់ទទួលសំណើ៖ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ 🗳 ដាក់សំណេីរបស់អ្នកតាមរយៈតំណភ្ជាប់ ៖ https://bit.ly/4eAPKux 🗂 សម្រាប់ព័ត៌មានលម្អិត ៖ http://bit.ly/4xcmGAS __________ 🗓 Only 5 days left! Entrepreneurship Development Fund would like to remind interested implementation partners with the relevant capacity and experience to complete and submit their Proposal to have a chance of becoming an implementing partner for the «Pipeline-Referral Investment Program». ⏰ Proposal submission deadline: 3 July 2026 🗳 Submit your Proposal via: https://bit.ly/4eAPKux 🗂 For more information: http://bit.ly/4xcmGAS

[English Below] 🚀 ធុរកិច្ចថ្មី ត្រូវការការសម្របខ្លួន និងការរៀនសូត្រជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារ។
[English Below] 🚀 ធុរកិច្ចថ្មី ត្រូវការការសម្របខ្លួន និងការរៀនសូត្រជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារ។ ការយល់ដឹងអំពីចំណុចនេះ បង្ហាញថា ការចាប់ផ្តើមអាជីវកម្មមិនមែនជាការអនុវត្តតែម្តងបញ្ចប់ទេ ប៉ុន្តែជាដំណើរការដែលត្រូវកែប្រែ និងអភិវឌ្ឍតាមដំណាក់កាល។ 📊 ការរៀនពីបទពិសោធ៖ សហគ្រិនតែងតែរៀនពីអ្វីដែលអាចដំណើរការ និងអ្វីដែលត្រូវកែលម្អ ដើម្បីអភិវឌ្ឍអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ 🔄 ការសម្របខ្លួន៖ នៅពេលទីផ្សារ ឬ តម្រូវការអតិថិជនមានការផ្លាស់ប្តូរ ធុរកិច្ចថ្មីត្រូវការកែប្រែវិធីសាស្ត្រប្រតិបត្តិការ និងទិសដៅអាជីវកម្ម ដើម្បីឆ្លើយតបបានសមស្របទៅនឹងតម្រូវការថ្មីៗ។ 📈 ការអភិវឌ្ឍបន្តបន្ទាប់៖ ការកែលម្អលើផលិតផល សេវាកម្ម និងដំណើរការការងារ ជាបន្តបន្ទាប់ ជួយឱ្យអាជីវកម្មអាចឆ្លើយតបទៅនឹងតម្រូវការថ្មីៗ និងបន្តអភិវឌ្ឍទៅមុខ។ ការយល់ដឹងអំពីចំណុចទាំងនេះ បង្ហាញថា ការសម្របខ្លួន និងការកែលម្អវិធីសាស្ត្រប្រតិបត្តិការ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធុរកិច្ចថ្មី។ __________ 🚀 Startup requires continuous adaptation and learning to respond to changes in the market. Understanding this shows that running a startup is not a one-time action, but a long term process that evolves and develops through different stages. 📊 Learning from past experience: Entrepreneurs learn from what works and what needs improvement in order to continuously enhance their business. 🔄 Adaptability: When market conditions or customer needs evolve, startups need to adjust their operations anddirection to respond effectively to these new demands. 📈 Continuous adaptation: Ongoing improvements in products, services, and operations help businesses respond to new demands and continue moving forward. Understanding these points above shows that adaptability and improving operational approaches are key components of startup development. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

📣 នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ! មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមបម្រើការងារនៅលេខាធិការដ្ឋ
📣 នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ! មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមបម្រើការងារនៅលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអញ្ជេីញរួសរាន់ដាក់ពាក្យមុនថ្ងៃផុតកំណត់។ 🔹 មុខតំណែងជ្រើសរើស៖ ១. បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ (ចំនួន ១ រូប) ២. អ្នកសម្របសម្រួលគម្រោង (ចំនួន ២ រូប) 🗓 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:០០ នាទី 📧 សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមទំនាក់ទំនងតាមរយៈ៖ info@edf.gov.kh  👉ទាញយក សេចក្តីជូនដំណឹង៖ https://www.facebook.com/share/p/17tUQFqQrx/?mibextid=wwXIfr

🔹ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៩០ យាងចូល ៩១ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ
🔹ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៩០ យាងចូល ៩១ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមក្រាបបង្គំថ្វាយព្រះពរ សូមសម្តេចព្រះមហាក្សត្រី ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ។