មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)
Открыть в Telegram
EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.
БольшеСтрана не указанаКатегория не указана
424
Подписчики
+124 часа
+37 дней
+3530 дней
Архив постов
[English Below]
🎙 សុន្ទរកថាបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២»។
✨ ក្នុងឱកាសនេះ ឯកឧត្តមនឹងថ្លែងសុន្ទរកថាបើកកម្មវិធី ដើម្បីបង្ហាញពីសារៈសំខាន់នៃការគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការវិនិយោគ សម្រាប់ការរីកចម្រើនរបស់វិស័យធុរកិច្ចនៅកម្ពុជា។
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
📝 ចុះឈ្មោះចូលរួម៖ https://etickets.asia/edfinvestmentfund
__________
🎙 Opening Remarks will be delivered under the esteemed chairmanship of H.E. Meas Soksensan, Secretary of State, Ministry of Economy and Finance, at the official launch workshop of “Startup Investment Package Program Cohort 2.”
✨ On this occasion, H.E. Meas Soksensan will deliver the opening remarks, highlighting the importance of supporting startups and small and medium-sized enterprises (SMEs), as well as enhancing access to financing and investment to foster growth of Cambodia’s business sector.
🗓 Date: 20 August 2026
📍 Venue: Hyatt Regency Phnom Penh
📝 Registration: https://etickets.asia/edfinvestment
+1
[English Below]
📋 របៀបវារៈសិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២»🌟
សូមអញ្ជើញសាធារណជន ម្ចាស់អាជីវកម្ម សហគ្រិន ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម (SMEs) និងភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់ពីរបៀបវារៈ និងសកម្មភាពសំខាន់ៗនៃសិក្ខាសាលា ដែលនឹងផ្តល់នូវព័ត៌មាន និងការចែករំលែកពាក់ព័ន្ធនឹងកម្មវិធីវិនិយោគសាធារណៈ រដូវកាលទី១ និងរដូវកាលទី២។
✨ កម្មវិធីរួមមានបទបង្ហាញ អំពីសមិទ្ធផល បទពិសោធន៍ និងមេរៀនពីការអនុវត្តកម្មវិធីនារដូវកាលទី១ ព្រមទាំងទិសដៅ លក្ខខណ្ឌ ដំណើរការចូលរួម និងឱកាសទទួលបានការវិនិយោគតាមរយៈកម្មវិធីរដូវកាលទី២, កិច្ចពិភាក្សាពីវាគ្មិនកិត្តិយស និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ពីទស្សនៈ បទពិសោធន៍ពាក់ព័ន្ធនឹងការវិនិយោគ និងការអភិវឌ្ឍអាជីវកម្ម រួមបញ្ចូលការប្រកាស និងអបអរសាទរធុរកិច្ចដែលទទួលបានជ័យលាភីពីកម្មវិធីរដូវកាលទី១ ព្រមទាំងការចែករំលែកបទពិសោធន៍ជាក់ស្តែងពីការចូលរួម និងការរីកចម្រើនរបស់ពួកគេ។
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
📝 ចុះឈ្មោះចូលរួម៖ https://etickets.asia/edfinvestmentfund
__________
📋 Official Launch Workshop Agenda for “Startup Investment Package Program Cohort 2”🌟
We would like to invite public, business owners, entrepreneurs, startups, small and medium-sized enterprises (SMEs), and all relevant stakeholders are invited to explore agenda and key activities of workshop, which will provide information and insights on Startup Investment Package Program Cohort 1 and Cohort 2.
✨ The workshop features a presentation on achievements, experiences, and lessons learned from implementation of Cohort 1, as well as direction, eligibility requirements, application process, and investment opportunities available under Cohort 2. The program will also include a panel discussion with distinguished speakers and relevant stakeholders, providing perspectives and experiences on investment and business development. In addition, the workshop will feature announcement and celebration of Cohort 1 winning businesses, along with practical insights from their participation and growth through the program.
🗓 Date: 20 August 2026
📍 Venue: Hyatt Regency Phnom Penh
📝 Registration: https://etickets.asia/edfinvestment
[English Below]
⏳ សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ!
🚀 សូមអញ្ជើញចូលរួមក្នុងសិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» ដើម្បីស្វែងយល់ពីឱកាសវិនិយោគសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs)។
💡 ក្នុងសិក្ខាសាលានេះ លោកអ្នកនឹងបានស្វែងយល់ពីដំណើរការ និងសមិទ្ធផលនៃកម្មវិធីរដូវកាលទី១ ព្រមទាំងទិសដៅ នៃកម្មវិធីរដូវកាលទី២។ ជាមួយគ្នានេះ យល់ដឹងបន្ថែមពីកិច្ចពិភាក្សាជាមួយវាគ្មិន និងភាគីពាក់ព័ន្ធ ដែលផ្តល់ជូននូវទស្សនៈ និងបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មនាពេលបច្ចុប្បន្ន។
🏆 អ្នកចូលរួមនឹងទទួលបានឱកាសស្តាប់ពីបទពិសោធន៍ជាក់ស្តែងរបស់ធុរកិច្ចដែលទទួលបានជ័យលាភីពីកម្មវិធីរដូវកាលទី១ ព្រមទាំងស្វែងយល់ពីមេរៀន និងការរីកចម្រើនដែលពួកគេទទួលបានតាមរយៈកម្មវិធី។
📢 ប្រសិនបើលោកអ្នកមិនទាន់បានចុះឈ្មោះ សូមរួសរាន់ចុះឈ្មោះ ដើម្បីមានឱកាសចូលរួមសិក្ខាសាលា និងស្វែងយល់ថាតើកម្មវិធីរដូវកាលទី២ អាចផ្តល់ឱកាសអ្វីខ្លះសម្រាប់អាជីវកម្មរបស់លោកអ្នក។
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
📝 ចុះឈ្មោះចូលរួម៖ https://etickets.asia/edfinvestmentfund
📋 ព័ត៌មានលម្អិតអំពីរបៀបវារៈ និងសកម្មភាពសំខាន់ៗក្នុងសិក្ខាសាលា នឹងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។ សូមរង់ចាំតាមដានទំព័រផ្លូវការរបស់ ម.អ.ស. ដើម្បីទទួលបានព័ត៌មានថ្មីៗ។
__________
⏳ Only 3 days left!
🚀 Join Us for the Official Launch Workshop of the "Startup Investment Package Program Cohort 2"!
What to Expect:
💡Discover new investment and growth opportunities for startups and small and medium-sized enterprises (SMEs). Learn about the achievements and implementation of Cohort 1, as well as the vision and opportunities for Cohort 2. Gain valuable insights from expert panelists and key stakeholders on current investment trends and business development.
🏆Hear directly from Cohort 1 winning startups as they share their firsthand experiences, key learnings, and growth journeys through the program.
📢 Don't miss out! Register today to explore how Cohort 2 can help take your business to the next level.
🗓 Date: 20 August 2026
📍 Venue: Hyatt Regency Phnom Penh
📝 Register Here: https://etickets.asia/edfinvestmentfund
📋 Full agenda details and key activity updates will be announced soon. Stay tuned to the official EDF page for the latest announcements!
[English Below]
⏳ សល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ!
🚀 ឱកាសសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងយល់កាន់តែច្បាស់អំពីឱកាសទទួលបានការវិនិយោគ ការគាំទ្រ និងដំណើរការចូលរួមក្នុងកម្មវិធីរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ។
✨ ក្នុងសិក្ខាសាលានេះ អ្នកចូលរួមនឹងទទួលបានព័ត៌មានដោយផ្ទាល់ពី ម.អ.ស. អំពីសមិទ្ធផល និងបទពិសោធន៍ពីកម្មវិធីនារដូវកាលទី១ ព្រមទាំងស្វែងយល់ពីទិសដៅ លក្ខខណ្ឌ ដំណើរការដាក់ពាក្យ និងឱកាសវិនិយោគសម្រាប់រដូវកាលទី២។ ជាមួយគ្នានេះ ក៏នឹងមានកិច្ចពិភាក្សា ដើម្បីចែករំលែកទស្សនៈ បទពិសោធន៍ និងចំណេះដឹងពីវាគ្មិនកិត្តិយស និងភាគីពាក់ព័ន្ធក្នុងវិស័យវិនិយោគ។
🏆 ក្នុងឱកាសនេះ កម្មវិធីនឹងធ្វើការអបអរសាទរធុរកិច្ចដែលទទួលបានកញ្ចប់វិនិយោគពីកម្មវិធីនារដូវកាលទី១ ព្រមទាំងការចែករំលែកបទពិសោធន៍ជាក់ស្តែងពីដំណើររបស់ពួកគេផងដែរ។
📢 ការចុះឈ្មោះចូលរួមនៅតែបើកជាសាធារណៈ សម្រាប់សហគ្រិន ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម និងលោកអ្នកដែលមានចំណាប់អារម្មណ៍។
សូមធ្វើការចុះឈ្មោះឥឡូវនេះ ដើម្បីកុំឱ្យខកខានឱកាសចូលរួម និងស្វែងយល់ព័ត៌មានដែលអាចជួយលោកអ្នកត្រៀមខ្លួនសម្រាប់កម្មវិធីរដូវកាលទី២។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
📝 ចុះឈ្មោះចូលរួម៖ https://etickets.asia/edfinvestmentfund
______
⏳ Only 5 days left!
🚀 An opportunity for startups and small and medium-sized enterprises (SMEs) to gain a deeper understanding of investment opportunities, available support, and participation process under Entrepreneurship Development Fund (EDF) program.
✨ During the workshop, participants will receive direct insights from EDF about achievements and lessons learned from Cohort 1, as well as strategic direction, eligibility criteria, application process, and investment opportunities for Cohort 2. Additionally, there will be panel discussions sharing perspectives, experiences, and insights from guest speakers and key stakeholders in Cambodia investment landscape.
🏆 On this occasion, the event will also feature announcement and celebration of startups that received investment packages from Cohort 1, and feature firsthand experience sharing about their journey.
📢 Registration remains open to the public for entrepreneurs, startups, SMEs, and anyone interested. Register now so you don't miss the chance to attend and gather information to help you prepare for Cohort 2!
📅 Date: 20 August 2026
📍 Venue: Hyatt Regency Phnom Penh
📝 Registration: https://etickets.asia/edfinvestmentfund
+3
[English Below]
📢 សូមអញ្ជើញចូលរួម! ការចុះឈ្មោះសម្រាប់សិក្ខាសាលានៃការបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈរដូវកាលទី ២ » បានបើកជាសាធារណៈហើយ។
🚀 សូមកុំខកខានឱកាសស្វែងយល់បន្ថែមអំពីឱកាសទទួលបានការវិនិយោគ និងការគាំទ្រសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs)!
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមអញ្ជើញលោកអ្នកចូលរួមក្នុងសិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» (Startup Investment Package Program Cohort 2 - SIPP2) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
✨ តាមរយៈការចូលរួមក្នុងសិក្ខាសាលានេះ លោកអ្នកនឹងមានឱកាស៖
🔹 ស្វែងយល់កាន់តែច្បាស់អំពី «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» និងទិសដៅនៃការគាំទ្ររបស់ ម.អ.ស.
🔹 ការធ្វើបទបង្ហាញពី ម.អ.ស. អំពីបទពិសោធន៍ និងលទ្ធផលនៃការអនុវត្តកម្មវិធីនារដូវកាលទី១ ព្រមទាំងទិសដៅ និងការផ្តោតសំខាន់ៗសម្រាប់រដូវកាលទី២
🔹 ស្វែងយល់អំពីលក្ខខណ្ឌ និងដំណើរការដាក់ពាក្យចូលរួមកម្មវិធីរដូវកាលទី២
🔹 ស្វែងយល់អំពីឱកាសវិនិយោគ និងការគាំទ្រដែលអាជីវកម្មអាចទទួលបាន
🔹 ចូលរួមក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីស្វែងយល់អំពីទស្សនៈ និងបទពិសោធន៍ពីវាគ្មិនកិត្តិយស និងភាគីពាក់ព័ន្ធក្នុងវិស័យវិនិយោគ
🔹 ទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីការអនុវត្ត SIPP 1
🔹 ជួបជាមួយតំណាង ម.អ.ស. វាគ្មិន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ និងសាកសួរព័ត៌មានលម្អិត បន្ថែមអំពីកម្មវិធី។
🏆 ពិសេសជាងនេះទៅទៀត ក្នុងកម្មវិធីនេះ ម.អ.ស. នឹងប្រកាស និងអបអរសាទរដល់ធុរកិច្ចដែលទទួលបានការវិនិយោគពីកម្មវិធីនារដូវកាលទី១ ព្រមទាំងផ្តល់ឱកាសដល់អ្នកចូលរួមស្តាប់ការចែករំលែកបទពិសោធន៍ និងមេរៀនជាក់ស្តែងពីដំណើរការចូលរួម និងការរីកចម្រើនរបស់ពួកគេតាមរយៈកម្មវិធី។
🗓️ កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
📝 ចុះឈ្មោះចូលរួម៖ https://etickets.asia/edfinvestmentfund
______
📢 Registration is now open for public! You are cordially invited to join the official launch workshop of the “Startup Investment Package Program Cohort 2.”
🚀 Don't miss this opportunity to learn more about investment and support opportunities for startups and Small & Medium Enterprises (SMEs)!
Entrepreneurship Development Fund (EDF) invites you to attend the official launch workshop of the “Startup Investment Package Program Cohort 2 - SIPP 2” which will take place on 20 August 2026.
✨ By attending this workshop, you will have opportunity to:
🔹 Gain a better understanding about SIPP 2 and EDF’s support programs
🔹 Attend a presentation by EDF on experience and outcomes of SIPP 1, as well as the key directions and focus areas of SIPP 2
🔹 Learn about eligibility criteria and application process for SIPP 2
🔹 Discover investment opportunities and support available for your businesses.
🔹 Join a panel discussion to hear perspectives and experiences from speakers and relevant stakeholders in investment and business development
🔹 Gain practical knowledge and insights from implementation of previous cohort and explore opportunities for business development
🔹 Connect with EDF representatives, speakers, and relevant stakeholders to learn more and ask questions about the program
🏆 Special Highlight: During the event, EDF will announce and congratulate the startups selected as winners of SIPP 1, while offering participants with opportunity to learn about experiences and lessons, including their journey through SIPP1.
🗓️ Date: 20 August 2026
📍 Venue: Hyatt Regency Phnom Penh
📝 Registration: https://etickets.asia/edfinvestmentfund
Repost from Online Business Registration Service
+9
✨ រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំជាមួយ លោក ហ៊ត់ ធានី អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អ.ទ.ច.) និងក្រុមការងារ ដើម្បីពិភាក្សាលើការកែសម្រួលកម្រៃសេវា រយៈពេលនៃការអនុម័ត និងសុពលភាពនៃអាជ្ញាបណ្ណធ្វើអាជីវកម្ម សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។
👉🏻 កិច្ចប្រជុំនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយបន្ទុករដ្ឋបាល និងសម្រួលដល់ធុរជនក្នុងការទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្ម ជំរុញបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការរីកចម្រើនរបស់ MSMEs។
#Onlinebusinessregistrationservice #eServicesforBusiness #Government #CamDX #CamDigiKey #ESB #TSC #MEF
[English Below]
📢 តើលោកអ្នកជាធុរកិច្ចថ្មី ឬ សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលកំពុងស្វែងរកឱកាសវិនិយោគ និងការគាំទ្រដើម្បីពង្រីកអាជីវកម្មមែនទេ? 🚀
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នឹងរៀបចំសិក្ខាសាលានៃការបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈរដូវកាលទី ២ » (Startup Investment Package Program Cohort 2) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
កម្មវិធីនេះជាការបន្តពីការអនុវត្តកម្មវិធីនារដូវកាលទី ១ ដោយផ្តល់ឱកាសដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល ក្នុងការស្វែងរកឱកាសវិនិយោគ និងការគាំទ្រដែលអាចជួយពង្រឹង និងពង្រីកអាជីវកម្ម។
🏆 ក្នុងឱកាសដ៏ពិសេសនេះផងដែរ ម.អ.ស. នឹងប្រកាសធុរកិច្ចដែលទទួលបានជ័យលាភីពីកម្មវិធីនារដូវកាលទី ១ ព្រមទាំងចែករំលែកបទពិសោធន៍ និងមេរៀនដែលទទួលបានពីការអនុវត្តកម្មវិធីកន្លងមក និងណែនាំអំពីទិសដៅបន្តនៃកម្មវិធីនារដូវកាលទី ២។
✨ ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមថា កម្មវិធីនារដូវកាលទី ២ មានលក្ខណៈបែបណា? តើលក្ខខណ្ឌ និងដំណើរការចូលរួមមានអ្វីខ្លះ? និងតើធុរកិច្ចរបស់លោកអ្នកអាចទទួលបានឱកាស និងការគាំទ្រអ្វីខ្លះ? សូមចូលរួមក្នុងសិក្ខាសាលានៃការបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈរដូវកាលទី ២ » ដែលរៀបចំឡើងដោយ ម.អ.ស. ដើម្បីទទួលបានព័ត៌មាន និងការណែនាំបន្ថែម។
📌 ការចុះឈ្មោះចូលរួមជាសាធារណៈសម្រាប់កម្មវិធី នឹងបើកក្នុងពេលឆាប់ៗខាងមុខនេះ។ សូមតាមដានទំព័រផ្លូវការរបស់ ម.អ.ស. ដើម្បីកុំឱ្យខកខានព័ត៌មានអំពីការចុះឈ្មោះ និងព័ត៌មានលម្អិតផ្សេងៗ។
__________
📢 Are you a startup or a small and medium-sized enterprises (SMEs) owners looking for investment opportunities to support, strengthen and expand your business? 🚀
Entrepreneurship Development Fund (EDF) is organizing the official workshop of the “Startup Investment Package Program Cohort 2 - SIPP 2” on Thursday, 20th August 2026.
SIPP 2 is an investment program builds on implementation of Cohort 1, providing investment opportunities for high-potential startups and SMEs to explore investment opportunities and access support that can help strengthen and expand their businesses locally and regionally.
🏆 On this special occasion, EDF will also announce the businesses selected as winners of Cohort 1, share experiences and lessons learned from previous implementation, and introduce the plan for Cohort 2.
✨ If you would like to learn more about what SIPP 2 has to offer, including its eligibility criteria, application process, and opportunities and support available to your business, join us during the official launch workshop organized by EDF to gain further information and guidance.
📌 Public registration for the program will open soon. Follow EDF’s official page to stay updated and not miss registration announcement and further details.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/.../entrepreneurship.../)
🔹 Website (https://edf.gov.kh/social-media)
+3
[English Below]
🔷 ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦–២០៣០» លោក ពន្លក សិទ្ធាឬទ្ធិ សមាជិកក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ប្រែក្លាយយុទ្ធសាស្ត្រជាតិទៅជាកម្មវិបាក៖ អនាគតវិស័យធុរកិច្ចថ្មីនៅកម្ពុជា»។ កិច្ចពិភាក្សានេះបានផ្តោតលើការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរវាងតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ អំពីការអនុវត្តយុទ្ធសាស្ត្រជាតិ ការពង្រឹងការគាំទ្រដល់ធុរកិច្ចថ្មី និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីជំរុញការរីកចម្រើន និងបង្កើនភាពប្រកួតប្រជែងរបស់ធុរកិច្ចថ្មីនៅកម្ពុជា។
__________
🔷 On the occasion of the launching ceremony and the dissemination workshop on “The National Strategy on Startup Development 2026-2030.” Mr. Punlork Sithearith, a member of Technical Working Group of Secretariat of Entrepreneurship Development Fund, participated as an esteemed panelist in discussion on topic, “Translating National Strategy into Impacts: The Future of Startup Sector in Cambodia.” The discussion focused on exchanging perspectives and experiences among representatives from public sector, private sector, and relevant stakeholders on implementation of the National Strategy, strengthening support for startups, and developing entrepreneurship ecosystem to promote growth and enhance competitiveness of startups in Cambodia.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
🎙️បទសម្ភាសន៍ពិសេស | យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦–២០៣០
ក្នុងឱកាស ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦–២០៣០» ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានចែករំលែកទស្សនៈសំខាន់ៗពាក់ព័ន្ធនឹងតួនាទីរបស់យុទ្ធសាស្ត្រជាតិនេះ ក្នុងការជំរុញការអភិវឌ្ឍធុរកិច្ចថ្មី និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា 🇰🇭💡។
👉 តើយុទ្ធសាស្ត្រជាតិនេះ អាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាយ៉ាងដូចម្តេច?
ទស្សនាវីដេអូបទសម្ភាសន៍ពេញ ដើម្បីស្វែងយល់បន្ថែមពីទស្សនវិស័យ និង សារៈសំខាន់នៃការអភិវឌ្ឍធុរកិច្ចថ្មី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចប្រកបដោយនវានុវត្តន៍ និង ធុរកិច្ចឌីជីថលនៅកម្ពុជា។ 🚀
🎙 Exclusive Interview | The National Strategy on Startup Development 2026–2030
On the occasion of the launching ceremony and the dissemination workshop on “The National Strategy on Startup Development 2026-2030.” H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC), shared key insights on the role of the Strategy in fostering startup development and contributing to the growth of Cambodia’s digital economy. 🇰🇭💡
👉 How can the National Startup Development Strategy contribute to the development of Cambodia’s digital economy?
Watch the full interview to learn more about the vision and importance of startup development in building an innovative and digitally driven business ecosystem in Cambodia. 🚀
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
អបអរសាទរ ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»។ យុទ្ធសាស្ត្រជាតិនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និង មានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទីផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាពអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និង ទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មីក្នុងផលិតផលក្នុងស្រុកសរុប។
Congratulations on the launching ceremony and the dissemination workshop on “The National Strategy on Startup Development 2026-2030”. The National Strategy aims to develop an enabling and well-connected startup ecosystem in Cambodia that supports startups at every stage of their journey to start, grow, expand markets, access capital, build the capacity to compete in domestic, regional, and international markets, and increase the contribution of startups in the gross domestic product.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
🌐LinkedIn
🌐Website
[English Below]
🗓 សល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ!
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់ដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ សូមអញ្ជេីញរួសរាន់ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ ដើម្បីក្លាយជាដៃគូសហការរៀបចំ និងអនុវត្តកម្មវិធី «កម្មវិធីវិនិយោគលើធុរកិច្ចថ្មីជាសាធារណៈ រដូវកាលទី ២» (Startup Investment Package Program Cohort 2)។
🗓 កាលបរិច្ឆេទផុតកំណត់ទទួលពាក្យបង្ហាញចំណាប់អារម្មណ៍ ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦
📌 កាលបរិច្ឆេទផុតកំណត់ទទួលសំណេី ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦
🗳 ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍របស់អ្នកតាមរយៈតំណភ្ជាប់ ៖ https://bit.ly/4buhM9k
🗂 សម្រាប់ព័ត៌មានលម្អិត ៖ https://bit.ly/4xhbZwf
__________
🗓 Only 3 days left!
Entrepreneurship Development Fund invites qualified and interested implementation partners to submit their Expression of Interest to become our implementing partner for «Startup Investment Package Program Cohort 2».
🗓 Expression of Interest Deadline: 12 August 2026
📌 Proposal Submission Deadline: 26 August 2026
🗳 Submit your Expression of Interest via: https://bit.ly/4buhM9k
🗂 For more information: https://bit.ly/4xhbZwf
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
នាថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលបានអញ្ជើញចូលរួមអម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ លោក Wang Xu នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd ។ ក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd គឺជាក្រុមហ៊ុនផ្ដល់សេវាកម្ម ផ្គត់ផ្គង់ផលិតផល និង ដំណោះស្រាយឌីជីថលឈានមុខ ដែលមានកិច្ចសហការយ៉ាងជិតស្និតជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគាំទ្រនិងជំរុញឌីជីថលូបនីយកម្មនៅកម្ពុជា។ ជាលទ្ធផល ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់ការណែនាំឱ្យពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, បច្ចេកវិទ្យាឆ្លាតគយ (Smart Customs), ប្រព័ន្ធគ្រប់គ្រងល្បែងពាណិជ្ជកម្ម (Commercial Gambling Supervision and Management System) និង បច្ចេកវិទ្យាបញ្ញាសប្បនិមិ្មត (AI Technology) ក្នុងវិស័យហិរញ្ញវត្ថុ ។
On the morning of August 7, 2026, at Ministry of Economy and Finance, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee accompanied H.E. Dr. Aun Pornmoniroth, Deputy Prime Minister and Minister of Economy and Finance received Mr. Wang Xu, the newly appointed Chief Executive Officer of Huawei Technologies (Cambodia) Co., Ltd., for a courtesy meeting. Huawei Technologies (Cambodia) Co., Ltd. is a leading provider of digital technologies, products, and solutions in Cambodia. The company has maintained close collaboration with government institutions and private sector in supporting and advancing the country's digital transformation. As a result of this courtesy meeting, H.E. Dr. Aun Pornmoniroth provided strategic guidance to explore the potential collaboration in key areas, including the development of the digital economy, Smart Customs, Commercial Gambling Supervision and Management System, and AI Technology in finance sector.
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, និងជាប្រធានក្រុមការងារសិក្សារំហូរនីតិវិធីប្រតិបត្តិការគយសម្រាប់ការធ្វើទំនើបកម្មគយដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និង ការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការធ្វើឌីជីថលូបនីយកម្មប្រព័ន្ធគយ គឺជាវិធានការមុតស្រួចមួយ ដែលអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលមានភារកិច្ចក្នុងការជំរុញ និងគាំទ្រជាពិសេសគឺការរៀបចំក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធឌីជីថលគយ (Digital Customs Architecture Framework) ឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ និងការពង្រីកមុខងារប្រព័ន្ធ សម្រាប់រយៈពេលវែង។
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+2
[English below]
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០” ។
វេទិកានេះក៏នឹងមានការថ្លែងសុន្ទករថារាយការណ៍ដោយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ការធ្វើបទបង្ហាញស្ដីពី “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០” ដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ រសៀល
📍ទីតាំង៖ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ
⚠️ ចំនួនអ្នកចូលរួមមានកំណត់!
សូមមេត្តាចុះឈ្មោះចូលរួមឱ្យបានមុនថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ តាមរយៈតំណភ្ជាប់៖ https://form.debc.gov.kh/form/86130c055d83174553ec3482a03daa72e25a0fa9c9018e94/fill
H.E. Akka Pundit Sopheacha AUN PORNMONIROTH, Deputy Prime Minister and Minister of Economy and Finance and Chairman of Digital Economy and Business Committee will graciously preside over at the Official Launch Ceremony and Dissemination Workshop of the "National Strategy on Startup Development 2026–2030".
This event will feature the reporting speech by H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee, and followed by the presentation on the "National Strategy on Startup Development 2026–2030" by H.E. Dr. Taing Nguonly, Executive Director of Techo Startup Center and Deputy Secretary-General of the General Secretariat of the Digital Economy and Business Committee.
🗓 Date: August 11, 2026
⏰ Time: From 9 AM to 12 PM
📍 Venue: Sokha Phnom Penh Hotel & Residence
⚠️ Limited Seats Available!
Please register by August 9, 2026, via the link: https://form.debc.gov.kh/form/86130c055d83174553ec3482a03daa72e25a0fa9c9018e94/fill
[English Below]
📢 មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមអញ្ជើញដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ ចូលរួមដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ ដើម្បីក្លាយជាដៃគូសហការរៀបចំ និងអនុវត្ត «កម្មវិធីវិនិយោគលើធុរកិច្ចថ្មីជាសាធារណៈ រដូវកាលទី ២» (Startup Investment Package Program Cohort 2)។
🗓 កាលបរិច្ឆេទផុតកំណត់ទទួលពាក្យបង្ហាញចំណាប់អារម្មណ៍ ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦
📌 កាលបរិច្ឆេទផុតកំណត់ទទួលសំណេី ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦
🗳 ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍របស់អ្នកតាមរយៈតំណភ្ជាប់ ៖ https://bit.ly/4buhM9k
🗂 សម្រាប់ព័ត៌មានលម្អិត ៖ https://bit.ly/4xhbZwf
__________
📢 Entrepreneurship Development Fund invites implementing partners or agencies with qualified capabilities and relevant experience to submit an Expression of Interest to become our implementing partner for the «Startup Investment Package Program Cohort 2».
🗓 Expression of Interest Deadline: 12 August 2026
📌 Proposal Submission Deadline: 26 August 2026
🗳 Submit your Expression of Interest via: https://bit.ly/4buhM9k
🗂 For more information: https://bit.ly/4xhbZwf
+2
សេចក្តីប្រកាសព័ត៌មាន
“វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦” ក្រោមប្រធានបទ “សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច”។
+8
[English Below]
🔷 «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» បានបញ្ចប់ដោយជោគជ័យ ដោយលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) មានកិត្តិយសដែលបានចូលរួមជាដៃគូសហការរៀបចំវេទិកាថ្នាក់ជាតិនេះឡេីងមក និងបានចូលរួមដាក់ស្តង់តាំងបង្ហាញព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីតួនាទី បេសកកម្ម និងសកម្មភាពរបស់ ម.អ.ស. ជូនដល់សហគ្រិន សហគ្រាស វិនិយោគិន និងភាគីពាក់ព័ន្ធ។
🤝 តាមរយៈការចូលរួមវេទិកានេះ លេខាធិការដ្ឋាន ម.អ.ស. បន្តប្តេជ្ញាចិត្តពង្រឹងកិច្ចសហការជាមួយតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព លើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។
✨ លេខាធិការដ្ឋាន ម.អ.ស. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ វាគ្មិន ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្តិយសដែលបានចូលរួមវេទិកាថ្នាក់ជាតិទាំងអស់ និងភ្ញៀវកិត្តិយសដែលបានអញ្ជើញមកទស្សនាស្តង់របស់ ម.អ.ស. សម្រាប់ការចូលរួម និងការគាំទ្រដ៏មានតម្លៃ ដែលបានរួមចំណែកធ្វើឱ្យវេទិកានេះទទួលបានជោគជ័យ។
__________
🔷 National Business Financing Forum 2026 has concluded successfully, with Secretariat of the Entrepreneurship Development Fund (EDF) honored to be a co-organizer of this national forum. Throughout the Forum, EDF Secretariat also hosted an exhibition booth to further promote its role, mandate, and initiatives to entrepreneurs, enterprises, investors, and other stakeholders.
🤝 Through our participation in this Forum, EDF Secretariat remains committed to strengthening collaboration across entrepreneurship ecosystem, improving access to finance, and supporting sustainable development of startups and small and medium-sized enterprises (SMEs) in Cambodia.
✨ EDF would like to extends our sincere appreciation to distinguished leaders, speakers, development partners, relevant institutions, honored guests who participated in the National Business Financing Forum 2026, and everyone who visited EDF exhibition booth. Your participation and valuable support were instrumental in contributing to the success of Forum.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
"វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦"
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ក្នុង "វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦" ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
វេទិកាថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល សម្រាប់ការលើកកម្ពស់ការទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានដែលមានភាពរឹងមាំ បរិយាបន្ន និង ប្រកបដោយចីរភាព។
ជាមួយគ្នានេះ វេទិកាបានក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និង សមាគមធុរកិច្ច ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសហគ្រាស និងលើកកម្ពស់ការប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការធ្វើបរិវត្តកម្មឌីជីថល និង សេដ្ឋកិច្ចឌីជីថល។
"National Business Financing Forum 2026"
Phnom Penh: H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary General of the General Secretariat of the Digital Economy and Business Committee (DEBC), delivered the welcome remarks at the "National Business Financing Forum 2026" (NBF 2026), held at Sokha Phnom Penh Residence Hotel under the high presidency of H.E. Dr. Aun Pornmoniroth, Deputy Prime Minister and Minister of Economy and Finance.
The National Forum was organized to disseminate information on the Royal Government’s support mechanisms aimed at enhancing access to finance for micro, small, and medium enterprises (MSMEs), while promoting the development of a resilient, inclusive, and sustainable financing ecosystem.
The Forum also served as an important platform for exchanging perspectives and experiences, as well as strengthening collaboration among government ministries and institutions, the private sector, financial institutions, development partners, and business associations. Through these collective efforts, the Forum seeks to advance enterprise development, enhance the competitiveness of Cambodia’s economy, and support the country’s digital transformation and digital economy agenda.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
+3
[English Below]
🔷 ក្នុងសម័យកិច្ចពិភាក្សានៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» លោក ស្រ៊ូ លីហ៊ុល សមាជិកក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការជំរុញកំណើនអាជីវកម្ម តាមរយៈជំនាញ នវានុវត្តន៍ និងហិរញ្ញប្បទាន ដើម្បីពង្រឹងភាពប្រកួតប្រជែង និងពង្រីកទីផ្សារ»។
កិច្ចពិភាក្សានេះបានផ្តោតលើការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរវាងតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងវិស័យហិរញ្ញវត្ថុ អំពីការពង្រឹងអភិបាលកិច្ច ការគាំទ្រធុរកិច្ចថ្មី និងសហគ្រាស ព្រមទាំងការបង្កើនភាពប្រកួតប្រជែង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ បង្កើនភាពប្រកួតប្រជែង និងគាំទ្រការរីកចម្រើនរបស់ធុរកិច្ចនៅកម្ពុជា។
______
🔷 During the National Business Financing Forum 2026, Mr. Srou Lihol, a member of the Technical Working Group of the Secretariat of the Entrepreneurship Development Fund (EDF), participated as an esteemed panelist in the discussion on the topic, “Driving Business Growth through Skills, Innovation, and Finance to Strengthen Competitiveness and Expand Markets.”
The discussion focused on exchanging perspectives and experiences among representatives from the public sector, private sector, and financial sector on strengthening governance, supporting startups and enterprises, and enhancing competitiveness to promote good governance, strengthen business competitiveness, and support the growth of businesses in Cambodia.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
+3
[English Below]
🔷 ក្នុងឱកាសនៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានចូលរួមជាអ្នកសម្របសម្រួល (Moderator) ក្នុងកិច្ចពិភាក្សាលើប្រធានបទ «មាគ៌ានៃភាពធន់៖ សមាហរណកម្មការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើនរបស់ SME»។
កិច្ចពិភាក្សានេះបានផ្តោតលើការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរវាងតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងវិស័យវិនិយោគ អំពីការពង្រឹងការគាំទ្រផ្នែកហិរញ្ញប្បទាន និងការវិនិយោគសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងជំរុញការអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាពនៅកម្ពុជា។
______
🔷 National Business Financing Forum 2026, H.E. Aun Pornmonireachsak, Deputy Director of the Secretariat of the Entrepreneurship Development Fund , served as the moderator for the panel discussion on the topic, “The Path to Resilience: Integrating Government Support for Startups and the Growth of SMEs.”
The panel discussion focused on exchanging perspectives and experiences among representatives from the public sector, private sector, and investment community on strengthening business financing support and investment for small and medium enterprises (SMEs), with the aim of improving access to finance and promoting sustainable private sector development in Cambodia.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
