ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 041 名订阅者,在 政治 类别中位列第 4 999,并在 柬埔寨 地区排名第 575 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 041 名订阅者。

根据 09 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -123,过去 24 小时变化为 -3,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.60%。内容发布后 24 小时内通常能获得 5.68% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 663 次浏览,首日通常累积 570 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 6。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 10 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 041
订阅者
-324 小时
-367 天
-12330 天
帖子存档
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី និងឯកឧត្តម ផេន សុផល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ពីសាលាខេត្តកំពង់ចាម។ ពិធីបើកសន្និបាតនេះ ត្រូវបានរៀបចំឡើងផ្ទាល់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៥ កន្លងមក ព្រមទាំងដាក់ចេញទិសដៅការងារ និងវិធានការគន្លឹះៗ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ក្នុងការបម្រើសេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម

អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា លើកទី២៦ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផាស្រុកព្រៃឈរ  

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖

ស្រុកកោះសូទិន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សុីថា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណ
+9
ស្រុកកោះសូទិន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សុីថា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះសូទិន បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះសូទិន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកោះសូទិន ទីស្នាក់ការគណបក្សស្រុកកោះសូទិន។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោ
+9
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" (រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំ នៃវិមាន ៧ មករា។ ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ គឺនៅពេលដែលកម្ពុជាបានឆ្លងកាត់វិនាសកម្ម សោកនាដកម្ម ដោយឆ្លុះបញ្ចាំងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ ៧ មករា ដែលកើតឡើងពីការប្តេជ្ញាចិត្ត ការលះបង់ ការចូលរួម និងការរួបរួមគ្នារបស់ឥស្សរជន បញ្ញវន្តជំនាន់មុន។ ផ្សាភ្ជាប់ជាមួយការលើកឡើងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូសបញ្ជាក់ថា“ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ”។ អនុលោមតាមការទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គណៈចលនាមហាជននៃគណៈកម្មាធិការ កណ្តាល ក្រោមការតម្រង់ទិសរបស់ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំ វេទិកា បាឋកថាជាសេរ៊ី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» នេះឡើង។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាវាគ្មិនចែករំលែកនូវបទ ពិសោធ ប្រវត្តិអតីតកាល និងមរតកបញ្ញា ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមពិតមានមោទនភាព និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានតស៊ូឥតរាថយ ក្នុងការបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

គ្រប់សមាសភាពពាក់ព័ន្ធ ត្រូវបន្ដការខិតខំ បម្រើសេវារដ្ឋបាល សេវាសាធារណៈ និងការដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាប
+9
គ្រប់សមាសភាពពាក់ព័ន្ធ ត្រូវបន្ដការខិតខំ បម្រើសេវារដ្ឋបាល សេវាសាធារណៈ និងការដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាព នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សចុះមូលដ្ឋានឃុំទួលសំបួរ និងលើកទិសដៅបន្ដ និងផ្សព្វផ្សាយសេចក្តីសម្រេចសមាសភាពគណបក្សចុះជួយមូលដ្ឋាន ព្រមទាំងការត្រួតពិនិត្យ ស្ដីពីវឌ្ឍន:ភាពការងារអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ។ ក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីទទួលបានការរាយការណ៍សង្ខេបពីក្រុមការងារ លោក ហេង វុទ្ធី ប្រធានក្រុមការងារ បានធ្វើការវាយតម្លៃខ្ពស់លើការខិតខំអនុវត្តការងារ ស្របតាមផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ។ ក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិសដល់ក្រុមការងារ ក្នុងការបន្ដចរន្តការងារឱ្យកាន់តែខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព ។ ទន្ទឹមនឹងនេះ ក្រុមការងារទាំងអស់ ត្រូវបន្ដការខិតខំបម្រើសេវារដ្ឋបាល សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅថ្នាក់មូលដ្ឋាន ឱ្យបានទាន់ពេលវេលាប្រកបដោយតម្លាភាព ដែលជាកត្តាអធិភាព និងត្រូវបន្ដពង្រឹងទស្សនៈ គោលជំហរច្បាស់លាស់ ភាពស្មោះត្រង់ ដើម្បីការពារឧត្តមប្រយោជន៍របស់គណបក្ស ព្រមទាំងការបន្ដការចិញ្ចឹមចលនានៅថ្នាក់មូលដ្ឋាន ។ ជាមួយគ្នានេះក្រុមការងារ ត្រូវបន្ដពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស និងត្រូវបន្ដចុះជួបសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងជួយដោះស្រាយការលំបាក ជាប់ជាប្រចាំ ។ បន្ទាប់មក លោក ហេង វុទ្ធី និងក្រុមការងារ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ដល់តាមខ្នងផ្ទះ ចំនួន ៣០គ្រួសារ ក្នុងនោះ ឃុំទួលសំបួរ ចំនួន២៨គ្រួសារ និងឃុំអារក្សត្នោត ចំនួន ២គ្រួសារ ព្រមទាំងសកម្មជន ចំនួន៥គ្រួសារ និងឧបត្ថម្ភថវិកាដល់ ក្រុមការងារចំនួន ២២នាក់ សរុបជាថវិកា ចំនួន ៥,៣២០,០០០រៀល។ ឆ្លៀតក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានបន្ដចុះត្រួតពិនិត្យ ដំណើរការសាងសង មហាកុដិ ស្ថិតក្នុងវត្តទួលសំបួរ និងបានចូលរួមបន្ថែមនូវ ការ៉ូ និងខ្សាច់ និងការចំណាយផ្សេងៗ សរុបចំនួន ១០លានរៀល ។ សរុបជាថវិកាចំណាយអស់ចំនួន ១៥,៣២០,០០០រៀល ៕

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន តំណាងដ៏ខ្
+9
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានអញ្ជើញជាអធិបតីភាពសំណេះសំណាល ជាមួយសិស្សានុសិស្សនៃវិទ្យាល័យកោះសូទិន ដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តបតាមការសន្យាប្រគល់ម៉ូតូជូនដល់បេក្ខជនដែលជាប់និទ្ទេស A ចំនួន ៤គ្រឿង និងបានឧបត្ថម្ភថវិកាមួយចំនួនដល់បេក្ខជនទាំង ៨១នាក់ នៃវិទ្យាល័យកោះសូទិន។

អបអរសាទរ «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា» លើកទី២៦ ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅបរិវេណវិទ្យាល័យនរោត្តម រណឫទ្ធិ-គន្ធបុប្ផា ស្រុកព្រៃឈរ។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកព្រៃឈរ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងកុះករផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត ក៏បានអានសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការកសាងសង្គមពុទ្ធិប្រកបដោយបរិយាបន្ន និងចីរភាព។

Repost from កណ្ដៀរ
ឃុំព្រែកក្របៅ🍃🏡 📍 ស្រុកកងមាស ខេត្តកំពង់ចាម #ការរៀបចំដែនដី #MLMUPC #ភូមិឋានក្សេមក្សាន្ត #ទីប្រជុំជន #ការលូតលាស់ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកកងមាស

អបអរសាទរ «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា» លើកទី២៦ ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅបរិវេណវិទ្យាល័យនរោត្តម រណឫទ្ធិ-គន្ធបុប្ផា ស្រុកព្រៃឈរ។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកព្រៃឈរ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងកុះករផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត ក៏បានអានសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការកសាងសង្គមពុទ្ធិប្រកបដោយបរិយាបន្ន និងចីរភាព។