រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 255 名订阅者,在 政治 类别中位列第 4 894,并在 柬埔寨 地区排名第 541 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 255 名订阅者。
根据 16 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.44%。内容发布后 24 小时内通常能获得 5.25% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 661 次浏览,首日通常累积 539 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 17 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 255
订阅者
无数据24 小时
-257 天
-11030 天
帖子存档
10 255
+9
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស-បាធាយ និងកម្លាំងកងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងច្បារអំពៅ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជល ផលបានចំនួន ៤ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
+ករណីទី១
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ) ចំនួន៤កន្លែង សរុបប្រវែង ៧២ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន៧មាត់
-បង្គោលចម្រឹងចំនួន ៧៥ដើម
-លែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម
នៅចំណុចព្រែកមេ ស ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី២
-ឧបករណ៍ដាយស្បៃមុងទំហំ ៥×២×១២ម៉ែត្រ ចំនួន២មាត់នៅចំណុចព្រែកមេ ស ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី៣
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ)ចំនួន២កន្លែងសរុបប្រវែង៦៤ម៉ែត្រ
-ឧបករណ៍លូស្បៃមុងចំនួន១មាត់
-ឧបករណ៍រ៉ាវចំនួន ២មាត់
-បង្គោលចម្រឹងចំនួន ៧២ដើម
នៅចំណុចចុងព្រែកជីក ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី៤
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ)ចំនួន១កន្លែង ប្រវែង១៧ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន២មាត់
-បង្គោលចម្រឹងចំនួន១៥ដើម
-លែងត្រីចម្រុះទម្ងន់៤គីឡូក្រាម
នៅចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
បន្ទាប់មក នៅថ្ងៃដដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកោះសូទិន កងកម្លាំងប្រដាប់វុធទាំង៣ ភូមិបាលស្រុកកោះសូទិន អាជ្ញាធរឃុំល្វេ ក្រុមប្រឹក្សាឃុំ មេភូមិព្រែកចង្ក្រាន បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងការលួចទន្ទ្រានព្រៃលិចទឹក ក្រុមការងារសមត្ថកិច្ចម្រុះបានឃេីញមានស្នាមទន្ទ្រាន ទំហំប្រ ហែល ១ហិតតា និងស្នាមជីកប្រឡាយមួយខ្សែនៅចំណុចក្រពេីតាំង ភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។បន្ទាប់មកក្រុមការងារចម្រុះបន្តស្រាវ ជ្រាវរកឃេីញអ្នកលួចទន្ទ្រាន បានកោះហៅមកសួរនាំ និងធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកកម្មភាពទន្ទ្រានដីព្រៃលិចទឹកនេះ និងដកហូតរក្សាទុកជាសម្បត្តិរដ្ឋវិញ ដែលមានឈ្មោះឃាង ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
10 255
រដ្ឋបាលខេត្តកំពង់ចាម បង្ក្រាបបទល្មើសជនជាតិចិន ធ្វើដំណើរឆ្លងកាត់ ខេត្តកំពង់ចាម ដោយគ្មានលិខិតឆ្លងដែន បានចំនួន ១០លើក ឃាត់ខ្លួនមនុស្ស ៧៨ នាក់
10 255
+3
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា និងពង្រឹងការងារគ្រប់គ្រងពន្ធនាគារ
កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា និងពង្រឹងការងារគ្រប់គ្រងពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងផ្នែកជំនាញពាក់ព័ន្ធក្នុងពន្ធនាគារខេត្តកំពង់ចាម។
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។
10 255
+9
ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦
(កំពង់ចាម) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ខ្លួន នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមានវត្តមានសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា កិច្ចប្រជុំសាមញ្ញលើកទី២៦នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ខេត្ត ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងការវាយតម្លៃលើលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក ដើម្បីបន្តជំរុញប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអានរបាយការណ៍ដែលបានឆ្លុះបញ្ចាំងពីលទ្ធផល និងសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននៅក្នុងខែមិថុនា រួមមាន៖ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ,ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានាផងដែរ៕
10 255
+9
ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្ត ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការចូលរួម ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទាំង២ អភិបាលអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។
ពិធីចុះអនុស្សរណៈនាពេលនេះមានគោលបំណងដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់៕
10 255
+3
#ព័ត៌មានលម្អិតអំពីផ្លូវបេតុងនិងកៅស៊ូ (ទំនប់ជ្រោយចេក)
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងការកែប្រែតំបន់បទមួយចំនួនដែលមានសក្កានុពលពីធម្មជាតិ ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្ត តួយ៉ាង៖ (ទំនបជ្រោយចេក) ឯកឧត្តមអភិបាលខេត្ត បានខិតខំរកដៃគូអភិវឌ្ឍន៍ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគម្រោង រហូតធ្វើឲ្យសមិទ្ធផល បានលេចជារូបរាងឡើង ក្នុងរយៈពេលដ៏ខ្លី។
#អំពីវឌ្ឍនភាព (ទំនប់ជ្រោយចេក)
-ផ្លូវមានប្រវែងសរុប ១៣.៨០០គ.ម
-ទទឹងផ្លូវបេតុង និងកៅស៊ូពីរជាន់ ៖ ៧ ម៉ែត្រ
-កម្រាលបេតុង OS ២.៦៨០គ.ម
-កម្រាលកៅស៊ូពិរជាន់៖ ១១.១២០គ.ម
-ចំណុចចាប់ផ្ដើម និងចុងបញ្ចប់ផ្លូវ ភូមិទួលចំបក់ ឃុំទ្រាន ទៅដល់ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
#ទីតាំងផ្លូវ៖ ឆ្លងកាត់ភូមិទ្រាន ភូមិបថង ភូមិទួលចំបក់ ភូមិវាលគ្រៀល ភូមិស្តុក ភូមិស្រក ជាផ្លូវតភ្ជាប់ ទៅផ្លូវកៅស៊ូពីជាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទចាប់ពីរង្វង់មូលភូមិស្រកទៅផ្លូវជាតិ៧១C ។
#អត្ថប្រយោជន៍ផ្លូវ៖ សាលា ០៣ មណ្ឌុលសុខភាព០២ ផ្សារ០២ វត្ត០២ និងដឹកជញ្ជូន កសិផល និងផលិតផលចេញចូលជាប្រចាំ មកកាន់ទីផ្សារ។
#ឆ្នាំសាងសង់និងប្រភពថវិកា៖ ២០២៣-២០២៦ សាងសង់ដោយគម្រោងកែលម្អការតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់( RCIP)ដោយប្រើប្រាស់ថវិកាសហកាប្រតិបត្តិការរបស់រាជរដ្ឋភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី(WB) សរុបទឹកប្រាក់ ៣,០៦៤,៩២១.៨៨ ដុល្លារ គម្រោងស្ថិតក្នុងសុពលភាព។
#ចំនួនប្រជាជនអ្នកទទួលផលដោយផ្ទាល់ ១៩៤១៤ នាក់ .ការងារលូគ្រប់ប្រភេទ ផ្លាក និងបង្គោលសុវត្តិភាព
#លូអ៊ុយ ៖ ៣ ៤៦៥ម -ផ្លាកចរាចរណ៍ ១៧៩
-បង្គោលសុវត្ថិភាព៖ ១៣១២
-ការងារបេតុងការពារជើងផ្លូវត្រង់កន្លែងទំនប់ជ្រោយចេកពីកន្លែងប្រវែងសរុប ៤០០ ម
១៤.នៅលើទំនប់កែបមានដាក់របាំងដែកសរុបប្រវែង ១២០៕
10 255
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែមិថុនា ឆ្នាំ២០២៦
10 255
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផល ចំនួន ៥ករណី ក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុក អាជ្ញាធរឃុំ និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈសំខាន់ៗទាំង ៥ករណី ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះ រួមមាន៖
ករណីទី១៖ ការអាស្រ័យផល ដាំដំណាំ និងសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅលើដីចំណីទន្លេ ព្រែក និងអរ ស្ថិតនៅក្នុងឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ និងឃុំឫស្សីស្រុក។
ករណីទី២៖ ការពិនិត្យដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋ នៅជុំវិញទួលទាំង៣ រួមមាន៖ ទួលរត់លាវ ទួលចេតិយ៍ និងទួលច្រនៀង ស្ថិតនៅក្នុងឃុំបឹងវែង និងឃុំបារាយណ៍។
ករណីទី៣៖ ករណីដីអាស្រ័យផលរបស់ប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលនៅជុំវិញបឹងរាម ស្ថិតនៅក្នុងឃុំប្រាំយ៉ាម ឃុំផ្ទះកណ្តាល និងឃុំបារាយណ៍។
ករណីទី៤៖ ករណីដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបឹងរាម ដែលបានចុះបញ្ជីកម្មសិទ្ធិជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ករណីទី៥៖ ករណីបងប្អូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលដីនៅក្នុងតំបន់ទំនប់បាយដេ ស្ថិតនៅក្នុងភូមិកំធ្លាក់ ឃុំបារាយណ៍។
ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីទាំងនោះឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងតម្លាភាព ដើម្បីស្វែងរកដំណោះស្រាយសមស្រប ស្របតាមនីតិវិធីច្បាប់ បង្ការផលប៉ះពាល់ និងធានាបាននូវផលប្រយោជន៍ស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។
10 255
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្តឹងជំទាស់ទប់ស្កាត់ការចេញប្លង់ដីរបស់ពលរដ្ឋ ៣ឃុំ ក្នុងស្រុកចំការលើ
(កំពង់ចាម) ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយតំណាងក្រសួងកសិកម្ម បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជុំវិញករណីទំនាស់ដីធ្លី ដែលមានការប្តឹងជំទាស់ទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ នៅស្រុកចំការលើ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងារចុះមូលដ្ឋាលស្រុកចំការលើ ក្រោមការចាត់តាំងរបស់ឯកឧត្តម ហ៊ុន ម៉ានិត ។
ឯកឧត្តម វ៉ា ពិសី បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺផ្តោតទៅលើការពិនិត្យ និងដោះស្រាយករណីឈ្មោះ លាង មួយងីម រស់នៅភូមិ១០មករាលើ ឃុំបុសខ្នុរ ដែលបានដាក់ពាក្យប្តឹងជំទាស់ និងស្នើសុំទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ប្រព័ន្ធ) របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងឃុំចំនួន៣ ក្នុងស្រុកចំការលើ។ ករណីប្តឹងទប់ស្កាត់នេះ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋម្ចាស់ដីជាច្រើននាក់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកនិងណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញសុរិយោដី ត្រូវពិនិត្យមើលឯកសារគតិយុត្ត និងប្រវត្តិដីធ្លីឱ្យបានច្បាស់លាស់ ម៉ឺងម៉ាត់ និងឈរលើគោលការណ៍ច្បាប់ជាធំ។ ចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងជាក់ស្តែងបន្ថែមទៀត ដើម្បីរកចំណុចដោះស្រាយរួមមួយដែលអាចទទួលយកបាន និងបញ្ចប់ទំនាស់នេះដោយសន្តិវិធី។
ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការបន្តមួយចំនួន ដល់មន្ត្រីពាក់ព័ន្ធ ដើម្បីចុះអនុវត្តផ្ទាល់នៅមូលដ្ឋាន សំដៅជម្រុញដំណើរការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ស្របតាមគោលនយោបាយគាំពារសិទ្ធិដីធ្លីស្របច្បាប់របស់រាជរដ្ឋាភិបាល៕
10 255
+1
សេចក្ដីជូនដំនឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃអអ្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ កក្កដា ឆ្នា២០២៦
10 255
+5
វេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦
មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🙏🇰🇭🙏
10 255
+9
លោក ហេង វុទ្ធី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ត្រូវបន្តពង្រឹង៨ ពង្រីក២
ដើម្បីកសាងសមាជិកបក្ស ឱ្យមានភាពប្រាកដប្រជា និងច្បាស់លាស់
នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឃុំអារក្សត្នោត ប្រចាំខែមិថុនា និងទិសដៅបន្ដ ។
ក្នុងកិច្ចប្រជុំនេះ ត្រូវបានត្រួតពិនិត្យ អំពីវឌ្ឃនាភាព នៃការកសាងសមាជិកគណបក្ស ក៏ដូចជាលទ្ធផលការងារដែលសម្រេចបាន និងការដាក់ទិសដៅបន្ដដូចខាងក្រោម:
១-លើយកបទសោធន៍ល្អៗ ហើយដាក់ចេញនូវការតម្រង់ទិស និងលើកយកបញ្ហាប្រឈម ដែលបានដោះស្រាយ និងបន្កខិតខំដោះស្រាយ ប្រកបដោយប្រសិទ្ធភាព
២-បន្តពង្រឹង៨ ពង្រីក២
កសាងសមាជិកបក្ស ឱ្យមានភាពប្រាកដប្រជា និងច្បាស់លាស់
៣-បន្តការចិញ្ចឹមចលនាគណបក្ស
៤-បង្កើនសកម្មភាព ក្នុងការចុះសួរសុខប្រជាពលរដ្ឋដល់តាមខ្នងផ្ទះ
៥-បន្ដជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះ ឱ្យបានគ្រប់ៗគ្នា
៦-ក្រុមការងារ ត្រូវពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើ ផ្លាកគណបក្ស ដែលមិនទាន់មាន និងខ្លះខូចខាត ដើម្បីផ្លាស់ប្ដូរថ្មី
៧-បន្ដជួយដល់អតីតយុទ្ធជន និងនិវត្តជន ។
ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនក្រុមការងារថ្នាក់មូលដ្ឋាន ចំនួន២៦នាក់ និងឧបត្ថម្ភសម្ភារៈ ព្រមទាំងឧបត្ថម្ភការចិញ្ចឹមចលនាគណបក្ស ។
បន្ទាប់មក លោក ហេង វុទ្ធី និងសហការី បានបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនសមាជិកគណបក្សដែលមានជីវភាពលំបាក ចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលថវិកា ៥មុឺនរៀល គ្រឿងឧបភោគបរិភោគមួយចំនួន និងឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ ដល់វិហារឥស្លាម ១កន្លែង ។ ជាមួយគ្នានេះ ក៏បានឧបត្ថម្ភនូវថវិកា មួយចំនួនបន្ថែមដល់សមាជិកគណបក្ស មួយគ្រួសារ ដើម្បីជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ ដែលមានសភាពទ្រុឌទ្រោម និងផ្លាស់ប្តូរ ផ្លាកគណបក្ស មួយចំនួន ផងដែរ ។
10 255
អបអរសាទរពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦៨នាក់ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦៨នាក់ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ពិធីនេះមានការចូលរួមពីក្រុមការងារចុះជួយឃុំសំពងជ័យ សរុបចំនួន ១៤០នាក់ ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព និងស្និទ្ធស្នាល។
នាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានថ្លែងនូវការផ្តាំផ្ញើសួសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់សមាជិកសមាជិការគណបក្សទាំងអស់ ហើយក៍សូមថ្លែងអំណគុណដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែជឿជាក់និងស្មោះស្ម័គ្រមកលើការដឹកនាំរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ។
ក្នុងឱកាសនេះផងដែរផងដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិការថ្មី ទាំង ៦៨នាក់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ល្អនិងត្រឹមត្រូវបំផុតក្នុងការរួមគ្មាកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះឯកឧត្តមក៏បានស្នើដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យបានសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែរឹងមាំ ដើម្បីទទួលបានការគាំទ្រនិងមានប្រៀបឈ្នះគ្រប់ការបោះឆ្នោតនានាសម្រាប់ពេលខាងមុខ។
ឯកឧត្តមបានបន្ដថា រាប់ចាប់ពីថ្ងៃជ័យជម្នះ ៧ មករា មក គណបក្សប្រជាជនកម្ពុជាបានធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងរីកចំរើនយ៉ាងត្រចះត្រចង ។ ក្នុងនោះឯកឧត្តមបានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ឯកភាពជាតិ ប្រែក្លាយទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ដែលបានធ្វើអោយប្រទេសជាតិយើងកាន់តែមានការរីកចម្រើនស្មើមុខស្មើមាត់ដូចទៅនិងប្រទេសជឿនលឿននានាក្នុងពិភពលោក។
ក្នុងពិធីនេះ ឯកឧត្តម លន់ លឹមថៃ បានឧបត្ថម្ភថវិកាសរុបចំនួន ៣.៥៨០.០០០ រៀល ដល់សមាជិក សមាជិកាគណបក្សដែលទើបបញ្ចូលថ្មី និងអ្នកចូលរួមចំនួន ១៤០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០.០០០ រៀល អាវយឺតមួយ មួកមួយ និងអាហារសម្រន់។ ជាមួយគ្នានេះ ក៏បានផ្តល់ថវិកាដល់ប្រជាការពារ និងនគរបាលប៉ុស្តិ៍ចំនួន ១១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០.០០០ រៀលផងដែរ៕
