ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 182 مشتركاً، محتلاً المرتبة 4 925 في فئة السياسة والمرتبة 542 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 182 مشتركاً.

بحسب آخر البيانات بتاريخ 05 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -119، وفي آخر 24 ساعة بمقدار -7، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.11‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.46‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 724 مشاهدة. وخلال اليوم الأول يجمع عادةً 556 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 06 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 182
المشتركون
-724 ساعات
-217 أيام
-11930 أيام
أرشيف المشاركات
នារាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព
+9
នារាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសារអាហារ​សាមគ្គីជាមួយ​ឯកឧត្ដម​ Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី​ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងក្រុមការងារ​ Cambodia Vision ដេីម្បីពិភាក្សា​ការងារ​ និងរៀបចំផែនការព្យាបាលជំងឺ​ភ្នែក​ ត្រចៀក​ ដោយឥតគិតថ្លៃជូនប្រជាជន​ ប្រចាំឆ្នាំ​២០២៦​ ក្នងខេត្តកំពង់ចាម ដែលកម្មវិធីនេះធ្វើឡើង នៅ ភោជនីយដ្ឋាន ប្រេសុីដង រាជធានីភ្នំពេញ។

មន្ត្រីជំនាញជលផលកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្របឹងជ្រោយ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន សម្ដេចមហាបវរធិបតី ហ៊
+4
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផលសំខាន់ៗជូនជាតិ និងប្រជាជន

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត
+4
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផលសំខាន់ៗជូនជាតិ និងប្រជាជន

ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖ ១.លិខិតបន្តសុពលភាព ២.លិខិតបេសកកម្ម ៣.អាជ្ញាប័ណ្ណ ៤.កាតអ្នកសារព័ត៌មាន មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

ស្រុកចំការលើ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប និងក្រុមការងារគណ
+7
ស្រុកចំការលើ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប និងក្រុមការងារគណបក្សមូលដ្ឋាននៃទីចាត់ការរដ្ឋបាលសាលាខេត្តបានអញ្ជើញចុះជួបសំណេះសំណាលសួសុខទុក្ខ បងប្អន ដែលជាក្រុមបក្ស គ្រួសារបក្ស និងសមាជិកបក្ស នៅភូមិថ្នល់បែកលិច និងភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ក្នុងឱកាសនេះឯកឧត្តម បានពាំនាំនៅការសួរសុខទុក្ខនិងថ្លែងអំណរគុណពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ដល់ពុកម៉ែ មាមីង បងប្អូន ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងបានស្ដាប់ និងធ្វើការដោះស្រាយលើសំណើរនានាដែលពុកម៉ែ មាមីង បងប្អូន ដែលជាប្រធានក្រុមបក្សនិងសមាជិកបក្សបានលើកឡើងដើម្បីផ្ដល់នូវទំនុកចិត្តបន្ថែមទៀតលើការគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា  ព្រមទាំងបានជម្រាបជូននូវព្រឹត្តការណ៍ថ្មីៗពាក់ព័ន្ធទៅ និងការឈ្លានពានពីសំណាក់កងទ័ពសៀមមកលើអធិបតេយ្យភាពកម្ពុជា និងការដោះស្រាយដ៏មុឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ធិបតិ ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកបាធាយ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកបាធាយ ស្ថិតនៅទីស្នាក់ការគណបក្សស្រុកបាធាយ ដោយមានការចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងថា ចំណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ននាថ្ងៃនេះ ពឺជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។ ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា ៖ ការបើកវគ្គអប់រំ បំពាក់បំប៉ននយោបាយនាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព្វផ្សាយលក់ដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ "អ្នកគ្រូពេទ្យវួចណែ ភូមិថ្មី"

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព
+3
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព្វផ្សាយលក់ដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ "អ្នកគ្រូពេទ្យវួចណែ ភូមិថ្មី"

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ រយៈពេល៩ខែ ឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្ត នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សរយៈពេល៩ខែ ឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់៖ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ឯកឧត្តម ជីម លាវ  សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភា មណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១០ លោក លោកស្រី សមាជិកបក្សស្រុក សមាជិកបក្សឃុំ ក្រុមការងារអាយធីឃុំ សរុបអ្នកចូលរួមចំនួន ២៩៧នាក់ ស្រី៧២នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភ សមាជិក សមាជិកា ចូលរួមចំនួន ២៧០នាក់ ក្នុង១នាក់ថវិកា ២០.០០០រៀល ប៉ូលីស ប្រជាការពារ និងគ្រូពេទ្យប្រចាំការ ១២នាក់ ក្នុង១នាក់ ២០.០០០រៀល មន្ត្រីប្រចាំការទីស្នាក់ការបក្សស្រុក ចំនួន ៦នាក់ ក្នុង១នាក់ ១០០.០០០រៀល ចំណាយរៀបចំកម្មវិធីកិច្ចប្រជុំ និងផ្សេងៗអស់ចំនួន ៤.៥០០.០០០រៀល និង ចូលបុណ្យកឋិនទាន ចំនួន ២.០០០.០០០រៀល ក្នុងនោះ ឯកឧត្តម  បានចំណាយអស់ថវិកាសរុបចំនួន ១០.៥០០.០០០រៀល ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព
+3
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព្វផ្សាយលក់ដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ "អ្នកគ្រូពេទ្យវួចណែ ភូមិថ្មី"

សិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាសហគ្រាសធុនតូច និងមធ្យម​ នៅ​ខេត្ត​កំពង់ចាម​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ តុល
+8
សិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាសហគ្រាសធុនតូច និងមធ្យម​ នៅ​ខេត្ត​កំពង់ចាម​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ តុលា​ ឆ្នាំ​២០២៥​ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាង​ខ្ពង់ខ្ពស់​ឯកឧត្ដម​ អ៊ុន​ ចាន់​ដា​ អភិបាល នៃ​អភិបាល​ខេត្ត​កំពង់ចាម​ និង លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាសហគ្រាសធុនតូច និងមធ្យម​ នៅសាលប្រជុំសាលាខេត្ត។ ក្នុងសិក្ខាសាលានេះដែរមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អនុប្រធានមន្ទីរពាណិជ្ជកម្ម ​អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជាតំណាងធនាគារហ្វីលីព ក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សហគ្រាសធុនតូច និងមធ្យមខេត្តកំពង់ចាម។