រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 134 مشتركاً، محتلاً المرتبة 4 991 في فئة السياسة والمرتبة 564 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 134 مشتركاً.
بحسب آخر البيانات بتاريخ 16 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -119، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.62%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.42% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 671 مشاهدة. وخلال اليوم الأول يجمع عادةً 549 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 17 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 134
المشتركون
-224 ساعات
-297 أيام
-11930 أيام
أرشيف المشاركات
10 134
ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម រីករាយ សប្បាយចិត្ត និងថ្លែងអំណរ គុណដល់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំង អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូរ ជួយផ្តល់ស្បៀង អាហារ ដើម្បីជួយដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋ។
10 134
អាជ្ញាធរ និងពលរដ្ឋ ឃុំប្រាំយ៉ាម ស្នើសុំ ផ្លូវមួយខ្សែដើម្បីតភ្ជាប់ទៅខេត្តព្រៃវែង
10 134
+9
នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាខេត្តកំពង់ចាម រួមដំណើរដោយ ឯកឧត្តម នាយកសាខា លោកគ្រូ អ្នកគ្រូពេទ្យ និងក្រុមការងារបានចុះសួរសុខទុក្ខ អ្នកស្រី ស្រេង ចាន់ធូ អាយុ ៣២ឆ្នាំ រស់នៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដែលបានឈឺពោះសម្រាលកូនស្រីទី២ នៅម៉ោង១២.០៤នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅពេលកំពុងធ្វើណើរ ដោយម៉ូតូទៅកាន់មន្ទីរពេទ្យ ហើយភ្លាមៗ ត្រូវបានប្រជាពលរដ្ឋផ្ទះក្បែរនោះជួយដឹកមកបញ្ជូនមកសម្រាក ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរលោកជំទាវប្រធាន បានបាននាំយក អំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អ្នកស្រី ផងដែរ ។
10 134
+9
អភិបាលខេត្តកំពង់ចាម នាំយកស្បៀងអាហារ ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់
កំពង់ចាម÷ ដោយមើលឃើញពីភាពខ្វះខាត របស់ប្រជាពលរដ្ឋដោយរងគ្រោះដោយលិច លង់ផលដំណាំពីទឹកជំនន់ ធ្វើឲ្យជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលាស្រុកកោះសូទិន នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារខេត្ត អញ្ជើញ ចុះផ្តល់ជំនួយឧបត្ថម្ភ ជាគ្រឿង ឧបភោគបរិភោគ ជូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារ នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំ ការផ្តាំផ្ងើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរ យកចិត្តទុកដាក់ រាល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺមានវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំរបស់រាជរដ្ឋា ភិបាល រួមសុខ រួមទុក្ខជាមួយគ្នា គ្រប់វេលា។
ឯកឧត្តម ក៏បានចូលរួម សោកស្តាយ ចំពោះការខូចខាត ផលដំណាំ ស្រូវ ចំការ ដោយសារ ទឹកជំនន់ នាពេលកន្លង ធ្វើឲ្យប្រជាពលរដ្ឋប៉ះពាល់ដល់ជីវភាព។ ឯកឧត្តម បានស្នើដល់ប្រជាកសិករ បន្តដំដុះ ស្រូវ ផលដំណាំផ្សេងៗ ឡើងវិញ ក្រោយពេលទឹកស្រក ដើម្បីបង្ក បង្កើន ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងរួមចំណែកជាមួយរដ្ឋាភិបាល បង្កើនសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងឲ្យកាន់តែរីកធំធាត់ឡើងបន្តទៅទៀត។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ សុំយកចិត្តទុកដាក់ មើលថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគស្អាត ផឹកស្អាត រស់នៅស្អាត បើសិន មានអាការៈមិនស្រួលខ្លួន ឆាប់រួសរាន់ទៅមណ្ឌលសុខភាព ពិនិត្យសុខភាព ព្យាបាល និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
10 134
+9
កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្ងៃនេះ
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល, កងកម្លាំង, មន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំបានលើកយករបៀបវារៈ ចំនួន៤ រួមមាន:
១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ តុលា និងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងដីកាស្តីពី ការកំណត់តម្លៃសេវាជាក់ស្តែង សម្រាប់ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង) និងសេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម។
៥-បញ្ហាផ្សេងៗ៕
10 134
+6
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រតិបត្តិជំនាញទី១ នៃបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្គេត និងបង្គ្រាបបទល្មើសគ្រប់ប្រភេទ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយ:ប្រព័ន្ធZOOM នៅសាប្រជុំតូចសាលាខេត្តកំពង់ចាម ។ ដោយមានការអញ្ជើញចូលរួមពីស្នងការរងនគរបាលខេត្ត និងមន្ត្រីនគរបាលខេត្ត ។
10 134
+5
នៅព្រឹកថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំករណីទីតាំងដីបុរាណដ្ឋាននៅតាមបណ្ដារាជធានី/ខេត្ដ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅតាមរយះប្រព័ន្ធនិម្មិត (Zoom ) ។
10 134
ព្រះចៅអធិការវត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ព្រះតេជគុណ ខាន់ ខាត់ បានអំពាវនាវដល់អ្នកនិយមលេង បណ្តាញសង្គម សុំយកចិត្តទុកដាក់ ត្រួតពិនិត្យ ប្រភពឲ្យបានច្បាស់លាស់មុនចែករំលែកបន្ត ជាពិសេសជឿជាក់លើផេកផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា និងផេករបស់ប្រមុខថ្នាក់ដឹកនាំកំពូលៗ។
10 134
លោក ម៉ន ហេន ចៅសង្កាត់វាលវង់ ក្រុងកំពង់ចាម បង្ហាញពីយន្តការការងារគ្រប់គ្រងភូមិឃុំមានសុវត្ថិភាព ដើម្បីបន្តថែរក្សាសន្តិសុខ ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋ ។
10 134
+3
ញត្តិថ្កោលទោស ចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
10 134
+9
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាម បែបវិមជ្ឈការ និង វិសហមជ្ឈការ នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។
10 134
+9
រសៀលថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ ឧទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោក ស្រេង រ៉ា ត្រូវជាឪពុកក្មេករបស់លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ។ កម្មវិធីបុណ្យប្រព្រឹត្តទៅនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
សូមអនុមោទនាបុណ្យ🙏🙏🙏
10 134
+9
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង ឯកឧត្តម ជូរ រតន: អគ្គនាយករងមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការអនុវត្តមូលនិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រូសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុក នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក ជនបង្គោលនៃការិយាល័យអបរំ យុវជន និងកីឡា ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីជំនួយការរដ្ឋបាលឃុំ-សង្កាត់ ផងដែរ។
