ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 136 подписчиков, занимая 4 991 место в категории Политика и 564 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 136 подписчиков.

Согласно последним данным от 16 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -119, а за последние 24 часа — -2, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.62%. В первые 24 часа после публикации контент обычно набирает 5.42% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 671 просмотров. В течение первых суток публикация набирает 549 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 17 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 136
Подписчики
-224 часа
-297 дней
-11930 дней
Архив постов
អភិបាលខេត្តកំពង់ចាម នាំយកស្បៀងអាហារ ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនគ្រួសារសពលោក ស៊ុន ស្រេ
+2
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនគ្រួសារសពលោក ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស កំពង់ចាម: សមត្ថកិច្ចក្នុងរាជ
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស កំពង់ចាម: សមត្ថកិច្ចក្នុងរាជអាវុធហត្ថនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសបំពងសំឡេងលាន់លឺខ្លាំងៗរំខានអ្នកដ៏ទៃ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២០.១០ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញប្រតិបត្តិការបង្រ្កាបបានម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងលឺខ្លាំងធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ចំនួន០១គ្រឿង និងជនបង្ក ចំនួន០១នាក់ ។ ជនបង្កមានស្រុកកំណើត ភូមិបាក់អំរែក ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងវត្ថុតាង ម៉ូតូចំនួន០១គ្រឿង ម៉ាក YAMAHA EXSENTER ពណ៍ស ( គ្មានស្លាកលេខ ) ។ បច្ចុប្បន្នជនបង្ក និងម៉ូតូខាងលើបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង រសៀលថ្ងៃសុក្រ ៩
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង រសៀលថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដែលបានអនិច្ចកម្ម នៅថ្ងៃ ព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹង ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៤៧ ឆ្នាំ វេលាម៉ោង ៩:៤០ នាទីព្រឹក ដោយរោគាពាធ ស្ថិតនៅភូមិ ព្រះអណ្តូង១ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោក ស៊ុន ស្រេង សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លាងឃ្លៀត។🙏🙏🙏

ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនយុវជនសសយក​ កាកបាទក្រហម​ កាយរិទ្ធ និងសិស្សានុសិស្ស​ នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកាឆ
+9
ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនយុវជនសសយក​ កាកបាទក្រហម​ កាយរិទ្ធ និងសិស្សានុសិស្ស​ នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម​ ខ្លូត​ ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃនៃគណៈអភិបាលខេត្ដកំពង់ចាម និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច​ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនយុវជនសសយក​ កាកបាទក្រហម​ កាយរិទ្ធ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ពឺ ស្រុកចំការលើ ​ខេត្តកំពង់ចាម។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជ
+9
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត ​នៅសណ្ឋាគារភ្នំប្រុសក្រុងកំពង់ចាម ក្រោមអធិបតីភាព អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម​ ខ្លូត​ ចិន្តា អភិបាលរងខេត្ត
+8
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម​ ខ្លូត​ ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន(ស្ពឺ) ស្ថិតនៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម​ ដោយមានការអញ្ជើញចូលរួមពី​ លោកអគ្គនាយករង ​លោកប្រធាន​ អនុប្រធាននាយកដ្ឋាន​ អភិបាលរងស្រុក លោកស្រីប្រធានមន្ទីរ​អធិការកិច្ចខេត្ត​ លោក លោកស្រី  កងកម្លាំងប្រដាប់អាវុធ មេឃុំ នាយក នាយករង លោកគ្រូ អ្នកគ្រូ យុវជន កាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក. និងសិស្សានុសិស្ស សរុបចំនួន​៣៩៦នាក់ ។

អាជ្ញាធរខេត្តកំពង់ចាមនាំយកស្បៀងអាហារផ្តល់ជូនពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់

យុវជនខេត្តកំពង់ចាមសម្តែងក្តីឈឺចាប់និងស្នើអន្តរជាតិដាក់សម្ពាធលើថៃដែលបានបាញ់ប្រហារពលរដ្ឋខ្មែរ

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនយុវជនសសយក​ កាកបាទក្រហម​ កាយរិទ្ធ និងសិស្សានុសិស្ស​ នាព្រឹក​ ថ្ងៃទី១៤ ខែ
+9
ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនយុវជនសសយក​ កាកបាទក្រហម​ កាយរិទ្ធ និងសិស្សានុសិស្ស​ នាព្រឹក​ ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម​ ខ្លូត​ ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃនៃគណៈអភិបាលខេត្ដកំពង់ចាម និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច​ រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពង់ចាម​ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ​ខេត្តកំពង់ចាម

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច និងឯកឧត្តម​ ខ្លូត​ ចិ
+8
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច និងឯកឧត្តម​ ខ្លូត​ ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ត្រី យិន​ យឿត អនុប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅសាលាវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ដោយមានការអញ្ជើញចូលរួមពី​ លោកអគ្គនាយករង ​លោកប្រធាន​ អនុប្រធាននាយកដ្ឋាន​ អភិបាលរងស្រុក លោកស្រីប្រធានមន្ទីរ​អធិការកិច្ចខេត្ត​ លោក លោកស្រី  កងកម្លាំងប្រដាប់អាវុធ មេឃុំ នាយិកា នាយករង លោកគ្រូ អ្នកគ្រូ និស្សិត​យុវជនកាយរិទ្ធ កាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបចំនួន​ ៣៩៩នាក់ ព្រមទាំងបានយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ដោយមានសំណួរសរុបចំនួន​ ៤១សំណួរ​ ហើយត្រូវបានឆ្លើយបំភ្លឺពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ យ៉ាងក្បោះក្បាយគ្រប់សំណួរ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារស្រ្តី នៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភា សង្កត់ធ្ងន់ថា “យើងត្រូវចាំថា «ខ្មែរមានសាមគ្គី ខ្មែរខ្លាំង និងមានភាពធន់» ហើយអាចបោះជំហានទៅមុខ ដោយមានភាពជឿជាក់ និងក្តីសង្ឃឹម៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ

នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ
+9
នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈធ្វើបច្ចុប្បន្នភាព ការងារសម្បទានសង្គមកិច្ចនៅខេត្ដកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។

លោកស្រី ស្រេង ចាន់ធូ ស្រ្តីសម្រាលកូន តាមផ្លូវម្នាក់ នៅខេត្តកំពង់ចាម សូមថ្លែងអំណរ គុណដល់សម្តេចប្រធានកាកបាទ ក្រហមកម្ពុជា និង ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការកាកបាទក្រហមសាខាខេត្ត ដែលបានផ្តល់អំណោយមនុស្សធម៌ជួយសង្រ្គោះ ម្តាយ និងទារក។