uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 138 obunachidan iborat bo'lib, Siyosat toifasida 4 987-o'rinni va Kambodja mintaqasida 564-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 138 obunachiga ega bo‘ldi.

15 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -117 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.58% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.48% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 667 marta ko‘riladi; birinchi sutkada odatda 556 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 16 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 138
Obunachilar
Ma'lumot yo'q24 soatlar
-327 kun
-11730 kun
Postlar arxiv
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្ប
+8
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សារាវុធ អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ អិលប៊ីអិន អេស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម តំណាងប្រធានក្រុមប្រឹក្សាខេត្ត , អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ , ប្រធានមន្ទីរ/អង្គភាព , មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសម្បទានក្រោមឱវាទរដ្ឋបាលខេត្តផងដែរ។

អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នូវឯកសណ្ឋានប្រយុទ្ធចំនួន២,០០០សម្រាប់ មកផ្ដល់ជូនកងកម្លាំងនគរបាលខេត្តកំពង់ចាម។

សមិទ្ធផលថ្មី នៅលើទឹកដីស្រុកកំពង់សៀម ខេត្តកំពង់ចាម👏🏻🇰🇭🇰🇭🇰🇭 🎥- ជួន រតនាវង្ស 🌐 ក្រសួងទេសចរណ៍ Ministry of Tourism 🌐 Huot Hak ហួត ហាក់ 🌐 Instagram 🌐 X(Twitter) 🌐 Youtube 🌐 Tiktok 🌐 Website ☑️ Threads

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឡើងធ្វើបទរាយការណ៍ ជូនគណៈធិបតីអំពីការត្រៀមលក្ខណៈសម្បត្តិទាំងកងកម្លាំង និងសម្ភារៈ មធ្យោបាយគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្រ្តទទួលខុសត្រូវឱ្យបានទាន់ពេលវេលា។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពី ប្រមុខថ្នាក់ដឹកនាំ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងលោកជំទាវបណ្ឌិត ជូនចំពោះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ នាឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានត្រៀមលក្ខណៈរួចជាស្រេចនូវ សម្ភារៈមធ្យោបាយ និងពិសេសការរៀបចំបង្កើតឱ្យមានកងអនុសេនាតូច ចំនួន២ ដែលជាកម្លាំងរងចាំបទបញ្ជា ត្រៀមចេញបេសកកម្ម ២៤/២៤ម៉ោង។ ដោយឡែក ចំពោះបច្ចុប្បន្នភាព នៃសភាពការណ៍ព្រុំដែនកម្ពុជា-ថៃ សូមកងកម្លាំងទាំងអស់បន្តរក្សាជំហរឲ្យមុតមាំ និងសូមជឿជាក់ គាំទ្រលើការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានគោលជំហរម៉ឺងម៉ាត់ប្តូរផ្តាច់ ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី ជូនជាតិ មាតុភូមិ មិនឲ្យមានការបាត់បង់សូម្បីមួយមីលីម៉ែត្រ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយក សំលៀកបំពាក់ឈុតបេសកកម្មចំនួន ២.០០០ឈុត និងអាវចំណាំងផ្លាតចំនួន២០០ អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចែកជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕

នៅព្រឹកថ្ងៃទីអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល
+9
នៅព្រឹកថ្ងៃទីអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យលើករណីវិវាទដីធ្លីនៅស្រុកកងមាសចំនួន០៣ ករណី កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះនៅកម្ពស់៧.១២ម៉ែត្រ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ច
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះនៅកម្ពស់៧.១២ម៉ែត្រ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តស្រកចុះនៅកម្ពស់៧.១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,៣៤ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៣,៩៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។   ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាមានស្រុកចំនួន៣មានភ្លៀងធ្លាក់។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីដាក់ឱ្យដំណើរការ «ការអនុវត្តថ្នាលគាំពារសង្គមឌីជីថ
+7
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីដាក់ឱ្យដំណើរការ «ការអនុវត្តថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ ក្នុងខេត្តកំពង់ចាម» នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន អភិបាលក្រុង/ស្រុក , មេឃុំ/ចៅសង្កាត់ មន្ទីរ-អង្គភាព មន្ត្រីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះនៅកម្ពស់៧.៤៦ម៉ែត្រ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តស្រកចុះនៅកម្ពស់៧.៤៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,៣២ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៣,៨៣ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។   ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាគឺមានភ្លៀងធ្លាក់ច្រើននៅក្នុងស្រុកស្រីសន្ធរនៅថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៥។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម និងគណៈអចិន្រ្តៃយ៍ ចំនួន ៧រូប និងគណៈកម្មាធិការកណ្តាលចំនួន ៨ រូប ដោយអនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ។  ជាមួយគ្នានោះ អង្គប្រជុំក៏បានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ ស.ស.យ.ក. និងបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រគល់ភារកិច្ចជូនដល់ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ស.ស.យ.ក.។ សូមបញ្ជាក់ថា ឯកឧត្តម ធន់ វឌ្ឍនា លោកជំទាវ គង់ បញ្ញា ឯកឧត្តម អ៊ាង សុផល្លែត ឯកឧត្តម ហួត ហាក់  ឯកឧត្តម ចាយ បូរិន ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ឆាយ ឫទ្ធិសែន ត្រូវបានជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ នាកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ដោយឡែកសមាសភាពបំពេញបន្ថែមគណៈកម្មាធិការកណ្តាល រួមមាន៖ ឯកឧត្តម អ៊ាង សុផល្លែត ឯកឧត្តម ហួត ហាក់  ឯកឧត្តម ចាយ បូរិន ឯកឧត្តម ថោ ជេដ្ឋា ឯកឧត្តម ឆាយ ឫទ្ធិសែន លោកជំទាវ ពេជ្រ ពោធិ៍សារនាគី ឯកឧត្តម គួច ចំរើន  និងឯកឧត្តម យ៉ម ផារ៉ូត៕