uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 138 obunachidan iborat bo'lib, Siyosat toifasida 4 987-o'rinni va Kambodja mintaqasida 564-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 138 obunachiga ega bo‘ldi.

15 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -117 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.58% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.48% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 667 marta ko‘riladi; birinchi sutkada odatda 556 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 16 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 138
Obunachilar
Ma'lumot yo'q24 soatlar
-327 kun
-11730 kun
Postlar arxiv
នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និង
+9
នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ កិច្ចប្រជុំនារសៀលនេះ បានផ្ដោតទៅលើរបៀបវារៈសំខាន់ៗរួមមាន ការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាល ព្រមទាំងបោះឆ្នោតអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់ស្ថានភាពសង្គម និងស្របតាមតម្រូវការការងាររបស់ ស.ស.យ.ក. ។ សូមជម្រាបថា ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក. នៅសណ្ឋាគារសុខាខេត្តសៀមរាប៕

គម្រោងស្ថាបនាផ្លូវជាតិលេខ៧ស្គន់-កំពង់ចាម សម្រេចបាន៥៩.៤៥%ហើយ

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្
+9
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីអបអរសាទរខួបលើទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី ២៥ ជូនស្ត្រីមេម៉ាយទុរគត ១គ្រួសារ ទៀត នៅ ឃុំតាំងក្រសាំង ស្រុកបាធាយ
+9
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម  ប្រគល់ផ្ទះមនុស្សធម៌ទី ២៥ ជូនស្ត្រីមេម៉ាយទុរគត ១គ្រួសារ ទៀត នៅ ឃុំតាំងក្រសាំង ស្រុកបាធាយ  ។ --  ----  ----  ---- នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា  ឆ្នាំ២០២៥ នេះ   ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចា រួមនិងព្រះវត្តមាន  ព្រះវិន័យធរគណខេត្ត   លោក  លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក  និងអនុសាខាស្រុក  បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី ២៥ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីសាខា និង ឯកឧត្តម អ៊ុន ចាន់ដា ជូនស្ត្រីមេម៉ាយគ្មានទីពឹង ឈ្មោះ ថន វ៉ន អាយុ ៤៥ឆ្នាំ រស់នៅ ភូមិភ្នំវិហារ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

មន្ត្រីពន្ធនាគារខេត្តកំពង់ចាម ៩៦នាក់ ទទួលបានការពិគ្រោះ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៥ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរសម្រាកព្យាបាល ស្គន់ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនមន្ត្រីពន្ធនាគារខេត្តកំពង់ចាម ចំនួន ១២៣នាក់ ស្ថិតនៅពន្ធនាគារខេត្តកំពង់ចាម ក្រោមវត្តមានលោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខា និងឧត្តមអាគារនុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត ហួន សំអាត ប្រធានមន្ទីរសម្រាកព្យាបាល ស្គន់ និងក្រុមការងារ ព្រមទាំងលោកអនុប្រធាន លេខាធិការ សមាជិក សមាជិកាសមាគមជាច្រើនរូបទៀត។ គួរបញ្ជាក់ថា កម្មវិធីនេះចាប់ផ្តើមនៅម៉ោង ៨:៣០នាទីព្រឹក រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ដោយបានពិនិត្យ ពិគ្រោះ នឹងផ្តល់វ៉ែនតា ចំនួន ៩៦នាក់។ ដោយឡែកអ្នកដែលមានអាការៈជំងឺភ្នែកធ្ងន់ធ្ងរ ដែលត្រូវធ្វើការវះកាត់ ក្រុមការងារបានចេញបង្កាន់ដៃជូនដើម្បីបងប្អូនអញ្ជើញទៅវះកាត់ និងព្យាបាល នៅមន្ទីរសម្រាកព្យាបាល ស្គន់ ដោយឥតគិតថ្លៃ ដោយបង្កាន់ដៃមានសុពលភាពរយៈពេល ៣០ថ្ងៃ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី ម្តាយបង្កើតលោកស្រី ឃួន មុំ ជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន https://m.freshnewsasia.com/index.php/en/localnews/392019-2025-06-19-14-25-07.html

អាជ្ញាធរស្រុកស្ទឹងត្រង់និងសហគមន៍ទុរេនបែកអន្លូងយកអំណោយទៅប្រគល់ជូនទីបញ្ជាការជួរមុខខេត្តព្រះវិហារ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី  (កំពង់ចាម): នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី ត្រូវជាម្តាយបង្កើត លោកជំទាវ ឃួន មុំ ជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:១៨នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។ នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទទួលបានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត សាច់ញាតិគ្រួសារនៃសព។ សពអគ្គមហាឧបាសិកា ង៉ុន ស៊ូហ្វី បានកម្កល់នៅគេហដ្ឋានលេខ៤៩ ផ្លូវ P២២ គម្រោងទី៧ បុរីប៉េង ហូតបឹងស្នេ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនា។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ង៉ុន ស៊ូហ្វី បានទៅសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្
+7
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផៃ្ទ បានអញ្ជើញជាគណៈអធិបតី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ LBN អាស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមមកពីរដ្ឋបាលស្រុកនៃខេត្ត ចំនួន ០៥ រួមមាន ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំ ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ។