ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 140 подписчиков, занимая 4 987 место в категории Политика и 564 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 140 подписчиков.

Согласно последним данным от 15 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -117, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.58%. В первые 24 часа после публикации контент обычно набирает 5.48% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 667 просмотров. В течение первых суток публикация набирает 556 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 16 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 140
Подписчики
Нет данных24 часа
-327 дней
-11730 дней
Архив постов
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីដាក់ឱ្យដំណើរការ «ការអនុវត្តថ្នាលគាំពារសង្គមឌីជីថ
+7
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីដាក់ឱ្យដំណើរការ «ការអនុវត្តថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ ក្នុងខេត្តកំពង់ចាម» នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន អភិបាលក្រុង/ស្រុក , មេឃុំ/ចៅសង្កាត់ មន្ទីរ-អង្គភាព មន្ត្រីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះនៅកម្ពស់៧.៤៦ម៉ែត្រ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តស្រកចុះនៅកម្ពស់៧.៤៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,៣២ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៣,៨៣ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។   ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាគឺមានភ្លៀងធ្លាក់ច្រើននៅក្នុងស្រុកស្រីសន្ធរនៅថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៥។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម និងគណៈអចិន្រ្តៃយ៍ ចំនួន ៧រូប និងគណៈកម្មាធិការកណ្តាលចំនួន ៨ រូប ដោយអនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ។  ជាមួយគ្នានោះ អង្គប្រជុំក៏បានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ ស.ស.យ.ក. និងបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រគល់ភារកិច្ចជូនដល់ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ស.ស.យ.ក.។ សូមបញ្ជាក់ថា ឯកឧត្តម ធន់ វឌ្ឍនា លោកជំទាវ គង់ បញ្ញា ឯកឧត្តម អ៊ាង សុផល្លែត ឯកឧត្តម ហួត ហាក់  ឯកឧត្តម ចាយ បូរិន ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ឆាយ ឫទ្ធិសែន ត្រូវបានជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ នាកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ដោយឡែកសមាសភាពបំពេញបន្ថែមគណៈកម្មាធិការកណ្តាល រួមមាន៖ ឯកឧត្តម អ៊ាង សុផល្លែត ឯកឧត្តម ហួត ហាក់  ឯកឧត្តម ចាយ បូរិន ឯកឧត្តម ថោ ជេដ្ឋា ឯកឧត្តម ឆាយ ឫទ្ធិសែន លោកជំទាវ ពេជ្រ ពោធិ៍សារនាគី ឯកឧត្តម គួច ចំរើន  និងឯកឧត្តម យ៉ម ផារ៉ូត៕

នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និង
+9
នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ កិច្ចប្រជុំនារសៀលនេះ បានផ្ដោតទៅលើរបៀបវារៈសំខាន់ៗរួមមាន ការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាល ព្រមទាំងបោះឆ្នោតអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់ស្ថានភាពសង្គម និងស្របតាមតម្រូវការការងាររបស់ ស.ស.យ.ក. ។ សូមជម្រាបថា ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក. នៅសណ្ឋាគារសុខាខេត្តសៀមរាប៕

Repost from N/a

គម្រោងស្ថាបនាផ្លូវជាតិលេខ៧ស្គន់-កំពង់ចាម សម្រេចបាន៥៩.៤៥%ហើយ

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្
+9
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីអបអរសាទរខួបលើទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី ២៥ ជូនស្ត្រីមេម៉ាយទុរគត ១គ្រួសារ ទៀត នៅ ឃុំតាំងក្រសាំង ស្រុកបាធាយ
+9
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម  ប្រគល់ផ្ទះមនុស្សធម៌ទី ២៥ ជូនស្ត្រីមេម៉ាយទុរគត ១គ្រួសារ ទៀត នៅ ឃុំតាំងក្រសាំង ស្រុកបាធាយ  ។ --  ----  ----  ---- នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា  ឆ្នាំ២០២៥ នេះ   ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចា រួមនិងព្រះវត្តមាន  ព្រះវិន័យធរគណខេត្ត   លោក  លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក  និងអនុសាខាស្រុក  បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី ២៥ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីសាខា និង ឯកឧត្តម អ៊ុន ចាន់ដា ជូនស្ត្រីមេម៉ាយគ្មានទីពឹង ឈ្មោះ ថន វ៉ន អាយុ ៤៥ឆ្នាំ រស់នៅ ភូមិភ្នំវិហារ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

មន្ត្រីពន្ធនាគារខេត្តកំពង់ចាម ៩៦នាក់ ទទួលបានការពិគ្រោះ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៥ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរសម្រាកព្យាបាល ស្គន់ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនមន្ត្រីពន្ធនាគារខេត្តកំពង់ចាម ចំនួន ១២៣នាក់ ស្ថិតនៅពន្ធនាគារខេត្តកំពង់ចាម ក្រោមវត្តមានលោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខា និងឧត្តមអាគារនុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត ហួន សំអាត ប្រធានមន្ទីរសម្រាកព្យាបាល ស្គន់ និងក្រុមការងារ ព្រមទាំងលោកអនុប្រធាន លេខាធិការ សមាជិក សមាជិកាសមាគមជាច្រើនរូបទៀត។ គួរបញ្ជាក់ថា កម្មវិធីនេះចាប់ផ្តើមនៅម៉ោង ៨:៣០នាទីព្រឹក រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ដោយបានពិនិត្យ ពិគ្រោះ នឹងផ្តល់វ៉ែនតា ចំនួន ៩៦នាក់។ ដោយឡែកអ្នកដែលមានអាការៈជំងឺភ្នែកធ្ងន់ធ្ងរ ដែលត្រូវធ្វើការវះកាត់ ក្រុមការងារបានចេញបង្កាន់ដៃជូនដើម្បីបងប្អូនអញ្ជើញទៅវះកាត់ និងព្យាបាល នៅមន្ទីរសម្រាកព្យាបាល ស្គន់ ដោយឥតគិតថ្លៃ ដោយបង្កាន់ដៃមានសុពលភាពរយៈពេល ៣០ថ្ងៃ៕