uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 172 obunachidan iborat bo'lib, Siyosat toifasida 4 863-o'rinni va Kambodja mintaqasida 537-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 172 obunachiga ega bo‘ldi.

07 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -119 ga, so‘nggi 24 soatda esa -2 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.68% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.52% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 680 marta ko‘riladi; birinchi sutkada odatda 562 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 08 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 172
Obunachilar
-224 soatlar
-237 kun
-11930 kun
Postlar arxiv
អភិបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យប្រជាកសិករចិញ្ចឹមគោក្របីមកចាក់ថ្នាំបង្ការការពារជម្ងឺ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធភាពស្តារឡើងវិញ អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់ (កំពង់ចាម): អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ គួរបញ្ជាក់ថា ផលប៉ះពាល់នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៥ មានចំនួន ៨ ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើហ្នឹង ៤៧ ឃុំ និង ១៤១ភូមិ ។ ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤,០០០ គ្រួសារ នៅផ្ទះជាង ៣,០០០ ខ្នង ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ៦២ គ្រួសារ ។ ជាមួយគ្នានោះចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥,០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ ហិចតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ហិកតា។ ជាមួយគ្នានោះដែរ បានធ្វើឲ្យបាក់ច្រើនទន្លេ ១៧លើក មានប្រវែងជាង ៥,០០០ ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០,៩៩០ ម៉ែត្រ ផងដែរ ។ បន្ទាប់ពីបានស្ដាប់ស្ថានភាព អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យ មន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ សូមរៀបចំឯកសារឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការស្ដារឡើងវិញ៕

កម្រងរូបភាពអនុស្សាវរីយ៍ បងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា និងបណ្តែតប្រទីប នៅមាត់ទន្លេ ក្រុងកំពង់ចាម នារាត្រី ពេញបូណ៌មី ថ្ងៃចេញព
+9
កម្រងរូបភាពអនុស្សាវរីយ៍ បងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា និងបណ្តែតប្រទីប នៅមាត់ទន្លេ ក្រុងកំពង់ចាម នារាត្រី ពេញបូណ៌មី ថ្ងៃចេញព្រះវស្សា 🙏🙏🙏

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ អញ្ជើញដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ អញ្ជើញដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវបេតុង និងផ្លូវDBSTប្រវែងជាង៥.០០០ម៉ែត្រ ស្ថិតក្នុងឃុំទំនប់ តភ្ជាប់ទៅកាន់ឃុំត្រប់ ស្រុកបាធាយ។ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្ទីរជំនាញ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យ តាមដានការដ្ឋានខាងលើ រហូតរួចរាល់១០០% សំដៅធ្វើយ៉ាងណាឲ្យផ្លូវ១ខ្សែនេះ មានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង៕

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយឆ្លើយតបជាពហុវិស័យចំពោះអំពើហិង
+2
នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ចាម (GBV) បានអញ្ជើញចូលរួម វគ្គតម្រង់ទិសស្តីពីម៉ូឌុលទី៥ ស្តីពីការសម្របសម្រួល កញ្ចប់សេវាសំខាន់ៗ សម្រាប់ស្ត្រី និងក្មេងស្រី ដែលប្រឈមនឹងអំពេីហិង្សា ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ វគ្គតម្រង់ទិសមានរយៈពេល ២ថ្ងៃ (ថ្ងៃទី៧ និងទី៨ ខែតុលា ឆ្នាំ២០២៥) ដោយមានការចូលពីលោកស្រី ប្រធានមន្ទីកិច្ចការនារីខេត្ត អភិបាលរងស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។

អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា​ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាពលរដ្ឋដោយគិតថ្លៃ នៅបរិវេណសាលាបឋមសិក្សាស្រះកកោះ ស្ថិតក្នុងភូមិកកោះ ឃុំសណ្តែក​ ស្រុកបាធាយ​ ដើម្បីការពារនូវជម្ងឺ ឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោម កិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាម​ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់​បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ​​ ។ បើយោងតាមលោកស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បាន ឱ្យដឹងថា នៅឃុំសណ្តែក ស្រុកបាធាយ មានសត្វគោចំនួន ១ ៨៨៩ក្បាល និងក្របី ១ ២៤៣ក្បាល ហើយសត្វដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះមាន​ គោចំនួន ៦១៣ក្បាល និងក្របីចំនួន ៩៩១ក្បាល។​ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ​វិញ គឺតែងតែធ្វើឡើងជាប្រចាំ​ នារដូវទឹកឡើង​ ដោយ​មិន​​តម្រូវ​ឱ្យ​​ប្រជាពលរដ្ឋ​បង់ប្រាក់​​ឡេីយ​ ៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹក
+5
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយ ក្រុមលេខាធិការដ្ឋានវាយតម្លៃ និងដាក់ពិន្ទុលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ដើម្បីស្តាប់នូវវឌ្ឍន:ភាពការងារ បញ្ហាប្រឈម សំណូមពរ ពិសេសផ្តោតទៅលើការវាយតម្លៃការផ្តល់សេវាសង្គម របស់រដ្ឋបាលឃុំ-សង្កាត់ ទូទាំងខេត្តកំពង់ចាម ។ ដោយមានសមាសភាពចូលរួមចំនួន ៣៥នាក់ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។

នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ១៤ គ្រួសារ ករណីមិនគោរពកិច្ចសន្យាទិញលក់ដីឡូតិ៍ ដែលស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាមកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពង់ចាម​ថា៖​ ជំនន់ទឹកទន្លេក្នុងខេត្តកំពង់ចាម បង្កការខូចខាតហេដ្ឋារចនាសម្ពន្ធ័ជាច្រើន និងដំណាំ

ពលរដ្ឋនិងយុវជនក្នុងខេត្តកំពង់ចាមគាំទ្រនិងជឿជាក់លើថ្នាក់ដឹកនាំកម្ពុជាដោះស្រាយបញ្ហាព្រំដែន

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពងចាម បានដឹ
+9
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពងចាម បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តន៍ការងារគណនេយ្យសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះដែរមានការចូលរួមពីលោក អភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារគណនេយ្យភាពសង្គម, ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុងស្រុក, ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ក្រុងស្រុក, ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងស្រុក, ប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិស្រុក, និងមន្ត្រីរដ្ខបាលក្រុងស្រុក ទទួលបន្ទុកការងារបញ្ចូលទិន្ន័យ I-SAF ។

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្
+4
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (រាជធានីភ្នំពេញ): នៅព្រឹកថ្
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (រាជធានីភ្នំពេញ): នៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ស្ថិតនៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់៕